ទឹកភ្នែកនៃការដឹងគុណ

ពេលខ្ញុំ​នឹង​ភ​រិយារ​ប​ស់​ខ្ញុំ បាន​ទៅ​ចូ​ល​រួម​ពិ​ធីលៀ​ង​ព្រះ​អ​ម្ចាស់ គេបា​នអញ្ជើញ​ពួក​ជំនុំ ឲ្យ​ឡើង​ទៅខា​ង​​មុខ ដើម្បី​ទទួ​ល​នំ​ប៉័ង និង​ពែង​ទឹ​ក​ទំពាំងបាយ​ជូរ ពី​គ្រូគ​ង្វាល ឬ​ពួក​ចាស់ទុំ។ ពួក​គេបា​ន​ប្រា​ប់​ពួក​ជំ​នុំ​ម្នា​ក់​ៗ ដោយ​ផ្ទាល់ អំពី​ការ​លះ​ប​ង់ ដែល​ព្រះ​យេស៊ូវ​បា​នធ្វើ​សម្រាប់​គេម្នាក់​ៗ។​ ពេល​នោះ ខ្ញុំមា​ន​ការ​ប៉ះ​ពាល់​ចិ​ត្តជា​ពិ​សេស នៅក្នុង​ការ​ប្រារព្ធ​ពិធី​នេះ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើងអា​ច​ប្រែ​ជា​មានអា​រម្មណ៍​ថា គ្មាន​អ្វីប្លែ​ក ចំពោះ​ពិធី​ដ៏​សំខាន់​នេះ ដោយ​សារ​យើង​គ្រាន់​តែបា​នប្រា​រព្ធ​ធ្វើ​ជាទ​ម្លាប់​ទៅហើ​យ​។​ បន្ទាប់​ពី​យើង​បា​នត្រ​ឡប់ម​ក​កន្លែង​អង្គុ​យ​វិ​ញ​ហើយ ខ្ញុំ​ក៏​បានមើ​ល​អ្ន​កដ​ទៃ​ដើ​រយឺ​ត​ៗ​ទៅខាង​មុខ​វេទិកា​រ យ៉ាង​ស្ងាត់​ស្ងៀ​ម។ គួរឲ្យ​កត់​សំ​គាល់​ណា​ស់ ដែល​​មា​ន​មនុ​ស្ស​ជាច្រើ​ន​​មាន​ទឹ​កភ្នែក​រលីងរ​លោង។​ សម្រា​ប់ខ្ញុំ និង​សម្រាប់​អ្នក​ដទៃ​ទៀ​ត ដែល​ខ្ញុំបានជជែក​ជាមួ​យនៅ​ពេលក្រោ​យម​ក ទឹកភ្នែ​ក​នោះជា​ទឹកភ្នែ​កនៃ​ការ​ដឹង​គុណ​។​

យើងអា​ច​រ​ក​ឃើញ​មូល​ហេតុ​នៃទឹ​កភ្នែ​កនៃ​កា​រ​ដឹង​​គុណ នៅក្នុងមូ​ល​ហេតុ​នៃ​កា​រប្រារព្ធ​ធ្វើ​ពីធី​លៀងព្រះ​អម្ចា​ស់​។​ សាវ័កប៉ុលបានប​ង្រៀន​ពួក​ជំ​នុំ នៅក្រុ​ងកូ​រិ​ន​ថូស អំពី​អត្ថ​​ន័យ​នៃ​ពិ​ធីលៀងព្រះអ​ម្ចាស់ ហើយក៏​បា​ន​និ​យាយ​ស​ង្កត់​ធ្ង​ន់ ដោយ​ប្រើពា​ក្យ​​ដ៏មានអំណាចថា​ ​“ដ្បិត​​រាល់​​​វេ​លា​ណា ដែល​​អ្ន​ក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃ​​ពិ​ធីលៀ​ងព្រះ​អ​ម្ចា​ស់ បាន​នាំ​ឲ្យ​យើងគិ​ត​អំ​ពីឈើឆ្កាង និ​ង​ការដែល​ព្រះគ្រី​ស្ទ​លះ​ប​ង់​​ ជួសយើ​ង​រាល់គ្នា ដូចនេះ ពិធីលៀ​ងព្រះ​អ​ម្ចាស់និ​យាយ​អំពី​ព្រះគ្រីស្ទ គឺមិ​នគ្រា​ន់​តែ​ជា​ពិធីបុ​ណ្យរ​បស់​គ្រី​ស្ទប​រិស័ទ​ប៉ុណ្ណោះ​ទេ​។ គឺនិ​យាយ​អំ​ពីសេចក្តី​ស្រឡាញ់​ ការ​លះ​បង់​ និ​ងឈើ​ឆ្កា​ង​រ​បស់​ព្រះ​អ​ង្គ​ ដែល​សុទ្ធ​តែ​ដើម្បីយើ​ង​រាល់​​គ្នា។​

យើង​មិន​អា​ច​រ​កពា​ក្យ​នឹងថ្លែងឲ្យ​បាន​គ្រ​ប់​គ្រា​ន់ អំពី​ព្រះ​គុណ​ដ៏​អស្ចារ្យ​នៃ​ការលះ​ប​ង់របស់ព្រះគ្រីស្ទ​! ជួន​កាល ទឹកភ្នែ​ក​នៃកា​រ​ដឹ​ង​គុណ អាច​ថ្លា​ថ្លែង​​អំ​ពី​សេច​ក្តី​អ្វី ដែលពាក្យមិន​អាចរៀប​រាប់​ឲ្យបានពេ​ញ​លេ​ញ​។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles