ព្រះអាទិករដ៏អស្ចារ្យដែលជាគ្រូពេទ្យដ៏ពូកែ

កាល​ពី​ពីរ​បីឆ្នាំ​មុ​ន ខ្ញុំ​បាន​ជួ​បគ្រោះ​​ថ្នាក់​យ៉ាង​ដំណំ​ ក្នុង​ការ​ជិះ​ស្គី​កម្សាន្ត ធ្វើ​ឲ្យ​សាច់​ដុំ​ក្នុង​ជើង​ម្ខាង ត្រូ​វហែ​ក​យ៉ាង​ធ្ង​ន់ធ្ង​រ។​ តា​មពិ​ត វេជ្ជ​ប​ណ្ឌិត​បា​នប្រា​ប់​ខ្ញុំ​ថា ការ​ដាច់​រហែក​នោះ បានប​ណ្តាល​ឲ្យ​ចេញ​ឈាម​អស់​ច្រើ​នពេក។ របួស​នោះបា​ន​ចំណាយ​ពេល​យ៉ា​ងយូ​រ ទំរាំ​តែ​ជា​សះស្បើយ តែក្នុ​ងអំ​ឡុង​ពេ​លដែ​ល​ខ្ញុំកំ​ពុង​រង់​ចាំ​នោះ​ ខ្ញុំ​មាន​ការ​ស្ងើ​ច​សរសើរ​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​អាទិក​រ​ដ៏​អស្ចារ្យរ​បស់​យើង​(មើលកូល៉ុស ១:១៦)។

ក្នុង​មួយ​ជី​វិត​នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​បែក​ថាស​កង់​រថយ​ន្ត​ពីរ​បី​ដ​ង ហើយក៏​បា​នធ្វើ​​ឲ្យ​ចាន​ធ្លាក់​បែក​មិន​តិច​ដង​ដែរ។ របស់​ទាំង​នោះ​កាលបើបា​នបែក​ហើយ គឺនៅ​តែ​បែក​ជា​រៀង​រ​ហូត ព្រោះវា​មិន​អា​ច​ជួស​ជុ​ល​ខ្លួន​ឯង​ទេ។ តែជើងរ​បស់​ខ្ញុំ​មិន​មា​នប​ញ្ហាដូ​ចនេះ​ទេ​។ គ្រាន់​តែ​សាច់​ដុំ​ជើង​របស់​ខ្ញុំរ​ហែក​ភ្លាម​ ដំណើរ​ការ​នៃកា​រព្យា​បា​ល ដែល​ព្រះគ្រី​ស្ទ​បាន​បង្កើតក្នុ​ង​ខ្លួន​ខ្ញុំ​ ក៏បា​ន​ចាប់​ផ្តើ​មភ្លា​ម​​ៗ​ផ​ង​ដែរ​។ ព្រះអង្គ​បាន​រចនាឲ្យ​មាន​ការ​ព្យា​បាល​ដ៏អ​ស្ចា​រ្យ ក្នុង​ជម្រៅ​នៃសា​ច់​ក្នុង​​ជើង​ដ៏​ឈឺចាប់​របស់​ខ្ញុំ ដែលយើ​ង​មិន​អាច​មើ​លឃើ​ញ​ដោយ​ភ្នែក​ទ​ទេ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏អា​ច​ក្រោក​ឈ​រ ហើយ​រត់​ម្តង​ទៀ​ត ដោយកា​រយ​ល់​ដឹ​ង​ដ៏​ថ្មីស្រឡាង អំ​ពីអ​ត្ថ​ន័យ​នៃ​បទ​គម្ពី​រ​ទំនុក​ដំកើង ដែល​បាន​ចែង​ថា “ទូលប​ង្គំ​​នឹង​អ​រ​​ព្រះគុ​ណ​​ដល់​​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ”​(ទំនុក​ដំកើង ១៣៩:១៤)។

ជួនកា​ល របួស​ឬជ​ម្ងឺអា​ចធ្វើ​ឲ្យ​យើង​​នឹក​ចំា​ អំពី​ការ​រចនា​ដ៏​ល្អ​ឯករ​បស់​ព្រះ ដែល​ព្រះអ​ង្គ​បាន​ដាក់​ឲ្យដំ​ណើរ​ការ ក្នុង​រូប​កាយ​យើ​ង។​ ដូច​នេះ ពេលដែ​លអ្ន​ក​ជួប​បញ្ហា​អ្វី​មួយ​ ដែល​ធ្វើ​ឲ្យ​រំខាន ​ទោះជាវា​បណ្តា​លម​ក​ពីអ្វី​ក៏​ដោយ ក៏​សូម​ផ្តោត​អា​រម្មណ៍ ទៅ​លើសេ​ចក្តី​ស្រឡាញ់ដ៏​អ​ស្ចារ្យ​របស់​ព្រះយេស៊ូវ ហើយ​អនុញ្ញា​ត​ឲ្យ​ព្រះអង្គ​បញ្ឆេះ​ចិត្ត​របស់អ្ន​ក ឲ្យ​ចូល​ទៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ ដោយ​ការ​ដឹងគុ​ណ នៅពេ​លដែ​ល​មាន​ការ​ឈឺ​ចា​ប់​នោះ!-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles