ការលះបង់ដ៏ពិត

លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនា​ម​ជា​មន្រ្តី​ប៉ូលីស​ម្នាក់ ​គាត់​បាន​ចាត់​ទុក​ការងារ​រប​ស់គា​ត់ ជា​ការ​បម្រើ​សម្រាប់​សហ​គមន៍​រប​ស់គា​ត់ ហើយ​មាន​ការ​ប្តេជ្ញាចិ​ត្ត​ចំពោះ​ការ​បម្រើនោះ​ ទោះជា​ត្រូ​វ​លះប​ង់យ៉ា​ង​ណាក៏​ដោ​យ។ គេ​អាច​ដឹង​ថា គាត់ពិត​​ជាមា​ន​បំណង​ចិត្ត​ដូច​នេះ​មែន ដោយ​គ្រាន់​តែមើ​លទៅ​ទូ​ដាក់​ឥវ៉ាន់​ផ្ទាល់​ខ្លួន​របស់​គាត់ នៅ​ប៉ុស្ត៍​ប៉ូ​លីស ដែលនៅលើ​នោះ​គា​ត់​បា​ន​បិទ​ខគ​ម្ពីរ យ៉ូហាន ១៥:១៣។

ក្នុង​បទ​គម្ពីរ​​នេះ ព្រះ​អម្ចាស់​នៃ​យើង មាន​បន្ទូល​ថា ​“គ្មាន​​អ្ន​ក​​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុ​ច​នេះ មិន​គ្រា​ន់​តែ​ជាគោ​លការណ៍​ដ៏​ប្រ​សើរ​ប៉ុណ្ណោះឡើ​យ។ បទ​គម្ពីរនេះ​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​ប្តេជ្ញាចិ​ត្ត ដែល​លោក​អេរិក​មា​ន​ចំពោះភារ​កិច្ច​របស់​គាត់ ក្នុង​នាម​ជា​មន្ត្រីប៉ូ​លីស ដែល​នាំឲ្យ​គាត់​មាន​ការ​លះប​ង់ដ៏​​ធំ​ផុត គឺនៅ​ពេ​ល​ដែល​គាត់​បាន​ពលីជី​វិត ក្នុង​ការ​​បំពេញ​ភារៈ​កិច្ច​ការពា​រស​ន្តិសុ​ខស​ង្គម។​

នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​មានកា​រលះ​បង់​ដ៏​ពិត។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មានបន្ទូល​ដ៏មា​ន​អំណា​ច ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:១៣ ជា​ច្រើនម៉ោងក្រោ​យ​មក ទ្រង់​ក៏​បាន​លះ​បង់​ព្រះ​ជន្ម ដូចដែល​ទ្រង់​បាន​មាន​បន្ទូល​នោះមែ​ន។ កាល​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ការ​លះប​ង់នេះ​ មក​កា​ន់ពួ​កសិ​ស្សទ្រ​ង់ ក្នុង​បន្ទប់​ខាង​លើ ​បន្ទាប់ម​ក ទ្រង់​ក៏​បាន​ប្រកបជា​មួ​យព្រះ​វរបិតា នៅ​សួន​ច្បារ​កេត​សេម៉ានី គឺនៅ​មុ​នពេ​លគេ​យក​ទ្រង់ទៅ​កាត់​ទោ​សដោ​យអ​យុត្តិធម៌ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​យកទៅ​ឆ្កា​ង នៅ​ចំពោះ​មុខ​បណ្តា​ជន ​ដែលកំ​ពុង​ចម្អ​ក​ឲ្យ​ទ្រង់។

ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​នៃព្រះ​ ព្រះយេស៊ូវ​អាច​គេច​ចេញ​ពីកា​ររ​ងទុ​ក្ខ កា​រ​ធ្វើ​ទារុណ​កម្ម ​និងភាពសា​ហាវ​ព្រៃផ្សៃ​នោះ​។ ទ្រង់​គ្មាន​បាប​សូម្បី​តែប​ន្តិច ហើយ​មិន​សម​នឹង​សុ​គត​ទេ តែដោយ​សា​រសេចក្តី​ស្រឡាញ់ ដែល​ជា​ក​ក្តាជម្រុញ​ឲ្យ​ទ្រ​ង់​ធ្វើ​កា​រលះ​បង់​ដ៏​ពិត ទ្រង់ក៏​ព្រ​មឲ្យ​គេ​យកទ្រ​ង់​ទៅឆ្កា​ង​សម្លា​ប់។​ ដោយសារកា​រ​សុគត​របស់​ទ្រង់ នោះយើ​ងអា​ចទទួល​ការ​អត់​ទោស​បាប ដោយ​គ្រាន់​តែ​ទទួល​ជឿទ្រ​ង់ ដោយ​ទទួ​លយ​ក​កា​រលះបង់​របស់​ទ្រង់ និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ ដោយ​ជំនឿ។ តើ​អ្នក​បាន​ទុក​ចិត្ត​លើ​ព្រះ ​ដែល​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ​ដើម្បីស​ង្រ្គោះអ្ន​ក​ហើយ​ឬ​នៅ?–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles