ត្រូវការអ្នកជំនួយ

អ្ក​​ខ្លះយ​​ល់​​ថា ​អ្នក​​ជំនួយ​មាន​តម្លៃតិ​ចជា​ងអ្នក​​ដឹ​ក​នាំ ឬអ្នក​ជំនាញ​។ ឧទាហរណ៍ គ្រូជំ​នួយ​ក្នុង​ថ្នាក់​រៀន ជួយ​គ្រូប​ង្រៀនដែ​លមា​នកា​រប​ណ្តុះបណ្តា​ល។ ជាង​អេឡិចត្រូ​និច ជាង​ប្រព័ន្ធ​ទឹក និង​មេធាវី ក៏មា​នអ្ន​ក​ជំនួយ នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ផង​ដែរ។ ដោយ​សារ​អ្នកជំ​នួយ​មិន​មាន​ឯក​ទេស នៅក្នុ​ងអា​ជីព​នោះ នោះគេ​ប្រ​ហែលជា​យ​ល់ថា​ ពួក​គេមា​នត​ម្លៃតិ​ចជា​ង ពួក​អាជីព​ទាំង​នោះ។ ប៉ុន្តែ គេ​ត្រូវ​កា​រទាំ​ងអ្ន​កអាជី​ព និង​អ្នក​ជំនួយ ដើម្បី​បំពេញ​កិច្ច​ការ​ទំាង​នោះ។​

យ៉ាង​ណាមិ​ញ សាវ័​កប៉ុ​ល​​មា​នអ្នកជំនួយ​ជាច្រើ​ន ក្នុង​ការងារ​បម្រើព្រះ​។ គឺ​ដូច​ដែល​គាត់​បាន​រៀប​រាប់​ឈ្មោះ​រ​បស់​ពួក​គេ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅកា​ន់ពួ​កជំ​នុំនៅ​ទីក្រុងរ៉ូ​ម​ជាដើ​ម(ជំពូក ១៦)។ គាត់​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ ជា​ពិសេស​ថា អ្នក​ស្រីភីបេ “បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ជួយ​ខ្ញុំ​​ផ​ងដែ​រ”(ខ.២)។ អ្នក​ស្រី​ព្រីស៊ីល និង​លោកអ័គីឡា​បា​ន​ហ៊ាន​ប្រថុ​យ​ជីវិ​ត​របស់​ខ្លួន ដើម្បី​ជួយ​សាវ័ក​ប៉ុល(ខ.៣-៤)។   ហើយ​សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្នក​ស្រី​ម៉ារា “ដែល​​បា​ន​​នឿយ​​ហត់​​ជា​​ច្រើន ប្រយោជន៍​​នឹង​​ជួ​យក្រុមការងារ​របស់​គាត់​”(ខ.៦)​។

តាម​បទ​គ​ម្ពីរ ១កូរិនថូស ១២:២៨ ការ​​ជំនួយ ជា​​អំណោយ​ទាន​ខាង​វិញ្ញាណ។ សាវ័ក​ប៉ុល​បានរា​ប់ប​ញ្ចូល​អំណោយ​ទាន​មួយ​នេះ ក្នុង​ចំណោម​អំណាយ​ទាន​ជាច្រើ​នទៀ​ត ដែល​ព្រះ​វិញ្ញាណ​បរិសុ​ទ្ធប្រទាន ដល់​រូប​កា​យនៃ​ព្រះគ្រីស្ទ​ ដែលជា​ពួ​កជំ​នុំ។ អំណោយ​ទាន នៃ “ការ​ជំនួយ” ក៏​មាន​ភាព​ចាំបា​ច់ ដូច​អំណោយ​ទាន​ដទៃ​ទៀត ដែល​មាន​ចែង​ក្នុ​ងព្រះ​គម្ពីរ​ផង​ដែរ។​

សូម្បី​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក៏​ជា “អ្នក​ជំនួយ”មួយអ​ង្គផ​ង​ដែ​រ។ គឺដូ​ច​ដែ​លព្រះយេស៊ូវ​បាន​មានប​ន្ទូល​ថា “​ព្រះ​​ដ៏​ជា​​ជំនួយ គឺ​​​ជា​ព្រះវិញ្ញាណ​​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។

ទោះ​ព្រះ​វិញ្ញាណ​ដ៏​ជា​​ជំ​នួយ បាន​ប្រទាន​​​យើង​​នូវ​អំណោយទា​ន​មួយ​ណាក៏​ដោយ សូ​មយើ​ង​ប្រើអំណោយទា​ន​នោះ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដ​ល់​ព្រះអ​ង្គ។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles