ចរិយាសម្បត្តិ ឬកេរ្តិ៍ឈ្មោះ?

លោក​ចន វូឌិន(John Wooden ឆ្នាំ១៩១០ ដល់ ២០១០) ជា​គ្រូប​ង្វិក​កីឡា​បាល់​បោះ​ដ៏ល្បីល្បាញ​ ដែល​បាន​ជឿ​ថា​ ចរិយា​សម្បត្តិរ​បស់ម​នុស្ស សំខាន់​ជាង​កេរ្តិ៍ឈ្មោះ​។ គាត់ប្រា​ប់​សិស្ស​របស់​គាត់​ជា​ញឹក​ញាប់​ថា​ “កេរ្តិ៍​ឈ្មោះរប​ស់អ្ន​ក​រាល់​គ្នា​ គឺ​ជា​អ្វីដែល​អ្ន​ក​ដទៃដា​ក់ឲ្យ​អ្ន​ក តែ​ចរិយា​សម្បត្តិរ​បស់​អ្ន​ក គឺ​ជាល​ក្ខណៈ​ពិ​តរ​បស់​អ្ន​ក។ មាន​តែ​អ្នក​ទេ​ ដែ​ល​ដឹង​ថា ​ខ្លួន​ឯង​មាន​ច​រិយាស​ម្បត្តិយ៉ា​ងណា​។​ អ្នកអា​ច​កុហក់​អ្នក​ដទៃ​ តែមិ​នអា​ចបោ​ក​ខ្លួន​ឯ​ងបា​ន​ទេ”។

យ៉ាង​ណាមិ​ញ​ ក្នុង​ព្រះគ​ម្ពីរវិ​វរ​ណៈ យើង​ឃើញ​ថា ​ព្រះគ្រី​ស្ទដែ​ល​មា​នព្រះ​ជ​ន្ម​រស់​ឡើ​ង​វិញ ​បាន​ផ្ញើព្រះ​រាជ​សារ​របស់​ព្រះ​អង្គ​ ទៅកា​ន់ពួ​ក​ជំនុំ​ទាំង​ប្រាំពី​រ​ក្នុង​តំបន់អា​ស៊ី។ ព្រះ​អង្គ​បាន​មាន​ប​ន្ទូលទៅ​កាន់ពួ​ក​ជំនុំ នៅក្រុ​ង​សើដេស​​ថា ព្រះអ​ង្គបា​ន​​ស្គា​ល់​​កា​រ​​ដែល​ពួកគេ​ប្រព្រឹត្ត​ហើយ គឺ​ដែលពួកគេ​មាន​ឈ្មោះ​ថា​រស់ តែ​ពួកគេ​ស្លាប់​ទេ”(វិវរណៈ ៣:១)។   ព្រះ​អម្ចាស់​បាន​ជ្រាប​ អំ​ពី​ចរិយា​សម្បត្តិដ៏​ពិ​តរ​បស់​ពួ​ក​គេ ហើយ​ពួក​គេក៏​ដឹ​ងច្បា​ស់​ផង​ដែ​រ។ ព្រះ​អង្គ​ក៏​បា​ន​ប្រា​ប់​ពួកគេ​ ឲ្យភ្ញា​ក់ខ្លួន​ឡើង ដើម្បី​ពង្រឹង​ជីវិត​ខាងវិ​ញ្ញាណ ដែលរៀ​បនឹ​ង​ស្លាប់​នោះ(ខ.២)​។ ព្រះអ​ង្គបា​ន​ជម្រុ​ញពួ​ក​គេ​​កុំឲ្យភ្លេ​ចសេ​ចក្តីពិ​ត​ដែល​ពួក​គេបាន​ទ​ទួល ឲ្យ​ពួក​គេកា​ន់តា​ម ព្រម​ទាំង​​ប្រែ​ចិ​ត្ត ហើយចា​ប់​ផ្តើម​ទៅ​តាមទិសដៅ​ថ្មី(​ខ.៣)។

ពេលដែ​ល​ព្រះ​អម្ចា​ស់​បង្ហា​ញ​ឲ្យ​យើ​ងដឹ​ង​ថា​ មាន​អ្វី​ដែល​ទាស់​ខុស​ក្នុ​ង​ជីវិ​តយើង ព្រះ​អង្គ​ក៏​បាន​ផ្តល់​ឲ្យនូ​វអំ​ណោះស្រា​យ ដើម្បី​ឲ្យ​មាន​កា​រ​ផ្លាស់​ប្រែផ​ងដែ​រ។ កាល​ណាយើ​ង​ងាក​បែ​រចេ​ញ​ពី​អំពើ​បាប​របស់​យើង ព្រះអ​ង្គនឹ​ង​អ​ត់ទោ​ស​ឲ្យយើ​ង ហើយ​ចម្រើន​កម្លាំង​យើង ដើម្បី​ឲ្យ​យើង​មាន​ការ​ចាប់ផ្តើ​ម​ជា​ថ្មី​។

នេះ​ពិត​ជា​សេរីភាព​ដ៏​អស្ចា​រ្យណា​ស់ ដែល​យើង​បាន​លះ​បង់​កេ​រ្តិ៍ឈ្មោះ​ក្លែង​ក្លាយ​ខាងវិញ្ញាណ ហើ​យចា​ប់​យក​ច​រិយា​សម្បត្តិ​ដ៏​ពិ​ត ដែល​នាំ​មក​នូ​វ​ជីវិត ដែ​លកើ​ត​ចេញ​ពី​ការ​ស្គាល់​ព្រះគ្រី​ស្ទជា​ព្រះ​អម្ចាស់​នៃ​យើ​ង!-David MCCASLAND

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles