ការមិនចុះសម្រុងគ្នា

រំហូរ​នៃ​ជន​ភាស​ខ្លួន ចូល​មក​ក្នុង​សហគមន៍​របស់​ខ្ញុំ បាន​នាំ​ឲ្យមាន​ការ​កើន​ឡើង​នៃ​ពួក​ជំនុំ ក្នុង​តំបន់។ ការ​លូត​លាស់នោះ​បាន​នាំ​ឲ្យ​មាន​ឧប​ស័គ្គ​ដែល​យើង​ត្រូវ​ជម្នះ។ សមា​ជិក​ពួក​ជំនុំ​របស់​យើង ត្រូវ​តែ​រៀន​ស្វាគមន៍​អ្នក​មក​ថ្មី​ទាំង​នោះ ខណៈ​ពេល​ដែល​ពួក​គេ​ កំពុង​សម្រប​ខ្លួ​ន​នឹ​ងវ​ប្ប​ធម៌​ថ្មី ភាសា​ថ្មី និង​ការ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ខុស​គ្នា។ ការ​ផ្លាស់​ប្តូរ​នេះ​ អាច​នាំ​ឲ្យ​មាន​រឿង​ដែល​មិន​សម​ប្រកប​កើត​ឡើង​បាន។

ការ​យល់​ច្រឡំ និង​ការ​មិន​ចុះ​សម្រុង​គ្នា បាន​កើត​មាន​នៅ​គ្រប់​ទី​កន្លែង ដែល​មាន​មនុស្ស។ ដូច​នេះ ព្រះ​វិហារ​មិន​មែន​ជា​ករណី​លើក​លែង​ទេ។ បើ​យើង​មិន​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា ឲ្យ​បាន​ត្រឹម​ត្រូ​វទេ​ បញ្ហា​នេះ អាចមាន​ភាពធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង ប្រែ​ក្លាយ​ទៅ​ជាកា​រ​បែក​បាក់​សាម​គ្គី។

ពេល​ដែល​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិ​មកំពុង​មាន​ការ​លូត​លាស់ មាន​ជម្លោះ​មួយ​បាន​កើត​ឡើង ដោយ​សារ​បញ្ហា​វប្ប​ធម៌​។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក(កាន់​តាម​វប្បធម៌​ក្រិក) បាន​ត្អូញ​ត្អែ​ទាស់​នឹង​ជន​ជាតិ​យូដា ដែល​និយាយ​ភាសា​អើរ៉ាម។​ ស្រ្តី​មេម៉ាយ​របស់​ពួក​យូដា​ដែល​និយាយ​ភាសាក្រិ​ក “ត្រូវ​គេ​មើល​រំលង នៅ​ក្នុង​ការចែក​អាហារប្រចំា​ថ្ងៃ”(កិច្ចការ ៦:១)។ ដូច​នេះ ពួក​សាវ័ក​ក៏​បាន​ប្រាប់​ពួក​គេថា​ “ចូរ​​រើ​ស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត​ត្រា​លើ​ការងារ​នេះ”(ខ.៣)។ អ្នក​ដែល​ត្រូវ​ជ្រើស​រើស​ទាំង​៧​នាក់ សុទ្ធ​តែ​មាន​ឈ្មោះ​ជា​ភាសា​ក្រិក​(ខ.៥)។ បាន​សេចក្តី​ថា ពួក​គេ​ជាជ​ន​ជាតិ​យូដា ដែល​និយាយ​ភាសាក្រិ​ក ជា​សមាជិក​ពួក​ជំនុំ ដែល​គេ​មិន​បាន​អើពើរ​នោះ។ ការ​សំខាន់​បំផុត គឺ​ពួក​គេ​ទាំង​អស់​គ្នា ត្រូវ​យល់​អំពី​បញ្ហា​នេះ។ សាវ័ក​ប៉ុល​ក៏​បាន​ដាក់​ដៃ​អធិស្ឋាន​ឲ្យ​ពួក​គេ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​ជំនុំ​ក៏​មាន​ការ​រីក​ចម្រើន​(ខ.៦-៧)។

ការ​លូត​លាស់​តែ​ងមាន​ឧប​ស័គ្គ ម្យ៉ាង គឺ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៃ​ប្រពៃណី​ដែល​ខុស​គ្នា។ ប៉ុន្តែ ​បើ​យើងស្វែង​រកការ​ដឹក​នាំពី​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ នោះ​យើង​នឹង​រក​ឃើញ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព ហើយ​បញ្ហា​សំខាន់​ៗ​ក៏​បាន​ប្រែ​ក្លាយ​ជា​ឱកាស ដើម្បី​ឲ្យ​មាន​ការ​លូត​លាស់​បន្ថែម​ទៀត។-TIM GUSTAFSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles