ហូរហៀរ

មាន​ពេល​មួយ​ បង្គន់​ផ្ទះ​ខ្ញុំ​បាន​ស្ទះ។ ដំណោះ​ស្រាយ​របស់​ខ្ញុំ គឺ​កាច់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាត់​ស្ទះ តែ​បែរ​ជា​ទទួលលិទ្ធ​ផល​ផ្ទុយ​ទៅ​ការ​រំពឹង​ទុក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស នៅ​វិនាទី​ដែល​ខ្ញុំ​បាន​កាច់​ទឹក​បង្គន់។ ខ្ញុំ​ក៏​ស្រែក​ឡើង​ថា “ទេ!ទេ!ទេ!”។ វា​គ្មាន​ប្រយោជន៍​ទេ។ គឺ​គ្មាន​ប្រយោជន៍​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏​បាន​ឈរ​មើល​ទឹក​ហូរ​ហៀរ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា។

តើ​មាន​ពេល​ប៉ុន្មាន​ដង ដែល​ក្មេង​ៗ​ព្យាយាម​ចាក់​ទឹក​លេង ដោយ​ការ​ស្មាន​ខុស ធ្វើ​ឲ្យ​ទឹក​ហូរ​ហៀរ។ ពុំ​នោះ​ទេ យើងប្រហែល​ជា​ធ្លាប់​ភ្លេច​ចាក់​សាំង​ម៉ូតូ ហើយ​ម៉ូតូ​យើង​ក៏​អស់​សាំង​ពាក់​កណ្តាល​ផ្លូវ។

ការ​ហៀរ ឬ​កំពប់​ទឹក​ច្រើន​តែ​ជា​រឿង​មិន​ល្អ ស្ទើរ​តែ​រាល់​ពេល។ ប៉ុន្តែ មាន​ករណី​លើក​លែង​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើន័យ​ធៀប អំពីការ​ហូរ​ហៀរ ដោយ​រៀប​រាប់​អំពី​មនុស្ស ដែល​ពេល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពេញ​យ៉ាង​ខ្លាំង​បាន​ជាសេចក្តី​សង្ឃឹម ក៏​បាន​ហៀរ​ចេញ​ពី​ពួក​គេ(រ៉ូម ១៥:១៣)។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​រូប​ភាព​នៃ​ការ​ពេញ​ហៀរ នូវ​ក្តី​អំណរ ​សន្តិ​ភាព និង​សេចក្តី​ជំនឿ ដោយ​សារ​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ ក្នុង​ជីវិត​យើង។ ជា​ការ​ពិត​ណាស់ ពេល​ដែល​យើង​មាន​ភាព​ពេញ​ហៀរ​បែប​នេះ ហើយ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​ដឺ​រឹង​មាំ ចំពោះ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ឡើយ។​ ពេល​នោះ ​អាច​ជា​រដូវ​កាល​ដ៏​ស្រស់​ស្អាត ដែល​មាន​ពន្លឺ​ចែង​ចាំង ក្នុង​ជីវិត​យើង។ ពុំ​នោះ​ទេ ពែង​នៃ​ជីវិត​យើង​ដែល​ពេញ​ស្រាប់ ក៏​ត្រូវ​រង្គើរ ហើយ​ហៀរ​ចេញ​មក​នូវ​សេចក្តី​សង្ឃឹម​ដែល​មក​ពី​ព្រះ ទៅ​ដល់​អ្នក​ដែល​នៅ​ក្បែរ​យើង យ៉ាង​ជោគ​ជាំ។​—ADAM HOLZ

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles