បទចម្រៀងដែលកើតចេញពីការតស៊ូ

ក្នុង​ខ្សែភា​ពយ​ន្ត​ឯកសា​រ ស្តី​អំពី​អ្នក​លេង​ហ្គីតា​ដ៏​ល្បីល្បាញ​បីរូប​ លោក​ជែក វាយ(Jack White) បាន​រៀប​រាប់​អំពី​ភាព​ចាំបាច់​ទី​មួយ នៃ​ការ​និពន្ធ​បទ​ចម្រៀង ដោយ​មាន​ប្រសាស​ន៍​ថា : “បើ​អ្នក​មិន​មាន​ការ​តស៊ូ នៅ​ក្នុង​ខ្លួន​អ្នក ​ឬនៅជុំ​វិញ​ខ្លួន​អ្នក​ទេ នោះ​អ្នក​ចាំ​បាច់​ត្រូវ​បង្កើត​ការ​តស៊ូ​មួយ ដោ​យ​ខ្លួន​ឯង”។

បទ​ចម្រៀង​ដែល​មាន​ន័យ​បំផុត​សម្រាប់​យើង គឺ​ជា​បទ​ដែល​បក​ស្រាយអំ​ពីអា​រម្មណ៍ ដែល​មាន​ក្នុង​ជម្រៅចិ​ត្ត​របស់​យើង។ ជា​ញឹក​ញាប់ គេ​បាន​ហៅ​កណ្ឌទំ​នុក​ដំកើង​ថា ​“សៀវ​ភៅច​ម្រៀង​នៃ​ព្រះគ​ម្ពីរ”ដែល​ក្នុង​នោះ មាន​ទំនុក​ជា​ច្រើន ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​ពេល​ដែល​អ្នក​និពន្ធ​កំពុង​មាន​ការ​តស៊ូ​ក្នុង​ជីវិត។ ទំនុក​ទាំង​នោះ យល់​អំពី​ការ​ខក​ចិត្ត ​និង​ការ​ភ័យ​ខ្លាច​របស់​យើង តែ​ជានិច្ច​ជាកា​ល បទ​គម្ពី​រ​ទាំង​នោះ​តែង​តែ​បង្វែរ​អារម្មណ៍​របស់​យើង ឆ្ពោះទៅ​រក​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។

ក្នុង​ទំនុក​ដំកើង ជំពូក​៣១ ស្តេច​ដាវីឌ​បាន​ពោល​ថា ​“សូម​​ប្រោ​ស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្តី​សោយ​សោក ព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង!”(ខ.៩) ទ្រង់​ក៏បាន​មាន​បន្ទូល​អំពី​អន្ទាក់ ដែល​គេ​បាន​រៀប​នៅពី​មុ​ខ​ទ្រង់ (ខ.៤) អំពី​អំពើ​បាប​របស់​ទ្រង (ខ.១០) និង​ការ​ដែល​មិត្ត​ភ័ក្រ​បោះ​បង់​ទ្រង់​(ខ.១១-១២) និងកា​រ​ដែល​គេបា​នរៀ​បគ​ម្រោង​ធ្វើ​គុត​ទ្រង់ (ខ.១៣)។

តែ​ស្តេច​ដា​វី​ឌមិ​ន​​បានទុកចិត្តលើ​ក​ម្លាំង​របស់​ទ្រង់​ទេ តែ​បាន​ទុក​ចិត្ត​លើ​ព្រះ​វិញ គឺ​ដូច​​ដែល​ទ្រង់​មាន​បន្ទូល​ថា “តែ ឱ​​​ព្រះយេ​ហូវ៉ា​​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះហស្ត​ទ្រង់ សូម​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវរបស់​ទូលបង្គំ ហើយ​ពី​អស់​អ្នក​ដែល​បៀតបៀន​ដល់​ទូលបង្គំ​ដែរ”(ខ.១៤-១៥)។

អ្នក​​និពន្ធ​ទំនុក​ដំកើងបា​នអ​ញ្ជើញយើ​ង ឲ្យ​ថ្វាយ​ចិត្ត​យើង ដាច់​ដល់​ព្រះ ដ្បិត​ទ្រង់​បាន​ត្រៀម​ទុក​​សេចក្តី​​សប្បុរស​​​នៃ​ទ្រង់​ សម្រាប់​​អ​ស់​​អ្នក​​ដែល​កោតខ្លា​ច​​ដល់​​ទ្រ​ង់​(ខ.១៩)។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles