សេចក្តីស្រឡាញ់ដែលគ្មានដែនកំណត់

ថ្មីៗ​នេះ មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ម្នា​ក់ បាន​ផ្ញើអ​ត្ថប​ទមួ​យ ដែល​និយាយ​អំពី​ប្រវត្តិ​របស់​ចម្រៀង​ទំនុក​ដំកើង​ ដែល​ខ្ញុំ​បាន​ឮ​គេច្រៀង​ជាញឹ​កញា​ប់ កាល​ពីក្មេ​ង ដែលវគ្គ​ទី៣​មាន​ទំនុក​ដូចតទៅ​ :

បើ​ជាស​មុទ្រ​ពេញដោ​យ​ទឹក​ខ្មៅ ហើយមេ​ឃជា​​ផ្ទាំង​ក្រដាស​ទទេ

បើ​ស្លាប​ប៉ាកកា​មា​ន​ច្រើន​ដូច​ស្មៅ ​នឹងម​នុ​ស្សសុ​ទ្ធ​តែ​ជា​ស្មៀន​សរសេរ

នោះ​បើ​សរសេរ​ពី​ព្រះ​ហឫទ័​យ ស្រឡាញ់ដ​ល់​មនុស្ស​សារព័ន

នឹងត្រូ​វ​ពង្រីង សមុទ្ររ​លីង អស់​ផ្ទៃមេ​ឃ​ក៏​មិ​ន​គ្រាន់។

ពាក្យពេ​ចន៍​ទាំង​នេះ​ ជា​ផ្នែក​មួ​យ​នៃ​កំណាព្យ​របស់​ជន​ជាតិ​យូដា នៅ​សម័​យ​បុរាណ ហើយ​គេ​ធ្លាប់​ឃើញ​កំណាព្យ​នោះ នៅ​លើ​ជញ្ជាំង​របស់​អ្នក​ជម្ងឺ ក្នុង​មន្ទីរ​ពេទ្យ​ផ្លូវ​ចិត្ត​ផង​ដែរ។​

លោក​ផ្រេដឺរិក អ៊ែម លេមែន (Frederick M. Lehman) មាន​ការ​ប៉ះពា​ល់​ចិត្តយ៉ាងខ្លាំ​ង ពេល​បាន​អាន​បទ​កំណាព្យ​នេះ បាន​​ជា​គាត់​ចង់​ពង្រីក​បទ​កំណាព្យ​ឲ្យ​កាន់​តែវែ​ង ធ្វើ​ជា​បទ​ចម្រៀង​។ ក្នុង​ឆ្នាំ១​៩១៧ ពេល​គាត់​កំពុង​អង្គុ​យញាំអាហារ​ថ្ងៃ​ត្រង់​​នៅ​លើ​កេសដាក់​​ក្រូ​ច​ឆ្មា ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​លី​សែង គាត់​ក៏​បាន​បន្ថែម​ទំនុក​បទ​ពីរ​វគ្គ​ទៀត និង​បន្ថែម​វគ្គ​បន្ទរ ពី​លើប​ទ​កំណាព្យ​នេះ ហើយ​ក៏​តែង​បាន​បទ​ចម្រៀង​ទំនុក​ដំកើ​ង​មួ​យប​ទ ដែល​មានចំ​ណង​ជើងថា “សេចក្តី​ស្រឡាញ់​នៃ​ព្រះ”។

យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​ទំ​នុក​ដំកើង បាន​ផ្តល់​ឲ្យ​នូ​វ​ការ​កម្សាន្ត​ចិត្ត ដែលយើ​ង​អាច​រក​បាន​ក្នុងក្តី​ស្រ​ឡាញ់រប​ស់ព្រះ​ ក្នុង​ទំនុក​ដំកើ​ង ជំពូក​៣៦ ដែល​បាន​ចែ​ង​ថា​ “ឱ​​ព្រះយេហូវ៉ា​អើយ សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ ដល់​ផ្ទៃ​មេឃ សេចក្តី​ស្មោះត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង”(ខ.៥)។ ទោះ​បី​ជា​ជីវិត​រប​ស់​យើង​​​កំពុ​ង​ស្ថិត​ក្នុង​ស្ថា​នភា​ពបែ​បណា​ក៏​ដោយ​​ គឺ​ទោះ​យើង​កំពុ​ងមា​ន​អារម្មណ៍​ច្របូក​ច្របល់ ឬ​ស្មុគ្រស្មាញ ឬមួ​យ​កំ​ពុ​ងស្ថិ​តក្នុ​ង​ពេល​ដ៏​ខ្មៅងងឹត​ក៏ដោ​យ ក៏​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​ជា​ពន្លឺនៃ​សេ​ចក្តីស​ង្ឃឹម សម្រាប់​ពេល​បច្ចុ​ប្បន្ន ជាប្រ​ភព​ដែ​ល​មិន​ចេះ​រីង​ស្ងួត​នៃ​កម្លាំង និង​ទំនុក​ចិត្ត។​-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles