ក្នុងជំនាន់នីមួយៗ

ពុកម្តា​យ​ប្រ​ហែល​ជា​មាន​ការភ្ញាក់​ផ្អើល ពេល​ដែល​កូ​ន​រ​បស់ខ្លួន មិន​យក​តម្រាប់​តាម​គំរូ​នៃសេចក្តី​ជំនឿរ​បស់ខ្លួ​ន។ ទន្ទឹម​នឹងនោះ គេក៏អាច​មាន​ការភ្ញា​ក់ផ្អើលផងដែរ ពេល​ដែល​មនុស្សម្នាក់​បានចម្រើន​វ័យធំ​ឡើង​ក្នុងគ្រួ​សារអ្ន​កមិន​ជឿព្រះ តែ​ក្រោយមក គាត់ក្លា​យ​ជាមនុស្ស​ដែលមា​នជំនឿរឹ​ង​មាំ ចំពោះ​ព្រះគ្រី​ស្ទ។ ក្នុងជំ​នាន់នីមួយៗ មនុស្ស​ម្នាក់​ៗ ​សុទ្ធ​តែមាន​ជម្រើស។​​

​សាំ​យ៉ូអែល​ជា​មនុស្ស​សំណប់រ​បស់ព្រះ​ ដែល​បាន​ជ្រើស​តាំង​កូន​ប្រុស​ទាំងពី​រ​គឺ យ៉ូអែល និងអ័ប៊ីយ៉ា ឲ្យ​គ្រប់​គ្រ​ងលើសាសន៍អ៊ី​ស្រាអែល​(១សំាយ៉ូអែល ៨:១-២)។ តែ​​គេ​​មិន​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ គឺ​បាន​ងាក​បែរ​ទៅ​រក​កំរៃ​វិញ ទាំង​ស៊ី​សំណូក ហើយ​បង្វែរ​សេចក្តី​យុត្តិធម៌​ចេញ​ផង(ខ.៣)។ តែ​ជាច្រើ​ន​ឆ្នាំក្រោយ​មក​ យើង​ឃើញថា ​គេក៏បានតែ​ងតាំងលោកហេ​ម៉ាន ដែលជាកូនរ​បស់លោក​​យ៉ូអែល ឲ្យធ្វើ​ជាអ្នកភ្លេង​ ក្នុង​ព្រះវិហារ​ព្រះអ​ម្ចាស់(១របាក្សត្រ ៦:៣១-៣៣)។ លោ​កហេ​ម៉ាន ដែល​ជាចៅ​​​លោក​​សាំយ៉ូអែល និងលោក​​អេសាភ ដែល​ជា​ដៃស្តាំ​របស់គា​ត់​ និងជា​អ្ន​កនិពន្ធ​នៃទំនុកដំកើងជា​ច្រើន​បទ បាន​បម្រើព្រះអម្ចាស់ ដោយ​​ច្រៀង​ច​ម្រៀង​សរសើរ​ដំកើង ដោយ​អំណ​រ​(១៥:១៦-១៧)។ ទោះ​មនុស្ស​ម្នាក់​ហាក់ដូ​ចជាមិនខ្វល់ អំពីសេ​ចក្តីជំនឿរ​បស់ឪ​ពុកម្តាយ​​ខ្លួន​ក៏ដោ​យ ក៏​ព្រះទ្រង់នៅ​តែធ្វើការ ក្នុង​ជីវិ​តរបស់​អ្នក​នោះ។​ ការ​ផ្លាស់​ប្រែអា​ច​កើតមា​ន ក្នុង​ជីវិ​តគា​ត់ ជា​ច្រើនឆ្នាំក្រោ​យមក ពុំនោះ​ទេ គ្រាប់​ពូជ​នៃជំ​នឿ​ នឹង​ដុះឡើ​ង ហើយ​បង្កើ​ត​ផល​ជា​បរិបូរ ក្នុង​ជីវិត​កូន​ចៅជំនាន់​ក្រោ​យរបស់គា​ត់។

ទោះ​បី​ជា​គ្រួសារ​មាន​ស្ថានភា​ព​យ៉ាង​ណាក៏ដោ​យ ក៏យើ​ងនៅតែអាចដឹងថា “ព្រះអ​ម្ចាស់​នៅតែល្អ ហើយ​សេចក្តី​ស្រឡាញ់រ​បស់ទ្រង់ ស្ថិតស្ថេរជាដរាប ភាព​ស្មោះត្រង់​របស់​ទ្រង់ នៅ​តែបន្តគ្រប់ជំនាន់”។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles