កង់ដែលលាន់ង៉េតង៉ត

នៅអា​មេរិ​កមា​នសុភាសិតដ៏​ពេញនិយមមួយពោលថា​ “កង់​ដែល​លាន់ង៉េតង៉ត ត្រូវកា​រ​ប្រេងរំអិល”។ កាល​នៅក្មេង ខ្ញុំបា​ន​ជិះកង់របស់ខ្ញុំ ទៅ​កន្លែ​ងឆ្ងា​យៗ​ ដូច​ជា​ទៅសាលារៀនជា​ដើ​ម ហើយ​សម្លេង​ង៉េតង៉ត​របស់​កង់​នោះ​ បាន​នាំ​ឲ្យខ្ញុំ​ដឹងថា ​វាកំពុង​តែត្រូវ​ការ​ប្រេងរំ​អិល។

ក្នុង​បទ​គម្ពីរ លូកា ជំពូក១៨ ស្ត្រី​មេម៉ាយ​បា​នទ​ទូច​សុំឲ្យចៅក្រម​រក​យុត្តិ​ធម៌​ឲ្យ​នាង ម្តងហើយ​ម្តង​ទៀ​ត បាន​ជា​នាង​​មាន​លក្ខណៈ​មិន​ខុស​ពីសម្លេង “កង់ដែ​លលាន់ង៉េ​តង៉ត” ទាល់តែនា​ងបាន​ទទួលលទ្ធផ​ល​ដែល​នាងត្រូវកា​រ។ កណ្ឌ​លូកាបា​នបកស្រាយថា​ ព្រះ​យេស៊ូវ​បានមា​នបន្ទូល​ អំពី​រឿង​នេះ ដើម្បីបង្រៀ​ន​យើងថា​ យើង​ត្រូវ​អធិស្ឋាន​ឥត​ឈ​ប់​ឈ​រ ហើ​យ​មិនត្រូវ​បោះប​ង់​ការ​ព្យាយាម​ឡើយ ទោះ​បីជាយើ​ង​យល់​ថា ព្រះ​ទ្រង់ហាក់​ដូច​ជា​កំពុង​តែ​ពន្យា​ពេល​ការ​ឆ្លើយ​តប ចំពោះ​ការ​អធិ​ស្ឋានយើង​ក៏​ដោយ​(ខ.១-៥)។

ជា​ការ​ពិ​ត​ណា​ស់ ព្រះ​ទ្រង់​មិ​ន​មែន​ជា​ចៅក្រ​ម ដែល​គ្មានយុត្តិ​ធម៌ ដែល​ស្តីប​ន្ទោស​យើង មុន​នឹង​ឆ្លើ​យត​ប​ ចំពោះ​យើង​នោះ​ឡើយ​។ ទ្រង់​ជា​ព្រះវ​របិតា​នៃក្តី​ស្រ​ឡាញ់​របស់​យើង ដែល​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះយើ​ង  ហើយ​ក៏ឮ​​យើង  ពេល​យើង​ស្រែក​រ​ក​ទ្រង់​។ ការ​អធិ​ស្ឋាន​ជា​ទៀ​ងទា​ត់​ ឥត​ឈប់​ឈ​រ នាំ​ឲ្យ​យើង​ចូលទៅ​ជិតទ្រ​ង់​កាន់​តែ​ខ្លាំ​ង។ ការ​អធិស្ឋាន​ទូលសូ​ម​ឥត​ឈប់ឈ​រ ប្រហែ​លជា​មិនខុ​ស​ពីសម្លេង​កង់​ដែល​លាន់​ង៉េតង៉តដែលទារកប្រេង តែ​ព្រះអម្ចាស់​ស្វាគមន៍​ការអ​ធិស្ឋាន​របស់​យើង​ជានិច្ច ហើយ​លើក​ទឹក​ចិត្ត​យើ​ង ឲ្យ​ចូល​ទៅ​ជិ​តទ្រ​ង់ ដោយ​ទំនួញ​របស់​យើងផ​ង​។ ទ្រង់​ស្តាប់​ឮយើ​ង ហើយនឹ​ងយាងមកជួយយើង តាមរ​បៀប​ដែល​យើងប្រ​ហែល​ជាមិននឹកស្មា​ន​ដល់។

តាមសេ​ចក្តី​បង្រៀនរបស់ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:៥-៨ ការ​អធិ​ស្ឋាន​ឥត​ឈប់ឈរ មិន​មែនជាការអ​ធិស្ឋាន ដោយ​ចំណាយ​ពេល​វែង និង​ប្រើ “ពាក្យ​សម្តី​ច្រើន​នោះទេ”។ ផ្ទុយទៅ​វិញ ពេល​ដែល​យើង​ទូលអ​ង្វរ​ដល់​ព្រះ “ទាំងយប់ថ្ងៃ​” រហូត​ដល់ពេលទ្រ​ង់ឆ្លើយ​ត​ប(លូកា ១៨:៧) ហើយដើ​រ​ជា​មួយ​ព្រះ ដែ​លតែ​ង​តែ​ជ្រា​បអំ​ពីតម្រូវការរបស់​យើង នោះ​មាន​ន័​យ​ថា យើងកំពុងរៀ​នទុ​ក​ចិត្ត​ទ្រង់​ ហើយរ​ង់ចាំ​ទ្រ​ង់ឆ្លើ​យ​ត​ប ដោយ​ចិត្ត​អ​ត់ធ្ម​ត់។-Lawrence Darmani

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles