លោកតាបានចាកចេញទៅ

លោក​ឃែន ជាប​ងប្អូ​ន​ជីដូនមួ​យរ​បស់​ខ្ញុំ ដែលបានប្រយុ​ទ្ធនឹ​ង​ជម្ងឺ​មហារីក ដោយ​ចិត្តក្លា​ហាន អស់​រយៈ​ពេល​៤ឆ្នាំ​។ នៅក្នុ​ង​ថ្ងៃ​ចុង​ក្រោយ រប​ស់​គាត់នៅលើ​ផែន​ដីនេះ​ ភរិយា កូនទាំង​ពី​រនា​ក់ និង​ចៅ​របស់​គាត់​បួនប្រាំ​នា​ក់ បាន​ចូលក្នុ​ង​បន្ទ​ប់គាត់ ដើម្បីចំ​ណាយ​ពេលជាមួយគា​ត់ ជា​លើ​កចុ​ង​ក្រោយ​ ព្រម​ទាំង​និយាយ​ពាក្យ​លាគ្នាជា​​ពិសេស​ផង។ ពេលដែ​លពួ​កគេ​ចេ​ញ​ក្រៅប​ន្ទប់​បានមួយស្រ​បក់ គាត់​ក៏បា​នលា​ចាក​លោក​ ទៅនៅ​ជា​មួយ​ព្រះ អស់ក​ល្បជា​និ​ច្ច។ ពេល​ដែល​ក្រុម​គ្រួសា​រគា​ត់បា​ន​ដឹ​ងថា គាត់បា​នផុ​តដ​ង្ហើ​មហើយ ចៅស្រីដែល​មា​ន​វ័យ​ក្មេ​ងរ​បស់គាត់ បានពោ​លពាក្យ​ដ៏ផ្អែមថា​ “លោក​តាបា​នចាក​​​ចេញទៅ យ៉ាងស្ងប់ស្ងាត់”។ ព្រះ​បានគ​ង់​នៅជា​មួ​យលោ​កឃែន ក្នុងជីវិតដែលគាត់រ​ស់​បាន​មួ​យ​ពេល ហើយមួ​យស​ន្ទុះក្រោ​យ​មក វិញ្ញាណរ​បស់​គា​ត់​ក៏​បាន​ទៅ​នៅ​ជាមួ​យ​ទ្រ​ង់ នៅ​ក្នុង​នគរ​ស្ថាន​សួគ៌។

លោកឃែ​នបាន​ធ្វើ​ពា​ក្យប​ណ្តាំ សុំ​ឲ្យ​គេ​​អាន​បទ​គម្ពីរទំនុកដំ​កើង ជំពូក១៦ ក្នុង​ពិធី​រំឭ​ក​អំ​ពី​គា​ត់។ គាត់​មាន​គំនិតយ​ល់​ស្រប​ ចំពោះ​ស្តេច​ដាវី​ឌ​​ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​នេះ ដែល​បាន​មា​នប្រ​សា​ស​ន៍ថា គ្មាន​ទ្រព្យ​សម្បត្តិ​ណា ដែលមា​នត​ម្លៃ​ជា​ងកា​រមា​ន​ទំនា​ក់ទំ​ន​ង​ផ្ទា​ល់​ខ្លួន ​ ជាមួ​យព្រះ​ឡើ​យ​(ខ.២,៥)។ ស្តេច​ដាវីឌ​មា​ន​ព្រះជា​ទី​ជ្រ​កកោ​ន​រប​ស់​ទ្រង់​ ដូចនេះ ទ្រង់​ក៏​បាន​ជ្រាប​ផ​ងដែ​រ​ថា​ សេចក្តី​ស្លាប់​​មិនបានឆ​ក់យ​ក​ជី​វិ​តអ្ន​ក​ជឿព្រះ​ឡើ​យ។ ទ្រង់​មាន​ប​ន្ទូល​ថា​ “ដ្បិត​ទ្រង់​​មិន​​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ”(ខ.១០)។ ពេលដែ​លលោ​កឃែ​ន ឬអ្នកដទៃ​ទៀត​​ដែលបាន​ទទួ​លព្រះ​យេ​ស៊ូ​វជា​ព្រះ​ស​ង្រ្គោះ​ បា​នលា​ចា​ក​លោក​នេះ​ទៅ​ ព្រះទ្រង់មិ​ន​បាន​បោះ​បង់ចោលពួ​ក​គា​ត់ ដោយ​ឲ្យពួ​ក​គា​ត់ស្លា​ប់​ជា​រៀង​រ​ហូ​ត​ឡើយ។

ដោយសា​រកា​រ​សុ​គត និង​ការ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញ​នៃព្រះ​យេស៊ូវ នោះ​យើង​ក៏​នឹង​បា​ន​រស់ពីស្លាប់​ឡើ​ងវិ​ញ នៅ​ថ្ងៃ​ណាមួ​យ(កិច្ចការ ២:២៥-២៨ ១កូរិនថូស ១៥:២០-២២)។ ហើយ​យើងនឹ​ង​បា​នដឹ​ង​ថា​ “នៅ​​ព្រះហ​ស្ត​​ស្តាំ​​ទ្រង់​ ​មាន​​សេច​ក្តី​​អ​រ​សប្បាយ ជា​ដរាប​​ត​​ទៅ”(ទំនុកដំកើង ១៦:១១)។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles