មាននៅគ្រប់ទីកន្លែង និងនៅទីណាក៏គ្មាន

មាន​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ បាន​បាត់​បង់​កូន​វ័យ​ជំទង់​ម្នាក់ ក្នុង​គ្រោះ​ថ្នាក់​រថ​យន្ត​បុក​គ្នា ដូច​គ្រួសារ​ខ្ញុំ​ដែរ។ ពួកគេ​បាន​សរសេរ​សេចក្តី​រំឭក​អំពី​កូន​ស្រី​របស់​ពួក​គេ ឈ្មោះ លីនសេយ(Lindsay) ក្នុង​ការ​សែត​ប្រចាំ​តំបន់​មួយ។ ខ្លឹម​សារ​មួយ ក្នុង​ចំណោម​ខ្លឹម​សារ​ដែល​មាន​ន័យ​បំផុត នៅ​ក្នុង​សំណេរ​របស់​នាង គឺ​ជា​ការ​រៀប​រាប់​ថា : បន្ទាប់​ពីនា​ង​បាន​ប្រាប់​គេ​ថា នាង​បាន​បិទ​រូប​ថត និង​វត្ថុ​អនុស្សាវ​រីយ​របស់​លីនសេយ​ជា​ច្រើន នៅ​ក្នុង​ផ្ទះ​មក នាង​ក៏បា​ន​សរសេរ​ថា “ក្នុង​ផ្ទះ​ខ្ញុំ នៅ​កន្លែង​ណា​ក៏​មាន​រូបលីន​សេយ​ដែរ ប៉ុន្តែ គ្មាន​កន្លែង​ណា​ដែល​មាន​វត្ថ​មាន​ពិត​របស់​នាង​ទេ”។

ទោះ​បី​ជា​កូន​ស្រី​របស់​គ្រួសារ​ទាំង​ពីរ នៅ​តែ​ញញឹម​ចេញ​ពី​រូប​ថត​ក៏​ដោយ វត្ត​មាន​​​ពិត​របស់​ក្មេង​ស្រី​ទាំង​ពីរ នៅ​តែមិន​ឃើញ​មាន នៅ​​កន្លែង​ណា​មួយ​ឡើយ។ រូបរបស់​ពួក​​​គេ​មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់នៅក្នុង​ផ្ទះ ទាំង​នៅ​ក្នុង​ចិត្ត គំនិត និង​រូប​ថត​ទាំងនោះ ប៉ុន្តែ យើងមិនឃើញវត្តមានដ៏ពិតរបស់ពួកគេទេ។

ប៉ុន្តែ ដោយ​ផ្អែក​លើ​ព្រះ​គម្ពីរ យើងអាចជឿ​ជាក់​​ថា វត្ត​មាន​ពិត​នៃ​លីនសេយ និង​មែលសីស្សា គឺ​មាន​នៅ​ទី​កន្លែង​មួយ។ ពួកគេ​កំពុង​នៅ​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ(២កូរិនថូស ៥:៨)។ វត្ត​មាន​ដ៏​ពិត​របស់​ពួក​គេ កំពុង​នៅ​ជាប់​ជា​មួយ​ព្រះ​មួយ​អង្គ ​ដែល​គង់​នៅ​គ្រប់​ទី​កន្លែង។ យើង​មើល​មិន​ឃើញ​សាច់​ឈាម​របស់​ព្រះ​ទេ។ យើង​ពិត​ជា​មិន​មាន​រូប​ថត​របស់​ទ្រង់ នៅ​លើ​ជញ្ជាំង​របស់​យើង​ទេ។ តាម​ពិត បើ​យើង​មើល​ជុំវិញ​ផ្ទះ​យើង យើង​ប្រហែល​ជា​គិត​ថា យើង​​មិន​ឃើញ​ព្រះ​វត្ត​មាន​ទ្រង់​។ ប៉ុន្តែ ទ្រង់​គ​ង់​នៅ​គ្រប់​ទី​កន្លែង។

ទោះ​ជា​យើង​ទៅ​ទី​ណា​ក៏​ដោយ ក្នុង​ផែន​ដី​នេះ ព្រះ​ទ្រង់​គង់​នៅ​ទីនោះ​ជា​និច្ច។ ទ្រង់​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ ​ចម្រើន​កម្លាំង និង​កម្សាន្ត​ចិត្ត​យើង។ គ្មាន​កន្លែង​ណា ដែល​មិន​មាន​ព្រះ​វត្ត​មាន​ទ្រង់​ឡើយ។ យើង​មើល​មិន​ឃើញ​ទ្រង់ ប៉ុន្តែ ទ្រង់​គង់​នៅ​គ្រប់​ទី​កន្លែង។​ នេះ​ជា​ដំណឹង​ល្អ​ដ៏​អស្ចារ្យ ជា​ពិសេស នៅ​ពេល​ដែល​យើង​កំពុ​ង​ជួប​ការ​លំបាក​។-DAVE BRANON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles