July 2017

You are here:
វាលរហោស្ថានខាងវិញ្ញាណ

តើវាល​រហោ​ស្ថាន​មាន​អ្វី ក្រៅ​ពី​ភាព​ស្ងួត​ហួត​ហែង ដី​ហុយ​សំពោង ហើយ​និង​គ្រោះ​ថ្នាក់​នោះ។ វា​ជា​កន្លែង​ដែល​មាន​ទឹក​តិច​តួច ពិបាក​នឹង​ឲ្យ​មាន​ជីវិត​រស់​នៅ​ណាស់។ ដូច​នេះ គ្មាន​នរណា​ចង់​រស់​នៅ​ក្នុង​វាល​រហោ​ស្ថាន​ទេ។ ការ​រស់​នៅ​ក្នុង​វាល​រហោ​ស្ថាន គឺ​ពិបាក​ណាស់។ មាន​មនុស្ស​តិច​តួច​ណាស់ ដែល​ជ្រើស​រើស​កន្លែង​បែប​នេះ។ តែ​ជួន​កាល យើង​ធ្លាក់​ខ្លួន ចូល​ទៅ​ក្នុង​វាល​រហោ​ស្ថាន ដោយ​មិន​អាច​ជៀស​បាន។ នៅ​គ្រា​សញ្ញា​ចាស់ យើង​ឃើញ​ថា រាស្រ្ត​របស់​ព្រះ​បាន​ធ្លាប់​ឆ្លង​កាត់​ការ​រស់​នៅ ក្នុង​វាល​រហោស្ថាន​។ ភាគ​ច្រើន​នៃ​ទឹក​ដី នៅ​តំបន់​មជ្ឈិម​បូព៌ា រាប់​បញ្ចូល​ទាំង​អ៊ីស្រាអែល គឺ​ជា​វាល​រហោ​ស្ថាន លើក​លែង​តែ​តំបន់​ជ្រលង​ភ្នំ​យ័រដាន់ និង​តំបន់​នៅ​ជុំវិញ​សមុទ្រ​កាលីឡេ។ ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ “កសាង​មហា​គ្រួសារ​របស់​ទ្រង់” ក្នុង​តំបន់ ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​វាល​រហោ​ស្ថាន ជា​កន្លែង​ដែល​ទ្រង់​អាច​សម្តែង​ចេញ​នូវ​សេចក្តី​ល្អ​ ដល់​កូន​របស់​ទ្រង់ ពេល​ដែល​ពួក​គេ​ទុក​ចិត្ត​លើ​ការ​ការពារ និង​ការ​ផ្គត់​ផ្គង់​ជា​ប្រចាំ​ថ្ងៃ​របស់​ទ្រង់(អេសាយ ៤៨:១៧-១៩)។ សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​មិន​រស់​នៅ​ក្នុង​វាល​រហោ​ស្ថាន​ខាង​សាច់​ឈាម​ទេ តែ​ជា​ញឹក​ញាប់ យើង​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត ដែល​ប្រៀប​បាន​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ​ស្ថាន។ ជួន​កាល យើង​ធ្លាក់​ខ្លួន​ចូល​ក្នុង​ស្ថាន​ភាព​បែប​នោះ ដោយ​សារ​យើង​មិន​ស្តាប់​បង្គាប់​ព្រះ។ នៅ​ពេលខ្លះ​ទៀត យើង​ត្រូវ​ឆ្លង​កាត់​វាល​រហោ​ស្ថាន​ខាង​វិញ្ញាណ មិន​មែន​ដោយ​សារ​ការ​សម្រេច​ចិត្ត ឬ​ទង្វើរ​របស់​យើង​ទេ។  ពេល​នរណា​ម្នាក់​បោះ​បង់​យើង​ចោល ឬ​មាន​ជម្ងឺ​ចូល​លុក​លុយ​ក្នុង​រាង្គ​កាយ​យើង ​យើង​ក៏​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​វាល​ហោ​ស្ថាន ដែល​ខ្វះ​អាហារ និង​ពិបាក​រស់​នៅ។ ប៉ុន្តែ ទោះ​ជា​យើង​ស្ថិត​នៅ​ក្នុង​វាល​រហោ​ស្ថាន​ខាង​សាច់​ឈាម…

Read article
ការជួយសម្រាលបន្ទុក

ការ​ជិះ​កង់​សណ្តោង​រឺម៉ក​ដឹក​ឥវ៉ាន់​ធ្ងន់​ៗ មិន​មែន​ជា​ការ​ងាយ​ទេ។ មនុស្ស​ពេញ​វ័យ​ជា​ទូទៅ ​អាច​ជិះ​កង់​សណ្តោង​រឺម៉ក​ដែល​ផ្ទុក​ទម្ងន់​ប្រហែល​១៥០​គីឡូ​ក្រាម ដោយ​ល្បឿន​ប្រហែល ១៦​គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង។ តែ​នៅ​មាន​បញ្ហា​មួយ​ទៀត : ការ​ជិះ​កង់​សណ្តោង​រឺម៉កដែល​មាន​បន្ទុក​កាន់​តែ​ធ្ងន់ គឺ​មាន​ន័យ​ថា អ្នក​ត្រូវ​ជិះ​កង់​កាន់​តែ​យឺត ហើយ​ពិបាក​ជាង​មុន។ អ្នក​ដែល​ជិះ​កង់​សណ្តោង​រឺម៉ក ដែល​ផ្ទុក​ឧបករណ៍​ជាង ឬ​របស់​របរ លើស​៣០០​គីឡូ​ក្រាម អាច​ធាក់​កង់​ទៅ​មុខ ដោយ​ល្បឿន​ដែល​លឿន​បំផុត តែ​១២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​ម៉ូសេ ដែល​បាន​ទទួល​បន្ទុក​ដ៏​ធ្ងន់ ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ​ស្ថាន គឺ​ជា​បន្ទុក​ខាង​ផ្លូវ​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​គាត់​ទៅ​មុខ​លែង​រួច។ កាល​នោះ​ ពួក​អ៊ីស្រាអែល​ស្រេក​ឃ្លាន​ចង់​បរិភោគ​សាច់ ជា​ជាង​ញាំ​នំម៉ា​ណា​រាល់​ថ្ងៃ តែ​ជា​លទ្ធ​ផល​ពួក​គេ​មាន​តែ​ទឹក​ភ្នែក។ ពេល​លោក​ម៉ូសេ​ឮ​ពួក​គេ​ទួញ​យំ​មិន​ចេះ​ឈប់​ដូច​នេះ គាត់​មាន​ការ​រំខាន​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​គាត់ទូល​ដល់​ព្រះ​អម្ចាស់​ថា “រូប​ទូលបង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កំឡាំង​ទូលបង្គំ​ហើយ”(ជនគណនា ១១:១៤)។ ពេល​លោក​ម៉ូសេ​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង គាត់​គ្មាន​សមត្ថ​ភាព ដើម្បី​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ប្រាប់​គាត់​ឲ្យ​ជ្រើស​រើស​មនុស្ស​ប្រុស​៧០​នាក់ ឲ្យ​ធ្វើ​ការ​ជា​មួយ​គាត់ ដើម្បី​ចែក​រំលែក​បន្ទុក​របស់​គាត់។ គឺដូចដែលទ្រង់មានបន្ទូលប្រាប់គាត់ថា ទ្រង់​នឹង​ចុះ​មក​និយាយ​នឹង​គាត់ ហើយ​នឹង​ចែក​ព្រះវិញ្ញាណ ដែល​សណ្ឋិត​លើ​គាត់ ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​គាត់ ដើម្បី​កុំ​ឲ្យគាត់​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ(ខ.១៧)។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​ទេ។ យើង​មាន​ព្រះ​យេស៊ូវ…

Read article
ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។  ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះ ពិនិត្យ​​មើល​​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬ​គ្រោត​គ្រាតឬទេ ។ ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​ សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​…

Read article
មនុស្សសាមញ្ញ

លោក​គីឌាន ជា​មនុស្ស​សាមញ្ញ​ម្នាក់។ រឿង​របស់​គាត់ ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ពួក​ចៅហ្វាយ ៦ បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។ គាត់​ជា​កសិករ​ម្នាក់ ដែល​ខ្វះ​ភាព​ក្លាហាន។ ពេល​ព្រះ​ត្រាស់​ហៅ​គាត់ ឲ្យ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស​សាសន៍​មីឌាន គាត់​ឆ្លើយ​តប​ថា “ឱ​ព្រះអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​​គ្រួ​សារ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង”(ពួកចៅហ្វាយ ៦:១៥)។ ពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​លោក​គីឌាន ហើយ​គាត់​នឹង​សម្រេច​កិច្ច​ការ ដែល​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​គាត់​ធ្វើ​នោះ(ខ.១៦)។ ការ​ស្តាប់​បង្គាប់​របស់​លោក​គីឌាន​ក៏​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា​អែល​មាន​ជ័យជម្នះ ហើយ​គេ​ក៏​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ចំណោម​វីរៈបុរស​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ជំនឿ​(ហេព្រើ ១១:៣២)។ មាន​មនុស្ស​ជា​ច្រើន​ទៀត​ក៏​មាន​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​ផែន​ការ​ជួយ​សង្រ្គោះ​ប្រជា​ជន​អ៊ីស្រាអែល ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ក្លា។ ព្រះ​ទ្រង់​បាន​ប្រទាន​មនុស្ស​៣០០​នាក់ ដល់​លោក​គីឌាន ដែល​សុទ្ធ​សឹង​ជា​វីរបុរស​ដ៏​អង់​អាច ដើម្បី​ឈ្នះ​សង្រ្គាម។ ព្រះ​គម្ពីរ​មិន​បាន​កត់​ទុក​ឈ្មោះ​របស់​ពួក​គេទេ​ តែ​ព្រះ​គម្ពីរ​បាន​កត់​ទុក​នូវ​ភាព​​ក្លាហាន និង​ការស្តាប់​បង្គាប់​របស់​ពួក​គេ​​(ពួកចៅហ្វាយ ៧:៥-២៣)។ សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ មនុស្ស​សាមញ្ញ​ៗ ឲ្យ​ធ្វើ​ការ​ថ្វាយ​ទ្រង់ ហើយ​ទ្រង់បាន​ធានា​យើង​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ពេល​ដែល​យើង​បម្រើ​ទ្រង់។ ដោយ​សារយើង​ជា​មនុស្ស​សាមញ្ញ​ដែល​ព្រះ​ទ្រង់​ប្រើ នោះ​ការ​នេះ​បាន​បង្ហាញ​ច្បាស់​ថា អំណាច​ដែល​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ​នោះ គឺ​មាន​ប្រភព​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​នោះ​ឡើយ។-Poh Fang Chia

Read article
ដើរជាមួយយឺតៗ

មាន​ពេល​មួយ ខេលិប(Celeb)មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​បាន​ពិនិត្យ​មើល​ជម្ងឺ​ប្រព័ន្ធប្រសាទ​របស់​វា ហើយ​ក៏​រកឃើញថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​នេះ មាន​ជម្ងឺ​ពិការ​រយៈ​ពេល​ខ្លី។ ឪពុក​ម្តាយ​របស់​វាមាន​ការ​ថប់​បារម្ភ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​អធិ​ស្ឋាន ទាំង​រង់​ចាំ​ព្រះ​ទ្រង់​ឆ្លើយ​តប។ ខេលិប​ក៏បាន​ចាប់​ផ្តើម​ធូ​ស្រាល​​ពី​ជម្ងឺ​បន្តិច​ម្តងៗ។ ជា​ច្រើន​ខែ​ក្រោយ​មក ពេល​ដែល​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ខេលិប ចូល​រៀន ខេលិប​គ្រាន់​តែ​អាច​ដើរ​យឺត​ៗ តែ​​គ្មាន​លំនឹង​ទេ។ ថ្ងៃ​មួយ ឪពុក​របស់​វា​ក៏បាន​ទៅ​មើល​វា នៅ​សាលា។ គាត់​បាន​មើល​កូន​ប្រុស​គាត់ ដើរ​ចុះ​តាម​ជណ្តើរ​យឺត​ៗ ទៅ​រក​កន្លែង​ក្មេង​លេង​។ បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​ថាយល័រ(Tyler) ដែល​ជា​មិត្ត​ភក្តិ​របស់​វា បាន​ដើរ​ទន្ទឹម​នឹង​វា​។ ក្នុង​ពេល​ចេញ​លេង​នោះ ក្មេង​ៗ​ដទៃ​ទៀត​បាន​រត់​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ តែ​ថាយល័រ​បាន​ដើរ​យឺត​ៗ ជា​មួយ​មិត្ត​សំឡាញ់​ដ៏​ទន់​ខ្សោយ​ម្នាក់​នេះ នៅ​កន្លែង​ក្មេង​លេង។ ការ​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​យ៉ូប។ គាត់​ប្រាកដ​ជាត្រូវ​ការ​មិត្ត​សំឡាញ់​ដ៏​ល្អ ដូច​ថាយល័រ​ដែរ​ហើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​គាត់​មាន​ទុក្ខ​ជា​ទម្ងន់ គាត់​មាន​មិត្ត​ភក្តិ​បី​នាក់ ដែល​និយាយ​ប្រាប់​ពី​ទោស​កំហុស​របស់​គាតa់​ទៅ​វិញ។ គឺ​ដូច​ដែល​លោក​អេលីផាបាន​សួរ​គាត់​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។ ការ​ចោទប្រកាន់ ក្នុង​ពេល​មាន​ទុក្ខ​ដូច​នេះ បាន​នាំ​ឲ្យ​លោក​យ៉ូប​ប្រកាស់ ដោយ​ចិត្ត​ល្វីង​ជូរ​ចត់​ទៅ​កាន់​ពួកគេ​ថា “ខ្ញុំ​បាន​ឮ​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ!”(១៦:២) ព្រះ​យេស៊ូវ​មិន​មានលក្ខណៈ​ដូច​នេះ​ទេ។​ នៅ​ពេល​ល្ងាច មុន​ពេល​គេយក​ទ្រង់​ទៅ​ឆ្កាង…

Read article
ភាពងងឹត និងពន្លឺ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ប្រហែល​១៤០​ផ្ទះ នៅ​តាម​ដង​ផ្លូវ​ពីរ​ខ្សែ ដែល​តភ្ជាប់​គ្នា ដោយ​វិមាន​បញ្ចុះ​សព​មួយ​កន្លែង។​ ដោយ​សារ​ខ្ញុំ​ត្រូវ​យក​កាសែតសម្រាប់​ពត៌​មាន​ពេល​ព្រឹក ទៅ​ដាក់​តាម​ផ្ទះ ដូច្នេះ​​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ នៅ​ម៉ោង​៣​ទៀប​ភ្លឺ ដោយ​ដើរ​កាត់​តាម​កន្លែង​បញ្ចុះ​សព​នោះ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ ជួន​កាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង បាន​ជា​ខ្ញុំ​រត់​កាត់​កន្លែង​បញ្ចុះ​សព​នោះ​យ៉ាង​លឿន ទាល់​តែ​ខ្ញុំ​បាន​ទៅ​ឈរ​នៅ​ក្រោម​បង្គោល​ភ្លើង នៅ​តាម​ផ្លូវ​នៅ​ចុង​ម្ខាង​ទៀត ទើប​ខ្ញុំ​លែង​ខ្លាច។ ដូច​នេះ ពន្លឺបាន​បណ្តេញ​ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ខ្លាច ឲ្យ​ចេញ​ឆ្ងាយ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​យល់​អំពី​ទំនាក់​ទំនង រវាង​ការ​ភ័យ​ខ្លាច និង​ភាព​ងងឹត តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ ព្រះ​ទ្រង់​ធំ​ជាងការ​ភ័យ​ខ្លាច។ បាន​ជា​គាត់​សរសេរ​ថា “ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬ​សេចក្តី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ភាពងងឹត​នៅ​ពេល​យប់ ឬ​ការ​អាក្រក់ ក្នុង​ភាព​ងងឹត​ឡើយ។ យើង​មាន​ព្រះ​មួយ​អង្គ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ដែល​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២)។ ក្នុង​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​សេចក្តី​ពិត​របស់​ព្រះ យើង​អាច​រក​បាន​នូវ​សេចក្តី​ក្លាហាន ជំនួយ និង​កម្លាំង សម្រាប់​រស់​នៅ​ថ្វាយ​ទ្រង់។-Bill Crowder

Read article
ចូរចូលមករកព្រះយេស៊ូវ

កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​លោកិយ​នេះ ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ជាច្រើន ឲ្យ​ចូល​មក​រក​ទ្រង់ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ​មនុស្ស​ជា​ច្រើនទៀត​(យ៉ូហាន ៦:៣៥)។ តើ​ព្រះយេស៊ូវ និង​ព្រះ​វរបិតា​នៃ​ទ្រង់​ដែល​គង់​នៅ​ស្ថាន​សួគ៌ មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ? អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ មាន​ដូច​តទៅ         សេចក្តី​សង្រ្គោះ : ព្រះ​យេស៊ូវ​ជា​ផ្លូវ​តែ​មួយ សម្រាប់​ឲ្យ​យើង​ទទួល​ការ​អត់​ទោស​បាប និងទទួល​សេចក្តី​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នកដែល​ទទួល​ជឿ​ទ្រង់ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៥)។         គោល​បំណង : យើង​ត្រូវ​ថ្វាយ​ចិត្ត វិញ្ញាណ គំនិត និង​កម្លាំង​របស់​យើង ដល់​ព្រះ​យេស៊ូវ ដើម្បី​ដើរ​តាម​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់បាន​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាកុស ៨:៣៤)។ ការ​កម្សាន្ត​ចិត្ត : ពេល​មាន​ការ​ពិបាក ឬ​ទុក្ខ​ព្រួយ “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”(២កូរិនថូស ១:៣-៤)។ ប្រាជ្ញា : យើង​ត្រូវ​ការ​ប្រាជ្ញា​មក​ពី​ព្រះ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ “តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ …នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ”(យ៉ាកុប ១:៥)។…

Read article
សិលាចារិករបស់ស្តេចស៊ីរូស

ក្នុង​ឆ្នាំ ១៨៧៩ ក្រុម​បុរាណ​វត្ថុ​វិទូ បាន​រក​ឃើញ​វត្ថុ​តូច​មួយ ដែល​មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​តំបន់​មួយ ដែល​សព្វ​ថ្ងៃ នេះ​គេ​ហៅ​ថា ប្រទេស​អ៊ីរ៉ាក់(ក្នុង​សម័យ​សញ្ញា​ចាស់ គេហៅ​ថា ចក្រ​ភព​បាប៊ីឡូន)។ គេ​បាន​ដាក់​ឈ្មោះ​សិលា​ចារិក ដែល​មានប្រវែង​ប្រហែល ២២សង់​ទីម៉ែត្រ​នោះ​ថា Cyrus Cylinder(ប្រែ​មក​ថា​ស៊ីឡាំង របស់​ស្តេច​ស៊ីរូស)។ សិលា​ចារិក​នោះ​បាន​កត់ត្រា​អំពី​ការ​អ្វី ដែលស្តេចស៊ីរូស នៃ​ចក្រ​ភព​ពើរស៊ី​បាន​ធ្វើ​កាល​ពី ២៥០០​ឆ្នាំ​មុន។ សិលា​ចារិក​នោះបាន​ចែង​ថា ស្តេច​ស៊ីរូស​បានអនុញ្ញាត​ឲ្យមនុស្ស​មួយក្រុ​ម វិល​ត្រឡប់​ទៅស្រុក​កំណើតរ​បស់​ខ្លួន ដើម្បី​កសាង “ទីក្រុង​បរិសុទ្ធ”របស់​ខ្លួន​ឡើង​វិញ។ រឿង​នេះ​ក៏​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ អែសរ៉ា ជំពូក​១​ផង​ដែរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ព្រះទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះរាជឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់”(ខ.១)។ ស្តេច​ស៊ីរូស​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ដោះលែង​ពួក​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ដើម្បី​កសាង​ស្រុក​កំណើត និង​សង់​ព្រះ​វិហារ​របស់ខ្លួន​ឡើង​វិញ(ខ.២-៥)។ ប៉ុន្តែ​រឿង​នេះ មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ទេ។ ដានី​យ៉ែល​បាន​សារភាព​អំពើ​បាប​របស់​គាត់ និង​អំពើ​បាប​របស់​ប្រជា​ជន​គាត់ ហើយ​ក៏​បាន​ទូល​អង្វរ​សូម​ឲ្យ​ព្រះ​ទ្រង់​បញ្ចប់​ភាព​ជាឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន​(ដានីយ៉ែល ៩)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ចាត់​ទេវតា​ ឲ្យ​យាង​ចុះ​មក​មាន​បន្ទូល ទៅ​កាន់​ដានី​យ៉ែល​(ខ.២១)។ ក្រោយ​មក ទ្រង​ក៏​បាន​ធ្វើ​ការក្នុង​ចិត្ត​ស្តេច​ស៊ីរូស ដើម្បី​ឲ្យ​ទ្រង់​ដោះ​លែង​ជន​ជាតិ​ហេព្រើរ។(មើល…

Read article
សំបុត្រផ្ញើមកពីសមរភូមិ

អស់​រយៈ​ពេល​ជាង​២​ទសវត្សរ៍​មក​ហើយ ដែល​លោក​អេន​ឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញ​អ្នក​ដទៃ កុំ​ឲ្យ​បោះ​ចោល​សំបុត្រ ដែល​សមា​ជិក​គ្រួសារ ឬ​មិត្ត​ភក្តិ​បាន​សរសេរ​ផ្ញើ​មក ​ក្នុង​សម័យ​សង្រ្គាម។ លោក​ខារ៉ូល ជា​នា​យក​នៃ​មជ្ឈ​មណ្ឌល ដើម្បី​លិខិត​ក្នុង​សម័យ​សង្រ្គាម​អាមេរិក នៅ​សកល​វិទ្យា​ល័យ​ឆាប​មិន ក្នុង​រដ្ឋ​កាលីហ្វូញ៉ា។ គាត់​បាន​ចាត់​ទុក​សំបុត្រ​ទាំង​នោះ​ ជា​ចំណងទាក់​ទង​មិន​អាច​ជំនួស​បាន ដែល​ចង​ភ្ជាប់​ក្រុម​គ្រួសារ ហើយ​នាំ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា។ លោក​ខារ៉ូល​បាន​មាន​ប្រសាសន៍​ថា “ពេល​ក្មេង​ជំនាន់​ក្រោយ​បាន​អាន​សំបុត្រ​ទាំង​នោះ ពួក​គេ​នឹង​មានសំណួរ និង​និយាយ​ថា ពួក​គេ​បាន​យល់​អំពី​ការ​ពិបាក និង​ការលះ​បង់​ដែល​យើង​បាន​ឆ្លង​កាត់”។ ពេល​សាវ័ក​ប៉ុល​កំពុង​ជាប់​ឃុំ ក្នុង​មន្ទីរ​ឃុំឃាំង នៅ​ទីក្រុង​រ៉ូម គាត់​ដឹង​ថា ជីវិត​គាត់​នឹង​ត្រូវ​អស់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បាន​ជា​គាត់សរសេរ​សំបុត្រ​មួយ​ច្បាប់ ទៅ​កាន់​យុវជន​ម្នាក់​​ឈ្មោះ ធីម៉ូថេ ដែល​គាត់​បាន​ចាត់​ទុក​ជា “កូន​ក្នុង​ជំនឿ”។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ពីជម្រៅ​ចិត្ត​របស់​គាត់ ដូច​ជា​ទាហាន​កំពុង​នៅ​សមរ​ភូមិ គឺ​ដូច​ដែលគាត់​ប្រាប់​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ”(២ធីម៉ូថេ ៤:៦-៨)។ ពេល​យើង​អាន​សំបុត្រ ក្នុង​ព្រះ​គម្ពីរ ដែល​វីរៈ​បុរស​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ…

Read article
ពាក្យសម្តីដែលឆាបឆេះ

នៅភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្កាណា ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ភ្លើង​ឆេះ​ព្រៃ​បាន​កើតឡើង​ជា​ទៀង​ទាត់ ក្នុង​រដូវ​ប្រាំង ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​មិនា។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ដី​របស់​កសិដ្ឋាន​រាប់​ហិច​តា ត្រូវ​ភ្លើង​ឆេះ ដោយ​សារ​ខ្យល់​ដែល​បាន​បក់​នាំ​កំទេច​ភ្លើង​តូច​ៗ ពី​ភ្នក់​ភ្លើង ឬ​ពីកន្ទុយ​បារី​ ដែល​អ្នក​ដំណើរ​បាន​ចោល​នៅ​តាម​ផ្លូវ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ ផ្កា​ភ្លើង​តែ​បន្តិច អាច​ដុត​បញ្ឆេះ​រុក្ខ​ជាតិ​ដែល​ក្រៀម​ក្រោះ នៅ​ទីវាល ហើយ​រាល​ដាល​កើត​ជា​ភ្លើង​ឆេះ​ព្រៃ​វិនាស​ហិន​ហោច​បាន។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ការ​ពិពណ៌នា​របស់សាវ័ក​យ៉ាកុប អំពី​អណ្តាត​របស់​មនុស្ស ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ផ្កា​ភ្លើង យ៉ាង​ដូចនេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ការ​និយាយ​ខុស ឬ​ការ​និយាយ​ដើម​ពី​ក្រោយ​ខ្នង ក៏​ដូច​ជាការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ពិចារណា អាច​បំផ្លាញ​ទំនាក់​ទំនង​បាន​។ គឺ​ដូច​ដែល​បទ​គម្ពីរ សុភាសិត ១២:១៨ បាន​ចែង​ថា “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ “អណ្តាត​មាន​អំណាច​នៃ​ជីវិត និង​សេចក្តី​ស្លាប់”(១៨:២១) គឺ​មិន​ខុស​ពី​ភ្លើង​ដែល​អាច​បំផ្លាញ ហើយ​ក៏​អាច​មាន​ប្រយោជន៍។ ដើម្បី​ឲ្យ​ការ​សន្ទនា​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​យើង ហើយ​ជាទី​សព្វ​ព្រះទ័យ​ដល់ទ្រង់ យើង​ត្រូវ​ឲ្យ​ពាក្យ​សម្តី​យើង “ប្រកប​ដោយ​ព្រះ​គុណ”ជា​និច្ច​(កូល៉ុស ៤:៦)។ ពេល​យើង​បង្ហាញ​ពី​ទស្សនៈ​របស់​យើង ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ចូរ​យើង​ទូល​សូម​ឲ្យ​ព្រះ​ជួយ ឲ្យ​យើងប្រើ​ភាសា ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់។-Lawrence Darmani

Read article