បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា​

មាន​ពេល​មួយ ខ្ញុំ​បាន​ជួប​ស្ត្រី​ដ៏រួ​សរា​យ​ម្នាក់ ឈ្មោះ ​“មុមម៉ា​ ឆាលី(Momma Charlie)” ដែល​បាន​ចិញ្ចឹម​ក្មេង​ៗ​ជាង​១០​នាក់។ ក្មេងៗ​ទាំង​អ​ស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ការស​ម្រេច​របស់​តុលាការ ​ឲ្យម​ក​រស់​នៅ​មួយគាត់ ហើយ​គាត់​ក៏​បាន​ឲ្យ​ពួក​គេមា​នផ្ទះ​ស្នា​ក់នៅ​ ដោយ​មាន​ភាព​លំ​នឹង ការ​ណែនាំ និង​សេចក្តី​​ស្រឡាញ់។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ជា​រៀង​រាល់​ពេល​ដែល​មាន​ក្មេង​ថ្មី​​​ចូល​មករស់នៅ​ កិច្ចការសំ​ខាន់​ទី​មួយ​របស់គា​ត់ គឺ​ត្រូវ​ពន្យល់ក្មេង​នោះ អំពី “បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់អ្ន​ក​ស្រីមុមម៉ា” ដែល​រួម​មាន ខ្នាត​គំរូ​នៃ​អាកប្ប​កិរិយ៉ា ព្រម​ទាំង​ការ​ជួយ​កិច្ច​ការ​ក្នុងផ្ទះ​ដ៏​មមា​ញឹក ទន្ទឹម​នឹង​ពេល​ដែល​គាត់​បណ្តុះ​បណ្តាល​ក្មេង​ៗទាំ​ង​នោះ អំពី​ការ​ទទួល​ខុស​ត្រូវ។​

ក្មេង​ខ្លះពិ​បាក​នឹ​ងទ​ទួល​យក “បទ​បញ្ជា​ផ្ទៃក្នុ​ង​របស់អ្នកស្រី​មុមម៉ា” ដោយគិ​តថា​ បទ​បញ្ជាទាំ​ងនោះ​បានរា​រាំងពួកគេ មិន​ឲ្យមា​នកា​រក​ម្សាន្ត និងកា​រស​ប្បាយ ប៉ុន្តែ នេះ​មិន​មែន​ជាកា​រ​ពិត​ទេ។ ខ្នាតគំ​រូ​នេះបា​ននាំឲ្យ​ផ្ទះ​សម្បែង​របស់​ពួក​គេ​មាន​សណ្តា​ប់ធ្នា​ប់ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រីមុ​ម​ម៉ា និងក្មេ​ង​ៗអា​ចរ​ក​បាន​នូវ​ការរ​ស់នៅ​ដ៏សប្បាយ​រីក​រាយ និងសុ​ខសា​ន្ត។​

យ៉ាង​ណាមិ​ញ អ្នក​ខ្លះបា​ន​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះបា​នដា​ក់ នៅក្នុ​ងព្រះ​គម្ពីរ គឺ​ជា​ឧប​ស័គ្គ​ដែល​រារាំង​យើង មិន​ឲ្យ​អរស​ប្បាយ​នឹង​ជីវិត។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ តាម​ពិត ព្រំ​ដែន​កំណត់​ដែល​ព្រះ​បាន​ដាក់ គឺ​ដើម្បី​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត​អំពើបា​ប ហើយ​ជួយ​ឲ្យយើ​ង​មានការឆ្លើ​យ​តប​យ៉ាង​ត្រឹម​ត្រូវ ចំពោះ​ទ្រង់។

ឧទាហរណ៍ នៅ​ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យនូ​វកា​រណែនាំ​ខ្លះ ​អំពីរបៀប​ដែល​យើង​ត្រូវ​រស់​នៅ។ ពេល​ដែល​យើង​រស់​នៅ តាមកា​រ​បង្រៀន​ប្រកប​ដោយសេ​ចក្តីស្រ​ឡាញ់រប​ស់ព្រះ​ យើង​នឹង​ទទួល​បាន​នូវ​ការកា​រពា​រ និង​មាន​ឱកាស​ទទួល​បាន​នូវ​អំណរ​ដ៏​ពិត ​និងស្ថិ​តស្ថេ​រ។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles