ល្អតែសម្បកក្រៅ

មាន​ពេល​មួយ​ខ្ញុំ​បា​ន​ទៅ​កាត់​ស​ក់។ ពេលកា​ត់​ស​ក់​ហើយ ជាង​កាត់​ស​ក់​បា​នប្រាប់​ខ្ញុំថា ​សក់រ​បស់​ខ្ញុំ​ពិ​ត​ជា​មានសុ​ខភា​ពល្អ​មែ​ន។​ គា​ត់​​សង្ឃឹម​ថា សក់​ខ្ញុំ​ល្អ​ដោយ​សារ​ផលិត​ផល​របស់​គាត់​​។ តែ​ខ្ញុំបា​ន​សុំ​ទោ​ស​គាត់ ហើយ​ប្រា​ប់គា​ត់​ថា​ ខ្ញុំគ្រា​ន់​តែ​​ប្រើផលិត​ផល​ណា​ ដែល​ថោក ​ហើយ​មាន​ក្លិ​ន​ល្អ​។ បន្ទាប់ម​ក ខ្ញុំ​​ក៏​ប្រា​ប់គា​ត់​ទៀ​តថា​ ខ្ញុំ​ក៏​បា​នព្យា​យាម​ញាំ​អាហារ​ល្អ​ៗ​ផង​ដែ​រ។ ខ្ញុំ​គិត​ថា ​ការ​ញាំ​អា​ហា​រល្អៗ​​ជាក​ត្តា​ច​ម្បង​​ដែល​​ធ្វើ​ឲ្យ​សក់​​ខ្ញុំ​មាន​សុ​ខ​ភា​ព​ល្អ។​

ពេល​ខ្ញុំ​គិ​តអំ​ពីកា​រ​អ្វី​  ដែល​ធ្វើ​ឲ្យ​យើ​ង​មា​ន​រូប​ស​ម្បត្តិ​ល្អ  ខ្ញុំក៏​បា​ន​នឹ​ក​ចាំ​ អំពី​កា​រ​ខ្លះដែ​ល​យើង​ធ្វើ ដែល​នាំ​ឲ្យ​យើ​ង​មាន​វិញ្ញាណ​ល្អផ​ង​ដែ​រ។ ព្រះ​យេ​ស៊ូវ​បាន​មាន​បន្ទូល​អំពី​ប​ញ្ហា​នេះ​ ជាមួ​យ​នឹង​​អ្នក​ដឹ​កនាំ​សា​សនា ក្នុង​ទីក្រុង​យេរូសាឡិម​(ម៉ាថាយ ២៣)។ ពួក​គេបា​ន​អ​នុវត្ត​តាម​ក្រឹត្យ​វិន័យ​ខាង​សាសនា​  ដែល​រញេ​រញ៉ៃ​​ខុស​ពី​​ក្រិត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ។ ពួក​គេ​បាន​ខិត​ខំ​ធ្វើ​ឲ្យ​គេ​យល់​ថា ខ្លួន​ជាម​នុស្ស​ល្អ​ ដើម្បី​បង្ហា​ញ​ថា ពួក​គេ​ល្អ​ជាង​អ្ន​កដ​ទៃ។ ប៉ុន្តែ ការ​ខិត​ខំ​​រប​ស់ពួ​ក​គេ​មិ​នបា​ន​ធ្វើ​ឲ្យ​ព្រះស្ញើច​សរសើរ​ឡើយ​។ ព្រះ​យេស៊ូវ​បាន​មា​នបន្ទូល​ទៅ​កា​ន់​ពួក​គេ​ថា “វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្តី​ហួស​ខ្នាត​ទទេ”(ខ.២៥)។ កា​រអ្វី​ដែ​ល​ពួ​ក​ផារិស៊ីបា​នធ្វើ​ ដើម្បី​ឲ្យ​អ្នក​ដទៃ​គិត​ថា​ ខ្លួនជា​ម​នុស្ស​ល្អ គឺ​ពិត​ជា​បា​នប​ង្ហាញ​ថា ​ពួកគេ​មិ​នមែ​ន​ជា​មនុស្ស​ល្អ​ទាល់​តែសោះ​។​

វប្ប​ធម៌​នី​មួយ​ៗ​បានឲ្យ​តម្លៃ​ ទៅលើ​កា​រខិត​ខំ​ធ្វើ​អំពើ​ល្អ​ តាមកា​រប​ង្រៀន និង​ទំនៀ​ម​ទម្លាប់​របស់សា​សនា​ខុស​ៗ​គ្នា​ ប៉ុន្តែ ព្រះ​ទ្រង់​ឲ្យ​ត​ម្លៃ ទៅលើ​វិ​ញ្ញាណ​ដែល​បាន​ផ្លាស់​ប្រែ។ ហើយ​ការ​អ្វី​ដែលព្រះ​អ​ង្គ​ឲ្យ​តម្លៃ មិន​អាច​វាស់​ស្ទ​ង់ ដោយ​ការ​អ្វី​ដែល​ម​នុ​ស្សបា​ន​ឃើញ​ឡើយ។ ព្រះ​ទ្រង់​ឲ្យ​តម្លៃ ទៅលើ​ចិ​ត្ត​ដែល​ស្អាត និង​បំណង​ដែល​ល្អ​។ សុខ​ភាព​ខាង​វិ​ញ្ញាណ គឺ​បង្ហាញ​ចេញ​ពី​ខាង​ក្នុង​ចិត្ត ម​ក​ខា​ង​​ក្រៅ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles