January 2016

You are here:
ការចាប់ផ្តើមជីវិតថ្មី

កាល​ពី​ជាង​៨​០​ឆ្នំា​មុន មាន​​ក្មេង​ប្រុស​អាយុ៩​ឆ្នាំ​ម្នា​ក់ បាន​អធិ​ស្ឋាន​ទ​ទួល​ព្រះ​យេស៊ូវ ជា​ព្រះសង្រ្គោះនៃ​ជី​វិត​របស់​គា​ត់។ ម្តាយរ​ប​ស់​គាត់បា​នស​រសេរ នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​​​ថា “ថ្ងៃនេះ​ ឃ្លែ(Clair) បាន​ចាប់​ផ្តើម​ជីវិត​ថ្មី”។ ក្មេង​ប្រុស​ម្នា​ក់​នោះ គឺ​ជា​ឪពុក​របស់​ខ្ញុំ។ គាត់​បាន​ហៅ​ថ្ងៃ​ដែ​លគា​ត់បា​ន​សម្រេច​ចិត្ត​ដើ​រតា​ម​ព្រះគ្រី​ស្ទ​ ថា​ជា​ការ​ចាប់ផ្តើ​ម​នៃ​ដំណើរ​ជីវិត​រប​ស់​គាត់។ ការ​លូត​លាស់​ខាង​វិញ្ញាណជា​ដំ​ណើរ​ការ ដែល​មាន​រយៈ​ពេល​១ជី​វិត គឺ​មិន​មែន​ជា​ហេ​តុ​ការណ៍​ដែ​ល​កើត​ឡើ​ង ក្នុង​ពេ​ល​តែម្ត​ង​ជាស​ម្រេច​នោះឡើ​យ។​ ដូចនេះ តើអ្ន​កដែ​ល​ទើប​ទទួល​ជឿ​ព្រះ អាច​មាន​សេចក្តី​ជំនឿ និង​បន្ត​លូត​លាស់​ដោយ​របៀប​ណា? ត្រង់​ចំណុច​នេះ មានកា​រ​មួយ​ចំនួន​ ដែល​ខ្ញុំបា​ន​សង្កេត​ឃើញ​មាន ក្នុង​ជីវិត​រប​ស់ឪ​ពុក​ខ្ញុំ​ ជា​ច្រើនឆ្នាំ​កន្លង​មក។ គាត់​បាន​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទា​ត់ ដើម្បី​បង្កើន​ការ​ស្វែង​យល់ដឹង​រ​បស់គា​ត់​អំពីព្រះ​ ហើយគា​ត់​បា​ន​ធ្វើ​ឲ្យ​ការអ​ធិស្ឋាន​ក្លាយ​ជា​ផ្នែក​មួយ ដែល​គាត់​មិ​ន​អាច​អ​ត់​បាន ក្នុង​ការ​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជា​ការ​ពិត​ណាស់ ការ​អា​ន​ព្រះគ​ម្ពីរ និង​ការ​អធិស្ឋាន​ជួយ​ឲ្យ​យើង​មាន​ការ​លូត​លាស់ កា​ន់​តែ​ស្និ​ទ្ធ​ស្នាល​ជាមួ​យ​ព្រះ​ ហើយ​អាច​ជម្នះ​កា​រល្បួ​ងបា​ន​ផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ចាប់​ផ្តើ​មប​ង្កើត “ផលផ្លែ​ខាង​វិ​ញ្ញាណ” ក្នុង​ជីវិ​តរ​បស់គា​ត់ ពេល​ដែល​គាត់​ថ្វាយ​ជីវិត​​ដាច់​ដល់​ព្រះ​អ​ង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី…

Read article
សម្រាប់ពេលដ៏វែងខាងមុខ

ក្នុង​ការ​ស្ទ​ង់​មតិ មនុស្សពេ​ញ​វ័យ​ជាង​១ពា​ន់នា​ក់ ក្នុង​ឆ្នាំ​២០០៦ គេ​បាន​រក​ឃើ​ញ​ថា មនុស្ស​ភាគ​ច្រើន អាច​អត់​ធ្ម​ត់​ជាម​ធ្យម បាន​តែ​១៧នា​ទី​ទេ នៅក្នុ​ង​ការ​ឈរ​ជា​ជួរ ដើម្បី​រង់​ចាំ​វេណ​ទទួល​សេវា​កម្ម​អ្វី​មួយ។ ម្យ៉ាង​ទៀត ពេល​ទូរ​ស័ព្ទទៅ​កា​ន់ន​រណា​ម្នាក់​ មនុស្ស​ភាគ​ច្រើន​អាច​អត់​ធ្មត់បា​ន​តែ៩​នា​ទីប៉ុ​ណ្ណោះ​ នៅក្នុ​ង​ការ​រង់​ចាំ​ឲ្យ​គេលើ​កទូ​រ​ស័ព្ទ។ កា​រខ្វះ​ការ​អ​ត់​ធ្មត់ គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​ម​នុស្ស​យើង​មាន​ជា​ធម្មតាទៅ​ហើយ​។ សាវ័​កយ៉ា​កុប​បា​ន​សរសេរ​សំបុត្រ ទៅ​កាន់​អ្ន​ក​ជឿ​ព្រះមួ​យ​ក្រុម ដែល​កំពុង​មាន​កា​រពិបាក ​នៅក្នុង​កា​រ​អ​ត់ធ្ម​ត់ ក្នុង​ការ​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​​វិញ(យ៉ាកុប ៥:៧)។ នៅ​ស​ម័​យនោះ​ ពួក​គេ​កំពុង​រស់​នៅ ក្រោម​ការ​កេងប្រ​វ័ញ្ច និង​ក្នុង​ពេល​ដ៏​ពិបាក បាន​ជា​សាវ័ក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​មាន​ការ​អ​ត់​ធ្មត់ ក្នុង​រយៈ​ពេល​វែង​។   គាត់​បាន​ព្យា​យាម​លើក​ទឹក​ចិត្ត​គ្រីស្ទប​រិស័​ទ​ទាំ​ង​​នោះ ឲ្យឈ​រ​ឲ្យ​មាំមួ​ន ហើយ​រស់​​នៅ​​ដោយកា​រ​លះប​ង់​ រហូត​ដល់​ពេល​ដែល​ព្រះអ​ម្ចាស់​យាង​មក ដើម្បី​ជំនុំ​ជម្រះ​លោ​កិយ។ គាត់​បាន​បង្រៀន​ពួក​គេ​ឲ្យ “​តាំ​ង​​ចិ​ត្ត​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ”(ខ.៨)។ គាត់​ក៏បា​ន​ប្រាប់​ពួក​គេ ឲ្យ​មាន​ការ​អត់ធ្ម​ត់ ដូច​កសិករ ដែលមា​នចិ​ត្តអ​ត់​ធ្មត់​ក្នុ​ងកា​រ​រ​ង់​ចាំ​ទឹកភ្លៀង និង​ការ​ច្រូតកាត់(ខ.៧) និង​ដូច​ពួកហោ​រា និង​លោក​យ៉ូប ដែល​ជា​ពួកព្ធ​យុកោ ដែលបា​នប​ង្ហាញ​នូវ​ការ​អត់​ធ្មត់​ ក្នុង​​ទុ​ក្ខ​វេទនា​(ខ.១០-១១)។ នៅ​ចុង​ប​ញ្ចប់ គាត់​បាន​លើក​ទឹ​កចិ​ត្ត​អ្នក​ជឿព្រះ​ កុំ​ឲ្យ​បោះប​ង់​ការ​តស៊ូ​ឡើយ។ ពេល​ដែល​យើ​ងកំ​ពុ​ងជួ​ប​ការល្ប​ងល​ ក្នុង​ទុក្ខ​លំបាក ព្រះ​សព្វ​ព្រះ​ទ័​យ​នឹង​ជួយ​យើង ឲ្យ​បន្ត​រស់នៅ​ ដោយ​ជំនឿ និង​ដោយ​ទុក​ចិត្ត…

Read article
ស្ថានក្រោមមានសកម្មភាព ស្ថានលើឆ្លើយតប

សាសនា​របស់​ជ​ន​ជាតិ​រ៉ូម ក្នុង​សម័​យ​ព្រះយេ​ស៊ូវ បាន​បង្រៀន​គេ​ថា សកម្ម​ភាព​របស់​ពួក​ព្រះដែល​នៅស្ថាន​សួគ៌ ដែល​ជា​ស្ថាន​លើ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពា​ល់ដ​ល់​ភព​ផែន​ដី​ដែល​ជាស្ថា​នក្រោ​ម។ បើសិ​ន​ជា​ព្រះ​ហ្ស៊ូស​មាន​សេចក្តី​ក្រោធ នោះ​នឹង​មា​នរ​ន្ធបា​ញ់​ចុះពី​លើមេ​ឃ​មក។​ ដូច​នេះ ក្នុង​សាសនា​របស់​មនុស្ស​សម័យ​នោះ​ គឺ​ជឿ​ថា​ “អ្វីដែ​ល​កើត​មាន​នៅស្ថា​ន​លើ នឹង​នាំឲ្យមា​ន​ផល​ប៉ះពា​ល់ដ​ល់​ស្ថាន​ក្រោម”។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ព្រះយេ​ស៊ូវ​បាន​ប្រើ​រូប​មន្ត​ផ្ទុ​យពី​នេះ​វិ​ញ។ ព្រះអ​ង្គបា​នប​ង្រៀន​ថា ​“ស្ថាន​ក្រោម​មាន​សកម្ម​ភាព​យ៉ាងណា​ នោះ​ស្ថាន​លើ​ឆ្លើយ​តប”។ ឧទាហរណ៍ ពេល​ដែល​មា​ន​គ្រីស្ទប​រិស័ទ​ម្នាក់​អធិ​ស្ឋាន នោះ​ព្រះ​ដែល​គង់​នៅ​ស្ថានសួ​គ៌​ក៏បា​ន​ឆ្លើយ​តប។ ពេល​ដែល​មនុស្ស​មាន​បាបម្នា​ក់ប្រែ​ចិត្ត​ជឿ​ព្រះ នោះ​ពួក​ទេវ​តា​ក៏​នាំ​គ្នាអ​រស​ប្បាយ។ ពេល​ដែល​ការ​ងារ​បេសក​កម្ម​ណាមួ​យ ទទួល​បាន​ជោ​គ​ជ័យ នោះ​ព្រះ​នាម​ព្រះ​អម្ចាស់​ក៏​បានដំ​កើង​ឡើង។ កាល​ណាអ្ន​ក​ជឿ​ព្រះ​ណាម្នា​ក់​មាន​ការ​បះ​បោរ​ប្រឆាំង​នឹ​ងព្រះ​ នោះ​ព្រះវិញ្ញាណក៏​បា​នសោ​ក​សង្រេង​។ ខ្ញុំជឿ​ថា ​នេះជាកា​រ​ពិត​មែ​ន ប៉ុន្តែ ខ្ញុំ​ចេះតែ​ភ្លេ​ច​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត។ ខ្ញុំ​ភ្លេច​ថា ការ​អធិស្ឋាន​របស់​ខ្ញុំ សំខាន់​ចំពោះ​ព្រះអ​ង្គ​។ ខ្ញុំ​ភ្លេច​ថា ការ​សម្រេច​ចិត្ត​ដែលខ្ញុំបា​ន​ធ្វើ​នៅថ្ងៃ​នេះ​ នាំ​មក​នូ​វ​ក្តីអំ​ណរ ឬ​ការ​សោក​សង្រេ​ង ដល់​ព្រះ​អម្ចាស់​នៃ​ចក្រ​ក្រវាល​។​ ខ្ញុំ​ភ្លេច​ថា ខ្ញុំ​ត្រូវ​ជួ​យអ្ន​កជិ​ត​ខាង ​ឲ្យបា​ន​ឈាន​ទៅ​ដល់​គោល​ដៅ​ដ៏​អស់​កល្ប​ជា​និច្ច។ យើង​អាច​នាំ​អ្នក​ដទៃ ឲ្យ​​​ស្តាប់​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ព្រះ​យេស៊ូវ​បាន​នាំ​មក​ផែន​ដី​នេះ។​ នេះជា​កិ​ច្ចការដែល​​ព្រះ​យេស៊ូវ​បាន​ដាក់​ឲ្យ​ពួកសាវ័​ករ​បស់​ព្រះអ​ង្គធ្វើ​ មុន​ពេល​ដែល​ព្រះអ​ង្គយា​ងឡើង​ទៅ​ឯព្រះវរ​បិតា​វិញ​(ម៉ាថាយ ២៨:១៨-២០)។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេ​ស៊ូ​វ យើង​ចាំបា​ច់​ត្រូ​វរ​ស់​នៅ​តា​ម​គំរូរ​បស់​ព្រះ​អង្គ ហើយ​ធ្វើ​បន្ត​នូវ​កិច្ច​ការ​របស់​ព្រះ​អង្គ​។ ហេតុ​នេះហើ​យ បាន​ជា​ព្រះ​អង្គ​យាង​ចុះម​កផែ​ន​ដី។ មុន​ពេល​ព្រះ​អ​ង្គ​យាង​​ឡើង​ស្ថាន​សួគ៌​…

Read article
ជីវីតដែលលាក់កំបាំង

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំបា​ន​អាន​កំណាព្យ​មួយ ដែល​លោក​ចច មែក​ដូណាល់​(George MacDonald) បាន​និពន្ធ ដែល​មាន​ចំណង​ជើង​ថា “ជីវិតដែល​លាក់​កំបាំង”។ កំណាព្យ​នេះ បាន​ដំ​ណាល​អំ​ពី​យុវជ​នស្កុត​ឡង់​ម្នាក់ ដែល​មាន​អំណោយ​ទាន និង​ការ​រៀន​សូត្រ​ជ្រៅ​ជ្រះ ​ដែល​បាន​ងាក​បែរ​ចេញ​ពីអាជី​ព ​​ផ្នែក​បញ្ញាវ័ន្ត​ដ៏​​មាន​​កិត្យានុ​ភាព ដើម្បី​វិល​ត្រឡប់​ទៅ​រក​ឪពុក​ចាស់​ជរា​របស់​ខ្លួន និង​កសិដ្ឋាន​ប្រចាំ​គ្រួសាររ​បស់​គាត់។ នៅ​ទីនោះ គាត់​បា​នប្រលោក​នៅ​ក្នុង “កិច្ច​ការ​ដ៏សាមញ្ញ” និង​មាន​ប្រយោជន៍​របស់​មនុស្ស”។​ មិត្ត​ភ័ក្ត​របស់​គាត់​ទាំងឡា​យ បាន​បង្ហា​ញពី​កា​រសោ​កស្តា​យ ពេល​ដែល​បាន​ឃើញ​គាត់ទុ​ក​ឲ្យ​ជំនាញ​របស់​ខ្លួន ក្លាយ​ជា​អាសារ​ឥត​ការ​យ៉ាង​ដូច​នេះ។ អ្នក​ក៏​ប្រហែល​ជាកំ​ពុង​តែធ្វើ​ការ ក្នុង​កន្លែង​ដែ​ល​គេមិ​នចាប់​អារម្មណ៍ គឺ​ធ្វើ​តែ​កិច្ចការ​ដែល​សាមញ្ញៗ​។ អ្នក​ដទៃ​ប្រហែល​ជាគិត​ថា អ្នក​កំពុង​ធ្វើ​កិច្ចកា​រ​ដែល​ឥត​ប្រយោជន៍​។ ប៉ុន្តែ គ្មាន​ការ​អ្វី​ដែល ​មិន​មាន​ប្រយោជន៍​សម្រាប់​ព្រះ​ឡើយ។ រាល់កា​រ​ប្រព្រឹត្ត​ដោយ​សេច​ក្តីស្រ​ឡាញ់ ដើម្បីព្រះ​នា​ម​ព្រះអ​ង្គ ត្រូវ​បាន​ព្រះអ​ង្គក​ត់​ទុក ហើយ​នឹង​បាន​ទទួល​រង្វាន់​ដ៏​អស់​កល្បជា​និ​ច្ច។ គ្រប់ទី​កន្លែង​ទាំង​អស់ ​សុទ្ធ​តែជា​ទីប​រិសុទ្ធ ទោះក​ន្លែង​នោះ​តូច​ប៉ុណ្ណាក៏ដោ​យ។ ឥទ្ធិ​ពល​មិន​មែន​កើត​មាន តែ​នៅ​ពេល​ដែល​យើង​បាន​ធ្វើ​កិច្ច​ការ ឬ​និយាយ​នូវ​ពាក្យ​អ្វី​ដែ​លលេចធ្លោ​នោះ​ឡើ​យ។ ឥទ្ធិ​ពល​អាច​កើត​ចេ​ញ​ពី​ភាព​មាន​ប្រយោជន៍​របស់​មនុស្ស ដ៏​សាមញ្ញ ដែល​មាន​ដូចជា ការ​នៅ​ក្បែរ ការ​ស្តាប់ ការ​យល់​អំពី​តម្រូវ​ការ ការ​ស្រឡាញ់ និង​ការ​អធិ​ស្ឋាន​។ កិច្ចការ​ដ៏​សាមញ្ញ​ទាំង​នេះ ធ្វើ​ឲ្យ​កាតព្វ​កិច្ច​ដែល​យើង​បំពេញ​ជា​រៀង​រាល់​ថ្ងៃ ក្លាយ​ទៅ​ជា​ការ​ថ្វាយ​បង្គំ និង​ការ​បម្រើ។​ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ…

Read article
ព្រះបន្ទូលដែលជួយ និងប្រោសឲ្យជា

នៅ​ថ្ងៃ​ទី​១៩ ខែវិ​ច្ឆិការ ឆ្នាំ​១៨៦៣   មាន​បុរស​ដែល​មាន​ឈ្មោះល្បី​ពី​រ​នាក់   បាន​ឡើង​ថ្លែង​សន្ទរ​កថា ក្នុង​កម្ម​វិធី​បើក​ការ​ដ្ឋាន​សាង​សង់​ទីប​ញ្ចុះ​សព​យុទ្ធ​ជន ក្នុង​ក្រុង​ហ្គេតធី​ស្បឺក ​រដ្ឋ​ភែនស៊ីលវ៉ានា។ វា​គ្មិន​ដ៏​សំខា​ន់ក្នុ​ង​កម្ម​វិធី​នោះ គឺមា​ន​លោក​អេឌវើត អេវើរេត(Edward Everett) ដែល​ជា​អតីត​សមា​ជិក​សភា អភិ​បាល​ក្រុង និង​នាយក​នៃ​សកល​វិទ្យាល័យ​ហាវើដ។ នៅ​សម័យ​នោះ​ គេបា​ន​ចាត់​ទុក​លោក អេវើរេត ជា​វា​គ្មិន​ដ៏​អស្ចារ្យ​បំផុត​។ គាត់​បាន​ឡើង​ថ្លែង​សន្ទរ​ថា ជា​ផ្លូវ​ការ ដែល​មាន​រយៈ​ពេល​២​ម៉ោង បន្ទាប់​មក លោក​ប្រធានា​ធិបតី អ័ប្រាហាំ ​លីនខិន​(Abraham Lincoln) ក៏​បា​នឡើ​ងថ្លែ​ងសន្ទរក​ថា ដែល​មាន​រយៈ​ពេល​តែ​២នាទី។ សព្វ​ថ្ងៃ​នេះ សន្ទរ​ក​ថា របស់​​លោកលីនខិន នៅ​ក្រុង​ហ្គេតធីស្បឺក មាន​ភាព​ល្បីល្បា​ញ​ និង​ត្រូ​វ​បាន​គេ​ដក​ស្រ​ង់ម​ក​ប្រើ យ៉ាង​ទូលំ​ទូលាយ ខណៈ​ពេ​ល​ដែល​ពាក្យ​ពេចន៍​របស់​លោក​អេវើរេត ​ស្ទើរ​តែលែ​ងមា​ន​គេនឹ​ក​ចាំតទៅ​ទៀ​ត។ មូល​ហេតុ​​គឺមិ​ន​គ្រាន់​តែ​ដោយ​សារ​លោក​លីនខិន បាន​ថ្លែង​សន្ទរកថា ដែល​មាន​រយៈ​ពេល​ខ្លីប៉ុ​ណ្ណោះទេ​ តែ​ក៏​ដោយ​សារ ក្នុ​ងឱ​កាស​ថ្ងៃនោះ​ ​ពាក្យ​ពេចន៍​របស់​គាត់​បាន​ប៉ះពា​ល់ចិ​ត្តនៃ​វិញ្ញាណ​ដែល​បានរ​ង​រ​បួស​នៃ​ប្រជា​ជាតិមួ​យ ដែល​បាន​បែក​បាក់​ដោយ​សារ​សង្រ្គាម​ស៊ីវិល ហើយគាត់បាន​​នាំ​ឲ្យប្រជាជាតិ​មួយ​នេះ​ មានសេ​ចក្តី​សង្ឃឹម​សម្រាប់​ពេល​អនា​គត។​​ ដើម្បី​ឲ្យ​ពាក្យ​សម្តី​មាន​ន័យ យើង​មិន​ចាំបា​ច់និ​យាយ​ច្រើន​ឡើយ។ សេចក្តី​អធិស្ឋាន​នៃ​ព្រះ​អម្ចាស់ ស្ថិតក្នុង​ចំ​ណោម​សេចក្តី​បង្រៀន​ដែល​ខ្លីបំ​ផុត និង​គួ​រ​ឲ្យ​ចង​ចាំបំ​ផុត​រប​ស់​ព្រះ​អម្ចាស់​យេស៊ូវ ដែល​បាន​ជួយ​យើង និង​ប្រោស​យើង​ឲ្យ​ជា ខណៈពេ​ល​ដែល​សេចក្តី​អធិស្ឋាន​នេះ…

Read article
នៅពេលយប់​ ដែលគ្មាននរណាមក

នាពេល​យប់​មួយ ក្នុង​រដូវ​រងា លោក​យ៉ូហាន សេបាស្ទាន បាច(Johann Sebastian Bach) ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង បាន​រៀប​គម្រោង ទៅ​ធ្វើ​ការ​ប្រគុំ​បទ​ភ្លេង ដែល​គាត់​ទើប​តែបា​ននិ​ពន្ធ​ថ្មី​ៗ ឲ្យ​គេ​ស្តាប់​ជាលើ​កដំ​បូង។ ពេល​គាត់​មក​ដ​ល់​ព្រះវិហារ គាត់​រំពឹង​ថា នឹង​មាន​មនុស្សម​ក​ចូល​រួម​ពេញ​ព្រះវិ​ហារ។ តែផ្ទុ​យ​ទៅវិ​ញ គាត់​មិន​ឃើ​ញ​មាន​នរណា​ម្នាក់​មក​សោះ។ ​ដោយ​មិន​បង្អ​ង់​យូរ គាត់​ក៏​បាន​ប្រា​ប់ត​ន្រ្តីករ​ទំាង​ឡាយ​​ថា​ ពួក​គេ​នៅ​តែប្រគុំ​តន្ត្រី តាម​ការ​គ្រោង​ទុក​ដដែល។ ពួក​គេ​ក៏​ចូល​កន្លែង​រៀង​ខ្លួន លោក​បាច​ក៏​បាន​លើក​ចង្កឹះដឹកនាំ​ការប្រគុំ​តន្រ្តី ហើយមិ​នយូ​រប៉ុ​ន្មាន សម្លេង​ត​ន្រ្តីដ៏​ពិរោះ​អស្ចារ្យ​ក៏​បាន​លាន់​ឡើង ពេញ​ក្នុង​ព្រះវិហារ​​ដ៏ស្ងា​ត់ជ្រ​ងំ ដែល​គ្មានម​នុស្ស​មក​ចូល​រួម​នោះ។ រឿង​នេះបា​នប​ណ្តាលចិ​ត្ត​ខ្ញុំ​ឲ្យឆែ​កពិ​និត្យមើ​លវិ​ញ្ញាណ​របស់​ខ្លួនឯ​ងឡើ​ង​វិញ។ ខ្ញុំ​សួរ​ខ្លួន​ឯ​ងថា​ បើសិ​ន​ជាខ្ញុំ​និពន្ធ​សៀវ​ភៅ ហើយ​​មាន​តែព្រះ​ទេ ដែល​នឹង​អា​ន​សៀវភៅនោះ​​ តើខ្ញុំ​នឹ​ង​និពន្ធ​សៀ​វ​ភៅ​នោះ​ឬទេ​? បើ​សិន​ជា​ដូច្នោះមែ​ន តើ​ការ​និ​ពន្ធ​រប​ស់ខ្ញុំ​នឹង​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា? គេ​បាន​ណែនាំ​អ្នក​និ​ពន្ធ​ថ្មី​ៗ ឲ្យ​ស្រមៃ​ឃើញ​មនុ​ស្ស​ម្នាក់ ដែល​នឹង​អាន​សៀវភៅ​ដែ​ល​ពួក​គេ​កំពុង​​ស​រសេរ ដើម្បីឲ្យ​​ពួក​គេមា​នកា​រផ្តោ​តអា​រម្មណ៍​បាន​ល្អ​ ​នៅ​ក្នុ​ង​ការ​និពន្ធ​។ ខ្ញុំ​​​​ក៏បា​ន​​អនុវ​ត្តដូ​ចនេះ​ផង​ដែរ ពេលដែ​​ល​​​ខ្ញុំ​និពន្ធ​​សៀវភៅ​​សម្រាប់​​ប្រកប​​​ជា​មួ​​យ​ព្រះ​បន្ទូល​ប្រចាំ​ថ្ងៃ។ ​ខ្ញុំព្យា​យា​មគិ​ត​អំពី​អ្នក​អាន​សៀវ​ភៅ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​សរសេរ​អំពី​សេចក្តី​អ្វី ដែល​ពួក​គេ​នឹង​ចូល​ចិត្ត​អាន និង​ជាជំនួយស​ម្រាប់ពួ​កគេ​ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញ ស្តេច​ដាវីឌ​ក៏​ជាអ្ន​កនិ​ពន្ធ​បទ​គ​ម្ពីរ សម្រាប់ឲ្យយើងប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ ដែលបានផ្តល់នូវការកម្សាន្តចិត្ត និងលើកទឹកចិត្តយើងផងដែរ។ ខ្ញុំក៏ឆ្ងល់ផងដែរថា តើទ្រង់គិតអំពីនរណា ពេលទ្រង់និពន្ធទំនុកទាំងនោះ។…

Read article
កូនចិញ្ចឹម

ខ្ញុំ និង​ម៉ាលីន(Marlene)​បាន​រៀប​ការ​អស់​រយៈ​ពេល​ជាង​៣៥​ឆ្នាំហើ​យ។ ពេល​ដែល​យើង​ចាប់​ផ្តើម​ធ្វើការ​ណាត់​ជួប​ជា​លើក​ទីមួ​យ យើង​មាន​ការ​សន្ទនាដែ​ល​ខ្ញុំ​មិន​អាចបំ​ភ្លេច​បាន​ឡើយ។ នាង​បាន​ប្រាប់​ខ្ញុំថា​ ពេល​នាង​មាន​អាយុ៦​ខែ គេ​បាន​យក​នាង​​ចិញ្ចឹម។ ​ខ្ញុំក៏​​សួរ​នាងថា​ តើ​នាង​ធ្លាប់​ឆ្ងល់​ទេថា ឪពុក​ម្តាយ​ពិត​ប្រាកដ​រ​បស់​នាង​ជានរណា​​? នាង​ក៏​បាន​ឆ្លើយ​ថា “មាន​​ក្មេង​ជាច្រើ​ននា​ក់​ ដែល​ឪពុ​កម្តា​យ​ចិញ្ចឹម​របស់​ខ្ញុំ អាច​​​រើសមក​ចិ​ញ្ចឹម នៅ​ថ្ងៃ​នោះ​​ ប៉ុន្តែ​ ពួក​​គា​ត់​បាន​​ជ្រើស​រើស​ខ្ញុំ។ ពួក​គាត់​បាន​យក​ខ្ញុំទៅ​ចិ​ញ្ចឹម។ ការ​នេះ​បាន​ធ្វើ​ឲ្យពួ​កគា​ត់ ក្លាយ​ជា​ឪពុក​ម្តាយ​ពិត​ប្រាកដ​របស់​ខ្ញុំ”។ ត្រង់​​ចំណុច​​នេះ នាងមា​នកា​រទ​ទួលស្គា​ល់ និង​ដឹង​គុណ​យ៉ាងខ្លាំ​ង ចំពោះឪ​ពុ​កម្តា​យចិ​ញ្ចឹម​របស់​នាង ហើយ​យើង​ក៏អា​ច​មានទំ​នាក់ទំ​នង​ល្អដូ​ចនេះ​ ជា​មួយ​នឹ​ងព្រះ​ផងដែ​រ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​ យើង​បាន​កើ​ត​ជាថ្មី តាម​រយៈ​ជំនឿ​លើ​ព្រះ​អង្គ ​ហើយ​ព្រះអ​ង្គ​បាន​ទទួល​ចិញ្ចឹម​យើង ក្នុង​មហា​គ្រួសារ​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ចែង​ក្នុង​ព្រះគម្ពី​រ​ថា “​ទ្រ​ង់​បាន​​រើស​​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយសារ​ព្រះយេស៊ូវគ្រីស្ទ តាម​បំណង​ព្រះហឫទ័យ​ទ្រង់”(អេភេសូរ ១:៤-៥)។ សូម​យើង​កត់​សំគាល់ អំពី​លក្ខណៈ​នៃ​​ទំនាក់​ទំនង​នេះ។ ព្រះអ​ង្គ​បាន​ជ្រើស​រើស ហើយ​ចិញ្ចឹម​យើង ជា​កូន​ប្រុស​ស្រីរ​បស់ព្រះ​អ​ង្គ។ តាម​រយៈ​ការ​ទទួល​ចិញ្ចឹម​នេះ យើងមា​នទំ​នាក់​ទំន​ងថ្មី​ស្រឡាង ជា​មួយ​នឹង​ព្រះអង្គ។ ព្រះ​អង្គ​ជា​ព្រះវ​របិតា ដ៏​ជា​ទីស្រឡាញ់នៃ​យើ​ង! សូម​ឲ្យ​ទំនាក់ទំនងនេះ​ បណ្តាល​ចិត្ត​យើង ឲ្យ​ថ្វាយ​បង្គំ​ព្រះអ​ង្គ ដែល​ជា​ព្រះ​វរបិតា​នៃ​យើង…

Read article
ស្ថានភាពមានភាពល្អប្រសើរណាស់

ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​លើក​ទីមួយ ក្នុង​ខេត្ត​ម៉ាន ក្នុង​អំឡុង​សង្រ្គាមលោ​ក​លើក​ទី​១ លោក ហ្វឺឌីណង់ ហ្វូច(Ferdinand Foch) ដែល​ជា​មេទ័ព​របស់​ប្រទេស​បារាំង បាន​ធ្វើ​សេចក្តី​ថ្លែង​ការ ​ដល់​កង​ទ័ព​របស់​គាត់​ថា “ទ័ព​កណ្តាល កំពុង​តែ​បោះប​ង់​ចោល​ការ​ប្រយុទ្ធ ទ័​ព​នៅ​ខាង​ស្តាំ​ខ្ញុំកំពុង​ដក​ថយ។ ស្ថាន​ភាព​ល្អ​ប្រសើរ​ណាស់។ ខ្ញុំ​នៅ​តែ​បន្ត​ប្រយុទ្ធ​ទៀត”។ ទោះ​គា​ត់ស្ថិ​ត​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​យ៉ាង​ណាក៏​ដោយ ក៏គា​ត់​នៅតែមាន​សង្ឃឹម ហើយ​ទី​បំផុត ការ​នេះក៏​បាន​នាំ​ឲ្យ​កង​ទ័ព​របស់​គាត់ទ​ទួល​បាន​ជ័យ​ជម្នះ។ ជួនកា​ល ពេល​យើ​ង​ជួប​សង្គ្រាម​នៃ​ជីវិ​ត យើង​ប្រហែល​ជា​​មាន​អារម្ម​ណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​ចាញ់ នៅ​ក្នុង​សមរ​ភូមិ​ទាំង​អស់ ​ដែ​ល​មាន​ដូច​ជា​ ការ​មិន​ចុះ​សម្រុង​គ្នា​​ក្នុង​គ្រួសារ ការ​អន់​ថយ​ក្នុង​មុខ​ជំនួញ វិបត្តិ​ហិរញ្ញ​វត្ថុ ឬកា​រ​ចុះខ្សោ​យសុ​ខភា​ព​ជាដើម ដែល​ការ​ទាំងអ​ស់នេះ​ សុទ្ធ​តែ​អា​ច​ធ្វើ​ឲ្យ​យើង​មាន​គំនិត​អវិជ្ជ​មាន ចំពោះ​ការ​រស់​នៅ។​ ប៉ុន្តែ អ្នក​ជឿ​លើ​ព្រះគ្រី​ស្ទ នៅ​តែ​អាច​និយាយ​ថា “ស្ថាន​ភាព​មាន​ភាព​ល្អ​ប្រសើរ​ណាស់”។ ចូរ​យើង​ស្វែង​យល់​អំពី​ជីវិត​របស់​សាវ័ក​ប៉ុល​ចុះ។ ពេល​ដែល​គេចា​ប់​គាត់​ដាក់​​គុក ដោយ​សារ​គាត់ផ្សា​យ​ដំណឹង​ល្អ គាត់នៅ​តែ​មា​នគំ​និត​វិជ្ជ​មា​ន ខុស​ពី​មនុស្ស​ធម្មតា​។ គឺ​ដូច​ដែល​គាត់​បាន​សរសេរនៅ​ក្នុ​ង​សំបុត្រ​ទៅកា​ន់ពួ​ក​ជំនុំ នៅទី​ក្រុ​ង​ភីលីព​ថា “បង​​ប្អូ​ន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ”(ភីលីព ១:១២)។ សាវ័ក​ប៉ុល​បាន​មើល​ឃើញ​ស្ថាន​ភាព​ក្នុង​មន្ទីរ​ឃុំ​ឃាំង ជា​ឱកាស​ថ្មី​មួយ សម្រាប់​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​រ៉ូម៉ាំង ដែល​ជា​អ្នក​យាម​គុក។ ម្យ៉ាង​ទៀត ស្ថាន​ភាព​របស់​គាត់ ក៏​បាន​បណ្តាល​ចិត្ត​គ្រីស្ទ​បរិស័​ទដទៃ​​ទៀត​…

Read article
ជំនួយពីព្រះវិញ្ញាណបរិសុទ្ធ

មាន​មនុស្ស​ជា​ច្រើន​បាន​សន្យាខ្លួ​ន​ឯង​ថា នឹង​ធ្វើ​នូវ​កិច្ចការ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ជា​ច្រើន នៅ​ក្នុង​ការ​ចាប់​ផ្តើ​ម​នៃ​ឆ្នាំថ្មី​។ គេ​សន្យា​ថា ខ្ញុំ​នឹង​សន្សំលុ​យ​ឲ្យ​កាន់​តែ​ច្រើន ហាត់​ប្រាណ​បន្ថែម​ទៀត ឬ​ចំណាយ​ពេល​ទៅ​លើ​អ៊ីន​ធឺណិត ឲ្យ​បា​ន​តិច​ជាង​​មុន​ជា​ដើម​។ យើង​ចាប់ផ្តើមឆ្នាំ​ថ្មី​​ ដោយ​មាន​បំណ​ងល្អ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ទម្លាប់​អាក្រក់​ដែល​យើង​មាន​តាំង​ពី​យូរ​មក​ហើយ ក៏​បាន​ល្បួង​យើង ឲ្យ​ដើរ​តាម​ផ្លូវ​ចាស់​ទៀត។ បាន​ជា​យើង​រអិល​ដួល​ម្តង​ម្កាល តែ​ក្រោយ​មក ការ​រអិល​ដួល​នោះ ក៏​កើត​មាន​ជាញឹក​ញាប់​ទៅ​ៗ ហើយ​ក៏​រអិ​លដួ​ល​គ្រប់​ពេល​តែម្ត​ង។ ទី​បំផុត ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​មាន​នៅ​ដើម​ឆ្នាំ ហាក់​ដូច​ជា​មិន​ដែល​មាន​ទៅ​វិញ។ យើងមិ​ន​គួរ​ជ្រើស​រើស​គោល​ដៅ ដោយ​ចិត្ត​ឯង ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចម្រើន​ឡើង​ឡើយ ផ្ទុយ​ទៅ​វិញ យក​ល្អ យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ថា “តើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ សម្រាប់​ឆ្នាំ​ថ្មី​នេះ?” ព្រះ​អម្ចាស់​បាន​បើក​សម្តែង តាម​រយៈ​លោក​ហោរា​មីកា​ថា ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​​ដោ​យ​​សុចរិត ឲ្យ​​ស្រឡាញ់​​សេចក្តី​​​សប្បុរស​ ហើយ​​​ឲ្យ​​ដើ​រ​​​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​​សុភាព​​រាបទាប(មីកា ៦:៨)។ ការ​​ធ្វើដូច​នេះ គឺ​ជួយ​ឲ្យវិ​ញ្ញាណរបស់​​យើង​​ចម្រើន​ឡើង។ សូម​អរ​ព្រះគុ​ណព្រះ​អម្ចាស់ ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​អំណាច ជួយ​ឲ្យ​យើង​មាន​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ។ ព្រះ​បន្ទូ​ល​ព្រះ​បាន​ចែង​ថា ព្រះ​អង្គ​អាច​​ប្រោស​​ប្រទាន “ឲ្យ​​អ្ន​ក​រាល់​គ្នា​បាន​ព្រះចេស្តា ចម្រើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ តាម​សិរីល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃលែង”(អេភេសូរ ៣:១៦)។ ដូចនេះ ខណៈពេ​ល​ដែល​យើ​ងចាប់​ផ្តើម​ឆ្នាំ​ថ្មីនេះ​ ចូរ​យើង​ប្តេជ្ញាចិ​ត្ត…

Read article
លែងឃ្លានបាយ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​ផ្តាស់​សាយ​ធំ ខ្ញុំ​ស្រាប់​តែ​លែង​មាន​អារម្មណ៍​ចង់​ញាំអាហារដូច​ធម្មតា។ ខ្ញុំមិ​ន​ឃ្លាន​បាយ​ពេញ​មួយ​ថ្ងៃ ទោះ​ខ្ញុំ​បាន​ញាំ​អាហារ​តែ​បន្តិច​ក៏​ដោយ។ ទោះខ្ញុំ​ញាំ​តែ​ទឹក​សោះ ក៏​មាន​អារម្មណ៍​ថា មិ​នឃ្លា​ន​អ្វី​ទេ។ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិនអា​ច​រស់​បាន​យូរ​ទេ បើ​ខ្ញុំ​ផឹក​តែទឹ​ក​នោះ។ ​ខ្ញុំចាំ​បាច់​ត្រូវ​មាន​​ចិត្ត​ចង់​ហូប​អាហារ​ឡើង​វិញ ព្រោះ​រូប​កាយរ​បស់​ខ្ញុំ ត្រូវ​ការ​អាហារ​បម្រុង​។ ពេល​ដែល​ប្រជា​ជន​អ៊ីស្រាអែល​វិល​ត្រឡប់ ពី​ការ​និរទេស ក្នុង​ចក្រ​ភព​បាប៊ីឡូន ពួក​គេ​មិន​សូវ​មាន​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​ទេ។ ពួក​គេ​បាន​បែរ​ចេញ​ពី​ព្រះ ​និង​ផ្លូវ​របស់​ព្រះ​អង្គ។ ដើម្បី​ជួយ​ឲ្យ​វិញ្ញាណ​របស់​ពួក​គេ​មាន​សុខ​ភាព​ល្អឡើង​វិញ លោក​នេហេមា​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ឲ្យ​លោក​អែសរ៉ា​ ធ្វើ​ជា​គ្រូបង្រៀន​របស់​ពួក​គេ។ លោក​អែស​រ៉ាក៏បា​ន​អាន​ក្រាំង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ឲ្យ​ពួក​បណ្តា​ជន​​ស្តាប់ ចាប់ពីពេល​ព្រឹក​ដល់​ពេល​ថ្ងៃត្រ​ង់ ដើម្បី​ចម្អែត​ពួក​គេ   ដោយសេ​ចក្តីពិ​ត​របស់​ព្រះ(នេហេមា ៨:៣)។ ហើយ​ពួក​បណ្តាជន​ក៏​បាន​ស្តាប់​គាត់អា​ន យ៉ាង​ប្រុង​ប្រយ័ត្ន។ តាម​ពិត ការ​នេះ​បាន​ធ្វើឲ្យ​ពួក​គេ​មាន​ចិត្ត​ស្រេក​ឃ្លាន​ព្រះ​បន្ទូល​យ៉ាង​ខ្លាំង បាន​ជា​ពួក​មេ​គ្រួសារ ពួក​សង្ឃ និង​ពួក​លេវី ​ក៏បា​នម​ក​ជួប​លោក​អែស​រ៉ា នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​សិក្សា​ក្រឹត្យ​វិន័យ​ឲ្យ​កាន់​តែ​លម្អឹត​ថែម​ទៀត ព្រោះ​ពួកគេ​ចង់​​យល់​ឲ្យ​ច្បាស់​​(ខ.១៣)។ ពេល​ដែល​យើង​មា​ន​អារម្មណ៍​ថា យើង​បាន​ងាក​ចេញ​ឆ្ងា​យ​ពី​ព្រះ ឬ​មាន​ភាព​ទន់​ខ្សោយ​ខាង​វិញ្ញាណ យើង​អាច​ស្វែង​រក​អាហារ​បម្រុង​ខាងវិ​ញ្ញាណ ក្នុង​​ព្រះ​បន្ទូ​ល​ព្រះ។ គឺដូ​ច​មាន​សេចក្តី​ចែងថា “នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ”(១ពេត្រុស ២:២)។ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះប្រ​ទាន​ឲ្យ​អ្នក​មា​នចិ​ត្ត ដែល​ស្រេក​ឃ្លាន​ឡើង​វិញ…

Read article