មិនគ្រប់គ្រាន់ទេឬ?

ពេល​ក្រុម​គ្រួសារ​ខ្ញុំ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ត្រឡប់​ពី​ព្រះ​វិហារ ម​ក​ផ្ទះវិ​ញ កូន​ស្រីរ​បស់​ខ្ញុំ បាន​អង្គុ​យ​នៅ​លើ​កៅអី​ខាងក្រោយ ញាំ​នំ​ស្រួយ​រូប​ត្រី​មាស យ៉ាង​សប្បា​យរី​ក​រាយ ខណៈ​ពេល​ដែល​បង​ប្អូន​របស់​នាង​សុំ​ឲ្យ​នាង​ចែក​រំលែក​នំ​នោះខ្លះ។ ខ្ញុំ​ក៏​បាន​ព្យាយា​មនិយា​យប​ង្វៀង​ការសន្ទនា​​របស់​ពួ​កគេ​ ដោយសួ​រនា​ង​ថា “នៅ​ថ្ងៃ​នេះ តើ​កូន​រៀន​បា​ន​អ្វី​ខ្លះ​ នៅក្នុង​សាលារៀ​ន​ថ្ងៃ​អា​ទិត្យ?” នាង​ក៏​បាន​និយា​យថា ព្រះយេស៊ូវបា​ន​ធ្វើ​ឲ្យ​មាន​នំប៉័ង និង​ត្រី​មួយ​កន្ត្រក ព្រោះ​មាន​ក្មេង​ម្នាក់បាន​ថ្វាយ​នំប៉័​ង​៥​ដុំ និង​ត្រី​ពី​កន្ទុយ ដល់​ព្រះ​យេស៊ូវ ហើយទ្រ​ង់​ក៏​បាន​ប្រើ​នំប៉័ង និ​ង​ត្រី​នោះ ជា​អាហារ​សម្រាប់​ចម្អែត​មនុស្ស​​ជាង​៥​ពា​ន់នា​ក់​(យ៉ូហាន ៦:១-១៣)។

ខ្ញុំ​ក៏​បាន​ប្រា​ប់​នាង​ថា​ “ក្មេង​តូច​នោះ​ពិត​ជា​ចិត្ត​ល្អមែ​ន។ តើ​កូន​គិ​ត​ថា ព្រះ​ប្រហែល​ជា​កំពុង​តែ​ប្រាប់​កូន​ឲ្យ​ចែក​រំលែក​នំ​ត្រី​របស់​កូន​ដែ​រ​ទេ?” នាង​ក៏​បាន​ឆ្លើយត​ប​ថា “អ​ត់​ទេ ម៉ាក់”។

ខ្ញុំ​បា​នព្យា​យាម​លើក​ទឹ​ក​ចិ​ត្ត​នាង កុំ​ឲ្យ​ញាំ​នំ​ស្រួយ​នោះ តែ​ម្នាក់​ឯង​ឡើយ។ តែ​នាង​នៅ​តែ​មិន​ព្រម។ នាង​ថា​ “នាង​មិន​មាន​នំ​គ្រប់​គ្រាន់ សម្រា​ប់​យើង​ទាំង​អស់​គ្នាញាំ​ទេ”។

ការ​ចែក​រំលែកអាច​មាន​ការ​ពិបាក។ ការ​រក្សា​ទុ​ករ​ប​ស់​អ្វី ដែល​នៅ​ពី​មុខ​យើង មាន​ភាព​ងាយ​ស្រួ​ល​ជាង។ យើ​ង​ប្រហែល​ជាធ្វើ​ការ​គ​ន់​គូរ ហើយ​លើក​ហេតុ​ផល​ថា យើង​មិន​មាន​គ្រប់​គ្រាន់ សម្រាប់​គេ​គ្រ​ប់​គ្នា​ឡើយ។ ហើយ​យើង​ក៏​បានសន្និ​ដ្ឋាន​ថា បើ​ខ្ញុំ​ចែក​ឲ្យ​គេ នោះ​ខ្ញុំ​នឹង​មាន​ការ​ខ្វះ​ខាត​មិន​ខាន។

យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល បាន​រំឭក​យើង​ថា អ្វី​ៗ​ទាំង​អស់ ដែល​យើង​មាន គឺ​បាន​មក​ពី​ព្រះ ដែល​សព្វ​ព្រះ​ទ័យ​នឹងប្រទាន​ពរ​ឲ្យ​យើង​ចម្រើន​ឡើង “គ្រប់​ជំពូក ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​សប្បុរស”(២កូរិនថូស ៩:១០-១១)។  ការ​គិតលេខ​រប​ស់នគរស្ថានសួគ៌ មិន​មែន​ជាកា​រ​បូក​សរុប​ការ​ខ្វះខា​ត​នោះទេ​ តែជា​កា​រ​រាប់​ភាព​បរិបូរ។ យើង​អាច​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​អំណរ ព្រោះ​ព្រះ​ទ្រ​ង់​បាន​សន្យា​ថា ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង ពេល​ដែល​យើងមាន​ចិត្ត​សប្បុរស​ចំពោះអ្ន​ក​ដទៃ។-LISA SAMRA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles