ការមើលឃើញមិនធម្មតា

មាន​ជាង​ចម្លា​ក់​ខ្លះ​មាន​សមត្ថ​ភាព មើល​ថ្ម​មួយ​ផ្ទាំង​ដែល​មិន​ទាន់ឆ្លា​ក់ ឃើ​ញ​រូ​បភា​ព​ដ៏​ល្អ​ឥតខ្ចោះនៅ​ក្នុ​ងផ្ទាំ​ងថ្ម​នោះ​ ហើយ​ក៏ឆ្លា​ក់​ចេញ​ជារូ​ប​នោះ​ ដោយ​សម្រស់​ដ៏គួ​រ​ជា​ទី​គយ​គន់​។ គេហៅ​ស​មត្ថភាព​នេះថា​ “ការ​មើល​ឃើញ​មិ​នធ​ម្មតា”។

លោក​ហ្គូតហ្សុន ប៊កលុម(Gutzon Borglum ឆ្នាំ១៨៦៧-១៩៤១) ជា​ជាង​ច​ម្លាក់​ម្នា​ក់ ដែលបា​ន​បង្កើ​ត​ស្នា​ដៃសិល្បៈ​សាធារណៈ​ដ៏ល្បីល្បាញ​ជាច្រើ​ន​។ គេជឿថា​ រូប​ចម្លា​ក់ដ៏​ធំ​សម្បើម នៅ​លើ​ភ្នំ​រ៉ាសម័រ ដែល​ជា​ទីរំឭ​ករប​ស់​​អាមេរិក ​ក្នុង​រដ្ឋ​ដាកូតា​ខាង​​​ត្បូ​ង គឺជា​ស្នា​ដៃ​ដ៏ល្បីល្បា​ញបំ​ផុត​រ​បស់​គា​ត់។ អ្នក​បម្រើ​ក្នុង​ផ្ទះ​របស់លោ​កប៊កលូម បាន​យល់​អំពី​​សមត្ថភា​ពនៃ​កា​រមើ​លឃើ​ញ​មិន​ធម្ម​តា​នោះ ​ពេល​ដែល​នា​ងទ​ស្សនា​រូប​ចម្លាក់​ក្បាលរ​បស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមរិក ដែល​គាត់​បាន​​ឆ្លាក់​នៅលើភ្នំ​រ៉ាស់ម័រ​​ជាលើ​កដំ​បូង។ នាង​បាន​សួរគា​ត់​ថា “លោកប៊​កលូម ខ្ញុំឆ្ង​ល់ថា​ តើធ្វើ​ដូច​ម្តេ​ច​ ឲ្យ​លោក​អាច​មើល​​ឃើញ​រូបភាព​​​លោក​ប្រធានា​ធិបតី​​លីនខិន​(Lincoln) ​បង្កប់​ក្នុង​ផ្ទាំ​ងថ្ម​នោះ​ ហើយ​ក៏ឆ្លាក់​​ឲ្យ​ចេញ​​ជា​រូ​ប​គាត់​បាន​?”

ការ​មើល​ឃើ​ញ​មិន​ធ​ម្មតា​ ជា​សមត្ថ​ភាព​ដែ​លសិល្បៈ​ករ​ឆ្មើម​ៗ​មាន តែក៏​អា​ច​ឆ្លុះប​ញ្ចាំង​អំពី​ព្រះមួយ​អង្គ​ ដែល​អាច​មើល​ឃើ​ញ និង​ជ្រាប​អំពី​គ្រប់កា​រទាំ​ង​អ​ស់។ ព្រះអ​ង្គជ្រា​ប អំពី​យើង ដោយគ្មា​ន​កន្លែង​ចន្លោះ​។ ព្រះអ​ង្គ​ជ្រាបថា យើង​នឹង​ក្លា​យ​ជា​អ្វី​ ពេល​ដែល​ព្រះ​អ​ង្គ​សូន​ច្នៃ​ជីវិត​យើ​ង​រួច​រាល់​ហើ​យ រួច​យើ​ង​ក៏​អាច​ឈរ​នៅ​ចំពោះ​ព្រះអ​ង្គ​ ដោយ​ភាព​បរិ​សុទ្ធ និ​ងគ្រ​ប់​លក្ខ​ណ៍គ្មា​ន​កន្លែង​ប​ន្ទោស​បាន គឺ​មាន​លក្ខណៈដូ​ច​ព្រះ​យេស៊ូវ។ គឺ​ដូច​មា​ន​សេចក្តីចែ​ង​ថា ព្រះអ​ង្គ​​ដែ​ល​​ទ្រ​ង់​បា​ន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ(ភីលីព ១:៦)។

យើង​​មិ​​ន​ត្រូវ​ប​ដិសេធ​បំ​ណង​ព្រះហឫទ័យព្រះឡើយ! ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យ​នឹង​ជួយ​ឲ្យ​យើង​ផ្លាស់ប្រែ​ ទៅរ​កភា​ពគ្រ​ប់​លក្ខណ៍ ដែលនឹ​ងគ្មា​ន​អ្វី​អាចរា​រាំង​បាន​ឡើ​យ និយាយ​រួម ព្រះអ​ង្គ​នឹង​សម្រេច​កិច្ច​ការ ​ដែល​​​ព្រះអ​ង្គ​បាន​ចាប់​ផ្តើម​ធ្វើ​ក្នុង​ជីវិត​យើង បើសិ​ន​ជា​យើង​ព្រម​ថ្វាយ​ជីវិត​យើង​ ក្នុង​ព្រះហស្ត​នៃ​ព្រះ​ដែល​ជា​ជាង​ចម្លាក់​ លើស​អស់​ទាំ​ង​ជាង​ច​ម្លាក់។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles