November 2018

You are here:
ព្រះវត្តមានព្រះអង្គ

ឪពុក​ដែល​មាន​កា​រថ​ប់បា​រម្ភ បាន​អង្គុយ​ជា​មួយ​កូន​ប្រុស​ជំទង់​របស់​ខ្លួន នៅ​ពី​មុខ​គ្រូ​មន្ត​អាគមន៍។ គ្រូ​មន្ត​អាគម​ន៍​ក៏​បាន​សួរ​ថា “តើកូ​ន​ប្រុស​​របស់​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែ​ងណា​?”​ បុរ​ស​ជា​ឪពុក​ក៏​បាន​ឆ្លើយ​ថា “ទៅ​ដល់​ទីក្រុង​ធំ​មួយ ​ហើយ​វា​នឹង​ស្នាក់​នៅ​ទីក្រុង​នោះ​មួយ​រយៈ”។ គ្រូ​មន្ត​អាគមន៍​ក៏​បាន​ហុច​វត្ថុ​ស័ក្តិសិ​ទ្ធិ​មួយ​(វត្ថុ​ដែល​នាំ​ឲ្យ​មា​នសំ​ណាងល្អ​) ឲ្យ​បុរ​សជាឪ​ពុក ហើយ​ប្រា​ប់គា​ត់​ថា “រប​ស់នេះ​នឹ​ង​ការពារ​វា​គ្រប់​ទីក​ន្លែង”។ តាម​ពិត ក្មេ​ង​ប្រុស​នោះ គឺជាខ្ញុំ​កាល​នៅក្មេ​ង។ ទោះ​ជាយ៉ាង​ណាក៏​ដោយ គ្រូម​ន្តអា​គមន៍ និ​ងវ​ត្ថុស័ក្តិសិទ្ធិ​រប​ស់គា​ត់ មិន​អាច​ជួ​យ​អ្វី​ខ្ញុំ​បា​ន​ទេ។ ខណៈ​ពេ​ល​ដែល​ខ្ញុំ​កំ​ពុង​រស់​នៅ​​​ក្នុង​ទីក្រុង​នោះ ខ្ញុំ​ក៏បា​នទ​ទួល​ជឿ​ព្រះ​យេស៊ូវ។ ខ្ញុំ​ក៏​បាន​យក​វត្ថុ​ស័ក្តិ​សិទ្ធិ​នោះ​ទៅ​បោះ​ចោល ហើយ​ក៏​បាន​មា​នជំនឿដ៏​ជាប់​លាប់ ចំពោះព្រះ​​យេស៊ូវ។ ការ​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​ខ្ញុំ គឺ​បាន​ធានា​ថា ព្រះ​ទ្រង់​មាន​វត្ត​មាន​គង់​នៅ​ក្នុង​ខ្ញុំ។ ៣០​ឆ្នាំ​ក្រោយ​មក ខណៈ​ពេល​ដែ​លខ្ញុំ និ​ងឪពុក​របស់​ខ្ញុំដែ​ល​ជាអ្ន​ក​ជឿ​ថ្មី ប្រញាប់​នាំ​ប្អូន​ប្រុស​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ គាត់​និយាយប្រាប់​ខ្ញុំថា “ចូរ​យើង​អ​ធិស្ឋាន​សិន សូម​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​យាង​ទៅ​ជា​មួ​យកូ​ន ហើយ​គង់​នៅ​ជា​មួយ​កូន​គ្រប់​ទី​កន្លែង!” កាល​នោះ យើង​ក៏​បាន​ដឹង​ថា មាន​តែ​ព្រះ​វត្ត​មាន និង​អំណាច​ចេស្តារ​បស់​ព្រះ​ទេ ដែល​អាច​ផ្តល់​ក្តី​សុខ​ដល់​យើង​បាន។ លោក​ម៉ូសេ​ក៏​ធ្លាប់​រៀន​មេរៀន​ដែល​ស្រដៀង​គ្នា​ផង​ដែរ។ ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​កិច្ចការ​ដ៏​ពិបា​កមួយ ឲ្យ​គាត់​ធ្វើ គឺ​ឲ្យគា​ត់ដឹក​នាំរា​ស្រ្តរ​បស់​ទ្រ​ង់ ចេញ​ពី​ភាព​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ហើយ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា(និក្ខមនំ ៣:១០)។ តែ​ព្រះទ្រ​ង់បាន​ធានា​ដល់​គាត់​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច(ខ.១២)។ យ៉ាង​ណាមិ​ញ ដំណើរ​ជីវិត​រប​ស់យើង​ក៏​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ មាន​ការ​ធានា​ថា…

Read article
អ្វីដែលយើងអាចធ្វើបាន

ទោះ​លោក​ម៉ូរី ប៊ូហ្កាត(Morrie Boogaart) មាន​អាយុ៩​២​ឆ្នាំ ហើយ​ត្រូវ​ជាប់​នៅ​លើ​គ្រែក៏​ដោយ ក៏​គាត់​នៅ​តែ​ចាក់​មួក សម្រាប់​ជ​ន​អនាថា នៅ​រដ្ឋ​មីឈីហ្កិន។ ព័ត៌​មាន​បាន​ផ្សាយ​ថា គាត់​ចាក់​បាន​ជាង​៨​ពាន់​មួក ក្នុង​រយៈ​ពេល១​៥​ឆ្នាំ។ គាត់​មិន​បាន​ផ្តោត​ទៅ​លើ​សុខ​ភាព ឬ​ចំណុច​ខ្វះ​ខាត​របស់​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​មើល​បង្ហួស​ខ្លួន​គាត់ ហើយ​បាន​ធ្វើ​អ្វី​ដែល​គាត់​អា​ចធ្វើ​ ដើម្បី​បំពេញ​​តម្រូវ​ការ​អ្នក​ដទៃ ជា​សំខាន់​ជាង​តម្រូវ​ការ​ខ្លួន​ឯង។ គាត់​បាន​ប្រកាស​ថា កិច្ចការ​ដែល​គាត់​បាន​ធ្វើ បាន​នាំ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ ហើយ​ក៏​បាន​ផ្តល់​ឲ្យ​គាត់ នូវ​គោល​បំណង។ គាត់​និយា​យ​ថា គាត់​នឹង​បន្ត​ធ្វើ​ដូច​នេះ ​ទាល់​តែ​គាត់​បា​នទៅ​នៅ​ជា​មួ​យ​ព្រះ​អម្ចាស់។ គាត់​ក៏​បាន​លាចាក​លោក នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨។ ទោះ​បី​ជា​អ្នកដែល​បាន​ទទួល​មួក​ពីគា​ត់ មិន​ដឹង​អំពី​រឿង​រប​ស់​គាត់ ឬ​ដឹង​ថា គាត់​បាន​លះប​ង់ច្រើ​នប៉ុ​ណ្ណា ដើម្បី​ចាក់​មួក​នី​មួយ​ៗ​ក៏​ដោយ ក៏ទ​ង្វើ​ដ៏​សាមញ្ញ​ដែល​លោ​ក​ម៉ូរី​បាន​ធ្វើ ដើម្បី​បង្ហា​ញចេ​ញ​នូ​វសេចក្តី​ស្រឡាញ់ បាន​បណ្តាល​ចិត្ត​ម​នុស្ស​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក។​ យើង​ក៏​អាច​មើល​រំល​ងទុ​ក្ខលំ​បាក​របស់​យើង ដោយ​គិត​ប្រយោជន៍​អ្នក​ដទៃជា​សំខាន់​ជាង​ខ្លួន​ឯង ហើយ​យក​តម្រាប់​តាម​ព្រះសង្រ្គោះ​នៃ​សេចក្តី​ស្រឡាញ់ និ​ង​ក្តីអាណិត​របស់​យើង ព្រះ​នាម​យេស៊ូវ​គ្រីស្ទ(ភីលីព ២:១-៥)។ ព្រះ​ទ្រង់​យក​កំណើត​ជា​មនុស្ស ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច តែ​បាន​យក “ភា​ព​ជាអ្ន​ក​បម្រើ” ដោយកា​រ​បន្ទាប​ខ្លួន​ដ៏​ពិត​(ខ.៦-៧)។ ព្រះ​អ​ង្គ​បាន​លះ​បង់​ព្រះ​ជន្ម ដែល​ជា​ការ​លះប​ង់​ដ៏​ធំបំ​ផុត ដោយ​សុគត​ជំនួស​យើង​នៅ​លើ​ឈើ​ឆ្កាង(ខ.៨)។ ព្រះ​យេស៊ូវ​បានប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង​ដល់​យើង … សុទ្ធ​តែ​ដើម្បី​ថ្វាយ​សិរីល្អ​ដ​ល់ព្រះ​វ​រ​បិតា​…

Read article
ឪពុក និងកូនប្រុស

ប៉ាខ្ញុំ​ជា​ឪពុក​ដ៏​ល្អ ហើយ​ភាគ​ច្រើន ខ្ញុំ​បាន​ធ្វើ​ជា​កូន​ប្រុស ដែល​ស្តាប់​បង្គាប់។ ប៉ុន្តែ យើង​មា​នចំណុ​ចខ្វះ​ខាត​មួ​យ នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើ​ង។ គាត់​ជា​បុរ​សដែ​លស្ងា​ត់ស្ងៀ​ម ហើយ​ខ្ញុំ​ក៏​អញ្ជឹង​ដែរ។ ជា​ញឹក​ញាប់ យើង​បាន​ធ្វើ​កិច្ចកា​រនៅ​ក្បែរ​គ្នា ដោយ​ស្ទើរ​តែ​មិន​បាននិយាយ​គ្នា​មួយ​ម៉ាត់។ គាត់​មិន​ដែល​សួរ​នាំ ខ្ញុំ​ក៏មិន​ដែល​ប្រាប់​គាត់ អំពី​បំណង​ចិត្ត និង​ក្តី​ស្រមៃ ដ៏​ជ្រាល​ជ្រៅ​បំផុត និ​ង​ក្តីសង្ឃឹម ព្រម​ទាំង​ការ​ភ័យខ្លា​ចរប​ស់ខ្ញុំ​ឡើយ។ មាន​ពេល​មួយ ខ្ញុំ​ក៏​បាន​យល់​អំពីភា​ព​មិន​សូវ​មាត់​ករបស់​ខ្ញុំ។ ការ​យល់​ដឹង​នោះ ប្រហែ​ល​ជា​បាន​ចាប់​ផ្តើម ពេល​ដែល​កូន​ប្រុស​ដំបូង​រប​ស់ខ្ញុំ​ចា​ប់កំ​ណើត ឬ​ពេល​ដែល​កូន​ប្រុស​របស់​ខ្ញុំទាំ​ងប៉ុ​ន្មាន បាន​ចេញ​ទៅ​ក្នុង​លោកិយ។ សព្វ​ថ្ងៃ​នេះ​ ​ខ្ញុំគិត​ថា បើសិ​ន​ជា​ខ្ញុំបា​ន​ធ្វើ​ជាកូ​នប្រុស​សម្រាប់​ប៉ារ​បស់​ខ្ញុំ ឲ្យ​បាន​ល្អជា​ងនេះ មិន​ដឹ​ងជា​ល្អ​យ៉ាង​ណា​ទេ។​ ខ្ញុំក៏​បា​ននឹ​ក​គិត អំពី​អ្វី​ដែល​ខ្ញុំអា​ចនិ​យាយ​ប្រាប់​គាត់ និង​អំពី​អ្វី​ដែល​គាត់​អាច​ប្រាប់​ខ្ញុំ កាល​គាត់​នៅ​រស់។ នៅ​ពិធី​បុណ្យ​សព​របស់​គាត់ ខ្ញុំ​បាន​ឈរ​នៅ​ក្បែ​រក្តា​មឈូស​របស់​គាត់ ដោយ​ពិបា​កយល់​អំពី​អារម្មណ៍​ខ្លួន​ឯង។ ភរិយា​ខ្ញុំ​ក៏​បាន​និយាយ​ខ្សិប​ៗ​ថា “យឺត​ពេល​ហើយ!” ការ​កម្សាន្ត​ចិត្ត​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ការ​ពិត​ដែល​ថា យើង​នឹង​លែង​មាន​បញ្ហា​អ្វី​តទៅ​ទៀត នៅ​នគរ​ស្ថាន​សួគ៌ ដ្បិត​នៅ​ទីនោះ ​មិន​មាន​ការ​សម្រក់​ទឹក​ភ្នែក​ទៀត​ទេ​(វិវរណៈ ២១:៤)។ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ កា​រស្លា​ប់មិ​នមែ​ន​ជា​កា​របញ្ចប់​នៃ​សេចក្តី​ស្រឡាញ់​ឡើយ តែ​ជា​ការ​ចាប់​ផ្តើម​នៃ​វត្ត​មាន​ដែល​គ្មានទី​បញ្ចប់ ដែល​នឹង​លែង​មាន​ការ​យល់​ច្រឡំ ទំនាក់​ទំនង​នឹង​ត្រូវ​បាន​ប្រោស​ឲ្យជា​ ហើយ​សេចក្តី​ស្រឡាញ់​នឹង​លូត​លាស់​ជា​រៀង​រហូត។ នៅ​ទីនោះ ចិត្ត​របស់​កូន​នឹង​បង្វែរ​មក​រក​ឪពុក…

Read article
ខ្ញុំសុំទោស

កាល​ពី​ឆ្នាំ ២០០៥ លោក​ខូលីន(Collins) បាន​ផ្តល់​របាយ​ការណ៍​ក្លែង​ក្លាយ ដែល​បណ្តាល​ឲ្យ​លោក​មែកគី​ចូល​គុក​អស់​៤ឆ្នាំ ហើយ​លោក​មែកគី​បាន​សច្ចារ​ថា នឹង​ទៅ​រក​លោក​ខូលីន ដើម្បី​សង​សឹក ពេល​គាត់​ចេញ​ពី​គុក។ ទីបំផុត លោក​មែកគី​ក៏បា​នរួ​ច​ទោស ហើយ​គាត​ក៏​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។​ ទន្ទឹ​មនឹង​នោះ គេ​ក៏​បាន​រក​ឃើញ​របាយ​ការណ៍​ក្លែង​ក្លាយ​ជា​ច្រើនរបស់​លោក​ខូលីន ហើយ​គាត់​ក៏​បាន​បាត់​បង់​ការងារ ហើយ​ត្រូវ​ចូល​គុក​ផង​ដែរ។ បុរស​ទាំង​ពីរ​ក៏បា​នទ​ទួល​ជឿ​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​ពួ​ក​គេ​កំពុង​ជា​ប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក។​ នៅឆ្នាំ ២០១៥ អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ថា ពួក​គេ​កំពុ​ង​តែធ្វើ​កា​រ នៅក្នុ​ង​ក្រុម​ហ៊ុន​តែ​មួយ ដែល​ក្រុម​ហ៊ុន​នោះ​ដំណើរ​ការ ដោយ​ផ្អែ​កទៅ​លើ​​​ជំនឿ​គ្រីស្ទបរិស័ទ។ លោក​ខូលីន​ក៏បា​នរំ​ឭក​ថា គាត់​បាន​ប្រាប់​លោក​មែក​គីថា “ខ្ញុំមិ​នដឹ​ងថា​ ត្រូវ​បក​ស្រាយ​យ៉ាង​ដូច​ម្តេ​ចទេ​។ ខ្ញុំ​គ្រាន់​តែ​ចង់​សុំទោ​សប៉ុ​ណ្ណោះ”។ លោ​កមែ​ក​គី​ក៏​បាន​ឆ្លើយ​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំច​ង់​ឮ​អ្នកនិយាយ”។ លោក​មែកគីក៏​បាន​អត់​ទោស​ឲ្យគា​ត់។ អ្នក​ទាំង​ពីរ​​អាច​ផ្សះ​ផ្សាឡើ​ង​វិញ ព្រោះ​ពួក​គេ​សុទ្ធ​តែ​បាន​ពិសោធន៍​នឹងសេចក្តី​ស្រឡាញ់ និ​ងកា​រអ​ត់​ទោស​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម រប​ស់​ព្រះ​ជា​ម្ចាស់ ដែល​បាន​ជួយ​យើង ឲ្យ​អាច “អត់​ទោស​ឲ្យ​គេ ដូច​ដែល​ទ្រង់​បា​នអ​ត់ទោ​សឲ្យ​យើង”​(កូល៉ុស ៣:១៣)។ សព្វ​ថ្ងៃ​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ។ លោក​ខូលីន​ក៏​បាន​និយា​យថា​​“យើង​មាន​បេសក​កម្ម​រួម​មួយ … គឺ​ត្រូវធ្វើ​យ៉ាង​ណា ឲ្យ​លោកិយ​ដឹង​ថា បើ​អ្នក​ជំពាក់​ការ​សុំទោ​ស នឹង​នរណា​ម្នាក់ នោះ​ត្រូវ​ជម្រុះ​ភាព​អំណួត​របស់​អ្នក​ចោល ហើយ​ទៅ​សុំ​ទោស​គេ។ បើ​អ្នក​មាន​ការ​ប្រកាន់​ទោស ចំពោះ​នរណា​ម្នាក់ នោះ​ត្រូវ​ជម្រះ​ភាព​ល្វីង​ជូរ​ចត់​ចេញ​ពី​ចិត្ត…

Read article
ឪពុកនៅពេទ្យធ្មេញ

មាន​ពេល​មួយ ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ ដែល​មាន​អាយុ​១០​ឆ្នាំ បាន​ទៅជួ​បពេ​ទ្យធ្មេ​ញ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​នឹង​បាន​ទទួល​មេរៀន អំពី​ដួង​ចិត្ត​របស់​ឪពុក នៅ​កន្លែង​នោះ​ទេ តែ​ថ្ងៃ​នោះ ខ្ញុំ​ក៏រៀ​ន​បាន​នូវ​មេរៀន​ដ៏​ល្អមួ​យ​។ ខ្ញុំ​បាន​នាំគា​ត់ ទៅ​ជួប​ពេទ្យ​ធ្មេញ ព្រោះ​ធ្មេញ​ថ្មី​របស់​គាត់ បាន​ដុះ​ពី​ក្រោម​ធ្មេញ​ទឹក​ដោះ ដែល​មិន​ទាន់​ជ្រុះ​នៅ​ឡើយ។ យើង​ត្រូវ​ដក​ធ្មេញ​ទឹក​ដោះ​នោះចេញ គឺ​​គ្មាន​ជម្រើស​ផ្សេង​ទេ។ កូន​ប្រុស​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា “ប៉ា តើ​យើង​មាន​ជម្រើស​ផ្សេង​ទេ? តើ​យើង​អាច​រង់​ចាំ​មើល​​ធ្មេញ​នោះ នឹង​ទៅជា​យ៉ាង​ណា? ប៉ា កូន​មិន​ចង់​ដក​ធ្មេញ​ហ្នឹង​​​ទេ!” ខ្ញុំ​អាណិត​គាត់​ណាស់ តែ​ខ្ញុំ​ត្រូវ​ប្រាប់​គាត់​ថា យើង​ត្រូវ​តែ​ដក​វា​ចោល គឺគ្មាន​ជម្រើស​ផ្សេង​ទេ។ ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​រើ​ខ្លួន​ចុះ​ឡើង​ៗ និង​រមូល​ខ្លួន នៅ​ពេល​ដែលពេទ្យធ្មេញ​កំពុង​ដក​ធ្មេញ​ក្បាល​រឹង​នោះចេញ។​ ទឹកភ្នែក​ខ្ញុំ​ក៏បា​នស្រ​ក់ចុះ​ផង​ដែរ​។ ខ្ញុំ​មិន​អាច​ដក​កា​រ​ឈឺចា​ប់​ចេញ​ពី​គាត់​បាន​ទេ អ្វី​ដែល​ខ្ញុំអា​ចផ្តល់​ឲ្យគាត់ គឺ​វត្ត​មាន​របស់​ខ្ញុំ​នៅ​ក្បែរ​គាត់ ក្នុង​ពេល​នោះ។ ខ្ញុំក៏​បាន​នឹក​ចាំ​ អំពី​យប់​ដែល​ព្រះយេស៊ូវ​អធិស្ឋាន នៅ​សួន​ច្បារ​កេតសេម៉ានី ដើម្បី​សូម​ឲ្យ​ព្រះ​វរបិតា​ទ្រង់ ប្រទាន​ដំណោះស្រាយ​ផ្សេង​។ តើ​ព្រះវរបិតា​មាន​ព្រះទ័យ​ឈឺចាប់​យ៉ាង​ណា ពេល​ដែល​ព្រះ​រាជ​បុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់​ស្ថិត​ក្នុង​ការ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ? តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​ទៀត ដើម្បី​ជួយ​សង្រ្គោះ​រាស្រ្តរ​បស់​ទ្រង់​ឡើយ។ ក្នុង​ជីវិត​រប​ស់យើ​ង ជួន​កាល យើង​ជួប​រឿង​ដ៏​ឈឺ​ចាប់ ដែល​មិន​អាច​ជៀស​រួច ដូ​ចកូ​នប្រុ​សខ្ញុំ​ដែរ។ ប៉ុន្តែ ដោយសារ​ព្រះ​រាជកិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌តែ​ងតែ​គង់​នៅ​ជាមួយ​យើង​ជា​និច្ច…

Read article
ប្រភពនៃប្រាជ្ញា

មាន​បុរស​ម្នាក់​បាន​ប្តឹង​ស្រ្តីម្នា​ក់ ដោយ​អះអា​ង​ថា សត្វ​ឆ្កែដែ​ល​នៅ​ជា​មួយ​ស្រ្តី​នោះ គឺ​ជា​ឆ្កែរ​បស់​គាត់។ នៅ​ក្នុង​តុលា​ការ ស្រ្តីនោះ​ក៏​បាន​និយាយ​ថា ស​ត្វ​ឆ្កែ​នោះមិ​នមែ​ន​ជា​របស់​បុរស​នោះ​ទេ ព្រោះ​ខ្លួន​បាន​ទិញ​ឆ្កែ​នោះ។ គេ​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​ឆ្កែពិ​ត​ប្រាកដ ពេល​ដែ​ល​ចៅ​ក្រ​មព្រលែង​សត្វ​ឆ្កែ​នោះនៅ​កន្លែង​កាត់​ក្តី។​ សត្វ​ឆ្កែ​នោះក៏​បាន​បក់​កន្ទុយវិចៗ ហើយ​ភ្លាម​ៗ​នោះ វា​ក៏​បាន​រត់​ទៅ​រក​បុរស​នោះ! ស្តេច​សាឡូម៉ូន គឺ​ជា​ចៅ​ក្រម នៅក្នុ​ង​នគរ​អ៊ីសា្រអែល​កាល​ពី​សម័យ​បុរាណ។ មាន​ពេល​មួយ ទ្រង់​ត្រូវ​កាត់​ក្តី ឲ្យ​បញ្ហា​ទំនាស់​ដែល​ស្រដៀ​ង​នឹង​រឿង​ខាង​លើ។ មាន​ស្រ្តី​ពីរ​នាក់​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា ខ្លួន​ជា​ម្តាយ​របស់​ទារក​ម្នាក់។ បន្ទាប់​ពីទ្រង់​ពិចារណាអំ​ពី​ទំនាស់​នោះ​ហើយ ទ្រង់​ក៏​បា​ន​ឲ្យ​គេ​យក​ដាវ​មក​កាត់​ក្មេង​នោះ​ជា​ពីរ​កំណាត់​ស្មើ​គ្នា។ ស្រ្តីដែ​លជា​ម្តាយ​ពិត​ប្រាកដ​រ​បស់​ក្មេង​នោះ ក៏​បាន​អង្វរ​ទ្រង់ ឲ្យ​ប្រទាន​ក្មេង​នោះ​ទៅ​ស្រ្តី​ម្នាក់​ទៀត​ចុះ ដើម្បី​ជួយ​សង្រ្គោះ​ជី​​វិ​តកូន​ប្រុស​របស់នាង បើ​សិន​ជា​នា​ងមិ​នអា​ចយ​កកូ​​ន​នោះ​មក​វិញ​(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេច​សាឡូម៉ូន​ក៏​បានកាត់ក្តី ឲ្យ​កូន​តូច​នោះ បាន​​ទៅ​នាងវិញ។ យើង​ត្រូវ​កា​រប្រាជ្ញា ដើម្បី​កាត់​សេចក្តី រក​យុត្តិ​ធម៌ រ​កខុ​សត្រូ​វ។ បើ​យើង​ពិ​ត​ជា​ឲ្យ​តម្លៃ ចំពោះ​ប្រាជ្ញា​មែន នោះ​យើង​អាចទូល​សូម​ព្រះជា​ម្ចា​ស់ ​ឲ្យ​ជួយ​យើង ឲ្យ​មាន​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ទូល​សូម​ផងដែរ​(ខ.៩)។ ព្រះ​ទ្រង់​អាច​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​តម្រូ​វការ និង​សេចក្តី​ប៉ង​ប្រាថ្នារ​បស់​យើង ឲ្យ​មាន​តុល្យ​ភាព​ជាមួ​យនឹង​ប្រយោជន៍​របស់​អ្នក​ដទៃ​។ ទ្រង់​ក៏​អាច​ជួយ​យើង ឲ្យ​ចេះថ្លឹ​ង​ថ្លែង អំ​ពី​ផលប្រយោជន៍​ដែល​មាន​រយៈ​ពេល​ខ្លី ជាមួ​យផ​លប្រ​យោជន៍​ដែល​មាន​រយៈ​ពេល​វែង(ជួនកាល ផល​ប្រយោជន៍​ដ៏អស់​កល្ប​ជានិច្ច)​ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​ព្រះកិត្តិនាម​​ដល់​ទ្រង់ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។ ព្រះ​នៃ​យើង មិ​ន​គ្រាន់​តែ​ជា​ចៅ​ក្រម​ដែល​មានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ…

Read article
សេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ព្រះមិនដែលអន់ថយ

មាន​ការ​ផ្សាយ​ព័ត៌មាន​មួយ​ បា​នហៅ​ថ្ងៃ​មួយ​នោះ​ថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទ​ស្លាប់​ច្រើន​បំផុត​ ក្នុង​ពេល​តែ​មួយ ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍”។ ការ​វាយ​ប្រហារ​នៅ​កន្លែង​ពីរ​ផ្សេ​ងគ្នា មក​លើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃ​អាទិត្យ កាល​ពី​ខែ​មេសា ឆ្នាំ២០១៧ បាន​ធ្វើ​ឲ្យ​យើង​គិត​មិន​យល់។ យើង​មិន​ដឹង​ថា ត្រូវ​ប្រើ​ពាក្យ​អ្វី ដើម្បី​ពិពណ៌នា អំពី​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​កន្លែងថ្វាយប​ង្គំ​ព្រះ។ ប៉ុន្តែ អ្នក​ដែល​ស្គា​ល់ទុ​ក្ខ​លំបាក​នេះ​ច្បាស់ អាច​ជួយ​ពន្យល់​យើង​​បាន។ មនុស្ស​ភាគ​ច្រើន នៅ​ទីក្រុង​យេរូសាឡិម ត្រូវ​បាន​គេ​និរទេស ឬ​ត្រូវ​គេ​សម្លាប់ នៅ​សម័យ ដែល​លោក​អេសាភ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូ​ក៧៤។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ឈឺ​ចាប់​របស់​គាត់​ នៅ​ក្នុង​ការពិពណ៌នា អំពី​ការ​បំផ្លិច​បំផ្លាញ​ព្រះវិហារ ​ពី​សំណាក់​ពួក​ឈ្លាន​ពាន​ដ៏​សាហាវ​ព្រៃ​ផ្សៃ។ គាត់​ពោល​ថា “ពួក​ដែល​តតាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ នៅ​​កណ្តាល​ជំនុំ​របស់​ទ្រង់”(ខ.៤)។ “ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះនាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី”(ខ.៧)។ តែ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ បាន​រក​ឃើញ​កន្លែង​សម្រាប់​ឈរ ក្នុង​ពេល​ដ៏​ពិបាក​នោះ ហើយ​បាន​លើក​ទឹក​ចិត្តយើង​ថា យើង​ក៏​អាច​ធ្វើ​ដូច​គាត់​ផង​ដែរ។ លោក​អេសាភ​ក៏​បាន​ពោល​ទៀត​ថា “ព្រះ​​ទ្រង់​ជា​មហាក្សត្រ​នៃ​ទូលបង្គំ តាំង​តែ​ពី​បុរាណ​មក ទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្តី​សង្គ្រោះ​នៅ​កណ្តាល​ផែន​ដី”(ខ.១២)។ សេចក្តី​ពិត​នេះ​ធ្វើ​ឲ្យ​លោក​អេសាភ​អាចសរសើរ​ដំកើង​អំណាច​ចេស្តា​របស់​ព្រះ​ជាម្ចាស់ ទោះ​បី​ជា​នៅ​ពេល​នោះ គាត់​ហាក់​ដូច​ជា​មិ​នឃើ​ញ​ការ​សង្រ្គោះរ​ប​ស់​ព្រះ​ជាម្ចាស់​ក៏​ដោយ។ លោក​អេសាភ​ក៏​បាន​អធិស្ឋាន​ថា “សូម​​ទ្រង់​យល់​ដល់​សេចក្តី​សញ្ញា …។ ឱ​សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន​បាន​មក​វិញ ទាំង​មាន​សេចក្តី​ខ្មាស​នោះ​ឡើយ សូម​ឲ្យ​មនុស្ស​ក្រីក្រ ហើយ​កំសត់​ទុគ៌ត បាន​សរសើរ​ដល់​ព្រះនាម​ទ្រង់​វិញ”(ខ.២០-២១)។ មាន​ពេល​ខ្លះយើ​ង​ហាក់​ដូច​ជា​មិន​ឃើញ​មាន​យុត្តិធម៌…

Read article
មើលឃើញទីក្រុងរបស់អ្នក

ក្រុម​អភិវឌ្ឍន៍​ទី​ក្រុង នៅ​ទីក្រុង​ដេត្រយ រដ្ឋ​មីឈីហ្គិន បាន​ប្រើ​ពាក្យ​ស្លោក​ថា “សូម​មើល​ទីក្រុង​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំដែរ”។ ពួក​គេបា​នប្រើ​ពាក្យ​ស្លោក​នេះ ដើម្បី​សម្រេច​នូវ​ចក្ខុ​វិស័យ  ដែល​ពួក​គេ​មាន​ សម្រាប់​ពេល​អនាគត​នៃ​ទីក្រុង​នេះ។ ប៉ុន្តែ គម្រោង​នេះ​ក៏បា​ន​បញ្ឈប់​ភ្លាម​ៗ ពេល​ដែល​សមាជិក​នៃ​សហគមន៍​នោះ បាន​កត់​សំគាត់​ឃើញ​ចំណុច​ដែល​គេ​មើលរំលង នៅ​ក្នុង​យុទ្ធនា​ការ​នោះ។ ពល​រដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក គឺ​ជា​ក្រុម​ដែល​មាន​គ្នា​ច្រើន​ជាង​គេ ក្នុង​ចំណោម​ប្រជាជននៅទីក្រុង និង​​កម្លាំង​ពល​កម្ម។ តែ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ទាំង​នោះ មិន​មាន​វត្ត​មាន នៅ​ក្នុង​ចំណោមហ្វូង​មនុស្ស​ដែល​មាន​ស្បែក​ស ដែល​កំពុង​ឈរ​កាន់​ផ្លាក​សញ្ញា បដា និង​ផ្ទាំង​ផ្សព្វ​ផ្សាយ ដើម្បី​ជំរុ​ញ​ឲ្យ​គេ​មើល​ទីក្រុង​របស់​ពួក​គេ ដូច​ពួក​គេ​ដែរ​នោះ​ឡើយ។ ជន​រួម​ជាតិ​របស់​ព្រះ​យេស៊ូវ ក៏​មាន​ចំណុច​ខ្វះខា​ត នៅ​ក្នុង​ចក្ខុ​វិស័យ ​សម្រាប់​ពេល​អនាគត​ផង​ដែរ។ ក្នុង​នាម​ជា​កូន​ចៅ​ជំនាន់​ក្រោយ របស់​លោក​អ័ប្រាហាំ ពួក​គេ​មាន​ការ​ខ្វល់​ខ្វាយ​ជា​បឋម អំពី​អនាគត​នៃ​ជន​ជាតិ​យូដា។ ពួក​គេ​មិន​យល់​សោះថា ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​ ចំពោះ​សាសន៍​សាម៉ារី ពួក​ទាហា​នរ៉ូម៉ាំង ឬ​អ្នក​ដទៃ​ទៀត ដែល​មិន​មាន​ចំណែក​ជា​មួយ​ពួក​គេ នៅ​ក្នុង​ឫស​គល់​នៃ​គ្រួសារ គ្រូ​ក្រឹត្យ​វិន័យ ឬ​ការ​ថ្វាយ​ប​ង្គំ​នៅ​ព្រះវិហារ​ឡើយ។ ខ្ញុំ​ក៏​ធ្លាប់មើ​ល​រំលង​អ្នក​ដទៃ ដូច​អ្នក​ក្រុង​ដេត្រយ និ​ងអ្នកក្រុង​យេរូសាឡិម​ផង​ដែរ។ ខ្ញុំ​ច្រើន​តែ​វាយ​តម្លៃ​មនុស្ស តាម​ការ​យល់​ដឹង​រប​ស់ខ្ញុំ ហើយ​ក៏​បាន​មើល​រំលង​អ្នក​ដែល​ខ្ញុំ​មិន​អាច​គិត​យល់។ តែ​ព្រះ​ទ្រ​ង់​មាន​វិធី​នាំ​ការ​រួប​រួម​ ចូល​ទៅ​ក្នុង​ភាពចម្រុះ​របស់​យើង​។ តាម​ពិត យើង​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ដូច​គ្នា លើស​ការ​យល់​ដឹង​របស់​យើង។…

Read article
ការចាប់សត្វចចក

ខណៈ​ពេល​ដែល​ខ្ញុំ​​កំពុងជជែកគ្នា តាម​ទូរស័ព្ទ ជា​មួយ​មិត្ត​ភក្តិ​របស់​យើង​ម្នាក់ ដែល​កំពុង​រស់​នៅ​ក្បែរ​មាត់​សមុទ្រ ខ្ញុំ​ក៏​បាន​បង្ហាញ​​នូវចិត្ត​រីករាយ នៅ​ក្នុង​ការ​ស្តាប់​សម្លេង​សត្វ​រំពេរ​ស្រែក​យំ។ នាង​ក៏​បាន​ឆ្លើយ​តប​ថា សម្រាប់​នាង សត្វ​រំពេរ​ទាំ​ងនោះជា​សត្វ​ចង្រៃ ព្រោះ​ពួក​វា​បាន​រំខាន​នាង​ជា​រៀងរាល់​ថ្ងៃ។ ក្នុង​នាម​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​នេះ ចំពោះ​សត្វ​កញ្រ្ជោង​ផង​ដែរ។ ខ្ញុំ​មិន​គិត​ថា ពួក​វា​ជា​សត្វ​ដែល​គួ​រឲ្យ​ស្រឡាញ់​នោះទេ​ តែ​វា​ជា​សត្វ​ដែល​ដើរ​ចុះ​ដើរ​ឡើង​ៗ ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ដោយ​បន្សល់​ទុក​នូវ​សំរា​មរា​យប៉ាយ និង​​ក្លិន​ស្អុយ។ ស្តេច​សាឡូម៉ូន​បាន​មានប​ន្ទូល​ អំពី​សត្វ​ចចក នៅ​ក្នុង​បទ​កំណាព្យ​ស្នេហា នៃ​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន ដែល​ជាកណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​បើក​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់រ​វាង​ប្តី និង​ប្រពន្ធ ហើយ​អ្នក​អធិប្បាយ​ព្រះ​បន្ទូល​មួយ​ចំនួនជឿ​ថា រឿង​ក្នុង​កណ្ឌ​គម្ពីរ​នេះ ជា​រឿង​ប្រៀប​ប្រដូច អំពី​​ទំនាក់​ទំន​ងរវា​ងព្រះ​ជា​ម្ចាស់ និង​រាស្រ្ត​របស់​ទ្រង់។ ក្នុងរឿង​នេះ កូនក្រមុំ​​បាន​​ដា​ស់​តឿន អំពី​​កូ​ន​ចចក ដោយ​សុំ​ឲ្យ​កូន​កំឡោះ​របស់​នាង ទៅ​ចាប់​ពួក​វា(២:១៥)។ សត្វ​ចចក​ទាំង​នោះ អាចបំផ្លាញ​ដំណំា​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ ដោយសារ​វា​ឃ្លាន​ផ្លែ​ទំពាំង​បាយ​ជូរ។ ខណៈ​ពេល​ដែល​កូ​នក្រមុំ​កំពុង​ទន្ទឹង​រង់​ចាំ​ការរស់​នៅ​ជា​ប្តី​ប្រពន្ធ នាង​មិន​ចង់​ឲ្យ​សត្វ​ចង្រៃ​ទាំង​នោះ រំខាន​ចំណង​នៃសេ​ចក្តី​ស្រឡាញ់​របស់​នាង​ឡើយ។ តើ “សត្វ​ចចក” អាច​រំខាន​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួ​យ​ព្រះ​ជា​ម្ចាស់ដោយ​របៀប​ណា? សម្រាប់​ខ្ញុំ សត្វ​ចចក​នោះ គឺ​ជា​ការ​រំខាន​​របស់​អ្នក​ដែល​បាន​ធ្វើ​ការ​ស្នើ​សុំ​មក​ខ្ញុំ​ច្រើន​ពេក ដែល​អាច​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិ​ន​អាច​ទ្រាំ​ទ្រ​បាន និង​មិន​សប្បាយ​ចិត្ត។ ពេល​ខ្លះ ការ​រំខាន​នោះ អាច​ជា​ជម្លោះ​នៅ​ក្នុង​ទំនាក់​ទំនង​ដែល​ខ្ញុំបា​ន​ជួប…

Read article
ការនឿយហត់ នៅក្នុងការអាណិត

អ្នកស្រី អ៊ែន ហ្វ្រែង(Anne Frank) មាន​ឈ្មោះល្បី​ ដោយសារ​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ បាន​ពិពណ៌នា អំពី​ការ​លាក់​ខ្លួន​របស់​ក្រុម​គ្រួសារ​គាត់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២។ ក្រោយ​មក ពេល​ដែល​នាង​ត្រូវ​គេ​ឃុំ​ឃាំង ក្នុង​ជំរុំ​មរណៈ​រប​ស់ពួ​ក​ណាហ្ស៊ី អ្នក​ដែល​ជា​ប់ឃុំ​ជា​មួយ​នាង បាន​និយាយ​ថា “ទឹក​ភ្នែក​របស់​នាង ដែល​បាន​ស្រក់​សម្រាប់​ពួក​គេ មិន​ដែល​ចេះ​រី​ង​ស្ងួត​ឡើយ” វត្ត​មាន​របស់​នាង “បាន​ធ្វើ​ជា​ព្រះ​ពរ សម្រាប់​អ្នក​ដែល​ស្គាល់​នាង”។ ដោយ​ហេតុ​នេះ​ហើយ​ អ្ន​កប្រាជ្ញ​ឈ្មោះ ខេណេត បេលេយ(Kenneth Bailey) បាន​សន្និ​ដ្ឋាន​ថា អ្នក​ស្រីអ៊ែ​ន មិន​ដែល​បង្ហាញ​ចេញ​នូវ “ភា​ពនឿយ​ហត់ នៅ​ក្នុង​ការ​អាណិត​ឡើយ”។ ភាព​នឿយ​ហត់ នៅ​ក្នុង​ការ​អាណិត អាច​កើត​មាន ដោយ​សារ​ការ​រស់​នៅ ក្នុង​លោកិយ​ដែល​មាន​ការ​ខ្ទេច​ខ្ទាំ​ខ្លាំង។ ទុក្ខវេទនា​ហួស​ថ្លែង​ដែល​មនុស្ស​ជាតិ​បាន​ជួប​ប្រទះ អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​បំផុត ក្នុង​ចំណោម​យើង មានអារម្មណ៍​ថា វា​ជា​រឿង​ធម្មតា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​នឿយ​ហត់ នៅ​ក្នុងកា​រអា​ណឹត មិន​មាន​នៅ​ក្នុង​លក្ខណៈសម្បត្តិ​របស់​ព្រះ​យេស៊ូវ​ឡើយ។ បទ​គម្ពីរ​ម៉ាថាយ ៩:៣៥-៣៦ បាន​ចែង​ថា “ព្រះយេស៊ូវ ទ្រង់​​ក៏​​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា។…

Read article