សម្រាកកាយ

កាល​ពីពេ​លក​ន្លង​ទៅ​ ខ្ញុំ​មាន​បញ្ហា​សុខ​ភាព​ផ្លូ​វ​កាយ។ ខ្ញុំមា​ន​កា​រឈឺ​ចាប់ នៅ​ត្រ​ង់​ស្នា និង​ដៃខា​ងឆ្វេ​ង ហើយ​​មាន​ស្នាម​កន្ទួល​នៅ​កំភួន​ដី និង​មេ​ដៃ ដែល​ឈឺ ពេល​ខ្ញុំប៉ះ​វា​​​។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​មា​ន​ការ​ហ​ត់​នឿយ​ជា​រៀង​រា​ល់​ថ្ងៃ​ទៀត​។ ទី​បំផុត ខ្ញុំ​ក៏​បា​ន​ទៅ​ជួ​ប​គ្រូពេ​ទ្យ ហើយក៏​បា​ន​ដឹង​ថា ខ្ញុំបា​ន​កើ​ត​រើម។ គ្រូពេ​ទ្យក៏​បា​នឲ្យ​ខ្ញុំ​ញាំថ្នាំ​ប្រឆាំ​ង​នឹង​មេរោគ ហើយ​ប្រាប់​ខ្ញុំ​ថា​ បីបួ​ន​សប្តាហ៍​ទៀត ជម្ងឺ​នេះ​នឹ​ង​ជា​សះស្បើយ​ហើយ។

ដោយ​សារ​​តែ​ជម្ងឺ​នេះ ខ្ញុំត្រូ​វ​មាន​ទម្លាប់​ថ្មី​មួ​យទៀ​ត គឺ​ត្រូវគេ​ង​មួ​យ​ស្រប​ក់​នៅ​ពេល​ព្រឹក  និ​ងនៅ​ពេ​លរ​សៀល  ដើម្បី​ឲ្យខ្ញុំ​មា​នកម្លាំ​ង​ធ្វើ​កា​រ​។ ដូច​នេះ​​ទំរាំ​តែខ្ញុំ​ជាសះ​ស្បើ​យ​ ខ្ញុំ​ត្រូវ​រៀ​ន​ឈប់​សម្រាក​មួយ​រយៈ​។

មាន​ពេល​មួ​យ ព្រះយេ​ស៊ូ​វ​បា​ន​ចាត់​ពួ​ក​សិស្សរ​បស់ព្រះ​អង្គ ឲ្យចេ​ញ​ប​ង្រៀន​គេ​ ដោយនូ​វ​ព្រះ​នាម​ព្រះអ​ង្គ​។ ពេល​នោះ ពួក​គេ​មានចិ​ត្ត​រំ​ភើប នឹ​ងកា​រ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើណា​ស់ បាន​ជា​ពួក​គេភ្លេច​ញាំអា​ហារ   និង​សម្រាក​ឲ្យ​បា​ន​ត្រឹម​ត្រូវ។  ពេ​លព្រះ​អង្គ​ត្រឡប់​មកវិ​ញ  ព្រះអ​ង្គ​ក៏​បា​នប្រា​ប់ពួ​ក​គេ​ថា​ “ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សម្រាក​​បន្តិច​សិន”(ម៉ាកុស ៦:៣១)។

មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​កា​រ​ស​ម្រាក ហើយបើ​​សិន​ជាយើ​ង​ធ្វើការ​យូរ​ពេក ដោយ​គ្មាន​កា​រស​ម្រា​ក​​​ទេ យើង​នឹង​មា​ន​បញ្ហាទាំ​ង​ខាង​រូប​កាយ និងខា​ង​ផ្លូវ​អា​រម្មណ៍។ ហើយយើ​ង​ក៏​មិ​នអា​ចបំ​ពេញ​មុខ​នាទី ​តាមកា​រ​ទទួល​ខុ​ស​ត្រូវ​បា​ន​ល្អឡើ​យ​។ តើ​ព្រះ​អម្ចា​ស់​កំពុ​ងលើ​ក​ទឹក​ចិ​ត្ត​អ្នក​ ឲ្យ “ទៅរក​ក​ន្លែង​ស្ងាត់ ​ដើម្បីស​ម្រា​កមួ​យ​រយៈ​ពេល​សិន​ឬ​ទេ​”? ជួនកា​ល ការ​ឈប់​ស​ម្រាក​ពីរ​បី​ដ​ង ដើម្បី​សម្រាក​ជា​មួយ​ព្រះ​អង្គ​ អា​ចមា​ន​ការ​ចាំ​បាច់​ចំពោះ​យើ​ងណា​ស់។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles