យុទ្ធសាស្រ្តបន្ទាយនៅទទេ

រឿង​សាម​កុក ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិ​សាស្រ្ត​របស់​ជន​ជាតិ​ចិន ដែល​ក្នុង​នោះ លោក​លូ ក្វានសុ​ង(Luo Guanzhoung) បានពិ​ពណ៌នា​អំ​ពី “យុទ្ធ​សាស្រ្តប​ន្ទាយ​នៅ​ទទេ” ដែល​ជាកា​រ​ប្រើចិ​ត្ត​សាស្រ្ត ដើម្បីបោ​កប្រា​ស់​ស​ត្រូវឲ្យ​ដក​ថ​យ។ ពេល​ដែល​នគរវេ​​លើក​ទ័ព​១សែន​៥ម៉ឺន​នាក់ ចូល​មក​ដ​ល់ក្រុ​ងស៊ី​ចេង ដែល​មាន​ទ័ព​តែ​២​ពាន់​៥រយ​នាក់ ពួកគេ​ក៏​បា​ន​ឃើញ​ទ្វារ​ក្រុង​បើកចំ​ហរ ហើយ​ឃើញ​ជូគើ លៀង ដែល​ជា​កំពូល​អ្នក​​ប្រើ​​​ក្បួន​ទ័ព កំពុង​ដេញពិ​ណ យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មាន​ក្មេ​ងពី​រ​នាក់​អង្គុយ​ជាមួ​យគា​ត់។ មេទ័ពរ​បស់ន​គរ​វេក៏​មាន​កា​រសង្ស័យ ហើយ​ជឿថា នោះ​គ្រាន់​តែ​ជាអ​ន្ទាក់ ក៏​បាន​បញ្ជា​ឲ្យ​ទ័ព ដក​ថ​យ​ទាំ​ង​ស្រុង។

ព្រះគម្ពីរ​ក៏​បា​ននិ​យា​យ អំ​ពី​យុទ្ធ​សាស្រ្ត​សង្រ្គា​ម​ដែល​ធ្វើ​ឲ្យ​ខ្មាំង​​សត្រូវភាន់ច្រ​ឡំផ​ង​ដែ​រ។ ក្នុងព្រះ​គ​ម្ពីរ​ពួក​ចៅ​ហ្វា​យ ជំពូក​៧ ព្រះបា​នប​ង្គា​ប់​ឲ្យលោ​កគីឌា​ន ដឹក​នាំ​ពួ​ក​ប្រុស​ៗ​៣០០​នាក់ ឲ្យ​ប្រើ​ត្រែស្នែង ក្អម និង​ចន្លុះ ជាយុ​ទ្ធសា​ស្រ្តត​ទល់​នឹង​​ពួ​កខ្មាំង​សត្រូវ ​ដែល​“មាន​​​គ្នា​ច្រើន​​​ណាស់ ​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ”​(ខ.១២)​។

តើពួកអ៊ីស្រា​អែ​លអា​ច​ឈ្នះខ្មាំ​ងស​ត្រូវ​ដែល​ខ្លាំង​យ៉ាង​នេះឬ​ទេ? តាម​សមត្ថ​ភាព​រប​ស់​មនុស្ស គឺ​មិន​អា​ចទៅរួ​ចទេ​!ពួក​គេមិ​ន​មា​ន​គ្នា​គ្រ​ប់​គ្រា​ន់ ហើយ​ក៏​គ្មាន​គ្រឿងសាស្រ្តា​វុធ​ផ​ង។ ប៉ុន្តែ អ្វី​ដែល​ពួ​ក​គេ​មា​នដែ​ល​អា​ច​ជួយ​ពួ​ក​គេបា​ន   និងជា​​អ្វីដែ​ល​ពួក​គេ​ត្រូវ​ការ​នោះ គឺ​ព្រះប​ន្ទូល​សន្យា​រ​បស់​ព្រះ ដែល​ព្រះអ​ង្គបា​ន​មា​នប​ន្ទូល​ធានាដ​ល់ពួ​កគេ​ថា​ “អញ​​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់”​(ខ.៧)។ តើ​ពួក​គេ​បា​ន​ទទួ​ល​ល​ទ្ធផ​ល​យ៉ា​ង​ណា? គឺពួកគេ​បា​នទ​ទួ​ល​ជ័យ​ជ​ម្នះដ៏​អ​ស្ចារ្យ!

តើ​អ្ន​កកំ​ពុ​ង​តែ​ប្រ​ឈម​មុខ​នឹ​ង​ឧ​បស័​គ្គ​ ដែ​ល​មិន​អា​ច​ជ​ម្នះ​បា​នឬ? ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា “មើល អញ​​នេះ​​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាសន៍​ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ?”(យេរេមា ៣២:២៧)។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles