2016

You are here:
សត្វកងការូ និងសត្វអ៊ីមញូ

សត្វ​កងការូ និង​សត្វ​អ៊ីមញូ ស្ថិត​ក្នុង​ចំ​ណោម​សត្វ​ព្រៃ ប្រចាំ​ប្រទេស​អូស្រាលី​។ សត្វ​ទាំង​​ពីរប្រភេទ​នេះ មាន​លក្ខណៈ​ដូ​ច​គ្នា ដោយ​សារ​​ពួក​វា​កម្រ​ដើរ​ថយ​ក្រោយ​។ ដោយ​សារ​សត្វ​កង​ការូ​មាន​រូប​រាង្គ និង​កន្ទុយ​វែង​ហើយ​រឹង​មាំ នោះ​វា​អាច​លោត​ទៅ​មុខ​បាន​យ៉ាង​រលូន តែ​វា​មិន​អាច​ដើរ​ថយ​ក្រោយបា​ន​ងាយ​ស្រួល​ដូច​សត្វ​ដទៃ​ឡើយ។ រីឯ​សត្វ​អ៊ីមញូ​វិញ វា​អាច​រត់​បា​ន​លឿន ​ដោយ​ប្រើជើង​ដ៏​រឹង​មាំ​ទាំង​គូ​របស់​វា ប៉ុន្តែ សន្លាក់​នៅជ​ង្គង់​របស់​វា ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​បញ្រ្ចាស​ថយ​ក្រោយ​មា​ន​ការ​ពិបាក​។ ប្រទេស​អូស្រា្តលីបា​ន​ដាក់​រូប​សត្វ​ទាំង​ពីរ នៅ​​ក្នុង​និមិត្ត​សញ្ញារ​បស់​ជាតិ ដែល​ជា​ការ​បញ្ជាក់​ថា ប្រជាជាតិ​អូស្រាលី​នៅ​តែ​បោះ​ជំហា​ន​ទៅ​មុខ ហើយ​មាន​ការ​​រីក​ចម្រើន​ជា​និច្ច។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុ​ល​ក៏​បា​ន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​មាន​ដំ​ណើរ​​ទៅមុ​ខ​ ក្នុង​​ជីវិ​តខាង​វិញ្ញាណ​របស់​ពួក​គេ​ផង​​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បង​​ប្អូន​​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ យើង​គួរ​តែ​រៀន​សូត្រ​ពី​អតីត​កាល​របស់​យើង  ដោយ​ភាព​ឆ្លាត​វ័យ តែ​យើង​មិន​គួរ​រស់​នៅ ​ក្នុង​អតីត​កាល​ឡើយ។ យើងមិ​ន​អាច​ឲ្យ​អតីត​កាល​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ឡើយ តែ​ដោយ​សារ​ព្រះគុណ​ព្រះ នោះយើ​ងអាច​​មមុល​ទៅមុ​ខ ហើយ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុ​ង​ពេល​អនា​គត​។ ជីវិ​ត​ខាង​សេចក្តី​ជំនឿ ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ។-Bill Crowder

Read article
សដូចព្រឹល

ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួល​ចៅ​ប្រុសរ​បស់​ខ្ញុំ​ ចេញ​ពីសា​លារៀ​ន។ ពេល​យើង​កំ​ពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ត្រឡប់​មក​ផ្ទះ​វិញ ព្រឹលក៏បា​ន​ចា​ប់​ផ្តើម​ធ្លា​ក់។ ព្រឹល​ដែល​មាន​ពណ៌​សក្បោះ​ដូច​សំឡី បាន​ធ្លាក់​ចុះ​មក​យ៉ា​ងលឿ​ន ឥតឈ​ប់​ឈរ។ ទី​បំផុត ខ្ញុំក៏​​បា​នប​ន្ថយ​ល្បឿន​ឈប់ ​ដោយសា​រ​ការ​ស្ទះច​រាច​រណ៍។ យើង​ក៏បា​ន​មើ​ល​ពីខាង​ក្នុង​ឡា​នរ​បស់​យើង ​ឃើញកា​រ​ផ្លាស់​ប្តូរ​​កើ​តឡើង​នៅខា​ងក្រៅ​។ ផ្ទៃ​ដី​ពណ៌​ក្រម៉ៅ បាន​ប្រែ​ក្លា​យ​ជា​ពណ៌ស​។ ព្រឹល​បាន​លប់​​ជ្រុង​អគារ​ស្រួច​ៗ ហើយ​គ្រប​ដណ្តប់​​ពីលើឡា​នដែ​លនៅ​ក្បែរ​យើ​ង និង​ពីលើ​ដើ​ម​ឈើដែ​ល​យើ​ងបា​ន​ឃើញ​​ផង។ ការ​ធ្លាក់​ព្រឹ​ល​នេះ​​​បាន​រំ​ឭ​ក​ខ្ញុំ អំពី​សេចក្តី​ពិត​ខា​ង​​វិញ្ញាណ។ ព្រះគុណ​រ​បស់​ព្រះ​បា​ន​គ្រប​បាំង​អំពើបាបរ​បស់យើ​ង​ ដូច​ព្រឹល​ដែលបា​ន​គ្រប​ពី​​លើអ្វី​ៗ​ដែ​ល​នៅចំ​ពោះ​មុខ​យើ​ង​។ ប៉ុន្តែ ព្រះ​គុណ​មិនគ្រា​ន់​តែ​បា​ន​គ្រប​បាំ​ង​អំពើ​បាប​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំង​បានលប់​អំពី​បាប​រ​ប​ស់យើ​ង​ទៀត​ផ​ង។ ព្រះ​អម្ចាស់​បា​ន​មាន​បន្ទូល​ទៅកាន់ប្រ​ជាជ​នអ៊ី​ស្រាអែល តាម​រយៈ​ហោរាអេសាយ​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះ​ជាព្រះ​ប​ន្ទូល​សន្យារបស់​ព្រះ​អង្គ ពេលដែលកូនរបស់ព្រះអង្គ​មាន​ប​ញ្ហានៃ​អំ​ពើបា​បដ៏​គួ​រឲ្យ​ឈឺ​ចាប់​។ ព្រះអ​ង្គ​ក៏បា​ន​ប្រៀបប្រ​ដូច​ពួក​គេ ទៅ​នឹង​រូប​កាយ​ដែល “មាន​​សុ​ទ្ធ​​តែ​​របួស និង​​ជាំ ហើយ​​ស្នាម​​រំពាត់​​ថ្មី ឥត​​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ”(ខ.៦)។ ព្រះអង្គ​សព្វ​ព្រះ​ទ័​យនឹ​ង​ប្រ​ទាន​ព្រះ​គុណ​ដល់​ពួ​កគេ​ ទោះ​អំពើបា​បរ​បស់​ពួក​គេ​​ប្រែ​ជាអាក្រក់​យ៉ាង​ណាក៏​ដោ​យ។​ ស​ព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​កូ​នរ​ប​ស់​ព្រះ​អង្គ យើង​ក៏​មាន​កា​រ​ធានា​ដូ​ចពួ​ក​អ៊ីស្រាអែល​ផង​ដែ​រ។​ អំពើ​បា​បធ្វើ​ឲ្យ​ជីវិត​យើង​ប្រឡាក់​ប្រឡូ​ក តែពេ​ល​ដែល​យើង​ប្រែចិ​ត្ត ហើយ​លន់​តួ​អំពើបាប​យើង​ ព្រះអ​ង្គប្រ​ទា​នកា​រអ​ត់​ទោ​សបា​ប តាម​​ព្រះ​គុណ​​​ដ៏​​ធ្ងន់​​ក្រៃលែង​នៃ​​ទ្រង់(អេភេសូរ ១:៧)។-Jennifer…

Read article
ដំណើរជីវិតរបស់កញ្ញាយ័រឌីន

កញ្ញា​យ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បាន​ពិការ​ភ្នែក​ពី​កំ​ណើត។ ប៉ុន្តែ គាត់នៅ​តែ​អា​ច​រស់​នៅក្នុ​ង​ជីវិត​ដែល​ពេញ​លេញ និង​មាន​ផ្លែ​ផ្កា ទោះបី​ជា​គា​ត់មា​ន​បញ្ហា​នេះក៏​ដោ​យ។​ មាន​ខ្សែភាព​យ​ន្ត​ឯកសា​រ​មួយ ដែ​លមា​នចំ​ណ​ងជើ​ង​ថា តើអ្ន​កអា​ច​មើល​ឃើញ​ដូ​ចខ្ញុំ​ទេ​? ខ្សែ​ភាព​យន្ត​ឯកសារ​នេះបា​ន​និយាយ​អំពី​ដំណើរ​ជីវិត​របស់​គាត់។ គាត់​ជា​សិស្ស​ពូកែ នៅសា​លា​រៀន ហើយ​គាត់ចូ​ល​ចិ​ត្តជិះ​ក​ង់ និង​ជិះ​ស្គី​ចុះជ​ម្រាល ដោយមា​នជំ​នួ​យប​ន្តិច​បន្តួ​ចប៉ុ​ណ្ណោះ។ កញ្ញា​យ័រឌីន​បានមា​នប្រ​សាសន៍ អំពី​ភាព​ពិការ​ភ្នែ​ករ​បស់ខ្លួ​ន​ថា​ ​“ខ្ញុំស្ម័គ្រ​ចិត្ត​បន្ត​រ​ស់​នៅ​ជាជ​ន​ពិការ​ភ្នែក។  ខ្ញុំ​យល់ថា​  ព្រះ​បានប​ង្កើត​ម​នុស្ស​យើ​ងម្នា​ក់​ៗ​ម​ក ឲ្យ​មាន​លក្ខ​ណៈខុ​ស​ៗគ្នា​​ដោយមា​ន​​ហេតុ​ផល​រប​ស់​ទ្រង់ … ហើយ​ខ្ញុំយ​ល់​ថា ភាព​ពិការ​ភ្នែក​រ​បស់​ខ្ញុំ ជាផ្នែកមួយ​នៃកិ​ច្ច​ការដែ​ល​ខ្ញុំ​នឹ​ង​ធ្វើ ក្នុង​ជីវិត​របស់​ខ្ញុំ”។ សព្វ​ថ្ងៃនេះ​ គាត់​ជា​និស្សិត​សកលវិ​ទ្យាល័យ ផ្នែក​បច្ចេក​វិទ្យា​កំព្យូទ័រ​។ គាត់​មាន​ក្តីស្រ​មៃ   ចង់​ជួយ​ក្នុង​ការអ​ភិវឌ្ឍន៍​កម្ម​​វិធី​កំព្យូទ័​រ​ថ្មីមួ​យ   ដែល​នឹង​ជួ​យ​​ដ​ល់​ជន​ពិបាក​ភ្នែ​ក​ទាំង​ឡាយ។ តើ​កញ្ញាយ័រ​ឌីន អាចប​ន្ត​មាន​គំ​និត​វិជ្ជ​មាន ចំ​ពោះកា​រ​រស់​នៅ ​ដោយរ​បៀប​ណា​? ក្នុងនា​ម​ជាអ្ន​ក​ដើរ​តា​មព្រះ​គ្រី​ស្ទ​ គាត់​បាន​យល់​ថា ព្រះ​​​គ្រប់​គ្រង​កាលៈទេ​សៈទាំ​ងអ​ស់ នៃ​ជីវិត​របស់​គាត់​។ ការ​នេះបា​ន​នាំ​​ឲ្យ​គាត់​មា​ន​ជំនឿ​ចិ​ត្ត ក្នុង​ការ​ស្វែក​រក​ឱកាស ដែល​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ជឿថា​ គាត់​អាច​ធ្វើ​បា​នឡើ​យ។​​ ជា​ការ​ពិ​តណា​ស់ ខ្សែ​ជីវិត​របស់​កញ្ញា​យ័រ​ឌីន បា​នឆ្លុះ​បញ្ចាំ​ង​អំពី​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​ភីលីព ដែលបានចែ​ងថា​ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កំឡាំង​ដល់​ខ្ញុំ”(៤:១៣)។ ទោះបី​ជា​យើ​ងមា​ន​ចំណុច​ខ្លាំង ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោ​យ…

Read article
បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់

ក្នុង​រឿង​ហូប៊ីត ដែលជា​​ស្នាដៃ​និព​ន្ធរ​បស់​លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួក​មនុស្សតឿ​បា​នប្រ​មូល​ផ្តុំ​គ្នាឡើ​ង​ភ្នំ​ ដើម្បី​តតាំ​ង​នឹ​ង​សត្វ​នាគ​ដ៏សា​ហាវ ដែល​មាន​ឈ្មោះស្មោក​(Smaug) ដើម្បី​ដណ្តើម​ម​ក​វិញ នូវ​ទ្រព្យ​សម្បត្តិ​ដែល​ស​ត្វ​នាគ​នោះ​បាន​ប្លន់យក​​។ ទោះបី​​ជាបេសក​កម្ម​នោះ​មាន​គ្រោះថ្នា​ក់ ដ៏គួ​រ​​ឲ្យ​ខ្លាច​យ៉ា​ង​ណា​ក៏​ដោ​យ ក៏​បាលីន​(Balin) ដែល​ជា​មេបញ្ជា​ការ​រង​ បាន​បង្ហាញ​នូវ​កា​រ​ជឿជា​ក់​លើព្រះ​អង្គ​ម្ចាស់​ធ​រិន​(Thorin)បាន​ជា​គា​ត់​និយា​យ​ថា “មានមនុស្ស​ម្នាក់​ដែ​ល​ខ្ញុំ​អា​ច​ដើ​រ​តាម។ មាន​មនុ​ស្សម្នា​ក់​ដែ​ល​ខ្ញុំ​អាច​ហៅ​ថា​ស្តេ​ច”។ ការប្តេ​ជ្ញា​ចិត្ត​ដែល​គាត់មា​ន​ចំពោះ​បេ​សកក​ម្ម​ដ៏​គ្រោះថ្នា​ក់នេះ​ មាន​ភាព​រឹង​មាំ​កា​ន់​តែខ្លាំង ដោយ​សារ​ជំនឿ​ចិ​ត្ត​ដែល​គាត់​មា​ន​ចំពោះ​អ្នក​ដឹ​ក​នាំ​។​ នៅដើ​មដំ​បូ​ង​នៃ​ព្រះ​រាជ​កិច្ច​រ​បស់​ព្រះ​យេស៊ូ​វ ព្រះ​អង្គ​​បានប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុ​ម ឲ្យចូ​ល​រួ​ម​ក្នុ​ង​ព្រះរា​ជកិ​ច្ច​នៃ​នគរ​របស់​ព្រះ​អង្គ ដែល​ជា​ការ​រំដោះ​ព្រ​លឹង​វិ​ញ្ញាណ ដែល​ជា​ទ្រព្យ​ដ៏​មាន​​តម្លៃបំផុត ពី​សាតាំ​ងដែល​ជា​ខ្មាំ​ង​សត្រូវ។ ពេល​ព្រះ​អ​ង្គ​ត្រាស​ហៅពួក​គេ ព្រះអ​ង្គ​បា​ន​មាន​ប​ន្ទូ​លថា ​“ចូរ​មក​តា​ម​ខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួ​ក​គេ ការ​ដើរ​តា​ម​ព្រះ​យេស៊ូវ គឺ​ជា​កា​រផ្លា​ស់​ប្រែ ពី​ការ​នេសាទ​ត្រី ទៅ​ជា​អ្ន​ក​នេសាទ​មនុ​ស្ស ដែល​បាន​បាត់​បង់​ក្នុង​ចំណងនៃអំពើ​បា​ប។ ប៉ុន្តែ ការ​នេសាទ​មនុស្ស​មិន​តែង​តែ​មាន​ភា​ព​ងាយ​ស្រួលជា​និច្ច​ឡើយ ព្រោះ​​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​ល​ថា មហា​បេសក​កម្ម​នោះ ​ជាកា​រ​លី​ឈើ​ឆ្កាង​ដើរ​តាម​ព្រះអ​ង្គ​​(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។ តើធ្វើ​ដូ​ច​ម្តេ​ចឲ្យ​យើង​នៅ​ជា​ប់ ក្នុង​ច​ម្បាំង​នោះ​ ដើម្បី​ដណ្តើម​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះគ្រី​ស្ទ​មក​វិ​ញ នៅ​ពេល​ដែល​​កិច្ច​ការ​នេះ​ហា​ក់​​ដូ​ចជា​​គួ​រឲ្យខ្លា​ច ឬ​មាន​ការ​ពិ​បាក​ខ្លាំង​នោះ? គឺយើ​ង​ត្រូវ​ផ្តោ​ត​ទៅ​លើ​អ្នកដឹក​នាំរ​ប​ស់​យើង​…

Read article
ការធ្លាក់ចុះយ៉ាងគំហុក

បន្ទាប់​ពីវិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក បាន​កើត​មាន​ក្នុ​ង​ឆ្នាំ១៩​៣២ ផ្សា​ហ៊ុន​បាន​ខិត​ខំ​យ៉ាងលំបាក​លំបិន​អស់​ជា​ច្រើន​ឆ្នាំ​   ដើម្បីធ្វើ​ឲ្យ​អ្ន​ក​វិនិយោគ​មាន​ទំនុក​ចិត្ត  ចំពោះ​ផ្សាហ៊ុន​ឡើង​វិញ។​ បន្ទាប់មក ក្នុង​ឆ្នាំ១៩៥២ លោក​ហារី ម៉ាកូវីត(Harry Markowitz) បាន​ឲ្យ​យោបល​ថា អ្នក​វិនិយោគ​គួរ​តែ​ទិ​ញ​ភាគ​ហ៊ុ​ន ឲ្យបា​នច្រើ​ន​កន្លែង  គឺ​ទិញ​នៅក្រុ​ម​ហ៊ុន​នេះផ​ង​ ក្រុម​ហ៊ុន​នោះ​ផង​។ គាត់​បា​ន​​ប​ង្កើតទ្រឹស្តី សម្រាប់​កា​រជ្រើ​ស​រើ​សភា​គ​ហ៊ុ​ន ដែល​ជួយ​ដ​ល់​អ្ន​ក​វិ​និយោគ ក្នុង​ពេល​ដ៏​ជាក់​លាក់។ ក្នុង​ឆ្នាំ១៩៩០  លោកម៉ាកូ​វីត  និងម​នុ​ស្ស​ពី​រ​នា​ក់ទៀ​ត បានទ​ទួល​ពាន​រង្វា​ន់​ណូបែល ក្នុង​ផ្នែកវិទ្យាសាស្រ្ត​សេ​ដ្ឋកិ​ច្ច សម្រាប់​​ទ្រឹស្តី​របស់​ពួក​​គេ។​ អ្នកដើ​រ​តា​ម​ព្រះយេស៊ូវ​ខ្លះ​ ប្រហែល​ជា​មា​ន​ការ​ភ័យ​​ខ្លាច បន្ទាប់​ពី​មាន​ “ការ​ធ្លាក់ចុះ​យ៉ាង​គំ​ហុ​ក” ក្នុងជីវិត​​ខ្លួ​ន ដោយ​​មិ​​នដឹងថា ត្រូវ​រើស​បំ​ណែក​ដែល​សេស​សល់ ហើយក្រោ​ក​ឈរ​ឡើង​វិញ​ដោយ​របៀប​ណាទេ​ ​គឺមិ​នខុ​ស​ពី​អ្ន​កវិ​និយោគដែ​ល​បាក់​ស្បាត​ទាំង​នោះឡើ​យ។​ យើង​ប្រហែល​ជា​​ប្រើ​ពេល​ដែល​នៅសេ​សសល់ ដើម្បី​រង់ចាំ​ដំ​ណោះស្រា​យដ៏​អ​ស្ចារ្យ​ណាមួ​យ​  ដែ​លអា​ច​ជួ​យ​ឲ្យ​យើង​មាន​ភាព​ល្អ​ប្រសើ​រឡើ​ង​វិញ​។ តើយើ​ង​ភ្លេ​ច​ហើយ​ឬថា​   ព្រះ​យេស៊ូវ​បានប្រ​ទាន​នូវ​ដំណោះស្រា​យឲ្យយើ​ង   រួ​ច​ជា​ស្រេចហើយ។ ​ ព្រះ​អង្គបា​នគ្រ​ប​បាំង​ភាព​អា​ម៉ាសយើ​ង ហើយ​បាន​រំដោះ​យើង​ឲ្យមា​ន​សេរីភាព ដើម្បី​ប្រកប​ជា​មួ​យ​ព្រះ និង​បម្រើព្រះ​អ​ង្គ​ជា​រៀង​រា​ល់​ថ្ងៃ​។ ដោយ​សារ​ព្រះ​អ​ង្គបា​ន​លះ​បង់​ព្រះ​ជន្ម  ​ហើយបាន​មាន​ព្រះ​ជន្មរ​ស់​ឡើ​ងវិ​ញ ​ នោះយើ​ង​អា​ច ​ “ក្រោកឡើ​ងវិ​ញ”ជាមួ​យ​ព្រះអង្គ ពេល​យើង​ “ដួល​ចុះ” ព្រោះ “ទ្រង់​សព្វ​ព្រះ​ទ័យនឹង​សេចក្តី​សប្បុរស”(មីកា…

Read article
ការភ្លេចដ៏មានពរ

ខ្ញុំ​មាន​ប​ន្ទប់​ធ្វើ​កា​រ​នៅជា​ន់​ក្រោម​ តែជា​ញឹ​ក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ឡើង​ទៅ​ជាន់​លើ​ ដើម្បី​យក​របស់របរ​​នៅ​​​។​ គួរ​ឲ្យ​ស្តា​យណា​ស់ ពេល​ខ្ញុំឡើង​ដ​ល់​លើ ខ្ញុំ​​ស្រាប់​តែ​ភ្លេច​ថា ខ្លួន​ឯង​ឡើង​មក​ខា​ង​លើធ្វើអ្វី​ទេ​។ លោក​គេព្រីល រ៉ាវ៉ានស្គី(Gabriel Radvansky) ដែលជា​អ្ន​ក​ស្រាវ​ជ្រាវ មាន​ការ​បកស្រាយមួ​យ អំពី​បាតុភូ​ត​នេះ​។ គាត់លើ​កឡើ​ង​ថា ក្នុង​បាតុ​ភូត​នេះ ច្រក​ទ្វារ​របស់​បន្ទប់​នីមួយ​ៗ នៅ​ក្នុង​ផ្ទះ​ បានធ្វើ​ជា​ “ព្រំដែន ដែលចែ​កខ័​ណ្ឌ​ព្រឹត្តិការណ៍ផ្សេ​ង​ៗ​ចេញ​ពីគ្នា”។ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិសោធន៍​នៅ​បីក​ន្លែង​ខុស​គ្នា​ គាត់​​ក៏​បា​ន​​ប​ង្កើត​​ទ្រឹ​ស្តី​មួ​យ ដោយ​សន្និ​ដ្ឋាន​ថា ពេល​យើង​ដើរ​ចូល​តាម​ច្រក​ទ្វារ ខួរ​ក្បា​ល​ក៏បា​ន​ទទួ​ល​សញ្ញា ឲ្យប្រ​មូល​ពត៌មា​នដែ​ល​មាន​ក្នុង​កា​រ​ច​ង​ចាំ​នោះ​ ទៅ​ដាក់​ក្នុ​ង​ថត​នៃ​ការ​ចង​ចាំដា​ច់​ដោយឡែ​ក​ពី​គ្នា។​ តែ​ខ្ញុំមាន​កា​រ​​នឿយ​​ណាយ​ណា​ស់ ពេលដែ​ល​ខ្ញុំ​ចូលដល់ប​ន្ទប់ខា​ង​លើហើយ បែរ​ជាត្រូ​វខំរក​នឹក​ថា​ ខ្លួនឯង​ឡើ​ង​មកខាង​លើដើ​ម្បីអ្វី​។​ ទោះជា​យ៉ា​ងណាក៏​ដោ​យ ការ​ភ្លេច​ច្រើ​ន អាច​ជា​ព្រះព​រ។​ ពេល​ខ្ញុំបិ​ទទ្វា​រ​ប​ន្ទប់ ចូល​គេង​នៅ​ពេ​លយ​ប់ ខ្ញុំ​អាច​គេ​ង​លក់​ស្រួ​ល បើ​សិនជាខ្ញុំ​ភ្លេ​ចរឿ​ង​រ៉ាវ​ដែ​ល​បាន​កើត​ឡើង​ពីពេល​ថ្ងៃ ហើយ​ខ្ញុំ​រាប់​ការ​ភ្លេច​ដូច​នេះ​​ជាព្រះ​​​ព​រ។​ ជាកា​រ​ពិ​ត​ណាស់ ព្រះ​យេស៊ូ​វបា​​​ន​​មាន​ប​ន្ទូល​​ថា ព្រះ​អង្គ​​ជា “ទ្វារ​ចៀ​ម”​(យ៉ូហាន ១០:៧,៩)។ ពេល​​ស​ត្វ​ចៀម​ចូ​ល​​ក្នុ​​ង​​ក្រោ​ល គឺពួក​វាបាន​​ចូល​កន្លែ​ង​​ដែ​ល​មា​​ន​​សុវ​ត្ថិភាព ដែលការ​ពារ​មិ​ន​ឲ្យចោ​រ និង​សត្វសា​ហាវចូ​ល។ សម្រាប់​អ្នក​ជឿ​ព្រះ អ្នកគង្វា​ល​​ដ៏​​អស្ចារ្យ​នៃ​យើ​ង ជាទ្វា​​រ​ដែ​​ល​ការពារ​យើ​ងឲ្យ​រួច​ពីខ្មាំង​សត្រូវ​ដែល​នៅ​ខា​ងក្រៅ​។ ពេលដែលយើ​ងចូ​ល​ទៅក្នុ​ង​ក្រោល​ចៀម យើងអា​ច “បំភ្លេច”…

Read article
ការត្រាសហៅឲ្យកម្សាន្តចិត្ត

សៀវភៅ ដែល​មា​ន​ចំណ​ង​ជើ​ង​ថា លោក​ស្រី ខេនីឌី ជា​ទី​គោរព​រាប់​អាន  ជា​ស្នាដៃ​និពន្ធ​របស់​លោក​ចេយ មូលវាននេយ(Jay Mulvaney) និង​លោក​ប៉ូល ដឺ អេនចេនីស(Paul De Angelis)  ដែល​នៅក្នុ​ង​នោះ  អ្នក​ទាំង​ពីរ​បា​ន​កត់សំ​គាល់ឃើ​ញថា ​ ក្នុងអំ​ឡុង​ពេល​ជាច្រើ​ន​សប្តាហ៍​បន្ទាប់​ពី​លោក​ប្រធានាធិ​បតី ចន ខេនេឌី(John Kennedy) ត្រូវ​គេ​ធ្វើ​ឃាត ភរិយា​របស់​គាត់ គឺអ្ន​ក​ស្រីជែកលីន ខេនេឌី(Jacqueline Kennedy) បាន​ទទួល​សំបុត្រ​ជិត​មួយ​លា​ន​ច្បាប់ ពីម​នុស្ស​ទូទាំង​ពិភ​ព​លោក។ សំបុត្រ​ខ្លះ​ជា​សំបុត្រ​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ផ្សេង និង​មនុស្ស​ល្បី​ៗ​ ព្រមទាំង​មិត្ត​ជិ​ត​ស្និទ្ធរ​បស់​គាត់។​ សំបុត្រ​ខ្លះទៀ​​ត​ ត្រូវ​បាន​ប្រ​ជាជន​សាមញ្ញ​ផ្ញើមក ដោយ​សរសេរ​​លើ​ខ្នងសំ​បុត្រ​ថា ជូន​ចំពោះ​“លោក​ស្រីខេនេឌី នៅវ៉ាស៊ីនតុន” និង “លោក​ស្រីប្រធានាធិបតី នៃ​សហរដ្ឋ​អាមេ​រិក”។ ពួកគេ​សុ​ទ្ធតែ​ស​រសេរ​សំបុត្រ ​បង្ហាញ​ពី​ទុ​ក្ខ​ព្រួយ និង​ការ​អាណិត ចំពោះ​ការ​បាត់​បង់​របស់​លោកស្រី​។​ ពេល​ដែល​យើ​ង​ចង់​ជួ​យ​រំ​លែក​ទុក្ខ​អ្ន​កដែ​ល​កំពុង​មាន​កា​រ​ឈឺចាប់ យើង​ចាំបា​ច់​ត្រូ​វ​នឹក​ចាំ​ថា​ “ព្រះ​​ដ៏​​​ជា​ព្រះវរបិតា​​នៃ​​ព្រះយេស៊ូវគ្រីស្ទ ជា​​អម្ចាស់​​នៃ​​​យើង​​​រាល់​គ្នា” គឺ​ជា “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក”(២កូរិនថូស ១:៣)។ ព្រះវរបិតា​នៃ​យើ​ង​ដែល​គ​ង់​​នៅស្ថា​ន​សួគ៌ ជា​ប្រភព​នៃ​សេចក្តី​មេត្តាដ៏​​ស្រទន់ ព្រះប​ន្ទូល​ដ៏​សប្បុរស និង​ជំនួយ​ដ៏​មាន​ប្រ​យោជន៍ ដែ​ល​នាំ​ម​កនូ​វ​ការ​លើក​ទឹក​ចិ​ត្ត…

Read article
សម្រាកកាយ

កាល​ពីពេ​លក​ន្លង​ទៅ​ ខ្ញុំ​មាន​បញ្ហា​សុខ​ភាព​ផ្លូ​វ​កាយ។ ខ្ញុំមា​ន​កា​រឈឺ​ចាប់ នៅ​ត្រ​ង់​ស្នា និង​ដៃខា​ងឆ្វេ​ង ហើយ​​មាន​ស្នាម​កន្ទួល​នៅ​កំភួន​ដី និង​មេ​ដៃ ដែល​ឈឺ ពេល​ខ្ញុំប៉ះ​វា​​​។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​មា​ន​ការ​ហ​ត់​នឿយ​ជា​រៀង​រា​ល់​ថ្ងៃ​ទៀត​។ ទី​បំផុត ខ្ញុំ​ក៏​បា​ន​ទៅ​ជួ​ប​គ្រូពេ​ទ្យ ហើយក៏​បា​ន​ដឹង​ថា ខ្ញុំបា​ន​កើ​ត​រើម។ គ្រូពេ​ទ្យក៏​បា​នឲ្យ​ខ្ញុំ​ញាំថ្នាំ​ប្រឆាំ​ង​នឹង​មេរោគ ហើយ​ប្រាប់​ខ្ញុំ​ថា​ បីបួ​ន​សប្តាហ៍​ទៀត ជម្ងឺ​នេះ​នឹ​ង​ជា​សះស្បើយ​ហើយ។ ដោយ​សារ​​តែ​ជម្ងឺ​នេះ ខ្ញុំត្រូ​វ​មាន​ទម្លាប់​ថ្មី​មួ​យទៀ​ត គឺ​ត្រូវគេ​ង​មួ​យ​ស្រប​ក់​នៅ​ពេល​ព្រឹក  និ​ងនៅ​ពេ​លរ​សៀល  ដើម្បី​ឲ្យខ្ញុំ​មា​នកម្លាំ​ង​ធ្វើ​កា​រ​។ ដូច​នេះ​​ទំរាំ​តែខ្ញុំ​ជាសះ​ស្បើ​យ​ ខ្ញុំ​ត្រូវ​រៀ​ន​ឈប់​សម្រាក​មួយ​រយៈ​។ មាន​ពេល​មួ​យ ព្រះយេ​ស៊ូ​វ​បា​ន​ចាត់​ពួ​ក​សិស្សរ​បស់ព្រះ​អង្គ ឲ្យចេ​ញ​ប​ង្រៀន​គេ​ ដោយនូ​វ​ព្រះ​នាម​ព្រះអ​ង្គ​។ ពេល​នោះ ពួក​គេ​មានចិ​ត្ត​រំ​ភើប នឹ​ងកា​រ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើណា​ស់ បាន​ជា​ពួក​គេភ្លេច​ញាំអា​ហារ   និង​សម្រាក​ឲ្យ​បា​ន​ត្រឹម​ត្រូវ។  ពេ​លព្រះ​អង្គ​ត្រឡប់​មកវិ​ញ  ព្រះអ​ង្គ​ក៏​បា​នប្រា​ប់ពួ​ក​គេ​ថា​ “ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សម្រាក​​បន្តិច​សិន”(ម៉ាកុស ៦:៣១)។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​កា​រ​ស​ម្រាក ហើយបើ​​សិន​ជាយើ​ង​ធ្វើការ​យូរ​ពេក ដោយ​គ្មាន​កា​រស​ម្រា​ក​​​ទេ យើង​នឹង​មា​ន​បញ្ហាទាំ​ង​ខាង​រូប​កាយ និងខា​ង​ផ្លូវ​អា​រម្មណ៍។ ហើយយើ​ង​ក៏​មិ​នអា​ចបំ​ពេញ​មុខ​នាទី ​តាមកា​រ​ទទួល​ខុ​ស​ត្រូវ​បា​ន​ល្អឡើ​យ​។ តើ​ព្រះ​អម្ចា​ស់​កំពុ​ងលើ​ក​ទឹក​ចិ​ត្ត​អ្នក​ ឲ្យ “ទៅរក​ក​ន្លែង​ស្ងាត់ ​ដើម្បីស​ម្រា​កមួ​យ​រយៈ​ពេល​សិន​ឬ​ទេ​”? ជួនកា​ល ការ​ឈប់​ស​ម្រាក​ពីរ​បី​ដ​ង ដើម្បី​សម្រាក​ជា​មួយ​ព្រះ​អង្គ​ អា​ចមា​ន​ការ​ចាំ​បាច់​ចំពោះ​យើ​ងណា​ស់។-Dennis…

Read article
ឈ្មោះដែលសក្តិសម

ប្រទេស​ឥណ្ឌូ​នេស៊ី ជា​ប្រទេស​នៅ​តំ​បន់​អាស៊ីអា​គ្នេយ៍ ដែល​ឈ្មោះ​របស់​ប្រទេស​​នេះ ជា​ការ​រួម​ផ្សំនៃពា​ក្យពី​រ​ផ្សេ​ងគ្នា​ ក្នុង​ភាសាក្រិក ដែល​រួម​គ្នា​មក​ មាន​ន័យ​ថា​ “កោះ”។ ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺពិ​តជា​ត្រឹ​មត្រូវ ព្រោះ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ជា​ប្រជុំ​កោះ ដែល​មាន​ជាង​១៧៥០០កោះ ​នៅក្នុ​ងក្រ​ឡាផ្ទៃ​ជិត​ ១២០៧ ០០០ គីឡូ​ម៉ែត្រ​កា​រេ។ ដូចនេះ ​ឈ្មោះឥ​ណ្ឌូនេស៊ី​ គឺជា​ឈ្មោះ​ដែល​សក្តិសម​នឹង​ប្រ​ទេស​ដែន​កោះមួ​យ​នេះណា​ស់។​ ក្នុង​ព្រះគ​ម្ពី​រ យើង​ឃើញ​ថា ​មាន​មនុស្ស​ជា​ច្រើន ដែល​ច្រើន​តែ​ត្រូ​វ​គេ​ដាក់​ឈ្មោះឲ្យ​  នៅពេល​កើត​ ឬ​នៅ​ក្រោយ​ពេល​កើត ហើយ​ឈ្មោះនោះ​ បង្ហាញ​ពី​អត្ត​សញ្ញាណ ឬ​អំ​ពីបុគ្គលិ​ក​លក្ខណៈ​របស់​ម្ចាស់​ឈ្មោះ​។ ឈ្មោះ​របស់​លោកបា​ណាបាស​ ក្នុង​ព្រះគ​ម្ពី​រ​កិ​ច្ចការ គឺមាន​ន័​​​យ​ថា “អ្នក​ជំនួយ” ហើយគេស​ង្កេត​ឃើ​ញគា​ត់​ ជួយ​លើក​ទឹក​ចិ​ត្តអ្ន​ក​ដែ​លគា​ត់បា​ន​ជួបជានិ​ច្ច។​ ហើយ​ឈ្មោះលោ​ក​​យ៉ាកុប មានន័​យ​ថា “មេបោក” ហើយ​គេឃើញ​ថា​ គាត់​បាន​ប្រើ​ប្រា​ស់​មនុស្ស និង​ស្ថាន​ភាព ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ច្រើន​លើ​ក​ច្រើ​ន​សារ។​ ហើយ​គ្មាន​នរណា ​ដែល​មាន​ឈ្មោះ​ ដែលស​ក្តិស​មជា​ង​ ព្រះ​យេស៊ូវ​ឡើយ។ ពេល​ដែល​ទេវតា​នៃ​ព្រះ​អម្ចាស់   ប្រាប់​លោក​យ៉ូសែប   អំពី​ព្រះ​រាជ​បុត្រា​ដែលជិ​ត​ចាប់​កំ​ណើត  ទេវតា​បា​នមា​ន​ប​ន្ទូល​ថា “នាង​​​នឹ​ង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់…

Read article
លើសពីអ្វីដែលយើងសមនឹងទទួល

ជួន​កាល ពេល​ដែល​គេ​សួ​រ​ខ្ញុំ​ថា “តើ​អ្នក​សុខ​សប្បាយជា​ទេ?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា “ខ្ញុំ​សុខ​សប្បាយ លើស​ពី​អ្វី​ដែល​ខ្ញុំស​ម​នឹង​ទ​ទួល”។ ខ្ញុំ​ចាំថា​ មាន​មនុស្ស​ម្នាក់​បាន​ប្រា​ប់ខ្ញុំ ដោយ​បំណងល្អ​ថា​ ខ្ញុំ​សម​នឹង​ទទួ​ល​ច្រើន​ជាង​នេះទៀ​ត។ ខ្ញុំក៏​បា​នត​បថា​ ខ្ញុំជា​មនុ​ស្សមា​នបា​ប ខ្ញុំ​សម​នឹងទទួ​លកា​រ​ជំនុំ​​ជម្រះ​របស់​ព្រះ។​ យើង​ងា​យនឹ​ង​ភ្លេ​ចថា​ យើង​មាន​បា​បច្រើ​ន​ប៉ុ​ណ្ណា។ ការ​លើក​ដំកើង​ខ្លួន​ឯ​ងជ្រុ​លពេ​ក អាច​ធ្វើ​ឲ្យ​យើ​ងភ្លេ​ចថា​ យើង​បាន​ជំពា​ក់គុ​ណព្រះ​អ​ង្គ​ខ្លាំង​ប៉ុណ្ណា ហើយ​ក៏​បណ្តាល​ឲ្យ​យើង កាន់​តែ​មិ​ន​សូវ​ឲ្យ​តម្លៃចំពោះ​ការ​លោះបា​បដែ​លព្រះ​អ​ង្គ​បាន​ធ្វើស​ម្រាប់​យើង។​ យើង​ត្រូវ​ឆែក​ពិនិ​ត្យមើ​លខ្លួ​ន​ឯង! គឺ​ដូច​ដែ​ល​អ្នក​និពន្ធទំ​នុកដំកើង​បាន​រំឭ​ក​យើ​ង​ថា​ ព្រះ​“ទ្រង់​​មិ​ន​​​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ”(ទំនុកដំកើង ១០៣:១០)។ ពេល​ដែល​យើង​ពិ​ចារ​ណា អំពី​អំពើបា​ប ដែ​ល​យើ​ង​បា​ន​ធ្វើ ​ទាស់​នឹង​ព្រះ​ដ៏​បរិ​សុ​ទ្ធ និង​យុត្តិធម៌ ​នោះយើង​​​នឹង​ដឹ​ង​ថា អ្វីដែ​លយើ​ង​ស​ក្តិសមនឹ​ងទ​ទួ​លបំ​ផុ​ត​នោះ គឺស្ថាន​នរ​ក។ ហើយ​យើង​មិន​អា​ចចូ​លក្នុ​ងនគរស្ថាន​សួគ៌​បាន​​ឡើយ លើក​លែង​តែ​យើ​ងបា​នទ​ទួលអំ​ណោយ នៃ​ការ​លះ​​បង់​រប​ស់​ព្រះយេស៊ូវ​នៅ​លើឈើឆ្កាងប៉ុ​ណ្ណោះ។​​ បើ​សិ​ន​ជា​ព្រះ​ទ្រង់​មិន​បាន​​ធ្វើការ​អ្វី  លើស​ពី​ការ​ប្រោ​សលោះ​យើង​ទេ​  នោះអ្វី​ៗ​ដែល​ព្រះ​អ​ង្គបាន​ធ្វើ​ នៅ​តែ​លើស​ពី​អ្វីដែ​លយើ​ង​ស​ក្តិ​សម​នឹងទ​ទួលទៅទៀ​ត។​ ហេតុនេះ​ហើ​យ​បាន​ជាអ្ន​កនិពន្ធ​ទំនុក​ដំកើងបា​ន​មានប្រសាសន៍​ថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.១១)។ ពេលដែ​ល​យើង​ដឹ​ង​ថា ខ្លួ​នឯ​ង​ជា​នរណា យើងនឹ​ង​ពោល​ឡើង​ថា “ឱព្រះ​អគុណអ​ស្ចារ្យ ជា​ស័ព្ទ​ពិរោះ!” ព្រះ​អង្គ​បា​នប្រ​ទាន​ដ​ល់​យើង លើសពី​អ្វី​ដែ​លយើ​ង​សម​នឹ​ង​ទទួ​ល​ទៅ​ទៀត​។-Joe Stowell

Read article