ការស្តាយក្រោយ
តើអ្នកធ្លាប់ស្តាយក្រោយ បន្ទាប់ពីបានទិញទំនិញអ្វីមួយខុសដែរឬទេ? មុនពេលខ្ញុំទិញរបស់ប្រើប្រាស់ណាមួយ ខ្ញុំមានចិត្តច្រាស់ច្រាល ព្រោះខ្ញុំចង់ប្រើវាជាលើកទីមួយ។ តែបន្ទាប់ពីបានទិញរបស់នោះហើយ ជួនកាលខ្ញុំស្រាប់តែមានអារម្មណ៍ស្តាយក្រោយភ្លាម។ មានសម្លេងមួយបានសួរខ្ញុំថា តើខ្ញុំពិតជាត្រូវការរបស់នេះមែនឬ? តើខ្ញុំគួរតែចំណាយលុយ ទៅលើរបស់នោះឬទេ? ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣ យើងឃើញថា មានការស្តាយក្រោយ ជាលើកដំបូងបំផុតបានកើតឡើងចំពោះមនុស្សជាតិ។ រឿងនោះបានកើតមាន នៅពេលដែលសត្វពស់ដែលមានល្បិចកល បានបញ្ចុះបញ្ចូលនាងអេវ៉ា ឲ្យមានការសង្ស័យចំពោះព្រះបន្ទូលព្រះ(ខ.១)។ បន្ទាប់មក ពេលវាឃើញនាងមានការសង្ស័យចំពោះព្រះបន្ទូលព្រះហើយ វាក៏បាននាំឲ្យនាងសង្ស័យចំពោះបុគ្គលិកលក្ខណៈរបស់ព្រះទៀត(ខ.៤-៥)។ វាបានសន្យាថា ភ្នែកនាងនឹង “ភ្លឺឡើង” ហើយនាងនឹងបាន “ដូចជាព្រះ”(ខ.៥)។ ដូចនេះ នាងអេវ៉ាក៏បានបរិភោគផ្លែដឹងខុសត្រូវ ហើយអ័ដាំមក៏បានញាំតាម។ ហើយអំពើបាបក៏បានចូលមកក្នុងលោកិយ។ ប៉ុន្តែ អ្នកទាំងពីរ ដែលជាបុរស និងស្ត្រីដំបូង បានទទួលនូវលទ្ធផលអាក្រក់ លើសពីអ្វីដែលពួកគេចង់បានទៅទៀត។ ភ្នែកពួកគេក៏បានភ្លឺឡើង ប៉ុន្តែ ពួកគេមិនបានដូចព្រះទេ។ តាមពិត បន្ទាប់ពីមានរឿងនេះកើតឡើង អ្វីដែលពួកគេធ្វើមុនគេ គឺរត់ទៅពួន គេចចេញពីព្រះវត្តមានព្រះ(ខ.៧-៨)។ អំពើបាបនាំមកនូវផលវិបាកដ៏អាក្រក់បំផុត។ វាតែងតែព្យាយាមរារាំងមិនឲ្យយើង ទទួលបាននូវរបស់ដ៏ល្អបំផុតពីព្រះ។ ប៉ុន្តែ ព្រះបានដណ្តប់កាយរបស់អ័ដាំម និងនាងអេវ៉ា ដោយស្បែកសត្វ ដោយសេចក្តីមេត្តាករុណា…
Read article