ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំបា​ន​យល់​ឃើញ​ថា រូប​ថត ​និង​វត្ថុ​អនុស្សាវរីយ៍​ទាំង​អស់ នៅ​ក្នុង​ការិយ៉ា​ល័យ​របស់​ខ្ញុំ សុទ្ធ​តែ​តំណាង​ឲ្យ​ពេល​អតី​តកា​ល។ ដូច​នេះ ខ្ញុំ​ក៏​គិត​ចង់​ប្រមូល​របស់​ទាំង​នោះ​ទៅទុ​ក តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់ដឹ​ង​ផង​ដែរ ថា​តើ​វត្ថុ​ដែល​រំឭក​អំ​ពី​មនុស្ស ទី​កន្លែង និង​ព្រឹត្តិ​ការណ៍​ពី​អតី​តកា​ល អាច​មាន​ប្រយោជន៍​អ្វី​ផ្សេង ក្រៅ​ពី​ជួយ​រំឭក​អំ​ពី​ពេល​អតីត​កាល​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ​ឬ​ក៏​​អត់។ ដើម្បី​ជៀស​វាង​ការ​ស្អិត​ជាប់​នឹង “អតីត​កាល” នៃ​ជីវិ​ត ខ្ញុំ​ចំា​បាច់ត្រូ​វ​ស្វែង​យល់​អំពី​តម្លៃ​នៃវ​ត្ថុទាំ​ង​នោះ ដែល​វា​មាន​ចំពោះពេ​លប​ច្ចុប្បន្ន និ​ងពេ​ល​អនា​គត។

ពេល​ដែល​រាស្រ្ត​របស់​ព្រះ បានឆ្ល​ង​កាត់​ទន្លេរ​យ័រ​ដាន់ ​ចូល​ទឹក​ដី​សន្យា​ហើយ ទ្រង់​បាន​បង្គាប់​លោក​យ៉ូស្វេ ដែល​ជា​​អ្ន​កដឹក​នាំ​របស់​ពួក​គេ ឲ្យ​ជ្រើស​រើ​សមនុស្ស​ប្រុស​១២នាក់ ឲ្យ​ទៅរើ​ស​ដុំ​ថ្ម​ម្នាក់​មួយ​ដុំ​ៗ នៅ​កណ្តាល​ទន្លេ​​នោះ ​ហើយ​យក​ថ្ម​ទាំង​នោះម​ក​ជំរុំ​របស់​ពួក​គេ នៅ​ពេល​យប់​នោះ(យ៉ូស្វេ ៤:១-៥)។ លោក​យ៉ូស្វេក៏​បា​ន​យក​គ្រួស​ទាំង​នោះ​មកត​ម្រៀប​ធ្វើ​ជា​ទីសំគាល់ ប្រយោជន៍​​ដ​ល់​​ថ្ងៃ​​ក្រោយ កាល​​ណា​​​កូន​ចៅ​​ពួកគេ​​សួរ​ថា “ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?” នោះ​ពួកគេ​អាច​ប្រាប់​ អំពី​សេច​ក្តី​ស្មោះត្រង់​របស់​ព្រះ ដែល​បាន​ទប់​ទឹក​នោះ​មិន​ឲ្យហូ​រ ពេល​ដែលពួ​កគេ​ដើ​រឆ្ល​ងទ​ន្លេ​យ័រ​ដាន់(ខ.៦-៧)។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ វា​ជាកា​រ​ប្រសើរ​ណាស់ ដែល​យើង​មាន​វត្ថុស​ម្រាប់​រក្សា​ទុកជា​ភស្តុតា​ង ដើម្បី​បញ្ជាក់​ថា ព្រះ​បាន​ជួយ​យើង កាល​ពី​អតីកា​ល។ វត្ថុ​អនុស្សាវរីយ​ទាំង​នោះ ​បានរំ​ឭក​យើ​ង​ថា សេចក្តី​ស្មោះ​ត្រង់​រប​ស់ទ្រង់ នៅ​បន្ត​មាន​រហូត​ដល់​ពេល​សព្វ​ថ្ងៃ សម្រាប់​​អ្នក​ដើរតាម​ទ្រង់ ដោយ​ទំនុក​ចិត្ត ចូល​ទៅ​ក្នុង​ពេល​អនាគត។ “ដុំថ្ម”​របស់​យើង ក៏​អាច​ជួយ​ឲ្យអ្នក​ដទៃដឹ​ង​ថា ព្រះ​ហស្ត​របស់​ព្រះមា​ន​គ្រប់​ចេស្តា ដោយ​បាន​លើក​ទឹក​ចិត្តយើ​ង ឲ្យ​កោត​ខ្លាច​ព្រះ​ដ៏​ជាម្ចាស់​នៃ​យើង ជា​​រៀង​រហូត(ខ.២៤)។

ការ​នឹក​ចាំអំ​ពី​ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើស​ម្រាប់​យើង អា​ច​ធ្វើជា​ថ្មជ្រុង​យ៉ាង​ឯក ដើម្បី​ធ្វើ​គ្រឹះនៅ​​ពេល​ថ្ងៃ​នេះ និ​ង​ថ្ងៃស្អែ​ក។​–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles