ការស្តាប់សម្លេងទ្រង់

ខ្ញុំ​មាន​ការ​ពិបា​កនៅ​ក្នុង​ការ​ស្តាប់ ដោយ​សារ​ត្រចៀក​ខ្ញុំ​ថ្លង់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ពាក់​ឧបករ​ណ៍​នៅ​ត្រចៀក ដើម្បី​ជួ​យឲ្យ​ខ្ញុំ​ស្តាប់​ឮ។ ភាគ​ច្រើន ឧបករណ៍​នេះ​មាន​ដំណើរ​ការ​ល្អ លើក​លែង​តែ​នៅ​កន្លែង​ដែល​មាន​សម្លេង​រំខាន​ខ្លាំង។ នៅ​កន្លែង​អ៊ូអរ​បែប​នោះ ឧបករណ៍​ជំនួ​យស្តាប់​ឮ​របស់​ខ្ញុំ​ បាន​ចាប់​សម្លេង​ទាំង​អស់ នៅ​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឮ​សម្លេង​មនុស្ស ដែល​កំពុង​និយា​យនៅ​​មុខ​ខ្ញុំ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ នៅ​ក្នុង​វប្ប​ធម៌​របស់​យើង​សព្វ​ថ្ងៃ មាន​សម្លេង​រំខាន​ជាច្រើ​ននៅ​​ជុំវិញ​ខ្លួន​យើង ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ស្តាប់​ឮ​សម្លេង​ ដ៏​ស្ងប់​ស្ងាត់​របស់​ព្រះ​បាន។ លោក ធី អេស អេលាត(T.S. Eliot) ដែល​ជា​កវី​និពន្ធ​កំណាព្យ​បាន​ចោទ​ជា​សំណួរ​ថា “តើ​យើង​ត្រូវ​ស្វែង​រ​កព្រះបន្ទូលនៅទីណា? តើ​អាច​រក​ឃើញនៅ​កន្លែង​នេះ​ទេ បើ​មាន​សម្លេង​ច្រើន​យ៉ាង​នេះ”។

តែអរ​ព្រះ​គុណ​ព្រះ​អង្គ ឧបករណ៍​ជំនួយ​ស្តាប់​សម្លេង​របស់​ខ្ញុំ មាន​កន្លែង​សារេ ឲ្យ​វា​អាច​កាត់​សម្លេ​ងដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​បាន ហើយ​ជួ​យ​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​តែ​សម្លេង​ដែល​ខ្ញុំ​ចង់​ឮ។ យ៉ាង​ណា​មិញ ទោះ​ជា​មាន​សម្លេង​រំខាន​នៅ​ជុំវិ​ញយើងយ៉ាង​ណា​ក៏​ដោយ បើ​សិន​ជា​យើង​សង្រួម​ចិត្ត​យើង ហើយ​ប្រុង​ត្រចៀក​ស្តាប់ នោះ​យើង​នឹង​បាន​ឮ​សម្លេង “ដ៏​តូច​រហៀង”​របស់​ទ្រង់​(១ពង្សាវតាក្សត្រ ១៩:១១-១២)។

ព្រះទ្រង់​បាន​មាន​បន្ទូ​លម​ក​កាន់​យើង​ជា​រៀង​រាល់​ថ្ងៃ ដោយត្រា​ស​ហៅយើ​ង ឲ្យ​ចូល​មក​រក​ទ្រង់ ពេល​ដែល​យើង​នឿយ​ហត់ និង​ត្រូវ​ការ​ជំនួយ។ ទ្រង់​មាន​បន្ទូល​មក​កាន់​យើង ពេល​យើង​មាន​ទុក្ខ​ជា​ទម្ងន់ និង​នៅ​ពេល​ដែល​យើង​ខ្វះអំណរ និ​ងការ​ស្កប់​ស្កល់​ចិត្ត។

ប៉ុន្តែ ជា​បឋម ព្រះ​ទ្រង់​មាន​បន្ទូល​មក​កាន់យើង តាម​ព្រះ​បន្ទូល​ទ្រង់(១ថែស្សាឡូនិច ២:១៣)។ ពេល​អ្នក​លើក​ព្រះគម្ពីរ​ទ្រង់​មក​អាន អ្នក​ក៏​នឹង​បាន​ឮ​សម្លេង​ទ្រង់​ផង​ដែរ។ ទ្រង់​ស្រឡាញ់អ្ន​ក​លើស​ពី​លទ្ធ​ភាព​ដែល​អ្នក​អាច​ដឹង ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​អ្នក​ស្តាប់​ពាក្យ​អ្វី ដែលទ្រង់​​​មាន​បន្ទូល។-DAVID H. ROPER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles