2018

You are here:
ពិតជាអស្ចារ្យណាស់!

តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​រាល់​គ្នា​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​​ឡើយ(រ៉ូម ៣:២៣)។ ព្រះយេស៊ូវ ជា​រស្មីដែល​ភ្លឺ​ចេញ​ពី​សិរីល្អ​របស់​ព្រះ(ហេព្រើរ ១:៣) ហើយ​អ្នក​ដែល​ស្គាល់​ទ្រង់ ក៏​បាន​ឃើញ​សិរីល្អ​ទ្រ​ង់​(យ៉ូហាន ១:១៤)។ នៅ​គ្រា​សញ្ញា​ចាស់ សិរីល្អ​បាន​ស្ថិត​នៅ​ពេញ​រោង​ឧបោសថ(និក្ខមនំ ៤០:៣៥-៣៥) ហើយ​ក៏​បាន​ដឹក​នាំ​ពួក​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន​ផង​ដែរ។ ហើយ​យើង​ក៏បា​នទទួ​លព្រះ​បន្ទូល​សន្យា​ថា នៅ​ចុង​បញ្ចប់ នគរ​ស្ថាន​សួគ៌​នឹង​បញ្ចេញ​ពន្លឺ នៃ​សិរីល្អ​ព្រះ តាម​របៀប​ដ៏អស្ចារ្យ បាន​ជា​យើង​មិន​ត្រូវ​ការ​ពន្លឺ​ថ្ងៃ នៅ​នគរ​ស្ថាន​សួគ៌​ឡើយ​(វិវរណៈ ២១:២៣)។ ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល បាន​ប្រាប់​យើង​ថា យើង​អាច​អរ​សប្បាយ​នឹង​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​បាន​សម្តែង​មកឲ្យ​យើង​ឃើញ​តែ​បន្តិច ខណៈ​ពេល​ដែល​យើង​កំពុង​រស់​នៅ ក្នុង​ផែន​ដី​ដែល​ទ្រង់​បាន​បង្កើត​។ សិរីល្អ​របស់​ព្រះ​ជា​ការបង្ហាញ​ចេញ​នូវ​ផ្នែក​ខាង​ក្រៅនៃ​ព្រះ​អង្គ​ទ្រង់។ ដោយ​សារ​យើង​មិន​អាច​មើល​ឃើញ​ព្រះ នោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​ឃើញ​រូប​ភា​ព​ដ៏​ច្បាស់ នៃ​ព្រះ​វត្ត​មាន​ទ្រង់ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​ធ្វើ នៅក្នុង​ការ​ជា​ច្រើន ដូច​ជា​វិសាល​ភាព​នៃចក្រ​វាល ភាព​អស្ចារ្យ​នៃ​សេចក្តី​សង្រ្គោះ​ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ជីវិត​យើង​ជា​ដើម។ នៅ​ថ្ងៃ​នេះ ចូរ​យើង​រក​មើល​សិរីល្អ​របស់​ព្រះ ដើម្បី​ឲ្យ​បាន​ឃើញ​ភស្តុតាង​នៃ​ភាព​អស្ចារ្យ​របស់​ទ្រង់។ អ្នក​នឹង​បាន​ឃើញ​សិរីល្អ​ទ្រង់ នៅ​ក្នុង​សម្រស់​ធម្ម​ជាតិ សំណើច​របស់​ក្មេង និង​ការ​ស្រឡាញ់​អ្នក​ដទៃ​ជា​ដើម។ ព្រះ​ទ្រង់​នៅ​តែ​បន្ត​បំពេញ​ផែន​ដី ដោយ​សិរីល្អ​របស់​ទ្រង់​។-DAVE BRANON

Read article
របៀបកែប្រែជីវិតមនុស្សម្នាក់

ជួន​កាល​ជីវិត​យើង មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តាម​រយៈ​ឥទ្ធិ​ពល​ដ៏មា​នអំណាច​របស់​អ្នក​ដទៃ​។​ សម្រាប់​លោក​ប្រ៊ូស ស្ព្រីងធីន(Bruce Springsteen) ដែល​ជា​តន្ត្រីករ​រ៉ក់ ខិនរ៉ូល ដ៏​ល្បី​ល្បាញ គាត់​បាន​ឆ្លង​កាត់​វ័យ​កុមារ​ដ៏​លំបាក​លំបិន និង​បន្ត​ជម្នះ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ដោយ​មិន​ព្រម​ចុះ​ចាញ់ តាម​រយៈ​ស្នាដៃ​របស់​សីល្បៈ​ករ​ផ្នែក​តន្រ្តី។ គាត់ថា គាត់​​បាន​រកឃើញ​អត្ថ​ន័យ​នៃ​ការងារ​របស់​គាត់ តាម​រយៈ​ការ​ពិត ដែល​គាត់​មាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់ គឺ​ការ​ពិត​ដែល​ថា “អ្នក​អាច​កែ​ប្រែ​ជីវិត​នរណា​ម្នាក់ ក្នុង​រយៈ​ពេល​៣​នាទី ដោយ​ប្រើ​បទ​ចម្រៀង​ដែល​អាច​កែ​ប្រែ​ជីវិត​ពួក​គេ”។ ពាក្យ​សម្តី​ដែល​អ្នក​ដទៃ​ជ្រើស​រើស​បាន​ល្អ ក៏​អាច​នាំ​ឲ្យ​យើង​មាន​សង្ឃឹម ហើយ​ថែម​ទាំង​កែ​ប្រែ​ទិស​ដៅ​នៃ​ជីវិត​យើង ​គឺ​មិន​ខុស​ពី​បទ​ចម្រៀង​ដែល​អាច​កែ​ប្រែ​ជីវិ​តនោះ​ឡើយ។ ខ្ញុំ​ជឿ​ថា មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​ការ​សន្ទនា ដែល​មាន​ឥទ្ធិ​ពល​មក​លើ​ជីវិត​ពួក​គេ​ជា​រៀង​រហូត ដែល​មាន​ដូច​ជា​ពាក្យ​សម្តី​របស់​គ្រូ​បង្រៀន ដែល​កែ​ប្រែ​ទស្សនៈ​ដែ​លយើង​មាន​ចំពោះ​ពិភព​លោក ពាក្យ​លើក​ទឹក​ចិត្ត​ដែ​លនាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ពាក្យ​សម្តី​ដ៏​សុភាព​របស់​មិត្ត​ភក្តិ ដែល​ជួយ​ឲ្យ​យើង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​គម្ពីរ​សុភាសិត បាន​ចំណាយ​ពេល​ជា​ច្រើន ដើម្បី​និយា​យសង្កត់​ធ្ងន់ អំពីការ​ទទួល​ខុស​ត្រូវ ដែ​លយើ​ងត្រូវ​មាន នៅក្នុងការ​ឲ្យ​តម្លៃ​ពាក្យ​សម្តី ហើយ​និយាយ​ស្តី ដោយ​ប្រា​ជ្ញា។ ព្រះ​គម្ពីរ​មិនដែល​ចាត់​ទុក​ពាក្យ​សម្តី​ថា គ្រាន់​តែ​ជា “ការ​និយាយ” ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ស្លាប់​រស់​របស់​យើង ក៏​អាស្រ័យ​ទៅ​លើពា​ក្យ​សម្តី​របស់​យើង​ផង​ដែរ​(១៨:២១)។ ពាក្យ​សម្តី​តែ​ពីរ​បី​ម៉ាត់ អាច​ធ្វើ​ឲ្យ​វិញ្ញាណ​បាក់​បែក តែ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ក្តី​សង្ឃឹម ក៏​លើក​ទឹក​ចិត្ត…

Read article
ការបោះជំហានចូលទៅក្នុងឱកាស

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់។ ខ្ញុំ​ក៏​មាន​បញ្ហា​ដូច​ពួក​គេ​ផង​ដែរ។ ដូច​នេះ ថ្មី​ៗ​នេះ ខ្ញុំ​មាន​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ជំរុ​ញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ហាត់​ប្រាណ។ វា​គឺ​ជា​ឧបករណ៍​រាប់​ជំហាន​ដើរ។ វា​ជា​ឧបករណ៍ធម្មតា​ទេ ប៉ុន្តែ វា​អស្ចារ្យ​ណាស់ ដោយសារ​វា​បាន​ជួយ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ហាត់​ប្រាណ។ ខ្ញុំ​ឈប់​រអ៊ូ​រទាំ ពេល​ដែល​ខ្ញុំ​ត្រូវ​ក្រោក​ដើរ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​មើល​ឃើញ​ថា វា​ជាឱ​កាស​ដើម្បី​ផ្លាស់​ទី ពីរ​បី​ជំហាន​ទៀត។ កិច្ច​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា​ការ​ដង​ទឹ​កមួយ​ពែង​ឲ្យ​កូន​ខ្ញុំ​ជា​ដើម បាន​ក្លាយ​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ខ្ញុំ​ បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ​ដែល​ធំ​ជាង។ បាន​សេចក្តី​ថា ឧបករណ៍​រាប់​ជំហាន​ដើរ​របស់​ខ្ញុំ បាន​កែ​ប្រែ​ទស្សនៈ និង​ការ​បណ្តាល​ចិត្ត​របស់​ខ្ញុំ​។ ស​ព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​រក​ឱកាស​ដើរ​ជា​ច្រើន​ជំហាន​ទៀត។ ខ្ញុំឆ្ងល់ថា តើ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ដូច​នេះ​ដែរ​ឬ​ទេ​? យើង​មាន​ឱកាស​ជា​ច្រើន សម្រាប់​ស្រឡាញ់ និង​បម្រើ ហើយ​ប្រាស្រ័យ​ទាក់​ទង​​​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើកទឹក​ចិត្ត​ក្នុង​បទ​គម្ពីរ​កូល៉ុស ៤:៥​។ ប៉ុន្តែ តើ​ខ្ញុំ​ដឹង​ទេ​ថា ខ្ញុំតែ​ងតែ​មា​នឱកាស​ធ្វើ​ការ​ល្អ? តើខ្ញុំបាន​ចាប់​អារម្មណ៍ ​ចំពោះ​ឱកាស​ធ្វើ​ជា​អ្នក​លើក​ទឹក​ចិត្ត ​ក្នុង​ទំនាក់​ទំនង​ ដែល​ហាក់​ដូច​ជា​សាមញ្ញ​ឬ​ទេ? ព្រះ​ទ្រង់​កំពុ​ង​តែ​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ដែល​ខ្ញុំទំនាក់​ទំនង រាប់​ចាប់​ពី​ក្រុម​គ្រួសារ និង​មិត្ត​រួម​ការ​ងារ រហូត​ដល់​អ្នក​លក់​នៅ​ហាង​ទំនិញ។ ទំនាក់​ទំនង​នីមួយ​ៗ​បាន​ផ្តល់​ឱកាស ​ឲ្យ​ខ្ញុំ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ទោះ​ការ​នោះ​ហាក់ដូ​ចជា​ “កិច្ច​ការ​តូច​តាច” ដូច​ជា​ការ​សួរ​សុខ​ទុក្ខ​អ្នក​រត់​តុ…

Read article
ទ្រព្យសម្បត្តិជាតិ

ពេល​ដែល​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ម្នាក់ បាន​កែ​រូប​ថត​រូប​ចម្លាក់​ថ្ម​ម៉ាប​ដ៏​ល្បីល្បាញ របស់​លោក​មៃឃលអែនជែលឡូ(Michelangelo) ដែល​ជា​រូប​ចម្លាក់​ស្តេច​ដាវីឌ​ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ រដ្ឋា​ភិបាល​ប្រទេស​អ៊ីតាលី និង​មន្ត្រី​សារៈ​មន្ទីរ​បាន​ប្រឆាំង​នឹង​ការ​កែ​រូប​ថត​នេះ។ មន្ត្រី​ក្រសួង​វិចិត្រ​សីល្បៈ​ប្រទេស​អ៊ីតាលី​បាន​មាន​ប្រសាសន៍​ថា ការ​ដែល​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​រូប​នោះ​ បាន​កាត់​ត​ដាក់​រូប​ស្តេច​ដាវីឌ ឲ្យ​ស្ពាយ​កាំ​ភ្លើង​នៅ​នឹង​ស្មា (ជា​ជាង​ដាក់​រូប​ដង្ហក់​របស់ទ្រង់) គឺ​ជា​ការ​បំពាន ដែល​មិន​ខុស​ពី​ការ​យក​ញញួរ​វាយ​​កំទេច​រូប​ចម្លាក់​នោះ ឬ​យ៉ាប់​ជាង​នេះ​ទៀត។ នៅ​ទី​ក្រុង​យេរូសាឡិម កាល​ពី​សតវត្សរ៍​ទី​១ គេ​បាន​នឹក​ចាំ​ថា ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល ដែល​បាន​​និពន្ធ​បទ​ចម្រៀង ​និង​ជា​ស្តេច​ដែល​ធ្វើ​សឹក​សង្រ្គាម ដែល​ដឹត​ជាប់​ក្នុង​ការ​ចង​ចាំ របស់​ជន​ជាតិ​អ៊ីស្រា​អែល និង​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម​ដ៏​អស្ចារ្យ​បំផុត។ ពួក​ហោរា​បាន​ថ្លែង​ទំនាយ​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​ស្តេច​ដាវីឌ នឹង​បាន​វាយ​ឈ្នះ​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ទី​បញ្ចប់។ ហេតុ​នេះ​ហើយ​ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ពេល​ដែល​ពួក​បណ្តាជន​បាន​ស្វាគមន៍​ព្រះ​យេស៊ូវ ដោយ​ចាត់​ទុក​ទ្រង់​ជា ព្រះរាជ​បុត្រា​នៃ​ស្តេច​ដាវីឌ (ម៉ាថាយ ២១:៦-៩) ពួក​គេ​បាន​រំពឹង​ថា​ ទ្រង់​នឹង​ដឹក​នាំ​ការ​បះ​បោរ  ដើម្បីរំដោះ​ប្រទេស​ខ្លួន​ឲ្យ​រួច​ពី​នឹម​ត្រួត​ត្រា​របស់​ចក្រ​ភព​រ៉ូម៉ាំង។ តែ​ផ្ទុយ​ទៅ​វិញ ​ព្រះ​យេស៊ូវ​បាន​ផ្តួល​តុ​របស់​អ្នក​រក​ស៊ី​ដូរ​លុយ នៅ​ព្រះ​វិហារ ដើម្បី​ស្អាង​ដំណាក់​ព្រះ​វរបិតា​របស់​ទ្រង់ ឲ្យ​ក្លាយ​​ជា​ដំណាក់​សម្រាប់​អធិ​ស្ឋាន​ សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍។ ពួក​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា​អែល​ក៏​មាន​ការ​ខឹង​សម្បា​។ ទ្រង់មិនបាន​ធ្វើ​ខ្លួន​ជា​ព្រះ​មែស៊ី និង​ព្រះ​រា​ជ​បុត្រា​នៃ​ស្តេច​ដាវីឌ ដូច​ដែល​ពួក​គេបា​ន​រំពឹង​ទុក​នោះ​ឡើយ។ ដូច​នេះ ពួក​គេមិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី​ទេ បាន​ជា​ពួក​គេ​ឲ្យ​ពួក​ពេជ​ឃាត​រ៉ូម៉ាំង យក​ញញួរ​មក​ដំដែក​គោល​ពី​លើ​ព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង ទាំង​ដែល​ទ្រង់​ជា​សិរីល្អ​ដ៏ពិត​នៃ​ជន​ជាតិ​អ៊ីស្រា​អែល។ ព្រះយេស៊ូវ​មិន​បាន​បញ្ឈប់​ពួក​គេ​ឡើយ ផ្ទុយ​ទៅ​វិញ…

Read article
សដូចហិមៈ

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ភ្នំ។ យើង​បាន​រស់​នៅ​ក្នុង​តំបន់​មាន​អាកាសធាតុ​ត្រូ​ពិច​ពេញ​មួយ​ជីវិត​យើង ដូច​នេះ ពេល​នោះ​ជា​លើក​ទី​មួយ ដែល​យើង​បាន​ឃើញ​ព្រឹល ក្នុង​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ។ ពេល​ដែល​យើង​កំពុង​គិត​អំពី​ព្រឹល​ដែល​កំពុង​គ្រប​ដណ្តប់​ទី​វាល ស្វាមី​ខ្ញុំ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ដែល​បាន​ចែង​ថា “ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ”(អេសាយ ១:១៨)។ បន្ទាប់​មក កូន​ស្រី​អាយុ​បី​ឆ្នាំ​របស់​យើង ក៏​បាន​សួរ​អំពី​អត្ថ​ន័យ​នៃ​ពាក្យ​ពណ៌​ក្រហម​ទែង ហើយ​នាង​ក៏​បាន​សួរ​យើង​ថា “តើ​ពណ៌​ក្រហម​ជា​ពណ៌​អាក្រក់​ឬ?” នាង​ដឹង​ថា អំពើ​បាប​ជា​អ្វី​ដែល​ព្រះ​ទ្រង់​មិន​ចូល​ចិត្ត តែ​ខគម្ពីរ​នេះ​ គ្រាន់​តែ​និយាយ​អំពី​ពណ៍​ក្នុង​ន័យ​ប្រៀប​ធៀបប៉ុណ្ណោះ​។ ក្នុង​បទ​គម្ពីរ​នេះ  ពាក្យ​ពណ៌​ក្រហម​ទែង​ដែល​លោក​អេសាយ​បាន​ប្រើ គឺ​ជា​ពណ៌​ក្រហម​ដែល​មាន​ក្នុង​ថ្នាំ​សម្រាប់​ជ្រលក់​ក្រណាត់ ដែល​គេ​ផលិត​ពី​ពង​សត្វ​ល្អិត​ម្យ៉ាង​នៅ​សម័យ​នោះ។ គេ​ជ្រលក់​ក្រណាត់​ទៅ​ក្នុង​ពណ៌​ក្រហម​នោះ​ពីរ​ដង ដើម្បី​ឲ្យ​ពណ៌​នោះ​នៅ​ជាប់​នឹង​ក្រណាត់​បាន​ល្អ។ ទឹក​ភ្លៀង ឬ​ការ​បោក​គក់​មិន​អាច​ធ្វើ​ឲ្យ​ជ្រះពណ៌​ពី​ក្រណាត់​បាន​ឡើយ។ អំពើ​បាប​គឺ​មាន​លក្ខណៈ​ដូច​នេះ​ឯង។ មនុស្ស​មិន​អាច​ពឹង​ផ្អែក​ទៅលើ​សមត្ថ​ភាព​ខ្លួន​ឯង​ ដើម្បី​លាង​ជម្រះ​អំពើ​បាប​របស់​ខ្លួន​បាន​ឡើយ។ អំពើ​បាប​បាន​ចាក់​ឫស​ជាប់​ក្នុង​ចិត្ត​មនុស្ស។ មាន​តែ​ព្រះ​ទេ​ដែល​អាច​លាង​ជម្រះ​អំពើ​បាប​ចេញ​ពី​ចិត្ត​យើង​បាន។ នៅ​ថ្ងៃ​នោះ ពេល​ដែល​យើង​មើល​ទៅ​ភ្នំ យើង​ក៏​បាន​ស្ងើច​សរសើរ​ពណ៌​ស​សុទ្ធ ដែល​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​រួច​ពី​បាប។ ព្រះ​ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង ពេល​ដែល​យើង​លន់​តួ​បាប ប្រែ​ចិត្ត​ចេញ​ពី​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​លាង​សម្អាត(កិច្ចការ ៣:១៩) ព្រះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ មាន​តែ​តាម​រយៈ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ​ទេ ដែល​យើង​អាច​ទទួលចិត្ត​បរិ​សុទ្ធ ដែល​គ្មាន​នរណា​អាច​ឲ្យ​យើង​បាន…

Read article
មានសមត្ថភាព និងនៅទំនេរ

ពេល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ម្តាយ​ខ្ញុំ​មាន​ជម្ងឺ​មហារីក ស្វាមី​របស់​ខ្ញុំ​កំពុង​នៅ​កន្លែង​ធ្វើ​ការ។ ខ្ញុំ​ក៏​បាន​ផ្ញើសារ​ឲ្យ​គាត់ ហើយ​ក៏​បាន​ទាក់​ទង​មិត្ត​ភក្តិ និង​សាច់​ញាតិ។ ប៉ុន្តែ គ្មាន​នរណា​ទំនេរ​សោះ។ ខ្ញុំ​ក៏​បាន​គ្រប​មុខ ដោយ​ដៃ​ទាំង​ពីរ​កំពុងតែ​ញ័រ ហើយ​ក៏​បាន​អធិស្ឋាន​ទាំង​ខ្សិប​ខ្សួល​ថា “ព្រះ​អម្ចាស់​ សូម​ជួយ​ទូល​បង្គំ​ផង”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​បាន​ធានា​ដល់​ខ្ញុំ​ថា ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ​ជា​និច្ច។ ការ​នេះ​ក៏​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ក្នុង​ពេល​ដែ​លខ្ញុំ​មាន​អារម្មណ៍​ឯកោយ៉ាង​ខ្លាំង។ ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្តិ និង​សាច់​ញាតិ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ អារម្មណ៍​កក់​ក្តៅ ដែល​បាន​ពី​ការ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ ក្នុង​ពេល​ដ៏​ឯកោ​ពីរបី​ម៉ោង​នោះ បាន​ផ្តល់​ការ​បញ្ជាក់​ដល់​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​នឹង​ជួយ​ខ្ញុំ ដោយព្រះ​ទ័យ​ស្មោះ​ត្រង់ ទោះ​ជា​នៅ​ទីណា ឬ​នៅ​ពេល​ណា​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤៦ អ្នក​និពន្ធ​ទំនុក​ដំកើង  បាន​ប្រកាស​ថា ព្រះ​ទ្រង់​ជា​ទីជ្រក​កោន ជា​កម្លាំង និង​ជាជំនួយ(ខ.១)។ ពេល​យើង​មាន​អារម្មណ៍​ថា​ ភាព​វឹកវរ​កំពុង​ហ៊ុម​ព័ទ្ធ​ជុំវិញ​យើង ឬ​អ្វី​ៗ​ដែល​យើង​បាន​គិត បាន​រំលំរលាយ​អស់ នោះ​ចូរ​កុំ​ខ្លាច​ឡើយ(ខ.២-៣)។ ព្រះ​ទ្រង់​មិន​ចេះ​ទ្រេត​ទ្រោត(ខ.៤-៧)។ អំណាច​ទ្រង់​ជា​ភស្តុ​តាង និងមាន​ប្រសិទ្ធិ​ភាព​ជា​និច្ច(ខ.៨-៩)។ ព្រះ​ដ៏​អស់​កល្ប​ដែល​ជួយ​យើង ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ចំពោះ​លក្ខណៈ​សម្បត្តិ​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ទ្រង់(ខ.១០)។ ព្រះ​អម្ចាស់​ដែល​ជា​ទីមាំ​មួន​នៃ​យើង គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត(ខ.១១)។ ព្រះ​ទ្រង់​បង្កើត​សិស្ស​ទ្រង់​មក…

Read article
ដូចក្មេងតូច

នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​លួអាន(Luann) ភរិយា​ខ្ញុំ ​នាំ​កូន​ស្រី​អាយុ​ពីរ​ឆ្នាំ​របស់​យើង អធិស្ឋាន​មុន​ចូល​គេង​ហើយ ក្មេង​តូច​ម្នាក់នេះ​​​ក៏​បាន​សួរ​ម្តាយ​នាង​ថា “ម៉ាក់ ព្រះ​យេស៊ូវ​នៅ​ទី​ណា?” ពេល​នោះ​ម្តាយ​នាង មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ភរិយា​របស់​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ព្រះ​យេស៊ូវ​គង់​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​គង់​នៅ​គ្រប់​ទិសទី និង​កំពុង​គង់​នៅ​ជា​មួយ​យើង​នៅ​ទី​នេះ​ផង​ដែរ។ ហើយ​ទ្រង់​អាច​គង់​នៅ​ក្នុង​ចិត្ត​កូន បើ​សិន​ជា​កូន​ចង់​យាង​ទ្រង់​ចូលគង់”។ នាង​ក៏​បាន​ឆ្លើយ​ថា “កូន​ចង់​ឲ្យ​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ចិត្ត​កូន”។ ម្តាយ​របស់​នាង​ក៏​បាន​តប​ថា “កូន​អាច​យាង​ទ្រង់​ចូល​គង់​នៅ​ពេល​ណា​ក៏​បាន”។ នាង​ក៏​បាន​ប្រាប់​ថា “កូន​ចង់​យាង​ទ្រង់​ចូល​គង់​នៅ​ក្នុង​ចិត្ត​កូន នៅ​ពេល​ឥឡូវនេះ”។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​និយាយ​ថា “ព្រះ​យេស៊ូវ សូម​យាង​ចូល​គង់​ក្នុង​ចិត្ត​ទូល​បង្គំ ហើយ​គង់​នៅ​ជា​មួយ​ទូលបង្គំ”។ ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​ជា​មួយ​ទ្រង់ ចាប់​ពី​ពេល​នោះ​មក។ ពេល​ពួក​សិស្ស​ព្រះ​យេស៊ូវ​សួរ​ទ្រង់​ថា តើ​នរណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌ ទ្រង់​ក៏​បាន​ហៅ​ក្មេង​តូច​ម្នាក់ ឲ្យ​មក​ក្នុងកណ្តាល​ចំណោម​ពួក​គេ(ម៉ាថាយ ១៨:១-២)។ ទ្រង់​មាន​ព្រះបន្ទូល​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ”(ខ.៣-៥)។ ព្រះយេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង​ថា ក្មេង​ដែល​មាន​ជំនឿ​លើ​ទ្រង់ អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ។ ទ្រង់​ក៏បាន​ប្រាប់​យើង ឲ្យ​ស្វាគមន៍​អ្នក​ដែល​បើក​ចិត្ត​ថ្វាយ​ទ្រង់។…

Read article
ក្តីអំណរ

ខ្ញុំ​កំពុង​តែ​ឈាន​ទៅ​រក​រដូវ​កាល​ថ្មី​យ៉ាង​ឆាប់​រហ័ស គឺ “រដូវរងា” នៃ​ភាព​ចាស់​ជរា ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ទៅ​ដល់​នៅ​ឡើយទេ។ ទោះ​បី​ជា​ថ្ងៃ​ខែ​ឆ្នាំ​បាន​បោល​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​ជួន​កាល ខ្ញុំ​ចង់​បន្ថយ​ល្បឿន​វា​ក៏​ដោយ ​ក៏​ខ្ញុំ​នៅ​តែមាន​ក្តី​អំណរ ដែល​បាន​ជួយ​ទ្រទ្រង់​ខ្ញុំ ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ថ្ងៃ​ថ្មី​នីមួយ​ៗ ​ជា​ថ្ងៃ​ថ្មី​ដែល​ព្រះ​អម្ចាស់​បាន​ប្រទានខ្ញុំ។ ខ្ញុំ​អាច​ថ្លែង​ជា​មួយ​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​ថា “នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា …ព្រម​ទាំង​សំដែង​ពី​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​រាល់​តែ​យប់”(ទំនុកដំកើង ៩២:១-២)។ ទោះ​បី​ជា​ជីវិត​ខ្ញុំ មាន​ការ​តស៊ូ និង​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​ផ្សេង​ទៀត ដែល​ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា ហួស​សមត្ថ​ភាព​ខ្ញុំ​ក៏​ដោយ ក៏​ព្រះ​ទ្រង់​ជួយ​ឲ្យ​ខ្ញុំ​អាច​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​ទំនុក​ដំកើង នៅ​ក្នុង​ការ “​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះហស្ត​ទ្រង់”(ខ.៤)។ គឺ​អំណរ ដោយ​សារ​ព្រះ​ពរ​ដែល​ទ្រង់​ប្រទាន ក្រុម​គ្រួសារ មិត្ត​ភក្តិ និងកិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ពេញ​ចិត្ត។ ហើយ​ក៏​ជា​ក្តី​អំណរ ដោយសារ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ និង​ព្រះ​បន្ទូល​ដែលទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​តែង។  ក៏​ដូច​ជា​ក្តីអំណរ ដោយសារ​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជាទ្រង់​សុគត​ជួស​បាប​យើង។ ហើយ​ក៏​ជា​ក្តី​អំណរ​ ដោយ​សារ​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ ដែល​ជា​ប្រភព​នៃ​ក្តី​អំណរ​ដ៏​ពិត​(រ៉ូម ១៥:១៣)។ ដោយ​សារ​ព្រះ​អម្ចាស់ នោះ​អ្នក​ជឿ​ទ្រង់ អាច “នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ … ​ ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ…

Read article
ពាក្យសម្តីចុងក្រោយ

ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​ម៉ោង​ទស្សន​វិជ្ជា នៅ​សកល​វិទ្យាល័យ មាន​សិស្ស​ម្នាក់​បាន​បញ្ចេញ​មតិ​អុជ​អាល មក​លើ​ទស្សនៈ​របស់​សាស្រ្តា​ចារ្យ។ សិស្ស​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​លោក​គ្រូ​អរគុណ​គាត់ ហើយ​ក៏​បាន​ឲ្យសិស្ស​ម្នាក់​ទៀត​បញ្ចេញ​មតិ។ ក្រោយ​មក ពេល​គេ​សួរ​គាត់​ថា ហេតុអ្វី​គាត់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សិស្ស​ម្នាក់​នោះ? គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​កំពុង​រៀន​ជៀស​វាង​ការ​និយាយ​ឥត​បើ​គិត។ គ្រូ​បង្រៀន​ម្នាក់​នេះ​បាន​ស្រឡាញ់ ហើយ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ហើយ​គាត់​ចង់​ប្រកាន់​ខ្ជាប់​នូវ​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ខណៈ​ពេល​ដែល​គាត់​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​បន្ទូល​ទ្រង់​បាន​រំឭក​ខ្ញុំ អំពី​គ្រូ​បង្រៀន​ម្នាក់​ទៀត ដែល​បាន​រស់​នៅ​កាល​ពី​សម័យ​យូរ​ណាស់​មក​ហើយ។​ គាត់​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សាស្តា។ ទោះគាត់​មិន​បាន​លើក​ឡើង​ពី​របៀប​ប្រឈ​មុខ​ដាក់​មនុស្ស​មាន​កំហឹង​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាសន៍​ថា ពេល​យើង​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ យើង​គួរ​តែ​បោះ​ជំហាន​ដោយ​ប្រយ័ត្ន ហើយ “ចូល​ទៅ​ជិត ដើម្បី​ស្តាប់” ជា​ជាង​ប្រញាប់និយាយ​ស្តី ហើយ​មាន​ចិត្ត​ដែល​រហ័ស​តបត។ ការ​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​ថា ទ្រង់​ជា​ព្រះ​អម្ចាស់ ហើយ​យើង​ជា​អ្នក​ដែល​ទ្រង់​បាន​បង្កើត(សាស្តា ៥:១-២)។ តើ​អ្នក​ចូល​ទៅ​ជិត​ព្រះ ដោយ​របៀប​ណា? បើ​អ្នក​ដឹង​ថា អ្នក​អាច​កែ​ប្រែ​អត្ត​ចរិក​ខ្លួន​ឯង ហេតុ​អ្វី​បាន​ជា​អ្នក​មិនចំណាយ​ពេល​ពិចារ​ណា អំពី​ភាព​អស្ចារ្យ និង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​អម្ចាស់? ពេល​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា ​អំណាច និង​ព្រះ​វត្ត​មាន​ដែល​គ្មាន​ដែន​កំណត់​របស់​ទ្រង់ យើង​អាច​មាន​អារម្មណ៍​ថា ស្ញែង​ខ្លាច និង​ចង់​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏​ហូរ​ហៀរ ដែល​ទ្រង់​មាន​ចំពោះ​យើង។ កាល​ណា​យើង​មាន​អត្ត​ចរិក​ដែល​បន្ទាប​ខ្លួន​ដូច​នេះ យើង​នឹង​អាច​ចៀស​វាង​ការ​និយាយ​ពាក្យ​ឥត​បើ​គិត។-AMY BOUCHER…

Read article
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់ ពេល​ដែល​អ្នក​កំពុង​សប្បាយ។ ទស្សនៈ​នេះ​មិន​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ការ​ពិត​ទេ តែ​បទ​ពិសោធន៍​បាន​បង្ហាញ​ថា ទស្សនៈ​នេះ​ហាក់​ដូច​ជា​ត្រូវ។ ពេល​ជីវិត​កំពុង​តែ​សប្បាយ​រីក​រាយ យើង​មាន​អារម្ម​ណ៍ថា ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ពេក​ហើយ។ យើង​ប្រហែល​ជា​កំពុង​ធ្វើ​កិច្ច​ការ​ដែល​យើង​ចូល​ចិត្ត ឬ​នៅ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់ តែ​ពេល​វេលា​ហាក់​ដូច​ជា​ខ្លី​ពេក។ ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ ហើយ​វា​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹង​ជា​ថ្មី អំពី​ព្រឹត្តិ​ការណ៍ ដែល​បាន​រៀប​រាប់ ​ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក​៤។ កាល​ពី​មុន ពេល​ខ្ញុំ​ពិចារណា អំពី​សត្វ​ទាំង​បួន ដែល​អង្គុយ នៅ​ក្បែរ​បល្ល័ង្ក​ព្រះ ដែល​តែង​តែ​ពោល​ពាក្យ​ពីរ​បី​ម៉ាត់ ដដែល​ៗ ខ្ញុំ​គិត​ថា សត្វ​ទាំង​នោះ​មាន​ជីវិត​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​គិត​ដូច​នេះ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គិត​អំពី​ព្រឹត្តិ​ការណ៍ ដែល​ពួក​គេ​បាន​ឃើញ ដោយ​ភ្នែក​ដ៏​ច្រើន​របស់​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ខ្ញុំ​គិត​អំពី​ទិដ្ឋ​ភាព ដែល​ពួក​គេ​បាន​ឃើញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មាន​វត្ត​មាន​នៅជុំវិញ​បល្ល័ង្ក​ព្រះ(ខ.៦)។ ខ្ញុំ​គិត អំពី​ភាព​ភ្ញាក់​ផ្អើល ដែល​ពួក​គេ​មាន ចំពោះ​ព្រះ ដែល​បាន​ប្រកប​ទាក់​ទង​ជា​មួយ​នឹងមនុស្ស​មាន​បាប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់។ បន្ទាប់​មក ខ្ញុំ​គិត​ថា តើ​ពួក​គេ​អាច​មាន​ការ​ឆ្លើយ​តប​អ្វី​ដែល​ល្អជាង​នេះ​ទៀត​នោះ? តើ​មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​ពោល​សរសើរ​ទ្រង់​ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”? តើ​ការ​និយាយ​ពាក្យ​ដដែល​ៗ ច្រំដែល​ៗ ជា​សកម្ម​ភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ឬទេ? ទេ គឺ​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ…

Read article