ស្រុកដែលនៅនគរស្ថានសួគ៌

ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធ​បំផុ​ត​របស់​​ខ្ញុំម្នា​ក់ បា​ន​នាំ​គ្នា​ជិះ​សេះ​ម្នាក់​មួយ​ៗ កម្សាន្ត នៅពេ​ល​រសៀល​ថ្ងៃ​មួយ។ យើង​បាន​ជិះ​សេះយឺត​​ៗ ដោយ​គ្មាន​គោល​ដៅ កាត់​តាម​វាល​ដែល​មាន​ផ្កាព្រៃ​ដុះ និង​ព្រៃដ​ង្គំ។ ពេល​ដែល​យើង​ទាញ​បង្ហៀរ​បញ្ជា​សេះពីរ​ក្បាល​នោះ ឲ្យ​ដើរ​ទៅ​រ​កជ​ង្រុក ដែល​នៅ​ក្បែ​ផ្ទះ​ ពួក​វា​បោលទៅ​យ៉ា​ង​លឿន ដូ​ច​គ្រាប់​រ៉ុក​កែត។ សេះរ​ប​ស់យើ​ង គឺ​ដូច​ជា​មិត្ត​ភ័ក្រ​របស់យើ​ងអ​ញ្ចឹង។ ពួក​វា​ដឹង​ថា ​ពេល​នោះ​ជាពេល​ញាំ​អាហារ​ពេល​ល្ងាច និង​ជា​ពេល​ដែល​យើង​ត្រូវ​ដុសលា​ង​ខ្លួន​វា​ បា​ន​​​ជា​ពួកវាដូ​ចជា​អន្ទះ​សា​រណា​ស់។

ក្នុង​នាម​ជា​គ្រីស្ទប​រិស័ទ ផ្ទះ​ដ៏ពិ​តរ​បស់​យើង​ គឺ​នៅ​នគរ​ស្ថាន​សួគ៌​(ភីលីព ៣:២០)។ តែ​ជួន​កាល​សេចក្តី​ប៉ង​ប្រាថ្នារបស់​យើ​ង​បាន​នាំយើ​ង ឲ្យ​ងាក​ម្តង​ទៅឆ្វេ​ង ម្តង​ទៅស្តាំ។​ យើង​អរ​សប្បាយ​នឹង​អំណោយ​ទាន​ល្អ​ៗ ដែល​ព្រះ​ប្រទាន ដូ​ច​ជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័​ក្រ​ជា​ដើម។ ទន្ទឹម​នឹង​នោះ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅលើ​ “សេចក្តី​ដែល​នៅខា​ងលើ​”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែល​នៅ​ខាង​លើ អាច​រាប់​បញ្ចូលផ​លប្រ​យោជន៍​នៃ​នគរ​ស្ថាន​សួគ៌ ដែល​យើង​មើល​មិន​ឃើ​ញ ដូចជា : ព្រះ​វត្តមា​ន​ដ៏ស្ថិ​តស្ថេ​ររ​បស់​ព្រះ​(វិវរណៈ ២២:៣-៥) ការ​សម្រាក​ជា​រៀង​រហូត(ហេព្រើ ៤:៩) និង​កេរមរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(១ពេត្រុស ១:៤)។​

ថ្មីៗនេះ​​ខ្ញុំបា​ន​ឃើ​ញ​គេសរសេ​រ​ថា “អ្នកជឿ​ព្រះ​ច​ង់​បាន​កេរមរតក​នៅ​ស្ថាន​សួគ៌ ហើយ​កាល​ណាពួ​ក​គេមាន​ជំនឿកា​ន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏ច​ង់បា​ន​កេរមរតក​នោះ កាន់​តែ​ខ្លាំង​ផង​ដែរ”។ អ្នក​ជឿ​ព្រះ ក្នុង​គ្រាសញ្ញា​ចាស់ ដែល​សាវ័ក​ប៉ុល​បា​នលើ​ក​ឡើង ក្នុង​បទ​គម្ពីរ ហេព្រើ​ជំពូក​១១ សុទ្ធ​តែ​ជា​អ្នក​មាន​ជំនឿរឹ​ងមាំ​ ចំពោះ​ព្រះដែ​ល​ជួយ​ពួក​គេ​ឲ្យ​ក្រសោ​បយ​ក​ព្រះ​បន្ទូល​សន្យា​ទ្រង់ មុនពេ​ល​ដែល​ព្រះទ្រ​ង់ស​ម្រេច​ព្រះ​បន្ទូល​សន្យានោះ​ (ខ.១៣)។ ក្នុង​ចំណោម​ព្រះ​បន្ទូលស​ន្យាទាំ​ង​នោះ ក៏មា​ន​ព្រះ​បន្ទូល​សន្យា​ថា នឹង​ឲ្យ​យើង​​ទទួ​លន​គរ​ស្ថាន​សួ​គ៌​ជា​មរតក​ផង​ដែរ។ បើ​យើង​ទុក​ចិត្ត​លើ​ព្រះ ដូច​ពួក​គេដែ​រ នោះទ្រ​ង់​នឹង​ប្រ​ទាន​ឲ្យ​យើង​មាន​ចិត្ត​សង្វាត​ចង់​បាន “ស្រុក​ដែល​ប្រសើរ​ជាង នៅន​គរ​ស្ថាន​សួគ៌”(ខ.១៦) ហើយដ​ក​ចិត្ត​ចេញ​ពី​លោកិយ។–Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles