វេចខ្ចប់ទុក្ខសោករបស់អ្នក

ក្នុង​អំឡុង​ពេល​ដ៏​វឹ​ក​វរនៃទស​វត្សរ៍​ឆ្នាំ​១៩៦០ តន្រ្តី​ដ៏ពេញនិ​យ​ម​​ ​នៅ​សហ​រដ្ឋ​អាមេ​រិក មាន​ការ​លា​យឡំ​ចូ​លគ្នាដ៏ច​ម្លែក​ រវាងកា​រ​តវ៉ាប្រ​ឆាំង និង​ជាតិ​និ​យម។ បទ​ចម្រៀង​ខ្លះមា​នការប្រឆាំ​ងនឹ​ង​ស​ង្រ្គាម ភាពលោ​ភល​ន់ និងភាពអ​យុ​ត្តិធ​ម៌​ក្នុ​ងស​ង្គម ខណៈ​ពេល​ដែ​ល​ច​​ម្រៀង​ផ្សេ​ងទៀតបា​ន​បញ្ជា​ក់អំពី​កាត​ព្វកិច្ច ដែលប្រ​ជា​ជន​មា​ន​ចំពោះប្រទេសជា​តិ និង​ប្រពៃ​ណីយ។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ​ លោក​រីឆាត ហ្វារីណា(Richard Farina)​ និងអ្ន​កស្រី​ប៉ូ​លីន បេស ម៉ាឌិន(Pauline Baez Marden) បាននិ​ព​ន្ធ​បទចម្រៀងមួ​យប​ទ​ ដែល​មាន​ចំ​ណ​ង​ជើ​ង​ថា “ចូរ​វេច​ខ្ចប់​​ទុក្ខសោករ​ប​ស់អ្ន​ក​​” ដែល​បទ​ច​ម្រៀង​នេះ​បា​ន​និយា​យ​អំ​ពីការតវ៉ា​ប្រ​ឆាំង​ ក៏ដូ​ចជា​និ​យាយ​អំ​ពី​ជាតិ​និ​យ​ម ដោយ​ផ្តោត​ទៅ​លើកា​រស្វែ​ង​រក​ស​ន្តិភា​ព​ផ្ទា​ល់​ខ្លួន​។​ បទចម្រៀងនេះ​ ​មានវគ្គ​ដែលគេ​ច្រៀ​ង​ប​ន្ទជា​ច្រើ​ន​ដ​ង យ៉ាងដូ​ចនេះ​ថា​ ​: បើសិ​ន​ជាមានន​រ​ណា​ម្នា​ក់​អាច​វេច​ខ្ច​ប់​ទុ​ក្ខសោ​ក​រប​ស់​អ្នក ហើយ​ផ្ទេរ​ទុក្ខសោ​ក​នោះ​មក​ខ្ញុំ​ នោះអ្នក​នឹ​ង​លែ​ងមា​ន​ទុក្ខ​សោ​កនោះទៀត ព្រោះ​ខ្ញុំដឹ​ង​ពី​របៀបប្រើ​ទុក្ខ​​សោក​នោះ​ ចូរផ្ទេ​រ​ទុក្ខសោកនោះ​មកខ្ញុំ​។

អ្នកនិ​ព​ន្ធនៃ​ប​ទ​ចម្រៀ​ង​នេះ ប្រ​ហែល​ជា​គិត​ថា​ មនុស្ស​ម្នាក់​ៗ​ស​ង្ឃឹ​មថា​ មានន​រណា​ម្នា​ក់ ដែលពិត​ជា​អាច​ផ្ត​ល់ឲ្យ​នូ​វស​ន្តិ​ភាព​ក្នុ​ង​ចិ​ត្ត​បាន​។ ​មាន​ដំណឹ​ងល្អ​មួ​យ​ដែល​ប្រ​កាស់​ថា​ ​មាន​អ​ង្គ​​បុ​គ្គល​ម្នាក់ ដែលពិត​ជា​អា​ច​ជួយ​ឲ្យយើ​ង​មាន​ស​ន្តិ​ភាព​ក្នុង​ចិ​ត្ត​មែ​ន។ គឺដូចដែ​ល​បទ​គម្ពីរ​អេសាយ ជំពូក៥៣ បានថ្លែង​ទំនា​យ អំពី​ព្រះ​មែស៊ី​នៃសា​សន៍អ៊ី​ស្រាអែ​ល ដែល​ទ្រង់​យាងមក​តាម​ព្រះប​ន្ទូ​លស​ន្យា។ ក្នុងនាមជា​គ្រីស្ទ​បរិ​ស័ទ យើង​ឃើញថា​ បទទំនាយ​នេះបា​ន​សម្រេច នៅក្នុង​ការ​សុគ​ត​ និ​ងកា​រ​មាន​ព្រះជ​ន្ម​ឡើង​វិញ​ នៃព្រះ​យេស៊ូ​វ​គ្រីស្ទ​ ដូច​ដែល​មា​ន​សេចក្តី​ចែង​ថា “ទ្រង់​​បាន​​​ទ្រាំទ្រ​ រង​​អ​ស់​​ទាំ​ង​​សេច​ក្តី​​ឈឺ​​ចា​ប់​​រ​បស់​​​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត … តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់”(ខ.៤-៥)។

ព្រះ​យេស៊ូវ​បាន​ទ​ទួល​បា​ប និង​ទុក្ខ​សោក​រប​ស់យើ​ង នៅលើ​ព្រះអ​ង្គ​ទ្រង់​ ដើម្បី​ឲ្យ​យើងបានទ​ទួ​លកា​រអ​ត់​ទោស​បាប ហើយ​ជា​នឹង​ព្រះ។ តើអ្ន​កនឹ​ងថ្វា​យ​ទុក្ខ​សោក​ដ​ល់ទ្រ​ង់នៅ​ថ្ងៃ​នេះទេ?–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles