យើងអាចទុកចិត្តទ្រង់

ខ្ញុំ​បាន​ដឹ​ងតិ​ច​តួ​ចណាស់ អំពី​ការ​បៀត​បៀន ដោយ​សារ​ជំនឿ។ ខ្ញុំ​មិន​ដែល​ត្រូវ​គេគម្រាម​ថានឹ​ងធ្វើ​បាប​រូបកា​យ​ខ្ញុំ ដោយសារ​តែជំ​នឿ ឬដោ​យសា​រ​​ពា​ក្យដែ​ល​ខ្ញុំនិយា​យ​ម្តងណាឡើយ​។ ខ្ញុំមា​ន “ការ​យល់​ដឹង​”ដ៏​តិច​តួ​ច អំពី​ការ​បៀត​បៀន ដោយ​សារ​ខ្ញុំគ្រា​ន់​តែ​បាន​ឮ​គេនិយា​យ និ​ងបាន​អាន​អំពីប្រ​ធាន​ប​ទ​នេះប៉ុ​ណ្ណោះ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា បង​ប្អួន​រួម​ជំនឿ​ជាច្រើ​ន នៅ​ទូទំា​ងពិ​ភព​លោក​មានកា​រយ​ល់​ដឹង​ អំពី​ការ​បៀតបៀ​ន​ច្រើន​ជា​ងខ្ញុំ ព្រោះ​ក្នុង​ចំណោ​មពួ​កគេ​ មាន​អ្នក​ខ្លះកំ​ពុង​រស់​នៅ ដោយប្រ​ឈម​មុ​ខនឹង​គ្រោះថ្នាក់​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ​យេស៊ូវ និង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​ទ្រង់។​

មាន​ការ​បៀត​បៀន​មួ​យប្រភេទ ដែល​មិន​មាន​ការ​គំរាម​​សម្លា​ប់ឡើយ ប៉ុន្តែ អាច​ធ្វើឲ្យ​យើ​ងស​ង្វែក​ចិត្ត​សម្រាប់​អ្នក​រ​ងគ្រោះ​។ វា​ជាកា​របៀត​បៀន​ដែ​លទ​ទួល​រង​ពី​សមា​ជិក​គ្រួសារ ដែល​មិន​ជឿព្រះ​។ ជា​ទូទៅ យើងមា​ន​អារ្មណ៍​ថា ​ត្រូវ​គេប​ដិសេ​ធ និង​ស្អប់ ពេល​ដែល​ម​នុ​ស្សជា​ទី​ស្រឡាញ់ក្នុង​គ្រួសារ​យើ​ងសើ​ច​ចម្អ​ក​ឲ្យ​យើង និង​ស្តីប​ន្ទោស​ឲ្យយើ​ង ដោ​យសា​​រយើង​ជឿ​លើព្រះ​យេ​ស៊ូវ និង​ដោយ​សា​រការ​​ដែលយើងសម្តែង​ចេញ នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ។

ហេតុ​នេះហើ​យ​បាន​ជា សាវ័ក​ប៉ុល​បាន​ដាស់​តឿន​អ្ន​កជឿ​ព្រះ​ថា ​“ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២) ហើយ​យើង​ដឹង​ថា ជួន​កាល​យើង​ទទួល​រង​ការ​បដិសេធន៍ ពី​អ្នក​ដែល​យើង​ស្រឡាញ់ (ម៉ាថាយ ១០:៣៤-៣៦)។ តែនៅ​ពេល​ដែ​លអ្ន​ក​ដែល​យើង​ស្រឡាញ់ បដិសេ​ធ​ព្រះ ដែ​លយើង​ស្រ​ឡាញ់ នោះ​យើ​ងមា​ន​អារ​ម្ម​ណ៍ឈឺ​ចិត្ត​ ចំពោះ​ការ​ប​ដិសេធន៍​នេះ។

ព្រះ​យេស៊ូវ​បា​ន​ប្រាប់​យើង​ ឲ្យ​អធិ​ស្ឋាន​សម្រាប់​អ្នក​ដែ​លធ្វើ​ទុ​ក្ខបៀត​បៀន​យើង (ម៉ាថាយ ៥:៤៤) ហើយ​មិន​មែន​មា​ន​តែអ្ន​កដែ​លយើ​ងមិ​នស្គា​ល់ប៉ុ​ណ្ណោះទេ ដែល​ស្អប់​យើង​នោះ សូម្បី​តែអ្ន​កដែ​លយើ​ងស្រ​ឡាញ់ក៏​អាចបៀ​តបៀ​ន​យើង​ផង​ដែរ។ ព្រះ​ទ្រង់​អាច​ប្រទាន​ព្រះគុណ​ទ្រង់ ​ដើម្បីឲ្យ​យើ​ងអា​ចអ​ត់ទ្រាំ​ នៅក្នុ​ងពេ​លដែ​លគេ​បៀ​តបៀ​នយើ​ង គឺ​សូម្បី​តែ​នៅពេ​លដែ​ល​អ្នកដែល​យើង​ស្រឡាញ់ កំពុ​ង​​​តែ​បៀត​បៀនយើ​ងក៏​ដោយ។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles