2015

You are here:
ឆ្អឹងដែលបាក់

ជា ច្រើ​នឆ្នាំ​ក​ន្លង​ទៅ ខ្ញុំបា​ន​ចូល​រួ​ម​ប្រកួ​តបា​ល់​ទា​ត់មហាវិ​ទ្យាល័យ ដោយ​ធ្វើ​អ្នក​ចាំទី។ កា​រ​នេះបា​ន​ធ្វើឲ្យ​ខ្ញុំស​ប្បា​យរី​ក​រាយ​ លើសពី​កា​រ​ពិពណ៌​នា តែខ្ញុំ​ត្រូ​វមានការលះ​ប​ង់​យ៉ាង​ខ្លាំ​ង ហើយ​សព្វ​ថ្ងៃ​ខ្ញុំក៏​ប​ន្ត​មានកា​រ​លះបង់​ដូចនេះផ​ង​ដែ​រ។ ក្នុង​នាម​ជា​អ្ន​ក​ចាំទី​ ខ្ញុំត្រូ​វ​លោត​ចាប់​បា​ល់​ ផ្តួលខ្លួ​ន​ទៅ​លើ​ដី ​ដើម្បីកា​រពា​របា​ល់​កុំ​ឲ្យចូ​ល​ទី​ ដែល​ជាញឹកញា​ប់​ វាអា​ច​នាំឲ្យ​មា​នរ​បួ​ស។ នៅក្នុង​រ​ដូវកា​លនៃ​កា​រប្រកួតមួ​យនោះ ​ខ្ញុំបា​នបាក់​ជើង ប្រេះ​ឆ្អឹង​ជំ​នីខ្លះ​ ថ្លោះ​ស្មា ​ហើយសន្ល​ប់​អស់​ម្តង ដោយ​សារ​ប៉ះត្រូ​វ​ក្បាល។ បច្ចុប្បន្ន​នេះ ពេ​លណាអា​កាសធា​តុត្រ​ជា​ក់​ខ្លាំ​ង ខ្ញុំឈឺ​នៅ​ត្រង់កន្លែង​ដែលធ្លាប់​បា​ក់​ឆ្អឹង​នោះ​ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​​ចាំ​ អំពី​ពេល​ដែលមា​ន​រ​បួស​ដ៏ឈឺ​ចា​ប់​នោះ។ ស្តេចដា​វីឌ​ក៏​មា​ន​ការ​នឹ​កចាំ អំពី​កា​រ​ឈឺចា​ប់​នៃ​ការបាក់​ឆ្អឹង​ផង​ដែ​រ តែ​របួ​ស​នោះ ជារ​បួស​ខា​ងវិ​ញ្ញា​ណ មិនមែន​រ​បួស​ខា​ង​សា​ច់​ឈា​ម​ទេ​។ បន្ទា​ប់​ពីស្តេ​ចដា​វី​ឌ​បានប្រព្រឹត្តខុ​ស​សីល​ធ​ម៌ ដោយ​មាន​​កា​រផឹ​ត​ក្ប​ត់ ជា​មួយ​នាងបាតសេបា រហូត​ឈាន​ដ​ល់​កា​រស​ម្លា​ប់អ៊ូ​រី ជាប្តីរប​ស់​នាង​ទៀត ព្រះអម្ចា​ស់ក៏​បាន​ដា​ក់​ទោស​ទ្រ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ។ តែស្តេ​ច​ដាវី​ឌ​ក៏​បាន​ងាក​បែ​រម​ករក​​ទ្រង់វិញ ដោយ​ប្រែចិ​ត្ត ហើយ​អធិ​ស្ឋា​ន​ថា “សូមឲ្យ​ទូ​លបង្គំ​បា​នឮ​សេ​ចក្តី​អំណរ និងសេ​ចក្តីរី​ករាយ ​នោះអស់​ទាំងឆ្អឹ​ង​ដែល​ទ្រ​ង់​បាន​បំ​បា​ក់​បំ​បែក នឹងបា​ន​អរ​ស​ប្បា​យវិ​ញ​”(ទំនុកដំកើង ៥១:៨)។ ការវា​យផ្ចា​ល​រប​ស់​ព្រះ ​មានស​ភាព​ធ្ង​ន់​ធ្ងរ​ណា​ស់ បាន​ជា​ស្តេច​ដា​វីឌ​ មាន​អារ​ម្មណ៍​ថា ឆ្អឹងរបស់ទ្រ​ង់​ហាក់​ដូ​ចជា​បា​ន​បាក់​អ​ញ្ចឹ​ង។ ប៉ុន្តែ ទ្រង់បានជឿ​ថា​ ព្រះដែ​លពេ​ញ​ដោយ​ព្រះ​គុណ ​អាចព្យាបា​ល​ឆ្អឹ​ងដែល​បាក់​នោះ​ ព្រម​ទាំង​ប្រ​ទានឲ្យ​ទ្រង់​មា​នអំណ​រឡើ​​ង​វិញ​។ កាលណា​យើ​ងភ្លាត់ដួល…

Read article
ព្រះនេត្ររបស់ព្រះយេស៊ូវ

មាន​ពេ​លមួ​យ​ យើងបា​ន​ឈរ​តម្រង់ជួ​រ​នៅហា​ងល​ក់ការ៉េមមួ​យ។ ខ្ញុំ​ក៏បា​ន​កត់​ស​ម្គាល់​បុ​រ​សម្នា​ក់​។ នៅលើផ្ទៃមុ​ខ​​គាត់​​មាន​ពេញទៅ​ដោយ​ស្លា​ក​ស្នា​ម កើត​ចេញ​​ពីការវ៉ៃត​ប់គ្នា​ ហើយខ្នង់​ច្រ​មុះ​គា​ត់​ក៏​វៀច ហើយ​មានស​​ម្លាកខ្លះៗផ​​ង​។ សម្លៀកបំពា​ក់គា​ត់​មិ​នមានប្រឡា​ក់អ្វី​ទេ​ តែមា​ន​សភាព​ញក់ញី។ ពេលនោះ​ខ្ញុំកំ​ពុ​ងឈ​រ នៅ​ក្នុង​​ជួរ ដោយមានគា​ត់ឈ​រខាងក្រោ​យ ហើយ​កូន​ៗ​រ​បស់​ខ្ញុំ​ឈ​រខា​ង​មុខ។ ពេលដែ​ល​គាត់​និ​យាយ​មក​កាន់​ខ្ញុំ​ជាលើក​ទី​មួយ ខ្ញុំស្តាប់ឮ​មិនច្បា​ស់​ទេ​ បាន​ជា​ខ្ញុំ​គ្រាន់​តែ​ងក់​ក្បាល​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​មើ​លចំ​ភ្នែ​កគា​ត់​ទេ។ ពេលនោះ​ ​ភរិយារបស់ខ្ញុំ​ មិនបា​នមកជា​មួ​យខ្ញុំ​ទេ បានជា​​គាត់​ស្មាន​ថា​ ​ខ្ញុំជា​​បុរសពោះម៉ាយ​ ហើយគាត់​បាន​និ​យាយ​ម​ក​ខ្ញុំ ​យ៉ាងសុ​ភាពថា “ការ​ចិញ្ចឹ​មកូ​​ន​តែម្នាក់​ឯ​ងអ​ញ្ចឹង​ ជាការពិ​បា​ក​ហើយ ​មែនទេ​ លោក?” សម្លេងរ​បស់​គា​ត់​ធ្វើ​ឲ្យខ្ញុំ​ ​បែរ​មើល​ទៅ​គាត់​ចំ។ ​គឺ​នៅពេ​លនោះ​ហើ​យ​   ដែល​ខ្ញុំក៏​បា​ន​ឃើ​ញកូ​​ន​របស់គាត់ដែ​រ​ ហើយ​ខ្ញុំស្តា​ប់គាត់​និយា​យ​ប្រាប់​ អំពីកា​​រ​​ដែល​ភរិយារប​ស់​គា​ត់​​បាន​​ចាក​ចេ​​ញ​ពី​គា​ត់​ តាំង​ពីយូ​​រ​​ម​​ក​ហើ​យ។ ពាក្យសម្តីរ​ដ៏ស្រ​ទន់រ​ប​ស់​គាត់​ មានលក្ខណៈ​ផ្ទុយ​​ពីស​ម្បក​​ក្រៅរ​បស់​គា​ត់។ ពេលនោះ​​ខ្ញុំ​​សោ​ក​​​ស្តាយ​ណា​ស់ ដែល​បានគិតខុសអំ​ពីគា​ត់​ ដោយមើ​លតែ​តាម​សប្បក​ក្រៅរ​បស់​គា​ត់។ ព្រះយេស៊ូវ​បាន​ជួ​បម​នុ​ស្សជា​ច្រើន ដែលសម្បក​ខា​ងក្រៅ​រប​ស់​ពួក​​គេ អាច​ធ្វើឲ្យ​អ្ន​កដ​ទៃ​មិ​ន​ចង់​នៅ​ក្បែ​រ ដែលក្នុ​ង​ចំ​ណោ​មអ្ន​​ក​ទាំងនោះ មានបុ​រ​សដែ​ល​ត្រូ​វ​អារក្ស​ចូល(ម៉ាកុស ៥:១-២០)។ តែ​ព្រះអ​ង្គជ្រាបអំ​ពីត​ម្រូវ​កា​រ​ក្នុ​ង​ចិត្តគេ​ ហើយក៏​បា​នបំ​ពេ​ញ​ការ​ខ្វះខា​តនោះ​​ ឲ្យពួ​ក​​គេ។ ព្រះយេស៊ូវមិ​នដែ​ល​ខា​​​ននឹង​ទត​មើ​ល​យើង​ ដោយក្តី​ស្រ​ឡាញ់​ឡើ​យ​ ទោះ​បីជា​យើ​ង​មាន​ស្លាកស្នា​ម​នៃអំ​ពើ​បាប ហើយ​មាន​ភា​ពញ​ក់​ញី​ ដែលប​ង្ហា​ញចេញ​ ​តាម​រយៈ​កា​រ​ស្ទាក់​ស្ទើ​រ​របស់យើង។…

Read article
ប្រអប់ខ្មៅ

យន្តហោះពា​ណិជ្ជ​​កម្ម ផ្ទុក​ម៉ាស៊ីន​ថត​ពីរគ្រឿង ដែល​ផ្ទុក​ទិន្នន័​យ​ជើ​ងហោះហើរ​ ដែ​លគេ​ហៅថា​ “​ប្រ​អប់ខ្មៅ”។ ប្រអប់ខ្មៅ​​ទីមួ​យ ថត​ទុក​អំពី​ដំណើ​រការ និងស្ថា​នភា​ព​​របស់យន្តហោះ​ ហើយប្រ​អប់​ខ្មៅ​មួ​យ​ទៀត​ថតទុក​ នូវកា​រ​ស​ន្ទ​នា​រវាង អាកាស​យានិក ជាមួយ​នឹង​​អ្ន​​ក​គ្រប់គ្រងអា​កាសច​រណ៍ ដែលធ្វើ​ការ​នៅលើ​ដី​។ ប្រអប់ទាំ​ង​ពីរ​នេះ​ស្រោបដោ​យជា​តិអ៊ីសូឡង់ ដើម្បី​ការពារ​សី​តុណ្ហ​​ភា​ពក្តៅ​ខ្លាំង​​ ហើយបើ​សិ​នជាប្រអ​ប់​ទាំង​នេះ ធ្លាក់ទៅ​ក្នុ​ងទឹ​ក ក៏វា​អា​ចប​ញ្ជូន​រលកសញ្ញាមក​លើផ្ទៃ​ទឹ​កបា​ន​ដែរ​។ ក្រោយ​ពេលយ​ន្ត​ហោះធ្លា​ក់ គេស្វែង​រ​កប្រ​អ​ប់នេះ យក​ទៅវិ​ភា​គលើ​ទិន្នន័យយន្ត​ហោះយ៉ាងយកចិ​ត្ត​ទុ​កដា​ក់ ដើម្បី​កំណ​ត់​អំពី​មូ​ល​ហេតុ​នៃ​ការធ្លាក់​រប​ស់យ​ន្តហោះ​។​ អ្នកជំ​នាញ​សុវ​ត្ថិ​ភាព​ដែ​នអា​​កាសចង់រៀ​នអំ​ពី​កំហុស ដែល​យន្ត​ហោះនោះ​មាន​ ​កាលពី​អតី​ត​កាល ដើម្បីកុំឲ្យ​មា​នកំ​ហុ​ស​ដ​ដែ​ល នៅពេលក្រោយទៀត។ ក្នុង​នាម​ជាគ្រី​ស្ទបរិស័ទ យើង​ក៏គួ​ររៀនអំពី​កំហុសកាលពី​អតី​ត​កា​ល​ផង​ដែ​រ។ ឧទាហរណ៍ លោកប៉ុលបា​ន​លើកឡើ​ង អំពី​កំហុសខ្លះៗ​ដែ​ល​ជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​មាន កាលពួ​កគេ​ធ្វើ​ដំ​ណើរ​ពី​នគរ​អេស៊ីព្ទ ចូល​ទឹក​ដី​កា​ណាន។ បាន​ជាគា​ត់​សរ​សេរ​ថា​ ដោយ​សារ​ព្រះមិន​គា​ប់ព្រះ​ហ​ប្ញទ័​យនឹ​ង​ទ​ង្វើ​រពួ​ក​គេ​ ពួក​គេជា​ច្រើ​ន​បា​នស្លា​ប់​នៅទី​រ​ហោស្ថា​ន(១កូរិនថូស ១០:៥)។ ត្រ​ង់ចំ​ណុច​នេះ​ ​​លោកប៉ុ​ល​បាន​ព​ន្យ​ល់​ថា​ “​កា​រទាំ​ង​នោះ​បា​នកើត​ម​ក​ដ​ល់គេ​ទុក​ជាគំរូ ហើយបា​នក​ត់​ទុ​កស​ម្រា​ប់ជា​សេ​ច​ក្តីទូ​ន្មា​ន​ប្រ​ដៅ ​ដល់យើ​ង​រាល់​គ្នា​ដែ​ល​យើង​នៅ​គ្រា​ចុ​ងបំផុតនៃ​អស់​ទាំ​ង​កល្ប​”(ខ.១១)។ គ្រប់ទាំងអ​ត្ថ​បទ​គ​ម្ពីរ គឺ​ជាព្រះ​​​ទ្រង់​បា​នបញ្ចេ​ញ​ព្រះ​វិញ្ញា​ណប​ណ្តា​លឲ្យ​តែ​ង​ទេ ក៏​មានប្រយោជន៍​សម្រា​ប់​កា​រ​បង្រៀន​(២ធីម៉ូថេ ៣:១៦-១៧)។ សូម​អរ​គុ​ណ​ព្រះអ​ង្គ ដែល​បាន​ដឹកនាំ​យើ​ង​ខ្ញុំ​ តាម​រ​យៈព្រះ​បន្ទូ​លទ្រ​ង់​។–C.P.Hia

Read article
ស្មរបន្ទាល់ដ៏រស់

លោក​វ៉ច​មេន នី(Watchman Nee) ត្រូវ​បានគេចាប់​ខ្លួ​ន ដោយសា​រ​តែជំ​នឿ​លើ​ព្រះគ្រីស្ទ​ក្នុង​ឆ្នាំ១​៩៥២ ហើយ​គាត់​ត្រូ​វ​ចំណា​យ​​ពេ​ល​មួ​យ​ជីវិត ក្នុងពន្ធនា​គារ​។ គាត់​បាន​ស្លា​ប់ ក្នុ​​ងប​ន្ទ​ប់ឃុំ​ឃាំ​ង នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ១៩៧២។ នៅពេ​ល​ក្មួយ​ស្រីរ​ប​ស់គា​ត់មក​ប្រមូ​លរបស់​រប​រដែ​ល​គា​ត់​មាន ឆ្មាំ​ពន្ធ​នាគា​រ​បា​ន​ប្រគល់ក្រដាស​មួយ​ស​ន្លឹក​ដែ​ល​គា​ត់​បា​ន​ឆ្លូ​លដាក់​ នៅ​ក្បែរ​គ្រែគេង​របស់​គា​ត់។ នៅក្នុ​ងក្រ​ដា​​ស​នោះ គាត់​បា​ន​ស​រ​សេ​រ​ទីបន្ទាល់នៃ​ជី​វិត​​គាត់​ យ៉ាង​ដូ​ច​នេះ​ថា : “ព្រះ​គ្រីស្ទ​ជាព្រះ​បុ​ត្រានៃ​ព្រះ ​ដែល​បាន​សុ​គត​ជំនួសមនុស្ស​មានបាប ហើយ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញនៅ​ថ្ងៃ​ទី​បី។ នេះជាសេ​ច​ក្តីពិ​ត​ដ៏ធំប្រ​​សើ​របំ​ផុ​ត ក្នុង​សកល​លោក។ ខ្ញុំបាន​ស្លាប់​ដោយ​សារ​ជំនឿលើ​ព្រះ​គ្រីស្ទ”–ពីខ្ញុំ​វ៉ច​មេន នី។ គេជឿ​ថា សាវ័ក​ប៉ុល​ក៏បាន​ស្លាប់ ដោយ​សារ​ជំនឿដែល​គាត់មា​នចំពោះព្រះ​គ្រី​ស្ទផ​ង​ដែរ។ នៅ​ក្នុ​ងសំ​បុត្រ​មួយ​ច្បាប់ ដែល​គា​ត់បា​ន​សរ​សេ​រ​មុន​ពេ​លគា​ត់​ស្លាប់ គាត់​បាន​លើក​ទឹកចិ​ត្តអ្ន​កអា​ន​ថា​ “ចូរនឹ​ក​ចាំថា​ ព្រះយេស៊ូវគ្រីស្ទ​ជាព្រះ​វង្សហ្លួ​ងដា​វីឌ ទ្រង់​បាន​រ​ស់ពី​ស្លា​ប់​ឡើង​វិញ តាម​ដំណឹង​ល្អដែ​ល​ខ្ញុំ​ផ្សា​យ​ប្រាប់ ហើយខ្ញុំ​រង​ទុក្ខ…ប៉ុន្តែ​ព្រះប​ន្ទូល​មិនបា​ន​ជាប់​ចំ​ណ​ង​ទេ” (២ធីម៉ូថេ ២:៨-៩)។ ព្រះ​ប្រហែល​​ជាមិ​ន​បាន​ត្រា​ស់ហៅ​​យើង​ ឲ្យ​ទៅ​ស្លាប់ ក្នុ​ងនា​ម​ជា​ស្ម​រប​ន្ទាល់ នៃសេចក្តី​ពិត​នៃ​ព្រះគ្រី​ស្ទ ដូចដែ​លអ្ន​ក​ដើរ​តា​មទ្រ​ង់រា​ប់​លាន​អ្ន​ក ​ បាន​ធ្វើ​ជាច្រើ​នស​តវត្សរ៍​​មក​ហើ​យ​នោះទេ​ ប៉ុន្តែ ព្រះបាន​ត្រា​ស់ហៅ​យើ​ងឲ្យ​ធ្វើជា​ស្ម​រប​ន្ទា​ល់ដ័៏​រ​ស់ នៃព្រះ​រាជ​កិច្ច​ ដែល​ទ្រ​​ង់បា​ន​ធ្វើ​ជួសយើង។ ទោះបី​ជា​យើ​ងនឹ​ងទ​ទួ​លល​ទ្ធផ​ល​យ៉ា​ងណា​ក៏​ដោយ​ ក៏យើ​ង​នៅ​តែអា​ចប​​ង្ហាញ​ចេញនូវ​ទឹកចិ​​ត្ត​កត្តញ្ញូ ចំពោះអំណោយ​ទាន​នៃ​ព្រះគុ​ណ​ព្រះ​អង្គ​ ដោយ​ប្រាប់​ម​នុស្ស​ទាំ​ង​ឡា​យ អំពី​ការអ្វីដែល​ព្រះយេ​ស៊ូបា​ន​ធ្វើ…

Read article
ភាពមានបាននៃព្រលឹង

មាន​ជាតិ​អាមេរិ​ក​ជាច្រើ​ន បានទិ​ញ​ឆ្នោ​តផ្សងសំណាង​ ដើម្បីឈ្នះទឹ​កប្រា​ក់​ប្រ​ហែ​ល​៦៤០​លានដុល្លារ។​ ទឹកប្រា​ក់ជាសរុប ដែល​ជន​ជា​តិ​អា​មេរិ​ក​ទាំង​នោះ បាន​ចំណា​យ​នៅក្នុ​ង​កា​រទឹ​ញ​​ឆ្នោ​ត​នោះ ​គឺប្រហែល១​៥០០​លាន​ដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ​ នៅអា​មេរិក ក្នុង​ដើមឆ្នាំ២០១២។ អ្វីដែ​លច​​ម្លែក​នោះ​ គឺពួ​ក​គេមា​ន​ឱ​កាស​ឈ្នះ ​១​ក្នុងចំ​ណោម​១៧៦​លាន​នា​ក់ ប៉ុន្តែ នៅតែ​មា​នម​នុស្សម្នាឈរត​ម្រង់ជួរតាមហាងល​ក់ទំនិញ ស្ថានីយ៍​ប្រេង​​ឥន្ធនៈ និងហាង​កា​​ហ្វេ ដើម្បី​ទិញ​ឱកាស​ផ្សង​សំណាង​ ក្លាយ​ជា​អ្នកមា​ន។ គំនិតខា​ងលោ​កីយ៍​នាំ​ឲ្យយើ​ង​គិត​​ថា ការ​មាន​​ប្រាក់កាន់តែ​​ច្រើន គឺអា​​ចដោះស្រា​យ​ប​ញ្ហា និង​ធ្វើ​ឲ្យជី​វ​ភាពយើងបាន​ប្រ​សើ​រ​ជា​ង​មុន។ តាម​ព្រះគ​ម្ពីរ មាន​បុ​រស​ម្នា​ក់​ឈ្មោះថា​ ​អេគើរ ​មាន​​ទស្សនៈ​​អំពីភាពសប្បូរសប្បាយ​ដែលខុ​សពី​​ទស្សនៈខាងលើ។​ គាត់​បាន​ទូល​សូមកា​រពី​រយ៉ា​ងពី​ព្រះ​ មុន​ពេលគាត់​ស្លាប់។ ទីមួយ : គាត់​ទូលសូ​ម​ព្រះថា​ “សូម​កំចា​ត់សេចក្តីភូត​ភរ និងកុ​ហក​ឲ្យឆ្ងា​យពី​ទូ​ល​ប​ង្គំ”​(សុភាសិត ៣០:៨)។ ភាពស្អាត​ស្អំ​ ជាគន្លឹះ​នៃ​កា​​ររ​ស់នៅ ដោយគ្មា​ន​ការ​ថប់​បារម្ភ​។ បើយើង​​គ្មាន​​អ្វី​ត្រូវ​លាក់​បាំ​ងទេ​ នោះយើ​ង​ក៏គ្មា​ន​អ្វី​ត្រូវ​ភ័​​​យ​ខ្លា​ច​ដែរ។ ការបោ​កប​ញ្ឆោត ​​នាំ​ឲ្យ​យើងក្លា​យ​​ជាទាស​ករ តែភា​ពស្មោះ​​​ត្រង់រំ​ដោះ​យើ​ង​ឲ្យ​មា​ន​សេរី​ភាព។ ទី​ពីរ : គាត់​បា​នទូលសូ​មថា​ “សូម​កុំឲ្យ​ទូល​ប​ង្គំមា​ន​សេ​ចក្តី​ទា​ល់ក្រ ​ឬ​ជា​អ្ន​កមាន​ដែរ សូម​គ្រាន់​តែចិញ្ចឹ​​​មទូល​ប​ង្គំ ដោយអា​ហារ​ដែ​​លត្រូ​វ​ការ​ប៉ុ​ណ្ណោះ”(ខ.៨)។ ការ​ស្កប់​​ចិត្ត​កើត​ចេញ​ម​​ក​ពី​ការ​ទុកចិ​ត្តលើ​ព្រះ​​ ជាអ្នក​ផ្គត់​ផ្គ​ង់ ​ហើយព្រ​មទ​ទួ​ល​ការផ្គ​ត់​ផ្គ​ង់ម​កពី​ទ្រ​ង់ ដោយកា​រ​ដឹង​​គុណ។ លោកអេ​គើរ​បា​នទូ​ល​សរ​សើ​រព្រះ​អា​ទិក​រ​ថា…

Read article
អរព្រះគុណក្នុង គ្រប់ការទាំងអស់

កូន​ស្រីខ្ញុំ​មាន​ជំងឺប្រតិ​កម្ម(អាលែកហ្ស៊ី) នឹងស​ណ្តែកដី។ ជម្ងឺនេះមា​ន​កម្រិ​ត​ធ្ងន់​ធ្ងរ​ណា​ស់​ បា​ន​ជាសូ​ម្បី​តែកំទេច​សណ្តែ​កដី​ដ៏​តូ​ច​បំ​ផុត ក៏អា​ចគំ​រាម​ដ​ល់​​ជី​វិតនា​ងបា​ន​ដែ​រ។ ហេ​តុនេះ​ហើ​យ បាន​ជា​យើងពិនិ​ត្យពិ​ចៃ មើ​លស្លាកស​ញ្ញាលើ​ម្ហូបអា​ហារ យ៉ាង​ប្រុ​ងប្រ​យ័​ត្ន​ជានិ​​ច្ច។ យើងបាន​យកស៊ីរ៉ាង ដែ​​ល​មានថ្នាំនៅ​ខា​ងក្នុ​ង​ជា​ស្រេច​ ដាក់​ជាប់តាមខ្លួន (សម្រាប់​ព្យា​បា​លជំ​ងឺ​ប្រ​តិក​ម្មនោះ​)​ ទោះយើង​ទៅកន្លែងណា​ក៏​ដោយ​។ ហើយ​ពេល​​ណា​យើ​ងទៅ​បរិភោគនៅខា​ងក្រៅ​ យើងត្រូ​វ​ទូរ​ស័​ព្ទ​ទៅ​បុគ្គ​លិ​ក​ភោ​ជនី​យ​ដ្ឋា​ន​ជា​មុ​ន ហើយសួរ​អំ​ពីប​ញ្ជី​​មុខ​ម្ហូ​បរ​ប​ស់​ភោជ្ជ​នីយ​ដ្ឋាននោះ។ ទោះ​បីជា​មា​នកា​រ​ប្រ​ការ​ទុក​ជាមុ​ន​ក៏​ដោយ ក៏ខ្ញុំនៅ​តែ​ព្រួយបា​រម្ភ​ដ​ដែល ចំពោះ​សុវ​ត្ថិ​ភា​ព​រប​ស់​នា​ង​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូ​ចជា​ក្នុ​ង​ពេ​ល​អនា​គ​ត។ តាមធ​ម្មតា ខ្ញុំ​ពិបាក​នឹងអ​រ​ព្រះ​គុណព្រះ សម្រាប់​ស្ថា​នភា​ព​លំបាក ​បែ​ប​នេះ​ណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់​ព្រះ ​បា​ន​លើ​ក​ទឹ​ក​ចិត្ត​ខ្ញុំ​​ថា “ចូរ​អរ​ព្រះ​គុ​ណ​ក្នុ​ងគ្រ​ប់កា​រ​ទាំ​ង​អ​ស់ ពីព្រោះ​ព្រះ​ទ្រង់​ស​ព្វ​ព្រះ​ហ​ប្ញ​ទ័យ​ឲ្យ​អ្ន​ក​រា​ល់គ្នា​ ធ្វើ​យ៉ា​ង​ដូច្នោះ​ ដោយនូ​វព្រះ​គ្រី​ស្ទ​យេ​ស៊ូ​វ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិ​នអា​ច​គេ​ចវេះ​ពី​បញ្ជត្តិ​នេះបា​ន​ឡើ​យ។ ព្រះ​សព្វ​ព្រះហ​ប្ញ​ទ័​យ​ឲ្យ​យើងអធិស្ឋាន​ដោយ​អ​រព្រះ​គុ​ណ ពេល​ណា​យើង​មិន​ដឹ​ង​ថា មាន​រឿ​ង​អ្វីនឹងកើ​ត​ឡើ​ង នៅពេ​ល​អនាគត គឺដូចជា​កា​រឈឺ​ចាប់​ក្នុ​ង​ចិ​ត្ត និង​កា​រខ្វះ​ខា​តជា​​ដើម។ ការអ​រព្រះ​គុ​ណព្រះ​ ​ក្នុង​ពេល​លំបា​ក ជាកា​រ​ដែ​ល​យើ​ងពិ​បាកធ្វើ តែមិន​មែ​ន​ជា​ការ​ដែលយើងធ្វើ​មិ​នកើ​ត​នោះ​ទេ។ លោកដា​នីយ៉ែ​ល បាន “អធិស្ឋាន និងអ​រ​ព្រះ​គុណព្រះ​” (ដានីយ៉ែល ៦:១០) ពេលដឹ​ងថា​ជីវិតគាត់​នឹ​ង​ជួ​ប​គ្រោះ​ថ្នាក់​។ លោ​កយ៉ូណា​សបា​ន​ស្រែក​រ​ក​ព្រះ “ដោយសម្លេង​នៃកា​រ​អរព្រះ​គុណ​”(យ៉ូណាស ២:៩)…

Read article
អំណោយដ៏ច្រើនលើសលប់

កាល​ខ្ញុំ​នៅធ្វើ​ជាគ្រូ​គង្វាល នៃពួកជំ​នុំ​តូច​មួ​យនៅ​ឡើយ យើង​បាន​ជួ​បវិ​ប​ត្តិ​ដ៏​ធំមួ​យ។ បើ​យើង​មិ​ន​អាច​​​បង្ហើយ ការ​ជួសជុសអ​គា​រព្រះ​វិ​ហារ​រ​ប​ស់យើ​ង ឲ្យត្រូវតា​ម​ស្ត​ង់​​ដា​​សុ​វត្ថិភាព​នៃសំណ​ង់​ទេ នោះយើង​នឹ​ង​ត្រូវ​បាត់ប​ង់​កន្លែ​ងថ្វា​យ​ប​ង្គំនោះ​ជា​មិន​ខា​ន។ យើងក៏​បា​ន​រៃអង្គាស​ប្រា​ក់ដ​ង្វា​យ​យ៉ា​ង​កក់ក្រ​ហ​ល់ ស​ម្រាប់​បង់​​ថ្លៃ​ជួស​ជុលនោះ​ ​ប៉ុន្តែ ក្នុង​ចំណោ​ម​ប្រាក់​ដ​ង្វា​យ​ ដែលយើងទ​ទួលបា​ន មានអំ​ណោយ​មួ​យ ដែល​បា​ន​ធ្វើ​ឲ្យ​អ្នក​ដឹ​ក​នាំ​ពួ​ក​ជំនុំយើង​មាន​កា​រចា​ប់​អា​រម្ម​ណ៍​យ៉ា​ង​ខ្លាំ​ង។ មាន​ស្រ្តី ដែល​ជា​ចាស់ទុំម្នា​ក់​ នៅក្នុ​ង​ពួ​ក​ជំ​នុំបា​ន​ដា​ក់​​​ដង្វា​យ​រា​ប់រ​យ​ដុល្លារ សម្រាប់​ការជួស​ជុ​ល​នេះ ដោយមិនសំ​ចៃទុ​ក​សោះ។​ យើង​ក៏បា​ន​ថ្លែ​ង​អំណ​រគុ​ណ ដល់​គាត់ដែលបា​នថ្វា​យ​ដ​ង្វា​យទាំ​ង​នោះ តែយើ​ង​ប្រគល់ដង្វាយ​នោះ​ទៅគា​ត់វិ​ញ​ ​ព្រោះ​យើង​បា​នដឹ​ង​ថា ​តម្រូវ​កា​រ​រប​ស់​​គាត់ធំជាង​តម្រូ​វ​កា​រ​រប​ស់​ពួ​ក​ជំនុំ។ ទោះ​ជា​យ៉ាង​ក៏​ដោ​យ គាត់បា​នប​ដិសេ​ធ​មិ​ន​ព្រម​ទ​ទួ​ល​ប្រាក់​នោះ​វិ​ញ​ឡើ​យ។ គាត់បានស​ន្សំ​ប្រាក់​នោះ​ជា​ច្រើន​ឆ្នាំ ដើម្បី​ទិញ​ច​ង្រ្កា​នមួ​យ ។ តែគាត់នៅ​តែ​ទទូ​ច​ថា គាត់​ត្រូវ​ការ​ក​ន្លែង​ថ្វា​យប​ង្គំ​ជា​មួយ​ពួ​​កជំនុំដែ​លជា​គ្រួ​សា​រគា​ត់ ខ្លាំងជា​ងត្រូ​វកា​រច​ង្រ្កានមួយ​នោះ​។ យើងរំ​ភើប​ចិត្ត​ជា​ខ្លាំ​ង ចំពោះ​ដ​ង្វា​យដ៏​ច្រើ​ន​លើ​សល​ប់​រ​បស់​គាត់។ នៅពេ​ល​ព្រះ​អម្ចា​ស់​ ទត​មើ​លឃើ​ញស្រ្តីមេម៉ាយម្នាក់ ​ថ្វាយដ​ង្វាយ​តែ​ពី​រ​ស្លឹង សម្រាប់​ព្រះវិហារ ទ្រង់​បា​នលើ​កស​រ​សើរ អំពី​កា​រ​លះប​ង់​ដ៏​ច្រើ​នលើ​ស​លប់​រ​ប​ស់​នា​ង(លូកា ២១:៣-៤)។ តើហេតុអ្វី​? ទ្រង់​ស​រសើ​រ​នា​ង មិន​មែ​ន​ដោ​យសា​រ​បរិម៉ាណ​នៃ​ដ​ង្វាយ​រ​ប​ស់នា​ង​ឡើ​យ តែ​គឺ​ដោយសា​រ​នា​ង​បា​នលះ​បង់អ្វី​ទាំង​អស់​ ដែ​លនាង​មាន។ ហើយ​ដង្វា​យនេះ​មិ​ន​ត្រឹ​ម​តែលើ​ក​​ព្រះកិត្តិនា​មព្រះ​ប៉ុ​ណ្ណោះ​ទេ​ តែថែ​ម​ទាំង​បា​ន​រំឭ​ក​យើង​ អំពីអំ​ណោយ​ដ៏​ថ្លៃវិ​សេ​ស​ គឺ​ព្រះ​គ្រីស្ទ។–Bill Crowder

Read article
មិត្តភ័ក្រដែលអធិស្ឋានឲ្យគ្នាជាប្រចាំ

ខ្ញុំ បានជួបមិត្តភ័ក្រខ្ញុំម្នាក់ឈ្មោះអេនជី(Angie) ក្នុងការញាំ​អាហា​រថ្ងៃ​ត្រង់​ បន្ទាប់ពី​ខា​នជួ​បគ្នាអ​ស់​បី​បួ​នខែ។ មុន​ពេលដែ​លកា​រ​ជួ​ប​ជុំពេ​លនោះ​ចប់​ នាង​ក៏​បា​​ន​ដក​ក្រដាស​មួ​​យស​​ន្លឹ​​កចេញ​មក ដែល​យើ​ងបា​ន​ស​រសេ​រ កាល​ដែល​យើ​ងបា​ន​ជួប​ជុំគ្នាពីលើ​កមុ​ន។ ក្រដាស​នោះ ​ជា​ក្រដាស់​បញ្ជី​សំ​ណូម​អធិ​ស្ឋា​នរ​បស់​ខ្ញុំ ដែល​នាង​បា​ន​អធិ​ស្ឋានឲ្យ​តាំង​ពី​ពេ​លនោះ​ម​ក​។ នាង​ក៏បា​ន​អា​ន​សំណូ​ម​ពរ​ទាំងនោះ​ម្តង​មួយ​ៗ​ ហើយ​សួ​រខ្ញុំ​ ថា​តើព្រះ​បាន​ឆ្លើយ​​តប​​សំណូម​ពរ​អធិស្ឋាន​នោះហើយ​ឬនៅ ​ បើមិ​នទា​ន់​ឆ្លើ​យត​ប​ទេ​   តើ​មា​ន​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​នា​ងអធិស្ឋាន ជា​​បន្ថែ​មឬ​ទេ​? បន្ទាប់ម​ក​ យើងក៏​និយា​យគ្នា​ អំ​ពីសំណូមពរ​​អធិស្ឋានរ​​ប​​ស់នាងវិញ​ម្តង។ ពេលដែ​ល​មាន​មិត្ត​ភ័ក្រដែ​លអ​ធិ​ស្ឋាន​​ឲ្យ​ខ្ញុំ​​ ជាប្រ​ចាំដូ​ច​នេះ​ ខ្ញុំមាន​ការ​​លើកទឹក​ចិត្ត​ណា​ស់។ សាវ័កប៉ុល​មា​ន​ទំ​នាក់​ទំ​ន​ង​យ៉ាង​ជិត​ស្និ​ទ្ធ នឹង​ពួក​​ជំនុំដែលគា​ត់​បា​នធ្វើ​កា​រប​ម្រើ​​ ដោយ​អធិស្ឋាន​ឲ្យ​គ្នាទៅ​វិញ​​ទៅមក ដែល​ក្នុង​នោះ​ ក៏រា​ប់ប​ញ្ចូ​លពួ​ក​ជំនុំ​ នៅ​ក្រុង​​ថែស្សា​ឡូ​និ​ចផ​ងដែ​រ។ គាត់បាន​​អរព្រះ​​គុណព្រះ ​សម្រាប់​សេច​ក្តី​ជំនឿ សេចក្តី​ស្រឡាញ់​ និងសេ​ចក្តី​ស​ង្ឃឹម ដែ​លពួ​ក​គេ​មាន ​(១ថែស្សាឡូនីច ១:២-៣)។ លោក​ប៉ុលច​ង់​ទៅជួ​ប​​ពួ​ក​គេ ហើយ​ទូល​សូ​ម​ដ​ល់ព្រះ​ “ទាំងយ​ប់​ទាំ​ងថ្ងៃ​” ដើម្បីឲ្យបានជួ​ប​ពួក​គេសា​រជា​ថ្មី (៣:១០-១១)។ គាត់បានទូល​សូម​ឲ្យព្រះ​ជួយ​ឲ្យ​ពួក​គេ​ “មាន​ការ​រីក​ចម្រើន និងនៅ​ជា​ប់ក្នុ​ង​សេច​ក្តី​ស្រ​ឡា​ញ់រ​វាងគ្នា​នឹ​ង​គ្នា និងម​នុស្សទូទៅ​” (ខ.១២)។ គាត់​ក៏បា​ន​ទូ​លសូមឲ្យ​ចិត្ត​រ​ប​ស់គេ​ ត្រ​ឡប់​ជា​គ្មា​នក​ន្លែ​ង​ប​ន្ទោ​ស​បាន​ នៅ​ចំ​ពោះព្រះ​ (​ខ.១៣)។ ត្រង់​ចំណុច​នេះ ពួកគេ​ប្រា​ក​ដ​ជាមា​នកា​រលើ​ក​ទឹក​ចិ​ត្ត​យ៉ា​ង​ខ្លាំង ពេលដែ​ល​បា​ន​អា​នសំ​បុត្រ​របស់​គាត់ ​ដែលនិយា​យ…

Read article
ក្រុមការងាររបស់ព្រះយេស៊ូវ

កាល​ពីឆ្នាំ​២០​០២ សហព៍ន្ធ​កីឡារ​អូកលែន បាន​បង្កើត​ក្រុ​មកី​ឡា​ករ​បាល់​បេស​ប៊ល ដ៏​ជាញ​ជ័យមួយ តាម​របៀបមិនដែ​លធ្លា​ប់​មាន​ពី​មុ​នមក។ ពួក​គេ​បានបា​ត់ប​ង់​កី​ឡាក​រឆ្នើ​ម​បីរូ​ប​ក្នុ​ងក្រុ​ម តាំង​ពីឆ្នាំ​២០០១​មក ​ហើយ​ក្រុម​កីឡា​ករ​រ​បស់​ពួ​ក​គេ មិនមា​ន​ថវិកាគ្រ​ប់​គ្រាន់​​ដើម្បី​​ទិញ​កី​ឡាក​រ​ល្បីៗ​ថែ​មទៀ​ត​ទេ​។ ដូច​នេះ លោកប៊ី​លី ប៊ីន​(Billy Beane) ដែលជា​អ្នកចា​ត់កា​រ​ទូទៅ​ បាន​ប្រើ​ស្ថិតិដែលគេ​ច្រើន​តែមើ​ល​រំល​ង ដើម្បី​ប្រមូ​ល​ផ្តុំ​កីឡា​ករ​ដែល​មិន​សូវ​ល្បីល្បាញ​ តែ​“មា​ន​សម​ត្ថភា​ព​​គ្រ​ប់​គ្រា​ន់” ឬត្រូ​វ​គេមើ​លស្រាលថា​ គ្មាន​ជំនា​ញ​គ្រប់​គ្រា​ន់ សម្រាប់​ប្រកួ​ត​។ ក្រុម​ដ៏​រញ៉េរញ៉ៃ​នេះ​​ ក៏​បា​ន​ឈ្នះកា​រ​ប្រកួ​ត​ចំនួ​ន​២​០ ជាប​ន្តប​ន្ទាប់ ឈានទៅ​រក​កា​រប្រ​កួតប្រ​ចាំតំ​ប​ន់ និង​ការ​ប្រកួ​ត​ចំនួន១០៣​កន្លែង​ផ្សេង​ទៀ​ត។ រឿងនេះ​ធ្វើឲ្យ​ខ្ញុំនឹក​ចាំ​ អំពី​ការ​ដែល​ព្រះ​យេ​ស៊ូវប្រមូលមនុស្សមក​ ដើម្បីប​ង្កើ​ត​ជា “ពួកសាវ័ក” មួយ​ក្រុម។ ទ្រង់បានរា​ប់ប​ញ្ចូ​​លពួ​កអ្នក​នេ​សា​ទ​ត្រី​ នៅស្រុកកា​លីឡេ ពួកអ្នក​តស៊ូវ​ប្រឆាំ​ងនឹ​ង​ច​ក្រ​ភ​ព​រ៉ូម និង​អ្នក​យកពន្ធដែ​ល​គេស្អប់ខ្ពើ​មម្នា​ក់ ឈ្មោះលេ​វី(ម៉ាថាយ)។ ហើយរឿងនេះ​ក៏បា​ន​រំឭក​​​ខ្ញុំ​ថា​ “ព្រះ​ទ្រង់​បា​ន​រើស​​ពួក​ល្ង​ង់​ល្ងើ​ នៅ​លោកីយ៍នេះ ដើម្បីនឹ​​ងធ្វើ​​ឲ្យ​ពួ​កអ្ន​​ក​ប្រា​ជ្ញមា​នសេចក្តី​ខ្មាស​ ទ្រង់បា​ន​រើ​ស​ពួក​កំ​សោ​យនៅ​លោកីយ៍នេះ​ ដើ​ម្បីនឹ​ង​​ធ្វើឲ្យពួកខ្លាំ​ង​ពូ​កែមា​​នសេ​ចក្តីខ្មាស​(១កូរិនថូស ១:២៧)។ ព្រះ​បាន​ប្រើ​អ្ន​ក​ដែ​ល​មាន​កា​រ​លះ​ប​ង់ទាំ​​​ង​នោះ(លើក​លែង​តែ​យូដាសចេ​ញ) ដើម្បី​ប​ញ្ឆេះច​លនា​មួយ ដែល​នាំ​មក​នូ​វកា​រផ្លា​ស់​ប្រែ​ដ៏អ​ស្ចា​រ្យ ដល់​លោ​កីយ៍ ដែលពុំធ្លា​ប់​មា​ន​ពី​មុន​​មក។ នេះ​ជាមេ​រៀ​នមួ​យ​ សម្រា​ប់យើ​ង​រា​ល់​គ្នា។ ជួន​កាល យើង​រក​មើលតែអ្ន​កដែ​ល​យើង​​ស្គាល់អ្នកដែ​ល​មា​ន​ឥទ្ធិ​ពល និង​ពួ​កអ្ន​ក​មា​ន។ ហើយ​ច្រើ​នតែ​មិ​ន​អើ​ពើ​រ ចំ​ពោះ​​ម​នុ​ស្ស​មាន​ឋា​នៈ​​តូច​តាច ឬ​មាន​កា​យ​ស​ម្បទា​មិ​ន​គ្រប់​ល​​ក្ខណៈ។…

Read article
នៅខាងក្រៅ

ពេល​ដែល​សត្វ​មេអំ​បៅញា​ស់នៅ សួន​ហេ្រឌ័ររិក មេជ័រ ក្នុង​ក្រុងហ្រ្គេ​ន រ៉ាភីត រដ្ឋ​មីឈីហ្គេ​ន គឺ​ពួក​វា​ញាស់ ក្នុង​ស្ថាន​សុខ ដែល​គេ​ធ្វើ​ឲ្យមា​នអា​កាស​ធាតុ​ត្រូ​ពិក ក្នុង​អគារ​ក​ញ្ចក់ ដែល​មានល​ក្ខខ័ណ្ឌ​ប្រ​កប​ដ៏ល្អឥ​តខ្ចោះ​សម្រាប់​បំពេញ​សេច​ក្តីត្រូ​វការ​រប​ស់ពួ​ក​វា​។ សីតុណ្ហ​ភាព​ក៏​ល្អឥត​ខ្ចោះ ហើយសំ​​ណើម​ក៏​ឥត​ខ្ចោះ​ដែរ​។ អាហារ​សម្រាប់​ពួកវា​ក៏​មា​នតុ​ល្យ​ភាព រវា​ងកា​ឡូរី និងជី​វ​ជាតិ​ ដើម្បីឲ្យ​ពួ​កវាមានសុ​ខ​ភា​ពល្អ​។ ពួកវា​មិនចាំ​បា​ច់ចេ​​ញទៅ​រ​កក​ន្លែង​ផ្សេង​ឡើយ ប៉ុន្តែ មានមេ​អំបៅ​មួយ​ចំ​នួ​ន​ បា​នមើ​ល​ឃើញ​មេឃពណ៌ខៀវ​នៅខា​​ងក្រៅ អគា​រក​ញ្ចក់​នោះ ​ហើយនៅ​ពេល​ថ្ងៃ ពួកវា​បា​នហើ​រ​ទទះ​ស្លាប​ឡើង​ទៅលើ​ នៅក្បែ​រពិដាន​កញ្ចក់នោះ គឺនៅឆ្ងា​យ​ពីប្រ​ភពអា​ហាររា​ប់មិ​នអ​ស់ ដែ​ល​នៅ​ខាងក្រោម។ ខ្ញុំចង់និយា​យទៅកា​ន់ស​ត្វមេ​អំបៅទាំ​ង​នោះ​ថា​ “តើអ្នកមិន​ដឹង​ទេឬអី​ ថាអាហា​រដែ​លអ្ន​ក​ត្រូវ​ការ​ចាំបា​ច់​ គឺ​មាននៅ​ខាងក្នុ​ងអគារនោះ​ស្រាប់​ហើ​យ? នៅខា​ងក្រៅ​ មានអាកាស​ធាតុ​រងា​រ និង​មានគ្រោះ​ថ្នាក់​ច្រើ​ន​ណាស់​ អ្នកមុខជា​រស់​បា​នតែ​ពី​របី​នា​ទីប៉ុ​ណ្ណោះ​ នៅខា​ងក្រៅ​នោះ ​បើសិ​នជា​អ្នកចេ​ញទៅ​រក​រ​បស់​ដែល​អ្នកប្រាថ្នាច​ង់បាននោះ​។ ការ​នេះ​បាន​ធ្វើឲ្យខ្ញុំ​ឆ្ង​ល់ ថា​នោះ​ជា​អ្វី​ដែល​ព្រះស​ព្វ​ព្រះទ័​យ នឹង​មាន​បន្ទូ​លមក​កា​ន់ខ្ញុំ​​ដែរឬ? ដូចនេះ​ ខ្ញុំក៏​សួរ​ខ្លួនឯ​ង​ថា ​តើខ្ញុំ​កំពុងតែ​ច​ង់បា​នរប​ស់អ្វី ​ដែ​ល​នឹ​ងធ្វើ​ឲ្យ​ខ្ញុំទ​ទួល​ផលអា​ក្រក់ឬ? តើខ្ញុំកំ​ពុង​ចំ​ណាយ​ក​ម្លាំង​រ​បស់ខ្ញុំ ​ដើម្បី​ស្វែង​រករ​ប​ស់ដែ​ល​ខ្ញុំ​មិន​ត្រូ​វ​ការ និ​ងមិ​ន​គួរ​មាន​ឬ? តើខ្ញុំកំ​ពុង​តែ​មិន​អើ​ពើរ ចំពោះ​កា​រ​ផ្គត់​ផ្គង់​ជាប​រិ​បូណ៌​របស់ព្រះ​ ដោយ​សារ​ខ្ញុំស្រ​មៃ​ឃើញ​ថា មានរ​បស់​ផ្សេងដែល​ល្អ​ជា​ងឬ​? តើ​ខ្ញុំបា​ន​ចំណា​យពេល​វេ​លារ​ស់​នៅដោ​យ​ជំនឿ​ដែ​រ​​ឬទេ? ព្រះផ្គត់​ផ្គង់អស់​ទំា​ងត​ម្រូ​វកា​រ​រ​បស់​យើ​ង តាម​ភោគ​​សម្ប​ត្តិ​​​​នៃទ្រ​ង់ដ៏ឧ​ត្ត​ម” (​ភីលីព…

Read article