ថ្ងៃបុណ្យផ្កាធូលីព

មាន​ប្រទេស​មួយ​ចំនួន នៅទូ​ទាំង​ពិភព​លោក​បាន​ប្រារព្ធ​ថ្ងៃ​បុណ្យផ្កា​ធូ​លីព ដើម្បី​ទទួល​ស្វាគមន៍​ការ​មកដល់​នៃ​រដូវ​ផ្ការី​ក។ ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ផ្កាធូលីព ខ្ញុំ​ច្រើន​តែគិ​តអំ​ពីប្រទេស​ហូឡង់ ប៉ុន្តែ តាម​ពិត ការ​ដាំ​ផ្កានេះ​ល​ក់ជាលើ​កដំ​បូង គឺ​ចាប់​ផ្តើម​មា​ន​នៅតំ​ប​ន់​មជ្ឈិម​បូព៌ា។ សព្វ​ថ្ងៃ ផ្កា​ធូលីព​ដែល​មាន​ពណ៌​ច្រើន​មុខ​នេះ ត្រូវបា​ន​គេ​និយមចូល​ចិត្ត​នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ ​​ផ្កា​ធូលីព​មាន​ប្រហែល​១០៩​ពូជ ត្រូវ​បាន​គេ​យក​ទៅ​ដាំ នៅតា​ម​កន្លែង​ផ្សេងៗ ដូច​​ជា នៅ​តាម​សួន​ច្បារ តាម​ដង​ផ្លូវ និ​ងក្នុង​សួនច្បារក្នុ​ងប​រិវេណ​ផ្ទះ នៅ​ទូទាំង​ពិភព​លោក។​

ក្នុង​រដូវ​ភ្លៀង​កាល​ពី​ឆ្នាំទៅ​ ខ្ញុំបាន​ដាំ​មើម​ផ្កាធូលីព​មួយចំ​នួន។ ពីរ​បី​ខែ​ក្រោយ​មក មើម​ទាំង​នោះ​បាន​ដុះ​ចេញ​ជា​ផ្ការីក​មាន​ពណ៌​គួរ​ឲ្យ​គ​យគ​ន់ ដែល​បញ្ជាក់​ថា រដូវ​ផ្ការី​កបានម​កដ​ល់ហើ​យ។ ផ្កាទាំ​ង​នោះក៏​បា​ន​រំឭ​ក​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​ដែរ​ថា រដូ​វក្តៅ​កំពុង​តែរំ​គិល​មក ហើយ​ពេល​ដែល​រដូវក្តៅ​មក​ដល់ ខ្ញុំ​នឹង​បាន​មើល​ឃើញ​ផ្កាកា​ន់​តែ​ច្រើន ដោយ​ចិត្ត​ត្រេក​អរ។​

យ៉ាងណា​មិ​ញ ផ្កាគឺ​ជា​វត្ថុ​ដែ​លជួ​យ​រំឭក​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំអំ​ពី​ព្រះគុ​ណនៃ​ព្រះ ក្នុង​ជីវិត​យើង​។​ ព្រះ​អម្ចាស់​នៃ​យើង​បាន​មាន​បន្ទូលជា​​ពា​ក្យ​ប្រៀប​ប្រដូច​អំពី​ផ្កាឈូក នៅក្នុ​ង​បឹង ដើម្បី​រំឭក​យើង​អំពី​​កា​រផ្គត់​ផ្គង់​របស់​ព្រះវរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ)។ គឺ​ដូច​ដែល​ទ្រង់បា​នមា​នប​ន្ទូល នៅ​ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើភ្នំ​ថា​ “ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច.. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង … តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី?”(ម៉ាថាយ ៦:២៨-៣០)។

ផ្កាធូ​លីព​ធ្វើ​ជា​សញ្ញា​បញ្ជាក់​អំពី​កា​រប​ញ្ចប់​នៃរ​ដូវ​រងា និង​ការ​មក​ដល់​នៃ​រដូ​វផ្កា​រី​ក ប៉ុន្តែ ផ្កា​ធូលីព​ក៏មិ​ន​ខុស​ពី​ផ្កាឈូ​ក​នៅក្នុ​ងបឹង​ឡើយ ពោល​គឺ​វាអា​ចរំ​ឭក​យើង​ឲ្យនឹ​កចាំ​ អំពី​ព្រះ​មួយ​អង្គ ​ដែលយើងអា​ច​ពឹង​ផ្អែ​កលើ​ការ​ផ្គ​ត់​ផ្គង់​អាហារ សំលៀក​បំពាក់ និង​ជម្រក។–Dennis Fisher

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles