រដូវកាលនៃជីវិត

កាល​ខ្ញុំ​ធ្វើ​ជា​គ្រូ​គង្វាល ខ្ញុំ​បាន​ជួយ​បម្រើ​ស្រ្តី​ជា​ម្តាយ​ជា​​ច្រើន​​នាក់។ ខ្ញុំ​ធ្លាប់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ នៅ​មន្ទី​រ​ពេទ្យ ហើយ​អរ​សប្បាយ​ជា​មួយ​ពួក​គេ សម្រាប់​កូន​តូច​របស់​ពួក​គេ ដែល​​បា​នចាប់​កំណើត​ក្នុង​ពិភព​លោក​នេះ។ ខ្ញុំ​ក៏បាន​ផ្តល់​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត ដល់​ស្រ្តី​ជា​ម្តាយ​ដែល​មាន​ការ​ថប់​ព្រួយ ហើយ​បាន​ព្យាយាម​លើក​ពួក​គេ​ ឲ្យ​​មា​នទំ​នុក​ចិត្ត​ថា ព្រះ​កំពុង​មើល​ថែរ​កូន​ៗ​វ័យ​ជំទង់​របស់​ពួក​គេ ដែល​កំពុង​តែ​មិន​ស្តាប់​បង្គាប់។ ខ្ញុំ​ធ្លាប់​នៅជួយ​ស្រ្តី​ជា​ម្តាយ ដែល​កំពុង​មើល​ថែរ​កូន​ដែល​សម្រាក​ព្យាបាល​របួស ឬ​ជម្ងឺ ហើយ​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់​ជា​មួយ​ពួក​គេ​ផង​ដែរ។ ហើយ​ខ្ញុំ​ក៏​បាន​ទួញ​សោក​ជា​មួយ​ពួក​គេ ពេល​ដែល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ពួក​គេ​បាន​បាត់​បង់​ជីវិត។​

នាង​ម៉ារា ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូវ ក៏​ធ្លាប់​ពិសោធ​នឹង​ពេល ដែល​មាន​អំណរ និង​ពេល​ដែល​មាន​ទុក្ខ​ព្រួយផ​ង​ដែរ។​ តើ​នាង​មាន​អំណរ​ប៉ុណ្ណា ពេលដែ​ល​ព្រះ​គ្រីស្ទ​បានប្រ​សូត្រម​ក​ជា​បុត្រ​តូច!​(លូកា ២:៧)។ ហើយតើនា​ង​មាន​ចិត្ត​រំភើប​ប៉ុណ្ណា នៅ​ពេល​ដែល​ពួក​គង្វាល និង​ពួក​អ្នក​ប្រាជ្ញ​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ (ខ.៨-២០ ម៉ាថាយ ២:១-១២)។ តើ​នាង​មាន​ការ​ពិបាក​ក្នុង​អារម្មណ៍​ប៉ុណ្ណា ពេល​ដែល​លោក​ស៊ីម្មាន​បាន​ថ្លែង​ទំនាយ​ថា ដាវ​នឹង​ចាក់​ទំលុះវិ​ញ្ញាណ​របស់​នាង​នោះ(លូកា ២:៣៥)។ ហើយ​តើ​នាង​មា​ន​ទុក្ខ​សោក​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​នាង​ឃើញ​ព្រះ​បុ​ត្រា​រប​ស់​នាង សុគតនៅ​លើ​ឈើ​ឆ្កាង! (យ៉ូហាន ១៩:២៥-៣០)។ ប៉ុន្តែ ក្នុងនាម​ជា​ម្តាយ​ម្នាក់ នាង​នៅ​តែ​មាន​ហេតុ​នឹង​អរ​សប្បាយ ទោះ​បី​ជា​បាន​ពើប​ប្រទះ​នឹង​ហេតុកា​រណ៍​ដ៏​រន្ធ​ត់​នោះ​ហើយ​ក៏​ដោយ ព្រោះបី​ថ្ងៃ​ក្រោ​យម​ក ទ្រង់​ក៏​បាន​មានព្រះ​ជ​ន្ម​រស់​ឡើង​វិញ ធ្វើ​ឲ្យ​នាង​​មា​នចិត្ត​អរ​សប្បាយ​យ៉ាង​ខ្លាំង។

ត្រង់​ចំណុច​នេះ ស្រ្តី​ជា​ម្តាយ ក៏​ដូច​ជា​យើង​រា​ល់​គ្នា គឺ​សុទ្ធ​តែ​ឆ្លង​កា​ត់ពេល​ដែល​មាន​អំណរ​​ដ៏​អស្ចារ្យ និង​ពេល​ដែលមា​ន​ទុក្ខ​ជា​ទម្ងន់។ តែ​ពេល​ដែល​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះអម្ចាស់ នោះ​យើង​អាច​រស់​នៅ​ ក្នុង​បុព្វ​ហេតុ​ដើម្បី​បំពេញ​បំណង​ព្រះទ័​យ​ដ៏អ​ស់​កល្ប​ជា​និច្ច​របស់​ទ្រង់។–Herb Vander Lugt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles