អំណាចនៃតន្រ្តី

នៅប្រទេស​វេលស៍ តន្រ្តី​រប​ស់ក្រុម​ចម្រៀង​បុរស បាន​ចាក់​ឫស​ចូ​លយ៉ា​ងជ្រៅ​ ក្នុង​វប្បធម៌​នៃ​ជន​ជាតិវេ​លស៍។ មុនសម័​យ​ស​ង្រ្គាម​លោកលើ​កទី​២ មាន​ក្លឹប​ក្រុម​ចម្រៀង​បុរស​មួយ ​មាន​ការ​ប្រកួ​ត​ប្រជែង​បែប​មិត្តភាព​ ជាមួ​យ​នឹង​ក្រុម​ចម្រៀង​បុរ​សជ​ន​ជាតិ​អាឡឺម៉ង់ ប៉ុន្តែ ចំណង​មិត្ត​ភាព​នេះ​ត្រូ​វបា​ន​ជំនួស ដោយ​ភាព​ជាស​ត្រូវនឹ​ង​គ្នា ក្នុង​អំឡុ​ងពេល និង​ក្រោយ​ពេល​សង្រ្គាម​លោកលើ​ក​ទី​២។ ទោះជា​យ៉ា​ង​ណាក៏​ដោ​យ ភាព​តាន​តឹង​នេះ​ក៏​រលាយ​បន្តិ​ច​ម្តង​ៗ ដោយសារ​ពាក្យពេ​ចន៍ ដែល​ក្រុម​ចម្រៀង​ទាំង​ពីរ​មា​នដូច​គ្នា ក្នុង​វគ្គ​បន្ទ​រដែ​ល​ច្រៀង​ថា “បើ​អ្នក​និយាយ​គ្នាជាមួយ​​ខ្ញុំ អ្នក​ជា​មិត្ត​ភ័ក្រ​រ​បស់​ខ្ញុំ។ បើ​អ្នក​ច្រៀង​ជា​មួ​យខ្ញុំ​ អ្នក​ជា​បង​ប្អូន​របស់​ខ្ញុំ”។​

ត្រង់​ចំណុ​ច​នេះ អំណាច​ដែល​តន្រ្តី​មា​ន ក្នុង​ការ​ប្រោ​ស​ឲ្យ​ជា ​និង​ជួយ ជាអំ​ណាយម​ក​ពីព្រះ​ ដែលលើ​កទឹ​ក​ចិត្ត​មនុ​ស្សជា​ច្រើ​ន។​ ហេតុនេះ​ហើ​យ បាន​ជាប​ទ​ទំនុ​ក​ដំកើ​ង បាននិ​យាយម​ក​កាន់​ចិត្ត​យើង យ៉ាង​ស៊ីជ​ម្រៅយ៉ា​ងនេះ​។ បទ​គម្ពី​រ​ទំនុក​ដំកើង និយាយ​អំពី​ការអ្វី​ដែ​លទា​ក់​ទង​នឹ​ងចិ​ត្តរ​បស់​យើ​ង ដែល​នាំ​ឲ្យ​យើង​និយាយ​ទៅ​កាន់ព្រះ​វិ​ញ ចេញ​ពី​ជម្រៅនៃ​វិ​ញ្ញាណ​រប​ស់​យើង។​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ងថា​ “តែ​​ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា”(ទំនុកដំកើង ៥៩:១៦)។ ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ស្តេចដា​វី​ឌបា​ន​និពន្ធទំនុក​នេះ​ ខណៈ​ពេល​ដែ​ល​គេ​កំពុង​ដេញ​តាម​សម្លាប់​​ទ្រង់! ទោះ​ស្តេ​ចដា​វី​ឌកំ​ពុង​ស្ថិត​ក្នុងស្ថា​នភា​ព​លំបាក​យ៉ាង​ណាក៏​ដោយ ក៏​ទ្រង់​នៅ​តែ​នឹក​ចាំអំ​ពីអំ​ណាច និង​ក្តី​មេត្តា​កុរ​ណារ​បស់​ព្រះ ហើយកា​រ​ច្រៀង​សរសើ​រ​ព្រះ អំពី​អំណាច និង​សេ​ចក្តីមេ​ត្តារ​បស់ព្រះ​អង្គ​ បាន​លើក​ទឹក​ចិ​ត្តទ្រ​ង់​ឲ្យប​ន្តទៅ​មុខ​ទៀត។

សូម​ព្រះនៃ​យើ​ង ប្រទា​ន​នូវ​បទចម្រៀងមួយ​ប​ទ ដល់​យើង​នៅថ្ងៃ​នេះ​ ដែល​នឹង​ជួយ​ឲ្យយើ​ង​នឹក​ចាំ អំពី​សេចក្តី​ល្អ និង​ភាព​អស្ចារ្យ​របស់​ព្រះអ​ង្គ ទោះ​យើង​កំ​ពុង​ជួ​បប្រ​ទះប​ញ្ហា​អ្វី​ក៏​ដោយ​។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles