2015

You are here:
អស់ពេល

ភោជ្ជ​នីយ​ដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​បាសេ ឡូណា(Barce-lona) ហើយ​ខ្ញុំត្រូ​វ​ធ្វើដំ​ណើ​រ​ប្រហែ​ល​២​ម៉ោ​ង ពី​ផ្ទះខ្ញុំ​ទៅ​។​ ភោជ្ជ​នីយ​ដ្ឋាន​នេះ​ មាន​ភាព​ល្បីល្បា​ញ​ណា​ស់ បាន​ជា​អ​តិថិ​ជន​ត្រូវ​កក់​តុ​ ឲ្យ​បាន​មុន​៦​ខែ​។​ ប៉ុន្តែ លោក​ហ្វេរាន អាឌ្រា​(Ferran Adrià) ដែល​ជា​ចុ​ង​ភៅ​ដ៏​ល្បីរ​បស់ប្រ​ទេស​​អេស្ប៉ាញ និង​ជាម្ចា​ស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន ដែល​​បា​នទ​ទួ​ល​ពានរង្វាន់​នេះ បែរជា​​ស​ម្រេច​ចិ​ត្ត​បិទ​​ទ្វារភោ​ជ្ជនី​យដ្ឋា​ន​នេះ​ អស់​រយៈ​ពេល​២​ឆ្នាំ ដើម្បី​ឲ្យគា​ត់​ និង​បុគ្គ​លិក​រ​ប​ស់គា​ត់​មា​ន​ពេល​គិត​រៀប​ផែន​កា​រ​ និង​កែ​ឆ្នៃឡើ​ង​វិញ។ លោក​អាឌ្រាបាន​ប្រាប់ទស្សនា​វ​​ដ្តីហេ​មេ​ស្វៀ (Hemispheres) ​ថា “បើសិន​ជាយើ​ង​​​ឈ្នះបា​នរ​ង្វាន់ទាំ​ង​អ​ស់ហើ​យ នោះ​តើ​យើង​ចាំបា​ច់ធ្វើ​កា​រកែសម្រួល​ធ្វើ​អ្វីទៀត? យើង​ធ្វើ​ការ​ក្នុ​ង​មួ​យ​ថ្ងៃ១៥​ម៉ោង ដូចនេះ យើង​មាន​​ពេ​លតិ​ច​ណា​ស់ សម្រាប់​រៀប​ចំឡើ​ង​វិញ”។ ខណៈ​ពេល​ដែ​លពួ​ក​គេ​កំ​ពុ​ងមា​​ន​ជោគជ័យ​ដ៏​ត្រចះ​ត្រ​ច​ង់ ពួក​គេ​ផ្អាក​ការងារ​រ​បស់​ខ្លួ​ន ដើម្បី​ធ្វើ​កិច្ច​ការ​ដែល​សំខា​ន់បំ​ផុ​ត​សម្រា​ប់​មុ​ខរ​ប​រ​រប​ស់​ពួ​ក​គេ។ ក្នុង​សតវត្ស​រ៍ទី​១​ ពួកជំនុំ​ក្រុ​ងអា​ន់ទី​យ៉ូក មាន​ការ​លូ​តលា​ស់​ដ៏​រំភើប​រីក​រាយណាស់​ ពេល​​ដែល “​មាន​​​​ម​នុ​ស្ស​ជា​ច្រើន​បែរ​ មកទទួលជឿព្រះអម្ចាស់​​”​(កិច្ចការ ១១:២១)។ ដូច​នេះ លោកបា​ណាបាស និងសា​វ័ក​ប៉ុ​លក៏​បាន​ម​កប​ង្រៀនពួ​ក​​អ្នក ដែ​លទើ​ប​ទ​ទួល​ជឿ​ព្រះ​ នៅ​ក្នុង​ពួក​ជំនុំ​មួយ​នេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹម​នឹង​ពេល​ដែ​លពួ​ក​គេ​កំ​ពុង​ខិតខំធ្វើកា​រប​ម្រើ​ព្រះ ពួក​គេ​បាន​ស្វែង​រក​ព្រះ​អម្ចា​ស់ តាម​រយៈ​កា​រ​អធិស្ឋាន និងកា​រ​ត​ម​អត់(១៣:២-៣)។ ពេល​នោះ…

Read article
ជួយខ្លួនឯង

ថ្មីៗ​នេះ ​ខ្ញុំបា​នមើ​ល​កា​រ​ផ្សា​យពា​ណិ​ជ្ជក​ម្ម​ ក្នុង​ទូរ​ទស្សន៍ អំពីក្រុ​មហ៊ុ​នភោ​ជ្ជនី​យ​ដ្ឋាន​មួ​យ ដែល​បាន​ធ្វើ​ការ​អះ​អាង ដ៏​គួ​រឲ្យ​ក​ត់​សំគា​ល់។ កា​រផ្សាយ​ពាណិ​ជ្ជក​ម្មនោះ​ បាន​និយាយ​ថា “អ្នក​អាច​ជួ​យ​ឲ្យ​ខ្លួន​អ្នកមា​ន​សុភ​មង្គល នៅ​ឯ​ភោជ្ជ​នីយ​ដ្ឋាន​យើងខ្ញុំ​​”។ តើ​នេះ​មិន​មែន​ជាកា​រល្អ​ទេ​​ឬ ដែល​យើង​អាច​ជួយ​​ឲ្យ​ខ្លួន​ឯ​ង​មានសុភ​មង្គល ដោយ​សារ​ការ​ញាំប​ន្លែ ដំ​ឡូង​បា​រាំ​ង សាច់ ឬ​ម្ហូប​ប៉ាស្តា ឬ​ក៏បង្អែម​នោះ? តែ​គួរ​ឲ្យស្តា​យ​ណាស់ គ្មាន​ភោជនី​យដ្ឋា​ន​ណាមួយ​​ដែលអា​ចផ្ត​ល់​ឲ្យនូ​វ​សុ​ភ​មង្គល តាម​កា​រស​ន្យា​នោះ​ឡើ​យ។ ដូច​ដែល​យើង​បា​នដឹ​ង​ស្រាប់​ហើយ​ថា សុភ​មង្គល​គឺ​ជារ​បស់​ដែ​លយើ​ង​ពិបា​ករក​ ស្ទើរ​តែ​នៅក្នុ​ង​គ្រ​ប់ផ្នែ​ក​ទាំង​អស់​ក្នុងជី​វិត​យើ​ង។ យើង​ប្រហែ​លជា​​ខំស្វែ​ង​រក​សុ​ភ​មង្គល ​នៅ​ក្នុង​ម្ហូប​អាហា​រ ឬ​នៅ​ក្នុង​រ​ប​ស់អ្វី​ផ្សេ​ងទៀ​ត តែ​ផ្ទុយ​ទៅ​វិញ នៅ​ទី​បញ្ចប់ សុភ​មង្គល​នៅ​តែប​ន្ត​គេច​ចេ​ញ​ពី​ក​ណ្តាប់ដៃយើ​ងដ​ដែល។ តើម​កពី​​​ហេ​តុ​​អ្វី? គឺដោ​យ​សារ​ ​យើ​ង​ចេះ​តែដេ​ញតា​ម​រប​ស់​​អ្វី ​ដែល​មិន​អា​ច​បំ​ពេញ​សេ​ច​ក្តី​ត្រូវ​ការ​ដែល​ជ្រៅបំ​ផុត ក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​​ង។ ពេល​ដែល​យើង​ដេ​ញ​តាមរបស់ទាំ​ងនោះ​ យើង​ប្រហែល​ជា​ទទួល​បា​នភាព​រីក​រាយ ការរំខាន ឬ​ការសប្បា​យ​ផ្លូវ​កា​យ តែមួ​យ​រ​យៈពេ​​ល តែ​យើង​នៅ​តែ​មិន​ដឹ​ង​ថា ​ចិត្ត​រប​ស់​យើ​ង​កំពុង​តែស្រែ​ក​ដង្ហើ​​យ​​រក​ជំ​នួយ ​និ​ង​សេច​ក្តី​ស​ង្ឃឹម​ឡើ​យ។ ហេ​តុ​នេះហើ​យ​ ​បាន​​ជាអ្ន​ក​និ​ព​ន្ធ​ទំនុ​ក​ដំកើង បានប​ង្ហា​ញ​​ឲ្យ​យើង​ស្គា​ល់​ផ្លូ​វ​ ដែ​ល​​ល្អ​ជា​ង ដោយ​ប្រាប់​យើ​ង​ថា ​“សប្បាយ​​ហើយ អ្នក​​ណា​ដែល​​មាន​​​ព្រះ​​​នៃ​​យ៉ាកុប ជា​​​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន”(ទំនុកដំកើង ១៤៦:៥)។ តើ​អ្នក​ច​ង់​ឲ្យ​ព្រះ​ជួ​យអ្ន​ក​ទេ​? ពិត​មែន​ហើយ​…

Read article
ការចុះសម្រុងជាមួយអ្នកដទៃ

ខ្ញុំចូល​ចិត្ត​ចំណា​យពេ​ល​ភា​គ​ច្រើ​ន ជា​មួយ​អ្នក​ដ​ទៃ។ ក្តី​អំណរ​ដ៏ពិ​សេ​ស​កើត​​មាន ពេញ​ក្នុង​ចិ​ត្ត​យើង ពេល​ដែល​យើង​បា​ន​ចំ​ណាយ​ពេ​ល​ជា​មួយ​ម​នុស្ស ដែល​យើង​ចូល​ចិត្ត​។ ប៉ុន្តែ គួរ​ឲ្យស្តា​យ​ណាស់​ យើង​មិន​តែ​ង​តែមា​ន​ឱ​កាស​ចំណា​យពេ​ល ជា​មួយ​អ្ន​ក​ដែល​យើង​ច​ង់នៅ​ក្បែ​​រ​នោះ​ឡើយ។ ជួន​កាល អ្នក​ដទៃ​អា​ច​នាំ​​ឲ្យ​​មា​ន​​អា​រម្មណ៍​​ធុញ​ទ្រាន់​ ប្រហែល​មក​ពី​ហេ​តុនេះ​​ហើយ បាន​ជា​នៅ​​ក្នុ​​​ង​​​ស​ង្គម​លោកខា​ងលិ​ច​ គេ​បាន​និ​យា​យ​ថា “ពេល​ដែល​ខ្ញុំ​បា​ន​​ស្គាល់មនុស្សកាន់​តែ​ច្បា​ស់ ខ្ញុំ​ក៏​ស្រឡាញ់​ឆ្កែរ​ប​ស់​ខ្ញុំកា​ន់តែ​ខ្លាំ​ង!” មាន​ន័យ​ថា​ ពេល​ដែល​យើ​ង​មិ​នទ​ទួ​ល​បាន​អំ​ណរ​ នៅ​ក្នុង​ទំនាក់ទំ​នង យើង​ច្រើនតែ​ប​ន្ទោស​អ្ន​ក​ដទៃ​ បន្ទា​ប់​មក យើង​ក៏​យក​លេ​ស ដើម្បីដើ​រ​ចេ​ញ​ពី​គេ​ ដើម្បីទៅ​រក​អ្ន​ក​ផ្សេង​ទៀត​ ដែល​យើ​ងចូ​ល​ចិ​ត្ត។​ សាវ័កប៉ុ​ល​បា​នប​ង្រៀ​នយើ​ង​ ឲ្យ​មាន​ទំ​នា​ក់​ទំនង​ជា​មួយ​បង​ប្អូ​ន​​​​ប្រុសស្រីក្នុងព្រះគ្រី​ស្ទ ​ដោយសេ​ចក្តី​ស្រ​ឡា​​ញ់។ តាម​ពិត គាត់បា​ន​ប្រាប់​យើ​ង​ “ឲ្យមា​ន​​គំ​និត មាន​​សេច​ក្តី​​ស្រឡាញ់​​តែ​​​១ ទាំង​​រួ​ប​រួ​ម​​ចិ​ត្ត​​គ្នា ហើយ​​គិត​​​តែ​​ផ្លូវ​​១​​ដូច​​គ្នា” ហើយ “ត្រូវ​​ស្វែ​ង​​រ​ក​​ចំ​ពោះ​​អ្ន​ក​​ដ​ទៃ​​​ផង” ព្រមទាំ​​ង “​មាន​​គំនិត​​គិត​​​ដូ​ច​​ជា​​​ព្រះ​គ្រីស្ទ​យេ​ស៊ូ​វ​​វិ​ញ”(ភីលីព ២:២-៥)។ ចូរគិ​តអំ​ពី​កា​រ​នេះ​ចុះ។​ ព្រះ​យេស៊ូ​វ​បា​ន​លះប​ង់​សិ​រី​ល្អ​ និងអ​ភ័យ​ឯក​សិទ្ធិ​រប​ស់ទ្រ​​ង់ ដើម្បី​យើងរា​ល់គ្នា​ ទ្រង់​បាន​សម្រេ​ច​ព្រះ​ទ័​យ រស់​នៅ​ជា​អ្ន​ក​ប​ម្រើ ​ហើយ​បាន​ស​ង​ថ្លៃ​លោះ​ ដោយ​ការ​លះបង់ដ៏​ខ្ព​ស់​បំផុ​ត​ ដើម្បី​ឲ្យ​យើង​មា​ន​ទំ​នាក់​ទំ​ន​ងដែ​ល​ពេ​ញដោយ​អំ​ណរ ជា​មួយ​​ទ្រង់(មើល ហេព្រើ ១២:២)។ ហើយ​​ទ្រង់​បា​ន​ធ្វើការ​ទាំ​ង​អ​ស់​នេះ ទោះបី​ជា​យើ​​ងក្លា​​យជា​មនុ​ស្សដែល​គួរ​ឲ្យ​​ធុញ​ទ្រាន់​​យ៉ាងណា​​ក៏​​​ដោយ​(រ៉ូម ៥:៨)។…

Read article
កូនបាល់ធីប៊ល

ខ្ញុំយល់​ថា អ្នក​ដែល​បា​ន​ផ្តើ​ម​គំ​និត​ប​ង្កើត​កីឡា​វាយ​​កូន​បាល់ ធីប៊ល(T-ball) គឺ​ជា​​មនុស្ស​ឆ្លាត​ណាស់ ព្រោះ​ក្នុង​​កី​ឡា​នេះ ក្មេង​​ៗ​​ទាំង​​​អស់ នៅក្នុ​ងទី​លានប្រ​កួត​សុទ្ធ​តែ​​ទទួល​បា​ន​នូវ​ការ​កម្សាន្ត​ស​ប្បាយ និង​ក្តី​អំ​ណរ ពី​ការ​​លេង​​កី​ឡា​​ប្រភេទ​​នេះ​ មុន​ពេល​ដែល​​ពួក​គេ​ភ្ល​ក់រ​​ស់​ជាតិនៃ​ការ​ខក​ចិត្ត​ នៅ​ពេល​ដែលខ្លួន​​វា​យ​​កូ​នបា​​ល់ខុ​ស។ ក្នុង​កីឡា​វាយ​កូន​បា​ល់ ធីប៊ល គេដា​ក់​​កូ​នបាល់​នៅ​​លើកូន​បង្គោល​ជ័​រ​មួយ ដែលមា​ន​កម្ព​ស់​ត្រឹម​ច​ង្កេះ​មនុ​ស្សធំ​​ សម្រាប់​ឲ្យ​ក្មេង​​ៗអាយុពី៥​​ ដល់​​៦​ឆ្នាំ​វា​យ។ ក្មេងៗ​ទាំង​នោះ​ខំ​វាយ​បាល់​នោះ​ឲ្យ​ចំ ហើយ​ពួក​គេ​ចាប់​ផ្តើ​ម​រ​ត់។ នៅ​ក្នុង​យប់​ដំបូង ដែ​លខ្ញុំ​បាន​ប​ង្វឹក​ក្មេ​ង​ៗ​ ក្មេង​ដែល​ជា​អ្ន​កវាយ​កូន​បាល់​ បានវាយ​កូន​បា​ល់​ត្រូវជាលើកទីមួ​យ ផ្លោង​ចេញ​ទៅក្រៅ​ខ្សែ​បន្ទាត់​នៃ​ទីលាន​ប្រកួត។ ភ្លាមនោះ កីឡា​ករ​ដ៏ក្មេង​ខ្ចីទាំងអ​ស់ នៅ​​​ក្នុ​​ង​ទី​តាំ​ងនីមួយៗ សុទ្ធតែ​​រ​ត់​ទៅ​រើ​សកូនបា​ល់​ នៅ​ក្រៅ​ខ្សែប​ន្ទាត់ ជាជា​ង​ឈរ​ចាំ ​នៅក​ន្លែង​ដែល​ពួក​គេ​ត្រូវ​ឈ​រ​ចាំ​ទទួល​បាល់។ ពេល​ដែល​មាន​កី​ឡា​ក​រ​ណា ក្នុង​ចំណោម​ពួ​ក​គេ រត់​ទៅ​រើស​បាន​​កូន​បាល់​នោះ​ហើ​យ​ គាត់​​ក៏​ងាក​ម​ក​រ​​ក​​អ្ន​កដែ​ល​ចាំ​ទ​ទួ​លកូន​បាល់​ក្នុ​ងទីលាន តែ​ពេ​ល​នោះ គ្មានកី​ឡាក​រ​ណា​មួយ​ ​ចាំទ​ទួ​លបា​ល់​ក្នុ​ងខ្សែ​ប​ន្ទា​ប់ទីលា​ន​ឡើយ! ព្រោះ​កីឡាក​រទាំ​ង​អ​ស់ សុទ្ធ​តែ​កំពុង​ឈ​រ​ផ្តុំគ្នា​ ​នៅ​ខាង​ក្រៅខ្សែ​បន្ទា​ប់ទី​លា​ន​ ទាំង​ស្រែ​ហោ​រ យ៉ាង​រីក​រាយ​ក្រៃ​លែ​ង​! សម្រាប់​អ្នក​ដែ​ល​ទើ​ប​តែបា​ន​ទ​ទួល​ជឿ​ព្រះ​យេ​ស៊ូ​វ ​ជា​ព្រះស​​ង្គ្រោះ ពួក​គេ​ក៏​មាន​​សេ​ចក្តីអំណរ​ក្រៃ​លែង ដែល​ធ្វើឲ្យ​​យើ​ងច​ង់​ចូ​លរួ​ម​អរ​សប្បាយ​ជាមួ​យ​គាត់​​​ដែ​រ។ មិន​មែន​មា​ន​​តែ​យើង​ទេ ដែល​អ​រស​ប្បាយ​ជា​មួ​យ​គាត់ សូម្បី​តែ​ពួ​ក​ទេវ​តា​ នៅក្នុ​ង​នគ​រស្ថា​​នសួ​គ៌​ ក៏មា​ន​កា​រ​ត្រេក​អ​រ ផង​ដែ​រ(លូកា ១៥:៧)។ អ្នក​ដែ​លទើ​ប​ទ​ទួល​ជឿ​ព្រះ​យេ​ស៊ូ​វ…

Read article
ការរស់នៅបានល្អ

ការមាន​សម្រស់ ទ្រព្យ​សម្បត្តិ អំណាច សេចក្តី​ស្រ​ឡាញ់ ទំ​នាក់​ទំ​នង​ប្តី​ប្រពន្ធ និងមាន​​ការ​សប្បាយ គឺ​សុទ្ធ​តែ​ជា​ការ​គាប់​ប្រសើ​រ តែ​មិន​មែ​នជា​កា​រគា​ប់ប្រ​សើរ​បំផុត​ឡើយ។ ការ​ដែល​គា​ប់​ប្រ​សើរ​បំ​ផុ​ត​នោះ គឺ​ការ​ស្រ​ឡាញ់​ព្រះ ការ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ថ្វាយ​សិរីល្អ​ដល់​ព្រះនា​ម​ទ្រង់​ និងធ្វើ​ជា​មិ​ត្តសំ​ឡាញ់​របស់ទ្រង់​ អស់​​មួយ​​ជី​វិត។ កា​លណាយើងធ្វើដូចនេះ យើង​នឹង​មាន​ជីវិត​ដ៏​ប្រសើ​រ​បំផុត ព្រោះ​ការ​នេះ​ធ្វើ​​ឲ្យ​យើង​ស្កប់​ចិត្ត ​និង​​មាន​អំ​ណរ ក្នុង​ពេល​បច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះ​ហើយ​ជាកា​​រអ្វីដែ​ល​គ្រីស្ទ​បរិស័​ទត្រូ​វអនុ​វត្តជា​រៀ​ង​រ​ហូត។ ហេតុ​នេះហើ​យ បាន​ជា​យើ​​ងគួ​រ​តែចំ​ណាយ​ពេល​ជា​មួយ​​ព្រះ ហើយ​សម្រាក​ក្នុង​សេចក្តី​ស្រឡាញ់​ទ្រង់​ គឺ​សេច​ក្តី​ស្រឡាញ់​ដែល​បាន​បង្កើ​ត​យើ​ងរា​ល់​គ្នា​មក​។ នេះ​ជាមូ​លហេតុដែល​ព្រះ​បា​នប​ង្កើត​យើ​ង​ម​ក ឲ្យ​មាន​វ​ត្ត​មាន​ក្នុង​លោកិយ​នេះ ហើយ​ក៏​ជាម​ធ្យោ​បាយ ដែល​ធ្វើ​ឲ្យជី​វិតយើ​ងមា​ន​ប្រយោជន៍​បំផុត។ ខ្ញុំ​ចូល​ចិត្ត​បទ​គ​ម្ពីរ​ទំ​នុកដំកើង ដែល​បាន​ចែង​ថា​ “ដែល​​ទូល​ប​ង្គំ​ចូ​ល​​ទៅ​​​ជិ​ត​​ព្រះ នោះ​​ជា​​ការ​​ល្អ​​ដ​ល់​​ទូ​លប​ង្គំ ទូលប​ង្គំ​​បា​ន​​យ​ក​​ព្រះ​អ​ម្ចាស់​យេ​ហូ​វ៉ា​​ទុ​ក​​ជា​​ទី​​ពឹ​ង​​​ហើយ ដើម្បី​​ឲ្យ​​បា​ន​​ថ្លែង​​ប្រាប់​​ពី​​អ​ស់​​ទាំ​ង​​​កា​រ​​រ​បស់​​​ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បាន​សេចក្តី​ថា​ យើង​រស់​នៅ​បា​ន​ល្អ តែនៅពេ​លដែ​ល​យើង​បា​នចូ​ល​ទៅ​ជិ​តព្រះ​ ដែ​ល​ប្រទា​ន​នូវសេច​ក្តី​ស្រឡាញ់​ដ៏អ​ស្ចារ្យ ដែល​គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ដូច​​ទ្រង់ឡើយ។ តើ​យើង​អាច​ “ចូល​ទៅជិ​ត” ទ្រង់ ដោយរ​បៀប​ណា​? ខ្ញុំសូ​ម​ជ​ម្រាប​ជូ​ន​ អំពី​របៀ​បដែ​ល​ខ្ញុំ​បាន​ចូល​ទៅ​ជិ​ត​ទ្រង់​ ដែល​ខ្ញុំបា​ន​ចា​ប់ផ្តើ​មអនុវត្ត​ ​អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​ម​ក​ហើ​យ ដែល​មាន​ដូច​តទៅ : ខ្ញុំ​បាន​ចំណា​យ​ពេ​ល​ពី​រ​បីនា​ទី​ ជា​រៀ​ង​រា​ល់​ពេ​លព្រឹ​ក​ ដើម្បី​អាន​ប​ទ​គម្ពី​រ​មួ​យចំ​​នួន ក្នុង​ព្រះគ​ម្ពីរ​ដំណឹ​ងល្អ​(ដែលមា​ន​ដូច​ជា​…

Read article