“គេងសម្រាក”

មាន​ពេល​មួ​យ​ឆ្កែ​រ​ប​ស់​ខ្ញុំ​ មាន​ការ​រំ​ភើ​ប​ចិ​ត្ត​ខ្លាំ​ង​ពេក ​វាក៏​​ទៅ​ជា​ប្រ​កា​ច់។ ដើម្បីកុំ​ឲ្យ​មាន​រឿងនេះកើ​ត​ឡើ​ងនៅ​ពេ​ល​ក្រោ​យ​ទៀត​ ខ្ញុំបា​ន​ព្យាយា​ម​រម្ងាប់​អារម្មណ៍​វា ដោយ​អង្អែល​រោម​វា និង​និ​យាយ​ទៅ​កា​ន់វា​ ដោយ​សម្លេ​ង​ស្រទ​ន់ ហើយ​ប្រា​ប់​វាឲ្យ​ក្រា​បចុះ​។ ប៉ុន្តែ នៅពេ​ល​ដែល​វាឮ​ខ្ញុំនិ​យាយ​ថា ​“ក្រោបចុះ​” វា​មិន​មើ​លមុ​ខ​ខ្ញុំ​ចំទេ​ ហើយ​ក៏ចា​ប់​ផ្តើ​មរអ៊ូរ​ងូវ​ៗ។ ទី​បំ​ផុត វា​ក៏​រម្ងាប់​អារម្មណ៍​យ៉ាង​ឆា​ប់​រ​ហ័ស ទាំ​ងចុះ​ចូ​លនឹ​ង​ខ្ញុំ រួច​ក៏​ប្រាស់​ខ្លួនដេ​ក​នៅ​លើកម្រាល​ឥដ្ឋ។

ជួន​កាល យើង​ក៏​ត្រូ​វនឹ​ក​ចាំ​ថា​ ​យើ​ងត្រូ​វ​កា​រ​ការ​សម្រា​ក​ផ​ង​ដែរ​។ ក្នុ​ង​ទំនុក​ដំកើង ជំពូក​២៣ ​យើ​ងឃើ​ញ​ថា​ អ្នក​គ​ង្វាល​ល្អ​បា​ន​ឲ្យ​យើ​ង “​ដេក​​សម្រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី” ហើយ​ទ្រង់​​​នាំ​យើង​​ទៅ “​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ”។ ព្រះអ​ង្គ​ជ្រា​ប​ថា​ យើង​ត្រូ​វ​ការ​ភា​ព​ស្ងប់​រ​ម្ងាប់និង​ការ​​សម្រាក ពី​ព្រះអ​ង្គ សូម្បីតែ​​នៅពេ​ល​ដែ​ល​​យើង​មិ​ន​បាន​ដឹ​ង​ខ្លួ​នក៏​ដោយ។ ព្រះ​បាន​រ​ចនា​រូប​កាយ​របស់យើ​ង​មក​ ឲ្យ​មាន​កា​រស​ម្រាក​ជាទៀ​ង​ទាត់​។​ ព្រះអ​ង្គបា​ន​សម្រា​ក​នៅថ្ងៃ​ទី​៧​ បន្ទា​ប់ពី​ព្រះ​អង្គ​បា​នប​ង្កើតរបស់​សព្វ​សារពើ​ក្នុង​រ​យៈពេ​ល​៦​ថ្ងៃ​(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះ​យេស៊ូវ​បាន​ជ្រា​ប​ថា​ មាន​ពេ​ល​ដែ​ល​ព្រះ​អង្គ​​ត្រូវ​ធ្វើការ​បម្រើដ​ល់​ហ្វូ​ង​មនុស្ស និ​ង​​​មា​ន​​ពេល​​ដែ​​ល​ព្រះអ​ង្គ​​ត្រូ​វ​ស​ម្រាក​។ ជាក់​ស្តែង ព្រះ​​អង្គ​​​​បាន​បង្រៀន​​ពួក​សិ​ស្ស​ឲ្យ​ “មក​​ឯ​​ទី​​​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន”(ម៉ាកុស ៦:៣១)។

ពេល​យើង​បា​ន​ស​ម្រាក​ យើងអា​ច​ប្រ​មូល​អារម្មណ៍​ឲ្យ​មូ​ល​ឡើ​ងវិ​ញ ហើយ​មាន​ភា​ព​ស្រស់ថ្លា​ឡើង។ ពេល​ដែល​យើ​ង​មាន​សកម្មភា​ពយ៉ា​ង​មមា​ញឹក​ ក្នុង​ពេល​ម៉ោង​នី​មួ​យ​ៗ ទោះ​នោះ​ជា​កិច្ចការ​ដែល​សំ​ខាន់ ឬ​មិ​ន​សូ​វ​សំ​ខាន់​​ក្តី ជា​ញឹក​ញា​ប់ ព្រះ​អង្គ​ស​ព្វ​ព្រះ​ទ័យឲ្យ​យើ​ងប​ង្វែរ​អារម្មណ៍​មក​រក​ព្រះអង្គ​វិញ ដោយ “ដេក​សម្រាក”។ ការ​សម្រាក​ជា​អំណោយ គឺអំ​ណោយ​ដ៏ល្អ​ ​ពីព្រះ​អាទិករ​នៃ​យើង ដែល​ជ្រា​ប​យ៉ាង​ច្បា​ស់​ថា​ យើងត្រូ​វកា​រ​អ្វី​។ ចូរ​យើង​សរសើរ​ដំកើង​ព្រះ​អ​ង្គ ដែល​បាន​ឲ្យ​យើង ​“ដេក​សម្រាក នៅ​ទី​មាន​ស្មៅខៀ​វខ្ចី”។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles