នៅលើដើមឈើ

មាន​ពេល​មួយ ម្តាយ​ខ្ញុំ​បាន​ឃើញ​កូន​ឆ្មា​របស់​ខ្ញុំ ឈ្មោះ​វេលវេត(Velvet) នៅ​លើ​ចង្រ្កាន​បាយ កំពុង​តែ​ស៊ី​នំប៉័ង​ដែលបាន​ផលិត​នៅ​ផ្ទះ។​ ដោយ​សារ​គាត់​មាន​ភាព​នឿយ​ណាយ​ខ្លំាំង គាត់​ក៏​បាន​ធ្វើ​សម្លេង​ដេញ​វា ឲ្យ​ចេញ​តាម​ទ្វារ​ទៅ​ក្រៅផ្ទះ​បាត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក យើង​ក៏​បាន​ខំ​រក​មើល​វា នៅ​ក្នុង​ទីធ្លា​ផ្ទះ​យើង នៅ​តែ​មិន​ឃើញ។ យើង​ក៏​បាន​ឮ​សម្លេង​វា​យំ​ល្វើយ​ៗ តាម​ខ្យល់ ហើយ​ខ្ញុំ​ក៏​បាន​ងើយ​ទៅ​ចុង​ដើម​ឈើ ក៏​បាន​ឃើញ​កូន​ឆ្មា​ពណ៌​ខ្មៅ កំពុង​នៅ​លើ​មែក​ឈើ។

ដោយ​សារ​វា​បាន​ប្រញាប់​រត់​គេច​ទំាង​ប្រញាប់​ប្រញាល់ ពី​ភាព​តប់​ប្រមល់​របស់​ម្តាយ​ខ្ញុំ ដោយ​ព្រោះ​តែ​វា​បាន​ស៊ី​នំប៉័ង វា​ក៏​បាន​ជ្រើស​រើស​កន្លែង​ដែល​កាន់​តែ​ពិបាក​ជាង​មុន​ទៅ​ទៀត។ ជួន​កាល យើង​ក៏​អាច​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​សត្វ​ឆ្មា​មួយ​ក្បាល​នេះ​ផង​ដែរ ដោយ​រត់​ចេញ​ពី​កំហុស​របស់​យើង ហើយ​បែរ​ជា​ទៅ​រក​កន្លែង​ដែល​គ្រោះ​ថ្នាក់។ ប៉ុន្តែ ​ព្រះ​ទ្រង់​នៅ​តែ​សព្វ​ព្រះ​ទ័យ​នឹង​មក​ជួយ​សង្រ្គោះ​យើង​ទៀត។

ហោរ៉ា​យ៉ូណាស បាន​រត់​គេច​ពី​ព្រះ ដោយ​ការ​មិន​ស្តាប់​បង្គាប់ ពេល​ទ្រង់​ត្រាស​ហៅ​គាត់ ឲ្យ​ទៅ​ប្រកាស​ព្រះ​បន្ទូល​ទ្រង់ ដល់​ក្រុង​នីនីវេ ហើយ​ក៏​ត្រូវ​សត្វ​ត្រី​ធំ​លេប​ចូល​ទៅ​ក្នុង​ពោះ។ “ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី។ លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ”(យ៉ូណាស ២:២-៣)។​ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក”(ខ.១១)។ បន្ទាប់មក ព្រះ​ទ្រង់​ក៏​បាន​ផ្តល់​ឱកាស​មួយ​ទៀត ឲ្យ​លោក​យ៉ូណាស(៣:១)។

បន្ទាប់​ពី​យើង​បាន​ព្យាយាម​លួង​លោម​វេលវេត​ឲ្យ​ចុះ​មក​ដី អស់​ចិត្ត​ហើយ យើង​ក៏​បាន​ហៅ​ភ្នាក់​ងារ​ពន្លត់​អគ្គី​ភ័យ​ក្នុងតំបន់​ឲ្យ​មក​ជួយ​យើង ព្រោះ​ពួក​គេ​មាន​ជណ្តើរ​ដែល​លូត​វែង​ជាង​ជណ្តើរ​ធម្មតា។ មាន​បុរស​ដ៏​សប្បុរស​ម្នាក់​បាន​ឡើងតាម​ជណ្តើរ​នោះ យក​សត្វ​ឆ្មា​របស់​ខ្ញុំ​ចេញ​ពី​មែក​ឈើ ឲ្យ​ត្រឡប់​មក​រក​កន្លែង​ដ៏​សុខ​សាន្ត នៅ​ក្នុង​រង្វង់​ដៃ​ខ្ញុំ។

ទោះ​ជា​យើង​ឡើង​ទៅ​ដល់​ណា ឬ​ធ្លាក់​ចុះ​ដល់​ជម្រៅ​ណា​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅ​តែ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​សង្រ្គោះយើង ឲ្យ​រួច​ពី​ការ​មិន​ស្តាប់​បង្គាប់ ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែល​ប្រោស​លោះ​យើង! —ELISA MORGAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles