October 2017

You are here:
អំនួត​នៅខាងក្នុង

ពេល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ធ្វើ​ការ​វាយ​តម្លៃ​មក​លើ​បង​ប្អូន​រួម​ជំនឿ​ម្នាក់ ដែល​យើង​ស្គាល់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា “បុរស​ម្នាក់​នោះ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ!”។ យើង​គិត​ថា យើង​បាន​ឃើញ​វិញ្ញាណ​នៃ​ភាព​អំនួត​នៅ​ក្នុង​ខ្លួន​គាត់។ យើង​មាន​ការ​សោក​ស្ដាយ​ នៅ​ពេល​ដែល​​បាន​ដឹង​ថា មិន​យូរ​ប៉ុន្មាន គាត់​ក៏​ត្រូវ​បាន​គេ​ចាប់​កំហុស​ ក្នុង​ទង្វើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ គាត់​​លើក​ដំកើង​ខ្លួន​ឯង តែ​មិន​បាន​ទទួល​លទ្ធ​ផល​ល្អ​អ្វី​ឡើយ ក្រៅ​ពី​នាំ​រឿង​ឲ្យ​ខ្លួន​ឯង។ យើង​ក៏​ដឹង​ដែរ​ថា បើ​យើង​លើក​ដំកើង​ខ្លួន យើង​ក៏​នឹង​ទទួល​លទ្ធ​ផល​អាក្រក់​ផង​ដែរ។ យើង​ងាយ​នឹង​មើល​ស្រាលអំពើ​បាប​នៃ​អំនួត ​ដែល​មានក្នុង​ចិត្ត​របស់​យើង។ ពេល​ដែល​យើង​បាន​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ហើយ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​កាន់​តែ​ច្រើន​ នោះ​ក៏​កាន់​តែ​ងាយ​នឹង​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។ អំនួត​មាន​នៅ​ក្នុង​ក្រអៅ​បេះដូង នៃ​និស្ស័យ​សាច់​ឈាម​របស់​មនុស្ស​ម្នាក់​ៗ។ ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​ការ​ពិពណ៌នា​ថា លោក​អែសរ៉ា​គឺ​ជា “ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ” (អែសរ៉ា ៧:៦)។ ស្ដេច​អ័ថាស៊ើកសេស​បាន​តែង​តាំង​គាត់ ​ឲ្យ​ដឹក​នាំ​ពួក​ជន​និរទេស​សាសន៍​ហេព្រើរ ធ្វើ​ដំណើរ​ត្រឡប់​ទៅឯ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​នោះ លោក​អែសរ៉ា​ងាយ​នឹង​ត្រូវ​អារក្ស​ល្បួង ឲ្យ​មាន​សេចក្តី​អំណួត។ ប៉ុន្តែ គាត់​មិន​ដូច្នោះ​ឡើយ។ លោក​អែសរ៉ា​មិន​ត្រឹម​តែ​ចេះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏​បាន​រស់​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ផង​ដែរ។ បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​យេរូសាឡិម លោក​អែស​រ៉ា​បាន​ដឹង​ថា ពួក​ប្រុសៗ​សាសន៍​យូដា​ជា​ច្រើន​បាន​រៀប​ការ​ជា​មួយ​ស្រ្តី​សាសន៍​ដទៃ​ ដែល​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ​ដទៃ ដែល​បានបង្ខូច​ដល់​ការ​ដឹក​នាំ​របស់​ព្រះ​ដ៏​ពិត (៩:១-២)។ គាត់​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់​ ដោយ​សេចក្តី​សោក​សង្រេង ហើយ​បាន​អធិស្ឋាន​ដោយ​ការ​ប្រែ​ចិត្ត ​អស់​ពី​បេះ​ដូង(ខ.៥-១៥)។ គាត់​ជា​អ្នក​ដឹកនាំ​ មាន​ចំណេះ​ដឹង និង​មុខ​តំណែង​ខ្ពស់…

Read article
ទិដ្ឋភាព​ខាង​ក្នុង

លោក អារី វ៉ាន់ រីអេត (Arie van’t Riet) ជា​អ្នក​ជំនាញ​ផ្នែក​រូប​វិទ្យា​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​បង្កើត​ស្នា​ដៃ​សីល្បៈ​តាម​របៀប​មិន​ធម្មតា។ គាត់​តម្រៀប​រុក្ខ​ជាតិ ​និង​សាក​សព​សត្វ​ផ្សេង​ៗ​ចម្រុះ​ចូល​គ្នា ហើយ​ក៏​បាន​ឆ្លុះ​មើល​ដោយ​កាំ​រស្មី​អ៊ិច។ គាត់​ក៏​បាន​ស្គែន​រូប​ភាព​ដែល​បាន​ពី​ការ​ថត​កាំរ​ស្មី​អ៊ិច​នោះ បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ហើយ​បន្ទាប់​មក ក៏​បន្ថែម​ពណ៌​ពីលើ​ផ្នែក​ពិសេស​ៗ​ខ្លះ​ ក្នុង​រូប​ភាព​ទាំង​នោះ។ ការ​នេះ​បាន​ក្លាយ​ជា​ស្នា​ដៃ​សីល្បៈ​ ដែល​បង្ហាញ​ឲ្យឃើញ​រូប​ភាព​ដ៏​សាំ​ញ៉ាំ​នៅ​ផែ្នក​ខាង​ក្នុង​របស់​ផ្កា សត្វ​ត្រី សត្វ​បក្សី សត្វ​ល្មូន និង​សត្វ​ស្វា។ ទិដ្ឋ​ភាព​ខាង​ក្នុង​នៃ​របស់​អ្វី​មួយ ​គឺ​ច្រើន​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និងមាន​សារៈ​សំខាន់​ជាង​ទិដ្ឋ​ភាព​ខាង​ក្រៅ។ ពេល​ប្រ​ជា​ជន​អ៊ីស្រាអែល​ត្រូវ​ការ​ជ្រើស​រើស​មនុស្ស​ឲ្យ​ឡើង​សោយ​រាជ្យ   លោក​សាំយ៉ូអែ​ល​មាន​ការ​ចាប់​អារម្មណ៍  ចំពោះ​លោក​អេលាប។  គ្រាន់​តែ​បាន​សង្គេត​មើល​មួយភ្លែត លោក​សាំយូអែល​បាន​គិត​ថា លោក​អេលាប​មាន​លក្ខណៈ​សម្បត្តិ ដែល​អាច​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ពួក​អ៊ីស្រា​អែល(១សាំយូអែល ១៦:៦)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​សាំយូអែល កុំ​ឲ្យ​មើល​តែ​ឫក​ពា​ខាង​ក្រៅ​ឡើយ។ ព្រះ​អង្គ​បាន​ប្រាប់​លោក​សាំយូអែល​ថា “​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ  តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”  (ខ.៧)។  ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​លោក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​អ៊ីស្រាអែល​វិញ គឺ​មិន​មែន​លោក​អេលាប​ទេ។ នៅ​ពេល​ព្រះ​ទ្រង់​ទត​មើល​យើង ទ្រង់​ផ្ដោត​សំខាន់​ទៅ​លើ​ចិត្ត​របស់​យើង មិន​មែន​លើ​កម្ពស់របស់​យើង ហើយ​ផ្តោត​ជា​សំខាន់​លើ​ស្ថានភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើទម្រង់​មុខ​មាត់​របស់​យើង​​។ ព្រះ​អង្គ​មិន​ទត​ឃើញ​យើង​ថា​ចាស់​ពេក ក្មេង​ពេក តូច​ពេក ឬ​ធំ​ពេក​នោះ​ទេ។ ទ្រង់​ផ្ដោត​ជា​សំខាន់​ ទៅ​លើ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់…

Read article
ការរង់ចាំចម្លើយ

កាល​កូន​ស្រី​របស់​ខ្ញុំ​មាន​អាយុ​១៥ឆ្នាំ នាង​បាន​រត់​ចេញ​ពី​ផ្ទះ។ នាង​បាត់​ខ្លួន​ អស់​រយៈ​ពេល​​ជាង​៣​សប្តាហ៍។ រយៈ​ពេល​៣​សប្តាហ៍​នោះ ជា​រយៈ​ពេល​ដែល​មាន​ការ​ពិបាក​យូរ​បំផុត​នៅ​ក្នុង​ជីវិត​គ្រួសារ​ខ្ញុំ។ យើង​ខំ​ស្វែង​រក​នាង​គ្រប់​ទី​កន្លែង ហើយ​ក៏​បាន​ស្វែង​រក​ជំនួយ​ ពី​អាជ្ញា​ធរ ​និង​មិត្ត​ភក្ដិ​ផង។ ក្នុង​អំឡុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ បាន​រៀន​អំពី​សារៈ​សំខាន់​​នៃ​ការ​រង់​ចាំ​ព្រះ​ ក្នុង​ការ​អធិ​ស្ឋាន។ ពួក​យើង​បាន​ប្រើ​កម្លាំង និង​ធន​ធាន​អស់​ពី​សមត្ថ​ភាព​ហើយ។ យើង​មាន​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ប៉ុណ្ណោះ។ ក្នុង​ឱកាស​ទិវា​នៃ​លោក​ឪពុក យើង​ក៏​បាន​រក​ឃើញ​នាង។ កាល​នោះ យើង​នៅ​កន្លែង​ចំណត​រថ​យន្ត​របស់​ភោជនីយ​ដ្ឋាន​មួយ កំពុង​រៀប​ចំ​ខ្លួន​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ហើយ​យើង​ក៏​បានឮ​ទូរស័ព្ទ​រោទិ៍​ឡើង។ អ្នក​រត់​តុ​ម្នាក់ ក្នុង​ភោជ​នីយ​ដ្ឋាន​ផ្សេង​ទៀត​ បាន​ប្រទះ​ឃើញ​នាង។ កូនស្រី​របស់​យើង​កំពុង​នៅ​ចម្ងាយ ពីរ​បី​ផ្លូវពី​ពួក​យើង​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​នាំ​នាង​មក​ដល់​ផ្ទះវិញ​ ដោយ​សុវត្ថិ​ភាព។ យើង​ត្រូវ​តែ​រង់​ចាំ​ព្រះ​ឆ្លើយ​តប      នៅ​ពេល​ដែល​យើង​អធិស្ឋាន។ យើង​ប្រហែល​មិន​ដឹង​ថា ​ព្រះ​អង្គ​នឹង​ឆ្លើយ​តប​ ​ដោយ​របៀប​ណា និង​នៅ​ពេល​ណា​ទេ ប៉ុន្តែ ​យើង​អាច​ដាក់​ចិត្ត​រង់​ចាំ​ទ្រង់​ជា​និច្ច។ ពេល​ខ្លះ យើង​មិន​បាន​ទទួល​ចម្លើយ​ ចំ​ពេល​ដែល​យើង​ចង់​បាន​នោះ​ទេ។ បញ្ហា​អាច​ប្រែ​ជា​ធ្ងន់ទៅ​ៗ​ក៏​មាន។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​អត់​ធ្មត់​ទ្រាំ​ទ្រ ហើយ​បន្ត​មាន​ជំនឿ ព្រម​ទាំង​បន្ត​ទូល​អង្វរ​ជា​និច្ច។ ការ​រង់​ចាំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ លទ្ធ​ផល​ចុង​ក្រោយ គឺ​សក្តិ​សម​នឹង​ឲ្យ​យើង​រង់ចាំ​ ទោះ​លទ្ធ​ផល​នោះ​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ។ ស្ដេច​ដាវីឌ​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា “ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់…

Read article
ឈើឆ្កាង និងមកុដ

ព្រះវិហារ​វែស​មិន​ស្ទ័រ អាបេយ នៅ​ទីក្រុង​ឡុងដ៍ មាន​ប្រវត្តិ​សាស្រ្ត​ដ៏​សម្បូរ​បែប។ នៅ​សតវត្សរ៍​ទី​១០ ពួក​សង្ឃ​បេនេ​ឌីកធីន ​បាន​ចាប់​ផ្ដើម​ទំនៀម​ទម្លាប់​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ប្រចាំថ្ងៃ ​នៅ​ទី​នោះ ដែល​គេ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ។ ព្រះ​វិហារ​អាបេយ ក៏​ជា​ទីកន្លែង​បញ្ចុះ​សព​នៃ​មនុស្ស​ល្បីៗ​ជា​ច្រើ​ន​ផង​ដែរ ហើយ​ស្តេច​នៃ​ប្រទេស​អង់​គ្លេស ​សុទ្ធ​តែ​បាន​ទទួល​ពិធី​អភិសេក​បំពាក់​ម្កុដ​គ្រង​រាជ្យ ​នៅ​ព្រះ​វិហារ​អាបេ​យ​នេះ​គ្រប់​អង្គ ចាប់​តាំង​ពី​ឆ្នាំ ១០៦៦។ តាម​ពិត ​ក្នុង​ចំណោម​ក្សត្រ​ទាំង​អស់​នោះ មាន​ក្សត្រ​ចំនួន​១៧​អង្គ​ក៏​​ត្រូវ​បាន​បញ្ចុះ​សព​នៅ​ទីនោះ​ផង​ដែរ ​មាន​ន័យ​ថា ព្រះ​រាជ​កិច្ច​របស់​ពួក​ទ្រង់​ ត្រូវ​បាន​បញ្ចប់​ នៅ​ត្រង់​កន្លែង​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​នោះ​ដែរ។ ទោះ​ការ​បញ្ចុះ​សព​របស់​ស្តេច​ទំាង​នោះ មាន​ភាព​ធំ​សម្បើមហួស​ហេតុ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មេដឹក​នាំ​ក្នុង​ពិភព​លោក មាន​ពេល​ឡើង​កាន់​អំណាច និង​មាន​ពេល​ដែល​ត្រូវ​ចុះ​ចេញ។ ពួក​គេ​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់​ទៅ​វិញ ជា​រឿង​ធម្មតា។ ប៉ុន្តែ មាន​ព្រះមហាក្សត្រ​មួយ​អង្គ ព្រះ​នាម យេស៊ូវ​បាន​សុគត​តែ​ម្ដង តែ​ព្រះ​សព​របស់​ទ្រង់​មិន​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ។ នៅ​ពេល​ដែល​ទ្រង់​បានយាង​មក​ផែន​ដី​ជា​លើក​ទីមួយ ​គេ​បំពាក់​ផួង​បន្លា​ឲ្យ​ទ្រង់ ធ្វើ​ជា​មកុដ រួច​ត្រូវ​គេ​ធ្វើ​គុត​នៅ​លើ​ឈើ​ឆ្កាង ក្នុង​នាម​ជា “ស្ដេច​សាសន៍​យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយ​ព្រោះ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដោយ​ជ័យ​ជម្នះ នោះ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ក៏​មាន​សេចក្តី​សង្ឃឹមថា ​នឹង​មិន​ស្លាប់​ជា​រៀង​រហូត​ឡើយ ហើយ​ក៏​មាន​ការ​ធា​នា​ច្បាស់​ថា យើង​នឹង​បាន​រស់​ឡើង​វិញ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ…

Read article
ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។ ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?” ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។ បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។…

Read article
ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។ នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។ ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌…

Read article
ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។” លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។ បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។ លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ…

Read article
ទាំងអស់​គ្នា​មានសុវត្ថិភាព! ទាំងអស់​គ្នាសុខសប្បាយទេ!

នៅ​ខែ​មករា ឆ្នាំ​១៩១៥ កប៉ាល​មួយ​គ្រឿង​ឈ្មោះ អិនដ្យួរិនស៍ (Endurance ប្រែ​មក​ថា ​អត់​ធន់) បាន​ជាប់​គាំង​ ហើយ​ក៏​បាន​ខូច​នៅ​ក្នុង​ផ្ទាំង​ទឹកកក​ នៅ​ក្បែរ​ឆ្នេរ​នៃ​ទ្វីប​អង់​តាកទិក​។ ក្រុម​អ្នក​រុក​រក​តំបន់​ប៉ូល​មួយ​ក្រុម​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អើននេស ស៊ែកឃលថុន(Ernest Shackleton) បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​អ៊ីលីហ្វិន ​ដោយ​ជិះ​ទូក​សង្រ្គោះ​តូច​ៗ​ចំនួន​បី ចេញ​ពី​នាវា​នេះ។ ពួក​គេ​បាន​ជាប់​គាំង​ នៅ​លើ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ នៅ​ឆ្ងាយ​ពី​ផ្លូវ​នាវាចរ ហើយ​ពួក​គេ​មាន​ក្ដី​សង្ឃឹម​តែ​មួយ​គត់។ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩១៦ គ្នា​របស់​ពួក​គេ​២២​នាក់​បាន​មើល​លោក​ស៊ែកឃលថុន និង​មិត្ត​ភក្តិ​របស់​ពួក​គេ​៥​នាក់​ទៀត ​កំពុង​ជិះ​នៅ​ក្នុង​ទូក​សង្រ្គោះ​តូច​មួយ ​ឆ្ពោះ​ទៅ​កាន់​កោះ​ចចជៀ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​១២៨៧​គីឡូ​ម៉ែត្រ។ ការ​ប្រថុយ​បែប​នេះ គឺ​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ទេ ហើយ​បើ​សិន​ជា​​មាន​ការ​ថ្លោះ​ធ្លោយ​ នោះ​ពួក​គេ​ច្បាស់​ជាត្រូវ​ស្លាប់​ទាំង​អស់​គ្នា​មិន​ខាន។ ក្រោយ​មក រឿង​ដ៏​គួរ​ឲ្យ​រីក​រាយ​បាន​​កើត​ឡើង ​ជាង​បួន​ខែ​ក្រោយ​មក មាន​ទូក​មួយ​បង្ហាញ​ខ្លួន​ពី​ចម្ងាយ ​ដោយ​មាន​លោក​ស៊ែក​ឃល​ថុន​នៅ​លើ​ក្បាល​ទូក ស្រែក​ហៅ​ពួក​គេថា “តើ​អ្នក​ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ?” រួច​ក៏​មាន​សម្លេង​ឆ្លើយ​តប​មក​វិញ​ថា “ទាំង​អស់​គ្នា​មាន​សុវត្ថិ​ភាព! ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ!” តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រួប​រួម​គ្នា ហើយ​ជួយ​ឲ្យ​ពួក​គេ​នៅ​មាន​ជីវិត​រស់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​នោះ? គឺ​ដោយ​សារ​ពួក​គេ​មាន​ជំនឿ និង​ក្តី​សង្ឃឹម​ចំពោះ​មនុស្ស​ម្នាក់​។ ពួក​គេ​បាន​ជឿ​ថា​ លោក​ស៊ែក​ឃល​ថុន​នឹង​រក​ឃើញ​ផ្លូវ​ជួយ​សង្រ្គោះ​ពួក​គេ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ជំនឿ​របស់​វីរបុរស​ទាំង​ឡាយ ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក…

Read article
សំណួរ​ដែល​កំពុងឆេះ

មាន​រឿង​និទាន​បុរាណ​មួយ របស់​ជន​ជាតិ​ដើម​អាមេរិក​បាន​ដំណាល​ថា គេ​បាន​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ ដើរ​ចូល​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង នៅ​ពេល​យប់​នា​រដូវ​លំ​ហើយ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ក្លា​ហាន​។ មិន​យូរ​ប៉ុន្មាន ផ្ទៃ​មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​សម្លេង​ធម្ម​ជាតិ​នៃ​រាត្រី​ងងឹត ​ក៏​បាន​លាន់​ឮ​ពេញ​អាកាស។ ដើម​ឈើ​ទាំង​ឡាយ​បាន​បញ្ចេញ​សូរ​ក្រេត​ក្រត​ៗ និង​ថ្ងួច​ថ្ងូ​ររងំ សត្វ​ទីទុយ​យំ​រងោច​ៗ ហើយ​ឆ្កែ​ព្រៃ​ខៃយ៉ូទី​ក៏​លូរ​លាន់​គ្រលួច​ទៀត។ ថ្វី​ដ្បិត​តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​​ក៏ដោយ ក៏​គាត់​បាន​នៅ​ក្នុង​ព្រៃ​អស់​ពេញ​មួយ​យប់ ដើម្បី​ល្បង​ល​សេចក្តី​ក្លា​ហាន​។ នៅ​ទី​បញ្ចប់​ ពេល​ព្រឹក​ព្រលឹម​ក៏​ចូល​មក​ដល់ ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់​នៅ​ក្បែរ​គាត់​។ អ្នក​នោះ​គឺ​ជា​ជីតា​របស់​គាត់​ ដែល​បាន​តាម​ឃ្លាំ​មើល​គាត់​​អស់​ពេល​ពេញ​មួយ​យប់។ នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ទីរហោ​ស្ថាន​កាន់​តែ​ជ្រៅ គាត់​ក៏​បាន​ឃើញ​គុម្ព​បន្លា​មួយ ​ដែល​កំពុង​ឆេះ តែ​មិន​ចេះ​សុះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ មក​កាន់​គាត់ ​​ចេញ​ពី​គុម្ព​បន្លា​នោះ ដោយ​បង្គាប់​ឲ្យ​គាត់​ ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ដឹក​នាំ​ពួក​កូន​ចៅ​អ៊ីសា្រ​អែល ​ចេញ​ពី​ភាព​ជា​ទាសករ​ដ៏​ព្រៃ​ផ្សៃ ហើយ​មាន​សេរី​ភាព។ ដោយ​ក្ដី​ស្ទាក់​ស្ទើរ លោក​ម៉ូសេ​បាន​ចាប់​ផ្ដើម​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​ជា​នរណា​ដែល​គួរ​ទៅ​យ៉ាង​ដូច្នេះ?” ព្រះ​ទ្រង់​គ្រាន់​តែ​ឆ្លើយ​ថា ទ្រង់​នឹង​នៅ​ជា​មួយ​គាត់។ រួច​គាត់​ទូល​ព្រះ​អម្ចាស់​ទៀត​ថា “ឧបមា ទូល​បង្គំ​និយាយ​ប្រាប់​ពួក​គេ​ថា «ព្រះ​នៃ​ពួក​ព្ធយុកោ​របស់​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា» រួច​ពួក​គេ​សួរ​ទូល​បង្គំ​វិញ​ថា «ព្រះ​អង្គ​នោះ​មាន​ព្រះ​នាម​អ្វី?» តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​ពួក​គេ​ថា​ដូច​ម្ដេច​វិញ?” ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ . . . [ចូរ​ប្រាប់​ពួក​គេ​ថា] «គឺ​អញ…

Read article
មិនមែនជាអ្វីដែលខ្ញុំត្រូវព្រួយបារម្ភ

មាន​បុរស​ម្នាក់​ចេះ​តែ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​គ្រប់​យ៉ាង។ ថ្ងៃ​មួយ មិត្ត​ភក្ដិ​របស់​គាត់​បាន​ឮ​គាត់​ហួច​យ៉ាង​សប្បាយ ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​ជា​មាន​ភាព​ល្ហែរ​ល្ហើយ គួរ​ឲ្យ​កត់​សម្គាល់​។  ពួក​គេ​ក៏​បាន​សួរ​គាត់ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តើ​មាន​រឿង​អ្វី​កើត​ឡើង​ហ្នឹង?” គាត់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជួល​មនុស្ស​ម្នាក់ ​ឲ្យ​ខ្វល់​ខ្វាយ​ជំនួស​ខ្ញុំ​ហើយ។” ពួក​គេ​បាន​សួរ​ទៀត​ថា “តើ​អ្នក​បាន​ជួល​គាត់ ក្នុង​តម្លៃ​ប៉ុន្មាន?” គាត់​បាន​តប​មក​វិញ​ថា “ពីរ​ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍។” ពួក​គេ​បន្ត​សួរ​ថា “ហើយ តើ​អ្នក​មាន​លទ្ធ​ភាព​បង់​ថ្លៃ​ឈ្នួល​ឲ្យ​គាត់​អត់?” គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “​ខ្ញុំ​គ្មាន​លទ្ធ​ភាព​រក​លុយ​បង់​ឲ្យ​គាត់​ទេ ប៉ុន្តែ នេះ​ហើយ​ជា​បញ្ហា​ដែល​គាត់​ត្រូវ​ព្រួយ​បារម្ភ​នោះ”។ នៅ​ក្នុង​ជីវិត​ពិត ​វិធី​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ មិន​អាច​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ព្រួយ​បារម្ភ​បាន​ទេ ប៉ុន្តែ ​ក្នុង​នាម​ជា​កូន​ព្រះ យើង​អាច​ផ្ទេរ​អស់​ទាំង​ការ​ព្រួយ​បារម្ភ​របស់​យើង ដល់​ព្រះ​នៃ​យើង ​ដែល​ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ​ជា​ពិសេស សូម្បី​តែ​ក្នុង​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា វា​មិន​អាច​ទៅ​រួច​ក៏​ដោយ។ លោក​ហោរា​អេសាយ​រំឭក​យើង​ថា ព្រះ​ទ្រង់​នាំ​អស់​ទាំង​ហ្វូង​ផ្កាយ​ចេញ​មក​តាម​ចំនួន​ ហើយទ្រង់​ក៏​ហៅ​របស់ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ (អេសាយ ៤០:២៥-២៦)។ ដោយ​ព្រោះ “ព្រះ​ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់ទ្រង់” នោះ​គ្មាន​ផ្កាយ​ណា​ដែល​ទ្រង់​មិន​ស្គាល់​នោះ​ឡើយ(ខ.២៦)។ ហើយ​ដូច​ដែល​ព្រះ​អង្គ​ស្គាល់​អស់ទាំង​ផ្កាយ​តាម​ឈ្មោះ​រៀង​រាល់​តួ នោះ​ទ្រង់​ក៏​ស្គាល់​យើង​រាល់​គ្នា​ ផ្ទាល់​ខ្លួនម្នាក់​ៗ​ផង​ដែរ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ថែទាំ​ដ៏​ដិត​ដល់​របស់​ទ្រង់(ខ.២៧)។ ប្រសិន​បើ​យើង​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ នោះ​យើង​អាច​ផ្ទេរ​អស់​ទាំង​សេចក្តី​ខ្វល់​ខ្វាយ​នោះ ទៅ​លើ​ព្រះ​អម្ចាស់​បាន។ ព្រះ​អង្គ​មិន​ដែល​ល្វើយ ឬ​នឿយ​ហត់​ខ្លាំង​ពេក ដល់​ថ្នាក់​មិន​ចាប់​អារម្មណ៍​នឹង​យើង​នោះ​ឡើយ។ ព្រះ​អង្គ​មាន​អស់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​ព្រះ​ចេស្ដា…

Read article