ការបណ្តាលចិត្ត ដោយក្តីស្រឡាញ់

ក្នុង​ទស​វត្ស​រ៍​ឆ្នាំ ១៩២០ លោក​បប់​ប៊ី ចូនស៍(Bobby Jones) បាន​ទទួល​តំណែង​ជើងឯក ក្នុង​ពិភព​កីឡាវាយ​កូន​​ហ្គោល ទោះបីជាគា​ត់មិ​ន​មែន​ជាកីឡាករ​អាជីព​ក៏​ដោយ។ ខ្សែ​ភាព​យន្ត​មួយ ដែល​មាន​ចំណងជើងថា​ លោក​បប់ប៊ី ចូនស៍ : អ្នកប្រា​ជ្ញនៃ​​កីឡា​វាយ​កូនហ្គោល បាននិយាយអំ​ពីដំណើរជី​វិត​របស់គាត់  ដែល​ក្នុ​ងនោះ​ មាន​វគ្គ​មួ​យ ដែល​កីឡាករ​វាយ​កូន​ហ្គោល​អាជីពម្នាក់ បាន​សួរ​លោក​បប់ប៊ីថា ​តើពេលណា​គាត់​ងា​ក​មក​ធ្វើកីឡាករអា​ជីពវិញ ដើម្បី​កើប​​លុយ​ ដូចកីឡាករ​ល្បីៗ​​ផ្សេង​​ទៀត។ លោក​ចូនស៍ក៏​បាន​ពន្យល់​ប្រា​ប់គេថា ​គាត់លេ​ង​កីឡា​វាយ​កូនហ្គោ​ល គឺដោយសា​រ​គាត់​ស្រឡាញ់កី​ឡាមួ​យនេះ​ ​មិនមែ​ន​ដោយ​សារ​គាត់ច​ង់បាន​លុយ​នោះទេ។​

ពេលយើ​ងធ្វើអ្វីមួយ យើងត្រូវ​ដឹង​ពី​មូល​ហេតុ ដែល​យើង​ច​ង់ធ្វើកិ​ច្ចការនោះ។ ក្នុង​នាម​ជា​អ្នកដែលដើ​រ​តាម​ព្រះគ្រីស្ទ​ យើង​ក៏ត្រូ​វដឹងពី​មូលហេតុដែ​លយើ​ងចង់បម្រើព្រះ​ផងដែរ។ ពេល​សាវ័ក​ប៉ុលសរសេរសំ​បុត្រ​ផ្ញើទៅកាន់ពួ​ក​ជំនុំ នៅក្រុ​ងកូរិន​ថូស គាត់​ក៏បានបង្ហាញ​នូវ​គំរូ​ល្អ នៅត្រ​ង់ចំ​ណុច​នេះ​ផង​ដែ​រ។ នៅក្នុ​ង​សំបុត្រ​របស់គាត់ យើង​ឃើញ​ថា​ គាត់​បាននិយាយ​ការពារ​ការប្រព្រឹត្ត  ចរិយាសម្បត្តិ  និងការ​ដែលព្រះបានត្រាសហៅគាត់ ឲ្យធ្វើជា​សាវ័​ក​ទ្រង់​។ ពេល​​គេ​ចោទសួ​រគា​ត់ អំពី​មូល​ហេ​តុ​ដែ​លគា​ត់​ធ្វើការ​ប​ម្រើព្រះ​ គាត់​ក៏បានឆ្លើ​យត​បថា​ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​រប​ស់ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​គាត់ ដោយ​គាត់​​ពិចារណា​​ឃើញ​​ថា បើ​​ម្នា​ក់​​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​ នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ(២កូរិនថូស ៥:១៤-១៥)។

សេចក្តី​ស្រឡាញ់​របស់ព្រះគ្រីស្ទ ជាក​ក្តាជំ​រុញ​ចិត្ត​ដ៏សំ​ខាន់​បំ​ផុត ដែ​លនាំ​ឲ្យ​គ្រីស្ទ​បរិស័ទ​រ​ស់នៅថ្វាយ​ទ្រង់ មិន​មែន​រស់​នៅដើ​ម្បី​ខ្លួន​ឯងនោះ​ទេ។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles