ការស្រូបយកជីវ ជាតិនៃព្រះបន្ទូល

ស្តេច​ចេមស៍ គឺ​ជា​ក្សត្រ​ដ៏​មាន​ភាព​ល្បី​ល្បាញ ដោយ ​សារ​ព្រះ​គម្ពី​រ​ឃីង ចេមស៍(King James) ដែល​គេបាន​បក​ប្រែ​មក​ជា​ភាសា​អង់​គ្លេស ដោយ​ភ្ជាប់​ជា​មួយ​ព្រះ​នាម​ទ្រង់។ ការ​បោះ​ពុម្ភ​ព្រះ​គម្ពីរ​នេះ បាន​កើត​ឡើង ស្ទើរ​តែ​នៅពេ​លដំ​ណាល​គ្នា នឹងកា​រ​ដែ​ល​ទ្រង់​បាន​ធ្វើ​ការ​កែសម្រួល​អត្ថ​បទ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា សៀវ​ភៅ​នៃការ​អធិស្ឋាន​ធម្ម​តា ។ គេ​បា​ន​ប្រើ​សៀវ​ភៅ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​សៀវ​ភៅ​នេះ ជា​លំនាំ​នៃ​ការ​អធិស្ឋាន​​ទូ​ល​អង្វរ និង​ការ​ថ្វាយ​បង្គំ ដែល​ផ្ទុក​ទៅ​ដោយ​សេចក្តី​អធិ​ស្ឋាន​ដ៏​អស្ចារ្យ​មួយ ដើម្បី​សូម​ឲ្យ​មាន​លក្ខណៈ​សម្បត្តិដែ​ល​សម​ស្រប​តាម​ព្រះ​គម្ពីរ ដោយ​អធិ​ស្ឋាន​យ៉ាង​ដូច​នេះ​ថា “​ឱ​ព្រះអ​ម្ចាស់ ដ៏​មាន​ពរ ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​តែង​ព្រះ​គម្ពីរ​បរិសុទ្ធ​មក សម្រាប់​ឲ្យ​យើង​ខ្ញុំ រៀន​សូត្រ សូម​ជួយ​ឲ្យយើ​ង​ខ្ញុំ … បា​នស្តាប់ បាន​អាន គូស​ចំណាំ រៀន​សូត្រ​បទ​គម្ពី​រទាំ​ង​នោះ ទាំង​ស្រូប​យក​ជីវ​ជាតិ​នៅ​ខាង​ក្នុង​ផង ដោយ​ការ​អត់​ធ្មត់ និង​ការ​កម្សាន្ត​ចិ​ត្ត​នៃ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ក្រសោប​យក និង​តោង​ឲ្យ​ជាប់​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ នៃ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច”។

កាល​ពី​ពេល​ជា​ច្រើន​សត​វត្ស​ មុន​សម័យ​ស្តេច​ចេមន៍ លោក​ហោរា យេរេមា បាន​ថ្លែង​អំពី​ការ​អនុញ្ញាត​ឲ្យ​ព្រះគ​ម្ពីរ​ចម្អែត​ចិត្ត​យើង តាម​របៀប​ស្រដៀង​គ្នា បាន​ជា​គាត់​អធិ​ស្ឋាន​ដូច​នេះថា​ “ទូលប​ង្គំ​​បា​ន​​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ ដ្បិត​ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ ទូលបង្គំ​បាន​ហៅ​តាម​ព្រះនាម​ទ្រង់”(យេរេមា ១៥:១៦)។ យើង​មាន​លក្ខណៈសម្បត្តិ​ដែល​សម​ស្រប​តាម​ព្រះបន្ទូ​លព្រះ​ ពេល​ដែល​យើង “អាន គូស​ចំណាំ រៀន​សូត្រ និង​ស្រូប​យក​ជីវ​ជាតិ​នៃ​ព្រះប​ន្ទូល​ទ្រង់” ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល ដោយ​អធិ​ស្ឋាន។​

ចូល​ទូល​សូម​ឲ្យ​ព្រះអ​ម្ចាស់ ជួយ​ឲ្យ​អ្នក​អនុវត្ត​តាម​ព្រះ នៅក្នុ​ងចិ​ត្ត​របស់​អ្នក នៅ​ថ្ងៃ​នេះ។ ចូរចំ​ណាយ​ពេល​បរិភោគ​សាច់ និង​ទឹក​ដោះ​នៃ​ព្រះបន្ទូល​ព្រះ(ហេព្រើ ៥:១២)។ ពេល​ដែល​អ្នកប​ន្ទាប​ខ្លួន ហើយ​បើក​ចំហរ​ចិត្ត ​នោះ​ព្រះនឹ​ងប​ង្រៀន​អ្នក អំ​ពីព្រះ​អង្គ​ទ្រង់ តាម​រយៈ​សៀវ​ភៅដ៏​វិសុ​ទ្ធ​របស់​ទ្រង់។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles