ការទម្លាក់កំហុសឲ្យគ្នា

ខ្ញុំធ្លាប់​បានទ​ទួលការស្តីបន្ទោស ម្តង​ដោយ​សារមូលហេតុនេះ ម្តង​ដោយ​សារមូលហេតុនោះ​។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភា​ពរបស់ខ្ញុំ ដែល​បាននាំឲ្យ​មិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត)   មានការសោកសៅ   ថប់បារម្ភ  និងមានអារម្មណ៍ពិបាក។ ពេល​ខ្លះ ខ្ញុំ​ក៏ត្រូវគេបន្ទោស ទោះនោះ​មិ​នមែន​ជាកំហុសរបស់​ខ្ញុំក៏​ដោយ។  ប៉ុន្តែ ជួន​កាល ខ្ញុំក៏​បានចោទប្រកាន់​អ្នកដទៃផងដែរ។ ខ្ញុំ​បានប្រាប់​ខ្លួនឯងថា បើពួ​កគេមិនបានធ្វើអញ្ចឹង​ទេ នោះខ្ញុំក៏មិនមានបញ្ហាដូ​ចនេះដែរ។ ទោះជា​យ៉ាងណាក៏ដោយ ការ​ស្តីបន្ទោស​ធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជា​យើងមានកំហុស ឬអ​ត់ យើងមិ​នត្រូវ ខ្ជះខ្ជាយពេលវេលា និង​កម្លាំង​ចិត្ត​ជា​ច្រើន ក្នុង​ការព្យាយាម​ស្វែងរ​ក​អ្នកទ​ទួលកំហុស​ជំនួស​យើង​ឡើ​យ។

ទោះ​ជាយ៉ា​ងណាក៏​ដោយ ព្រះ​យេស៊ូ​វបានប្រទាន​នូវ​ដំណោះស្រាយមួយ ដែល​ល្អជា​ងនេះ។​​ ទោះទ្រ​ង់​គ្មានបាប​សោះក៏​ដោយ ក៏ទ្រង់​បានទទួលអំពើបាបរបស់លោ​កិយ មកលើ​ព្រះអង្គ​ទ្រង់(យ៉ូហាន ១:២៩)។ យើង​ច្រើន​តែហៅព្រះយេស៊ូវ​ថា កូនចៀ​មស​ម្រាប់យញ្ញបូ​ជា តែទ្រង់ក៏ជា​ពពែចុ​ងក្រោយ សម្រាប់បំបរបង់ ដោយ​សារអំពើរំ​លង​គ្រប់យ៉ាងរបស់លោ​កិយ(លេវីវិន័យ ១៦:១០)។

ពេល​ដែល​យើង​ទទួល​ស្គាល់​អំពើបា​បរបស់យើង ហើយ​អនុញ្ញាតឲ្យព្រះយេស៊ូវ​យក​អំពើបាបនោះចេញពី​យើ​ង នោះយើ​ងមិនចាំបាច់ត្រូវលី​សែង​បន្ទុក​នៃអំ​ពើរំលងរបស់យើ​ង​ទៀតឡើ​យ។ យើង​អាច​ឈប់បន្ទោសអ្ន​ក​ដទៃ ដោយ​សារបញ្ហារបស់​យើ​ង ហើយ​យើងអាច​ឈប់ទ​ទួល​កំហុស ដែល​អ្នក​ដទៃ​បាន​ព្យាយាម​ទម្លាក់​មក​លើ​យើង។

សូមអ​រ​ព្រះគុ​ណព្រះ​យេស៊ូវ ដែល​យើង​ខ្ញុំអាចឈប់ប​ន្ទោស​គ្នាទៅ​វិញទៅ​មក។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles