ជម្ងឺបាត់បង់ការចងចាំ
មានពេលមួយ ក្រុមសង្រ្គោះបន្ទាន់ ក្នុងក្រុងខាងស្បាត រដ្ឋកាលីហ្វូញ៉ា បានមកជួយសង្រ្គោះស្រ្តីម្នាក់ ដែលនិយាយភាសាអង់គ្លេស តុងអូស្រា្តលី។ គាត់មិនចាំថា ខ្លួនឯងជានរណាទេ។ ដោយសារគាត់បាត់ការចងចាំ ហើយមិនមានអត្តសញ្ញាណប័ណ្ឌជាប់ខ្លួន គាត់មិនអាចប្រាប់គេថា គាត់មានឈ្មោះអ្វី ហើយគាត់មកពីណា ។ ក្រោយមក ដោយសារជំនួយរបស់ក្រុមគ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គាត់ក៏មានសុខភាពល្អឡើងវិញ ហើយគេក៏បានដឹងអំពីប្រវត្តិគាត់ រួចនាំគាត់ទៅជួបជុំក្រុមគ្រួសារគាត់វិញ។ ស្តេចនេប៊ូក្នេសា នៃចក្រភពបាប៊ីឡូន ក៏ស្ទើរតែភ្លេចថា ទ្រង់ជានរណា ហើយទ្រង់មានដើមកំណើតមកពីណា។ ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់ការចងចាំរបស់ទ្រង់ គឺជាជម្ងឺខាងវិញ្ញាណ។ ទ្រង់បានលើកដំកើងខ្លួនឯង សម្រាប់នគរដែលព្រះបានប្រទានទ្រង់ ហើយទ្រង់បានភ្លេចថា ព្រះទ្រង់ជាក្សត្រលើអស់ទាំងក្សត្រ ហើយអ្វីៗដែលទ្រង់មាន គឺបានមកពីព្រះអម្ចាស់(ដានីយ៉ែល ៤:១៧,២៨-៣០)។ ព្រះទ្រង់ក៏បានធ្វើឲ្យគំនិតរបស់ស្តេច កាន់តែមានភាពធ្ងន់ធ្ងរ ដោយឲ្យទ្រង់ចូលទៅក្នុងទីវាលរស់នៅជាមួយសត្វព្រៃ ហើយសោយស្មៅដូចសត្វគោ(ខ.៣២-៣៣)។ ទីបញ្ចប់ ប្រាំពីរឆ្នាំក្រោយមក ស្តេចនេប៊ូក្នេសាក៏បានមើលទៅលើមេឃ ហើយទ្រង់ក៏បានមានការចងចាំឡើងវិញ ធ្វើឲ្យទ្រង់នឹកចាំថា ទ្រង់ជានរណា ហើយចាំថា នរណាបានប្រទាននគរមកទ្រង់។ ពេលដែលទ្រង់ភ្ញាក់ដឹងខ្លួនឡើងវិញហើយ ទ្រង់ក៏បានប្រកាសថា “នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌”(ខ.៣៧)។ ចុះចំណែកយើងវិញ?…
Read article