អរព្រះគុណក្នុង គ្រប់ការទាំងអស់
កូនស្រីខ្ញុំមានជំងឺប្រតិកម្ម(អាលែកហ្ស៊ី) នឹងសណ្តែកដី។ ជម្ងឺនេះមានកម្រិតធ្ងន់ធ្ងរណាស់ បានជាសូម្បីតែកំទេចសណ្តែកដីដ៏តូចបំផុត ក៏អាចគំរាមដល់ជីវិតនាងបានដែរ។ ហេតុនេះហើយ បានជាយើងពិនិត្យពិចៃ មើលស្លាកសញ្ញាលើម្ហូបអាហារ យ៉ាងប្រុងប្រយ័ត្នជានិច្ច។ យើងបានយកស៊ីរ៉ាង ដែលមានថ្នាំនៅខាងក្នុងជាស្រេច ដាក់ជាប់តាមខ្លួន (សម្រាប់ព្យាបាលជំងឺប្រតិកម្មនោះ) ទោះយើងទៅកន្លែងណាក៏ដោយ។ ហើយពេលណាយើងទៅបរិភោគនៅខាងក្រៅ យើងត្រូវទូរស័ព្ទទៅបុគ្គលិកភោជនីយដ្ឋានជាមុន ហើយសួរអំពីបញ្ជីមុខម្ហូបរបស់ភោជ្ជនីយដ្ឋាននោះ។ ទោះបីជាមានការប្រការទុកជាមុនក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដដែល ចំពោះសុវត្ថិភាពរបស់នាង ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ តាមធម្មតា ខ្ញុំពិបាកនឹងអរព្រះគុណព្រះ សម្រាប់ស្ថានភាពលំបាក បែបនេះណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះ បានលើកទឹកចិត្តខ្ញុំថា “ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហប្ញទ័យឲ្យអ្នករាល់គ្នា ធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិនអាចគេចវេះពីបញ្ជត្តិនេះបានឡើយ។ ព្រះសព្វព្រះហប្ញទ័យឲ្យយើងអធិស្ឋានដោយអរព្រះគុណ ពេលណាយើងមិនដឹងថា មានរឿងអ្វីនឹងកើតឡើង នៅពេលអនាគត គឺដូចជាការឈឺចាប់ក្នុងចិត្ត និងការខ្វះខាតជាដើម។ ការអរព្រះគុណព្រះ ក្នុងពេលលំបាក ជាការដែលយើងពិបាកធ្វើ តែមិនមែនជាការដែលយើងធ្វើមិនកើតនោះទេ។ លោកដានីយ៉ែល បាន “អធិស្ឋាន និងអរព្រះគុណព្រះ” (ដានីយ៉ែល ៦:១០) ពេលដឹងថាជីវិតគាត់នឹងជួបគ្រោះថ្នាក់។ លោកយ៉ូណាសបានស្រែករកព្រះ “ដោយសម្លេងនៃការអរព្រះគុណ”(យ៉ូណាស ២:៩)…
Read article