សីល្បៈនៃការអត់ឱនទោស
កាលពីពេលរសៀលថ្ងៃមួយ ខ្ញុំបានចំណាយពេល២ម៉ោង នៅពិធីតាំងពិពណ៌សិល្បៈ ក្រោមចំណងជើងថា ឪពុក និងកូនប្រុសទាំងពីររបស់គាត់ : សិល្បៈនៃការអត់ឱនទោស ។ នៅទីនោះ ស្នាដៃសីល្បៈនីមួយៗផ្តោតទៅលើ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីកូនពៅវង្វេង (មើលលូកា ១៥:១១-៣១)។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះផ្ទាំងគំនូររបស់លោកអេវើត រ៉ូចាស(Edward Rojas) ស្តីអំពីកូនពៅវង្វេង។ ខ្ញុំឃើញផ្ទាំងគំនូរនេះមានអត្ថន័យដ៏មានអំណាច។ ផ្ទាំងគំនូរនេះ ពិពណ៌នា អំពីកូនប្រុសដែលបានដើរផ្លូវខុស វិលត្រឡប់មកផ្ទះវិញ ដោយសម្លៀកបំពាក់កណ្តាច ហើយដើរឈ្ងោកមុខ។ គាត់បានចាកចេញពីទឹកដីនៃសេចក្តីស្លាប់ ហើយបោះជំហានចូលទៅក្នុងផ្លូវមួយ ដែលឪពុករបស់គាត់កំពុងរត់មករកគាត់។ នៅផ្នែកខាងក្រោមនៃផ្ទាំងគំនូរនោះ មានសរសេរព្រះបន្ទូលព្រះយេស៊ូវថា “លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា”(ខ.២០)។ គ្រាន់តែបានឃើញផ្ទាំងគំនូរនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ដោយនឹកចាំជាថ្មីម្តងទៀត អំពីរបៀបដែលសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ បានកែរប្រែជីវិតខ្ញុំ។ ពេលខ្ញុំដើរចេញពីទ្រង់ ទ្រង់មិនបានបែរខ្នងដាក់ខ្ញុំវិញទេ ប៉ុន្តែ នៅតែតាមមើល និងរង់ចាំខ្ញុំវិលត្រឡប់មករកទ្រង់វិញ។ ខ្ញុំមិនសក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ទេ តែសេចក្តីស្រឡាញ់ទ្រង់មិនចេះប្រែប្រួល។ ខ្ញុំច្រើនតែមិនអើពើរ ចំពោះក្តីស្រឡាញ់ទ្រង់ តែទ្រង់មិនដែលដកសេចក្តីស្រឡាញ់ទ្រង់ចេញពីខ្ញុំឡើយ។ យើងរាល់គ្នាសុទ្ធតែមានបាប តែព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឈោងព្រះហស្តមកទទួលស្វាគមន៍យើង គឺមិនខុសពីឪពុក នៅក្នុងរឿងកូនពៅវង្វេង…
Read article