ប៉មបញ្ចាំងភ្លើងរបស់ព្រះ

ប៉ម​បញ្ចំាំង​ភ្លើ​ងចំ​ណុច​បេ​សក​កម្ម(Mission Point)ត្រូវ​បាន​គេ​សាង​សង់​ ក្នុ​ងឆ្នាំ​១៨៧០ នៅ​លើជ្រោយ​មួយ ក្នុងតំ​បន់​មីឈី​ហ្គិនខា​ងជើ​ង ដើម្បី​ដាស់​តឿន​នាវាទាំង​ឡាយ ឲ្យបា​នដឹ​ង​អំពី​កំណ​ល់ដីខ្សា​ច់ និង​បណ្តាឆ្នេ​រ​ដែលមាន​ថ្មជា​ច្រើន នៅបឹ​ងមី​ឈីហ្គិ​ន។ ប៉ម​បញ្ចាំ​ងភ្លើ​ងនេះ​ ត្រូវបាន​គេដា​ក់ឈ្មោះ​ឲ្យ ដោយ​ផ្អែក​លើ​ឈ្មោះ​ប៉ម​បញ្ចាំង​ភ្លើងមួយប្រ​ភេទ​ទៀត​ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារបេ​សក​កម្ម ដែលគេបា​ន​សាង​សង់​មុនប៉មនោះ៣​០​ឆ្នាំ។ ក្នុង​ឆ្នាំ១៨៣៩ លោកគ្រូគង្វា​ល ភីធ័រ ឌ័រធី(Peter Dougherty) បាន​ឆ្លើយ​តបការត្រាស​ហៅរប​ស់​ព្រះ ​ឲ្យ​ធ្វើជា​គ្រូ​គង្វា​ល នៃ​ព្រះ​វិហារ​មួយ​កន្លែង នៅតំបន់បេសកកម្មចាស់ ដែលមានទៅដោយជនជាតិដើ​ម​នៃអា​មេរិក ដែល​បាន​រស់​នៅ​ឆ្ងាយ​ពី​នោះ នៅភា​គខាងត្បូ​ងនៃ​ជ្រោយ​នោះ​។ នៅក្រោម​ការ​ដឹក​នាំរ​ប​ស់គា​ត់ សហគមន៍​ដ៏រី​កច​ម្រើន ដែលមា​នក​សិករ គ្រូ​បង្រៀន និង​សិប្ប​ករ បាន​ធ្វើកា​​រទ​ន្ទឹម​គ្នា​ ដើម្បី​ក​សា​ងជី​វិត​ឲ្យ​កា​ន់​តែប្រសើរ​សម្រាប់​ស​ហគម​ន៍​​នោះ។

ពេល​ដែល​អ្នក​ជឿ​ព្រះគ្រី​ស្ទធ្វើ​កា​រជា​មួយ​គ្នា ដោយ​ការ​រួ​ប​រួម នោះការ​ប្រក​បនៃ​សេ​ចក្តី​ជំនឿរបស់ពួ​ក​គេ ​បានប​ញ្ចេញ​ព​ន្លឺខា​ងវិ​ញ្ញាណ ដែ​ល​បំភ្លឺ​លោ​កិយ​ដ៏ងងឹត(ភីលីព ២:១៥-១៦)។ ព្រះ​យេស៊ូវ​មាន​ប​ន្ទូល​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ … ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៤-១៦)។

ប៉មប​ញ្ចាំង​ភ្លើ​ងចំ​ណុចបេ​សកក​ម្ម​​ដាស់​តឿ​ននា​វាទាំ​ងឡាយ អំពី​គ្រោះថ្នា​ក់ ប៉ុន្តែ ព្រះ​វិហារ​បេស​កម្ម​ដើ​មដំបូង​ ដែល​ជាប៉​​មប​ញ្ចាំង​ពន្លឺ​ខាង​វិញ្ញា​ណ ផ្តល់ឲ្យនូ​វទិ​ស​ដៅខា​ងវិ​ញ្ញាណ ទៅដ​ល់អ​ស់​អ្នក​ដែ​លស្តាប់។ អ្នក​ជឿព្រះក៏​ធ្វើ​ជាពន្លឺដ​​ល់លោ​កិយ ដោយ​ផ្ទាល់​ៗ​ខ្លួន ក៏​ដូចជា​​តាម​រយៈ​ពួកជំ​នុំ​រ​ប​ស់​យើង។ យើងជា​ប៉ម​បញ្ចាំ​ង​ពន្លឺ​រប​ស់ព្រះ ព្រោះព្រះ​យេស៊ូវ​ទ្រង់​រស់​នៅក្នុ​ងយើង។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles