សហគមន៍ថ្មី

ម៉ៃចា(Maija)កូន​ស្រី​របស់​លោក​ខារី(Carries) ដែល​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ មាន​អាយុ​៥​ឆ្នាំ មាន​របៀប​លេង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ពេល​លេង​កម្សាន្ត។ នាង​ចូល​ចិត្ត​យក​តុក្កតា​ប្រភេទ​ខុស​ៗ​គ្នា​មក​ដាក់​ចម្រុះ​គ្នា ដើម្បី​បង្កើត​ជា​សហគមន៍​ថ្មី​មួយ។ នៅ​ក្នុង​ពិភព​នៃ​ក្តី​ស្រមៃ​របស់​នាង អ្វី​ៗ​ស្ថិត​នៅ​រួម​គ្នា ក្នុង​ក្រុម​តែ​មួយ។ តុក្កតា​របស់​នាង គឺ​ជា​ប្រជា​ជន​របស់​នាង។​ នាង​ជឿ​ថា​ ពួក​គេ​មាន​ភាព​សប្បាយ​រីក​រាយ​បំផុត ពេល​ដែល​ពួក​គេ​នៅ​ជា​មួយ​គ្នា ទោះ​ពួក​គេ​មាន​ទំហំ និង​រូប​រាង្គ​ខុស​គ្នា​ក៏​ដោយ។

ភាព​ប៉ិន​ប្រសប់​របស់​នាង បាន​រំឭក​ខ្ញុំ អំពី​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន សម្រាប់​ពួក​ជំនុំ​ទ្រង់។ នៅ​ថ្ងៃ​បុណ្យ​ទី៥០ “​នៅ​ក្រុង​យេរូសាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ”(កិច្ចការ ២:៥)។ ទោះ​ពួក​គេ​មក​ពី​កន្លែង​ដែល​មាន​វប្ប​ធម៌ និង​ភាសា​ផ្សេង​គ្នា​ក៏​ដោយ ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះមក ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សហគមន៍​ថ្មី​មួយ ដែល​ជា​ពួក​ជំនុំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​រូប​កាយ​តែ​មួយ ដែល​បាន​បង្រួប​បង្រួម ដោយ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។

អ្នក​ដឹក​នាំ​នៃ​រូប​កាយ​ថ្មី​នេះ គឺ​ជា​បុរស​មួយ​ក្រុម ដែល​ព្រះ​យេស៊ូវ​បាន​ប្រមូល​ឲ្យ​ដើរ​តាម​ទ្រង់​ជា​មួយ​គ្នា ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​បេសក​កម្ម​នៅ​លើ​ផែន​ដី។ ពួក​គេ​ជា​សាវ័ក​របស់​ទ្រង់។ ហើយ​នៅ​ថ្ងៃ​បុណ្យ​ទី​៥០ មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត គឺ​ប្រហែល ៣​ពាន់​នាក់(២:៤១) បាន​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្រុម​មនុស្ស​ដែល​មិន​ធ្លាប់​រួប​រួម​គ្នា ក៏​បាន​នៅ​ជា​មួយ​គ្នា ហើយ “មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា”(ខ.៤៤)។ ពួកគេ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក អ្វី​ដែល​ពួក​គេ​មាន ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បន្ត​តភ្ជាប់​ចន្លោះ ដែល​នៅ​មាន​ក្នុង​ចំណោម​ក្រុម​មនុស្ស​ទាំង​នោះ។ យើង​ប្រហែល​ជា​មិន​ចុះសម្រុង​នឹង​គ្នា ឬ​យល់​ចិត្ត​គ្នា​ជា​និច្ច​ឡើយ។ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ យើង​នៅ​ក្នុង​ក្រុម​តែ​មួយ។ —LINDA WASHINGTON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles