កម្លាំង និងបទចម្រៀងរបស់យើង

លោក​ចន ភីលីព សួសា(John Philip Sousa) ជាអ្ន​កដឹកនាំក្រុមភ្លេងព្យុហ​យាត្រា និង​អ្នកនិពន្ធបទភ្លេង។ គេ​បានដាក់រហ័ស​នាមឲ្យគាត់​ថា “ស្តេចភ្លេ​ងព្យុហយាត្រា” ដោយសា​រគាត់បាននិពន្ធ​បទភ្លេ​ង ដែល​ក្រុមត​ន្រ្តីយោ​ធានៅសហរដ្ឋអា​មេរិក​បាន​យ​ក​ទៅ​លេង​ ក្នុង​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា ជាង​១សតវត្សរ៍​មក​ហើយ។ លោក​ឡូរ៉ាស ចន ស្គីសសែល(Loras John Schissel) ដែល​ជាប្រវត្តិ​វិទូផ្នែ​ក​តន្រ្តី និង​ជាអ្ន​កដឹ​ក​នាំ​ក្រុម​តន្រ្តី​យោធា វីជីនា គ្រែន មីលីតារី បាន​មា​ន​​ប្រសាសន៍​​ថា “លោកសួ​សា ជាស្តេ​ចភ្លេងព្យុហយាត្រា គឺមិ​នខុសពីលោ​កប៊ែនថូវិន ដែល​ជាស្តេចវង់​តន្រ្តីមហោ​ស្រព​​នោះ​ឡើយ”។ លោក​សួសា​បានយល់អំ​ពី​អំណាច​របស់​តន្រ្តី  ដែល​អាចជំ​រុញ​ចិត្ត​ ​ លើក​ទឹក​ចិត្ត និង​បណ្តាល​ចិត្ត​ម​នុស្ស ឲ្យ​ធ្វើអ្វីមួ​យ។

នៅ​​គ្រាស​ញ្ញាចា​ស់   ប្រជា​ជន​អ៊ីស្រាអែល​ច្រើន​តែ​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​តែង និង​ច្រៀង​បទច​ម្រៀង ដែល​សរសើរ​​ដំកើង​​ព្រះ ដែល​​បាន​ជួយពួកគេក្នុងគ្រា​មាន​ទុក្ខ​លំបាក។ ពេលដែល​ព្រះអម្ចាស់​បាន​សង្រ្គោះ​រាស្ត្រទ្រង់​ ឲ្យរួច​ពី​កា​រកា​ប់សម្លាប់​របស់ទាហានស្តេច​ផារ៉ោន “លោកម៉ូសេ និង​​ពួ​ក​កូន​ចៅ​អ៊ីស្រាអែល ក៏​​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះយេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ”(និក្ខមនំ ១៥:១-២)។

តន្រ្តី​មាន​អំ​ណាច​​ប៉ះពា​ល់​វិ​ញ្ញា​ណ​យើ​ង ដោយ​ធ្វើ​ឲ្យយើ​ង​នឹក​ចាំ អំពីភា​ពស​ប្បុរស ដែល​ព្រះទ្រង់មា​ន​កាល​ពីអតីត​កាល។ ពេល​យើង​បាក់​ទឹ​ក​ចិត្ត យើង​អាច​ច្រៀង​បទ​ចម្រៀង និង​ទំនុក​ដំកើង ដែល​នាំ​ឲ្យយើ​ង​ឈប់​ផ្តោត​ទៅលើ​ស្ថានភា​ពដ៏​ពិ​បាក ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​អំណាច និង​ព្រះវត្ត​មាន​នៃព្រះអ​ម្ចាស់​វិ​ញ។ តន្រ្តីដែល​សរសើរដំកើងព្រះជួ​យ​រំឭកយើ​ងថា ព្រះទ្រ​ង់​ជា​ក​ម្លាំង ជាបទច​ម្រៀង និង​ជាសេ​ចក្តី​សង្រ្គោះរ​បស់​យើ​ង។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles