តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ

ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ គឺ​មិន​ខុស​ពី​កូន​ក្មេង​ទេ។ កម្ម​វិធី​ថ្វាយ​ប​ង្គំ​នៅ​ថ្ងៃ​អាទិត្យ គឺ​ពិ​តជា​មាន​ភាព​រំភើប​រី​ក​រាយ។ ព្រោះ​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​ប្រហែល​ជា​បាន​ស្តាប់​បេសក​ជន ឬ​គ្រូ​គង្វាល​ផ្សេង​ទៀត អធិប្បាយ​ព្រះ​បន្ទូល។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ពួក​គេ បាន​បណ្តាល​ចិត្ត​ខ្ញុំ ព្រោះ​ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​គ្រួ​សារ ញាតិ​មិត្ត ផ្ទះ​សម្បែង របស់​ទ្រព្យ និង​អា​ជីព ទៅ​កន្លែ​ង​ដែល​មិន​ធ្លាប់​រស់​នៅ ហើយ​ជួន​កាល​មាន​គ្រោះ​ថ្នាក់​ទៀត ដើម្បី​បម្រើ​ព្រះ​។

យ៉ា​ងណា​មិញ លោក​អេលីសេ​បាន​បោះ​បង់​ចោល​អ្វី​ៗ​ជា​ច្រើន ដើម្បី​ដើរ​តា​ម​ព្រះ មិន​ខុស​ពី​បេសក​ជន​ដ៏​ស្មោះ​ត្រង់ទាំង​នោះ​ឡើយ​(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើ​ង​គ្រាន់​តែ​ដឹង​ថា មុន​ពេល​ព្រះ​ទ្រ​ង់ត្រា​សហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ គាត់​គឺ​ជា​កសិករ​ម្នាក់។ ពេល​ហោរាអេលីយ៉ា​បាន​ជួប​គាត់ នៅ​វាល​ស្រែ ខណៈ​ពេល​ដែល​គាត់​កំពុង​ភ្ជួរ​ដី លោក​អេលីយ៉ាក៏​បាន​បោះ​ក្រមា ទៅ​លើ​ស្មា​លោក​អេលីសេ(ជា​និមិត្ត​រូប ​បង្ហាញ​អំពី​តួនាទី​របស់​គាត់​ជា​ហោរា) ហើយ​ក៏​បាន​​​ហៅ​គាត់​ឲ្យ​ដើរ​តាម។ លោក​អេលីសេ​គ្រាន់​តែ​បាន​សុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​គាត់ ហើយក៏​បាន​លះប​ង់​គោ​របស់​គាត់ ដុត​គ្រឿង​ធ្វើ​ស្រែ​របស់​គាត់ ហើយ​ក៏​បាន​និយាយ​លា​ឪពុក​ម្តាយ​គាត់ រួច​ដើរ​តាម​លោក​អេលីយ៉ា​។

ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើ​ន​ទេ ដែល​ត្រូវ​បាន​ព្រះ​ត្រាស​ហៅ ឲ្យចា​ក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ត ដើម្បី​បម្រើទ្រ​ង់  ជា​បេសក​ជន​ពេញ​ពេល ប៉ុន្តែ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​​​ទាំង​អស់​គ្នា ដើរ​តាម​ទ្រង់ ហើយ “រស់​នៅ​ជាអ្នក​ជឿព្រះ ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ដែល​ទ្រង់​បាន​រៀប​ចំ និង​ត្រាស​ហៅ​យើង”(១កូរិនថូស ៧:១៧)។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ការ​បម្រើ​ព្រះ ​អាច​មាន​អំណរ និ​ង​ឧប​ស័គ្គ ទោះ​ជា​យើង​នៅ​ទី​ណា ឬមិ​នដែ​ល​ចាកចេញ​ពី​គ្រួសារ​យើង​ក៏​ដោយ។-ALYSON KIEDA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles