ការក្លាយទៅជា

ខ្ញុំបាន​ធំ​ធាត់ នៅ​ក្នុង​ក្រុង​តូច​មួយ។ នៅ​ទីនោះ គ្មាន​អ្នក​ល្បីឈ្មោះ​ មិន​សូវ​មាន​មនុស្ស​ធ្វើច​រាចរ​ណ៍​ទៅម​ក ហើយ​ក៏មិ​នសូ​វ​មាន​អ្វី​ធ្វើ​ដែ​រ។ ប៉ុន្តែ ខ្ញុំ​តែ​ង​តែ​អរ​ព្រះ​គុណ​ព្រះជានិ​ច្ច សម្រាប់​ការ​លូត​លាស់​របស់​ខ្ញុំ​ចាប់​ពីតូច​ដល់​ធំ ក្នុង​បរិយ៉ា​កាស​ស្ងប់​ស្ងាត់ និង​មិន​រញេរ​ញ៉ៃ។ មាន​ពេល​ល្ងាច​ថ្ងៃមួ​យ ពេល​ដែ​លខ្ញុំ​ទៅ​ចូល​​រួម​កម្ម​វិធី​ញាំអាហារ​ធុរ​កិច្ច ជាមួ​យស្វា​មីរ​បស់​ខ្ញុំ​ មិត្តភ័​ក្រ​ថ្មី​របស់​យើង​ម្នាក់ បាន​សួរ​យើង​ អំពី​​​ទីកន្លែង​រស់​នៅរ​បស់​យើង។ ពេល​ដែល​ខ្ញុំប្រាប់គាត់ គាត់​ក៏​និយាយ​ថា “អ្នក​នៅ​​កន្លែង​អញ្ចឹង តើអ្ន​ក​មិន​ខ្មាសគេ​ទេ​ឬ?​” ពេល​នោះ ខ្ញុំមិ​ន​ដឹង​ថា គាត់​កំពុង​តែ​និយាយ​លេង ឬ​យ៉ាង​ណា​ទេ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​និយាយ​ប្រាប់គា​ត់ថា​ “ខ្ញុំ​មិន​ខ្មាស​គេ​ទេ”។

ទោះ​បី​ជាជួ​នកា​ល គេគិ​ត​ថា​ក្រុងរ​បស់​ខ្ញុំ​គ្មាន​អ្វីគួ​រ​ឲ្យ ​ចាប់​​អារម្មណ៍ ដោយសា​រវា​គ្មា​នភា​ព​ជឿន​លឿន​ដូច​​គេ ប៉ុន្តែ ​វាមិ​ន​ខ្វះរបស់ដែល​សំ​ខា​ន់ស​ម្រាប់​ជីវិ​ត​ឡើយ។ គ្រួសារ​របស់​ខ្ញុំជា​ផ្នែក​មួ​យ​នៃសហគមន៍​ពួក​ជំនុំ ដែល​ឪពុ​ក​ម្តាយ​បង្រៀន​កូន “​ទៅ​​តាម​​ដំបូន្មាន និង​​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់​”(អេភេសូរ ៦:៤)។ ព្រះយេ​ស៊ូវ​ក៏បាន​ចម្រើ​នវ័​យធំ​ឡើ​ង នៅក្នុ​ង​ភូមិ​ណា​សារ៉ែត ដែល​ជា​ក្រុង​ដ៏​តូច​មួយ។ កាល​នោះ ​លោក​ណាថាណែល​​និ​យាយ​​ថា “តើ​មាន​​​អ្វី​​ដ៏​​ល្អ អាច​ចេញ​ពី​ណាសារ៉ែត​មក​បាន​ឬ​ទេ”(យ៉ូហាន ១:៤៦)។ ព្រះយេស៊ូ​វ​បា​នប​ញ្ជា​ក់​ថា ពិត​ណាស់ ការ​ល្អ​អាច​ចេញ​ពីណា​សារ៉ែតម​ក​​មែន។ ទោះបី​ជា​ទ្រ​ង់បា​នច​ម្រើន​វ័យ​ធំឡើង ក្នុង​កន្លែង​ដែល​គេ​មិនឲ្យតម្លៃ​ក៏ដោ​យ ក៏​ទ្រង់​ជា​អង្គ​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ប្រ​វត្ថិសា​ស្រ្តមនុស្សជា​តិ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ និង​ការ​បង្រៀនរ​បស់​ព្រះគ​ម្ពីរ បាន​បញ្ជាក់​ថា កន្លែង ដែលអ្ន​ក​បាន​ចម្រើន​វ័យ​ធំឡើង គឺមិ​នសំ​ខា​ន់ទេ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​របៀប ដែល​អ្នក​ចម្រើន​វ័យ​ធំ​ឡើង។

ជួន​កាល​យើង​មាន​អា​រម្មណ៍​ថា យើង​មិន​មែន​ជាម​នុស្ស​សំខាន់ ពេល​ដែល​យើង​ប្រៀប​ធៀបជាមួ​យ​មនុស្ស​ដែល​ជឿន​លឿន ដែល​មក​ពីក​ន្លែង​ដែល​ល្បីល្បា​ញ។ ប៉ុន្តែ យើង​ជា​មនុស្ស​សំខាន់​ចំពោះ​ព្រះ ហើយទ្រ​ង់​អាច​ធ្វើ​ឲ្យ​យើង​មាន​ភា​ពរឹង​ប៉ឹង​ខាង​វិញ្ញាណ ហើយ​បំពេញ​យើង ​ដោយប្រាជ្ញា​រ​បស់​ទ្រង់។ –Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles