ស្រឡាញ់ទាំងអស់

ខ្ញុំ​ទៅ​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​​ព្រះវិហារ​មួយ មាន​ទីតាំង នៅ​ក្នុ​ង​ទីលាន​ដ៏​ធំ​មួយ ជា​កន្លែង​ដ៏​កម្រ នៅ​លើ​ដែន​កោះ​នៃប្រទេស​សឹង្ហ​បូរី​(ដែល​មាន​បណ្តោយ​តែ​៤០​គីឡូ​ម៉ែត្រ និង​ទទឹង​២៤​គីឡូ​ម៉ែត្រ)។ កាល​ពី​សម័យ​មុន ជន​​អន្តោ​ប្រវេសន៍​​ដែល​មក​ធ្វើ​ការ​ក្នុងប្រទេសខ្ញុំ បានចាប់ផ្តើ​ម​ការ​ជួប​ជុំ​គ្នា នៅ​ក្នុង​ទីធ្លា​ព្រះ​វិហារ​នេះ ដើម្បី​ញាំ​អាហារ រៀង​រាល់​ថ្ងៃ​អាទិត្យ។

ការ​នេះ​បាន​បណ្តាល​ឲ្យ​ពួក​ជំនុំ​មាន​ការ​ឆ្លើយ​តប​ខុស​​ៗ​គ្នា ចំពោះ​ពួក​គេ។ អ្នក​ខ្លះបា​ន​ត្អូញ​ត្អែ​អំពី​ភាព​រញេរ​ញ៉ៃ​ដែល​ពួក​គេ​បាន​បន្សល់​ទុក ក្នុង​បរិវេណ​ព្រះ​វិហារ។ ប៉ុន្តែ​ អ្នក​ខ្លះទៀ​ត បាន​មើល​ឃើញ​ការ​នេះ​ជា​ឱកាស​ដែល​ព្រះ​ប្រទាន ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ទទួល​រាក់​ទាក់ ទៅ​ដល់​មនុស្ស​ដ៏​អស្ចារ្យ​មួយ​ក្រុម​នេះ ដែល​ជា​អ្នក​នៅ​ក្រៅ​ពួក​ជំនុំ។

កាល​ពី​​សម័យ​ដើម ពួក​អ៊ីស្រាអែ​ល​ប្រាកដ​ជា​បាន​ជួប​ប្រទះ​បញ្ហា ស្រដៀង​នឹង​ពួក​ជំនុំ​របស់​ខ្ញុំ​ដែរ។ បន្ទាប់​ពី​ពួក​គេបាន​ចូល​រស់​នៅ ក្នុងទឹ​ក​ដី​ថ្មី  ​ពួ​កគេត្រូវ​ព្យាយាម​រក​វិធី​ទំនាក់​ទំនង​ជាមួ​យសា​សន៍​ដទៃ នៅ​ក្នុង​ទឹក​ដី​នោះ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ ឲ្យ​ប្រព្រឹត្ត​ចំពោះជ​ន​បរ​ទេស ឲ្យ​ដូច​ជា​ជាតិ​សាសន៍​របស់​ខ្លួន​ដែរ​ ​ហើ​យឲ្យស្រឡាញ់អ្នក​ទាំងនោះ ឲ្យ​ដូច​ខ្លួន​ឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យ​វិន័យ​ជា​ច្រើន​រប​ស់ព្រះអ​ម្ចាស់ បាន​ធ្វើ​ការ​លើក​ឡើង​ជា​ពិសេស អំពី​ជ​ន​បរទេស។ ឧទាហរណ៍ ទ្រង់​បាន​បង្គាប់​ពួក​គេ មិ​ន​ឲ្យ​ធ្វើបា​ប ឬ​គាប​សង្កត់​អ្នក​ស្រុក​ក្រៅ ហើយ​ត្រូវ​ស្រឡាញ់ និង​ជួយ​អ្នក​ទាំង​នោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជា​ច្រើន​សតវត្ស៍​ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បានបង្គាប់​យើង​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ គឺ​ឲ្យ​ស្រឡាញ់អ្ន​ក​ជិត​ខាង​ដូច​ខ្លួន​ឯ​ង(ម៉ាកុស ១២:៣១)។

សូម​ឲ្យ​យើង​មាន​ចិត្ត​ដូច​ព្រះ ដោ​យស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​ឯង ដោ​យចាំ​ថា យើង​ក៏​ជា​អ្នក​ដំណើរ ដែល​ស្នាក់​នៅ​បណ្តោះ​អា​សន្ន ក្នុង​ផែន​ដី​នេះ​ផង​ដែរ។ តើព្រះ​ទ្រ​ង់​បាន​ស្រឡាញ់​យើង ដូច​ជា​រាស្រ្ត​ទ្រង់ ហើយ​បាន​ចាត់​ទុក​យើង ជា​រាស្រ្ត​របស់​ទ្រង់ឬទេ?-LESLIE KOH

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles